តាមពិតទៅ ការជក់បារី នៅតែជាមួលហេតុទី១ បង្កជំងឺមហារីក ដោយមានប្រមាណ ៥៤.៣០០ករណី/ឆ្នាំ ហើយជំងឺធាត់ ជាមូលហេតុលំដាប់ទី២ បង្កជំងឺនេះ ២២.៨០០ករណី/ឆ្នាំ។ ប៉ុន្ដែសម្រាប់ជំងឺមហារីក ៤ប្រភេទ ខាងលើ ជំងឺធាត់ ជាមូលហេតុទី១ ខ្លាំងជាងការជក់បារីទៅទៀត។
យោងតាមវិទ្យាស្ថានដដែលនេះ ជំងឺធាត់ ឬការលើសទម្ងន់ បង្កមហារីក ១៣ប្រភេទផ្សេងទៀត ដូចជា មហារីកសុដន់ (ក្រោយស្ត្រីអស់រដូវ) មហារីកពោះវៀន មហារីកលំពែង មហារីកបំពង់អាហារ មហារីកសួត មហារីកតំរងនោម មហារីកកក្រពះ មហារីកថង់ទឹកប្រមាត់ មហារីកស្បូន មហារីកក្រពេញអូវ៉ែ មហារីកឈាម (Multiple Myeloma) មហារីកក្រពេញទីរ៉ូអ៊ីត និងមហារីកខួរក្បាល (Meningioma)។