backup og meta

វ៉ាក់សាំងថ្មី បង្កើនប្រព័ន្ធការពារ ទៅបំផ្លាញដុំកោសិកាមហារីករឹងៗ

វ៉ាក់សាំងថ្មី បង្កើនប្រព័ន្ធការពារ ទៅបំផ្លាញដុំកោសិកាមហារីករឹងៗ

ជាយូរមកហើយ ការព្យាបាល​ជំងឺ​មហារីក គឺធ្វើឡើង​តាមរយៈ​ការវះកាត់ ថ្នាំគីមី និង​វិទ្យុសកម្ម។ តែ​ចុងក្រោយ​នេះ អ្នកវិទ្យាសាស្ត្រ បាន​ងាក​មក​ផ្ដោត​លើ​មធ្យោបាយ​ព្យាបាល​ជំងឺមហារីក តាមរយៈ​ការបង្កើន​កម្លាំង​ប្រព័ន្ធ​ការពារ ទៅ​បំផ្លាញ​ដុំកោសិកា​មហារីក​វិញ។

វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts របស់​អាមេរិក បាន​ធ្វើការ​សិក្សាមួយ ដោយប្រើ​មធ្យោបាយ​បង្កើន​ប្រព័ន្ធ​ការពារ ហៅថា CAR-T Cell ដើម្បី​ទៅ​បំផ្លាញ​ដុំសាច់​កោសិកា​មហារីក​រឹងៗ។ ដំបូង​អ្នក​វិទ្យាសាស្ត្រ បាន​បូមឈាម ហើយ​បំបែក​កោសិកា T (T Cell) ចេញពីឈាម។ បន្ទាប់មក យក​កោសិកា T នេះ ទៅកែប្រែ​ក្នុង​មន្ទីរពិសោន៍ ដោយ​ប្រើ​វីរុស​មិន​បង្ក​ជំងឺ​មួយ ដើម្បី​បង្កើត​ភ្នាក់ងារ​ទទួល (Receptor)។ នៅពេល​ចាក់បញ្ចូល​កោសិកា T ចូលក្នុងឈាម​វិញ ភ្នាក់ងារ​ទទួល ជួយ​ឲ្យ​កោសិកា T ដែល​ជាកោសិកា​ប្រព័ន្ធ​ការពារ ស្គាល់ និង​ប្រឆាំង​នឹង​ដុំសាច់​មហារីក។

ប៉ុន្ដែ​មធ្យោបាយ​ព្យាបាល​មហារីក CAR-T នេះ មិនមាន​ប្រសិទ្ធភាព​លើ​ដុំសាច់រឹងៗនោះទេ ដោយសារ​កោសិកា T អាចទៅ​ដល់​ត្រឹម​ភ្នាក់ងារ​ទទួល​របស់​កោសិកា​មហារីក។ ដូច្នេះ អ្នក​វិទ្យាសាស្ត្រ ឈាន​ដល់​ការ​ប្រើ​វ៉ាក់សាំង បញ្ជូនទៅ​ក្រពេញទឹករងៃ ដើម្បី​បង្កើន​ការផលិតកោសិកា T។

អ្នកវិទ្យាសាស្ត្រ រកឃើញថា ពួកគេ​អាច​ចាក់​បញ្ចូន​វ៉ាក់សាំង ទៅ​ក្រពេញទឹករងៃដោយ​ប្រសិទ្ធភាព តាមរយៈ​ការភ្ជាប់​វ៉ាក់សាំង​ជាមួយ​ម៉ូលេគុល​អាស៊ីត​ខ្លាញ់។ មូលេគុល​អាស៊ីតខ្លាញ់នេះ បាន​ភ្ជាប់​ជាមួយ​ប្រូតេអ៊ីន ( Albumin) នៅ​ក្នុងឈាម។ នៅពេល​សាកល្បង​មធ្យោបាយ​នេះ លើ​សត្វកណ្ដុរ លទ្ធផល​បង្ហាញ​ថា វ៉ាក់សាំង​បាន​បង្កើន​កោសិកា T។ ២សប្ដាហ៍​ក្រោយ​ការព្យាបាល កោសិកា CAR-T ផលិតបាន​រហូត ៦០% នៃ​កោសិកា T នៅក្នុង​សត្វកណ្ដុរ។ មធ្យោបាយ​ព្យាបាល​នេះ បាន​កម្ចាស់​ដុំសាច់​ក្នុង​សត្វ​កណ្ដុរ ដែល​មាន​ជំងឺ​មហារីក​សុដន់ មហារីកស្បែក និងមហារីកខួរក្បាល។

អត្ថបទពាក់ព័ន្ធ៖

វ៉ាក់សាំង ដែល​យកមក​ធ្វើការ​សាកល្បង​នេះ ជា​របស់​ក្រុមហ៊ុន Elicio Therapeutics។ អ្នកវិទ្យាសាស្ត្រ​អាមេរិក សង្ឃឹមថា នឹង​ប្រើ​វ៉ាក់សាំង​នេះ យកទៅ​សាកល្បង​លើ​មនុស្ស អំឡុងពេល ១​ឆ្នាំ​ទៀត។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7241363/Vaccine-supercharges-immune-destroy-cancerous-tumours.html?fbclid=IwAR1wo6JdgMSdmr0RBYLxHpcjdVgu5LlCD-Jy5G1nB6nm_gv2CzkqHx63J2c

កំណែ​ប្រែបច្ចុប្បន្ន

16/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម