brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ព្រឹកនេះរកឃើញអ្នកឆ្លង COVID-19 ១ ករណីប៉ុណ្ណោះ និងជាសះស្បើយ ៦ នាក់

តាមការប្រកាសរបស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មីតែ ១ ករណីប៉ុណ្ណោះ ហើយ​បាន​ព្យាបាល​ជា​សះស្បើយ ៦ នាក់​បន្ថែម​ទៀត។ សម្រាប់​អ្នក​តេស្ត​វិជ្ជមាន ជាស្រ្តី​ជនជាតិចិន អាយុ ៣០ និងដែលជាអ្នក​ទេសចរ និងចង់បើកហាង​រកស៊ី​នៅ​កម្ពុជា ដែល​ស្នាក់នៅ​បណ្ដោះអាសន្ននៅ​រាជធានី​ភ្នំពេញ ជាករណី​ប៉ះពាល់​ផ្ទាល់ជាមួយគូសង្សារ​(បុរសចិន​ដែល​តេស្ត​វិជ្ជមាន COVID-19 នៅចិន និងនារីវៀតណាមតេស្តរកឃើញនៅកម្ពុជា។

ព្រឹកនេះរកឃើញអ្នកឆ្លង COVID-19 ១ ករណីប៉ុណ្ណោះ និងជាសះស្បើយ ៦ នាក់

ក្នុង​នោះ​ដែរ​មាន​ករណី​លាប់​ជំងឺ COVID-19 ម្នាក់​ជាបុរសអាយុ ៤០ ឆ្នាំរស់នៅ​ច្រាំងចំរះ ដោយ​ទទួល​លទ្ធផល​វិជ្ជមាន COVOD-19 បន្ទាប់ពីជាសះស្បើយ ១៥ ថ្ងៃមកហើយ។

ចំណែក​អ្នក​ជា​វិញ​មាន ៦​ នាក់ រួម​មានស្រ្តីជនជាតិ​អង់គ្លេស អាយុ ៧៩ ឆ្នាំ ជាអ្នក​ដំណើររបស់នាវា Viking Cruise Journey បញ្ជូនមកព្យាបាល​មន្ទីរពេទ្យរាជធានីភ្នំពេញ និងអាចចាកចេញបាន ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ជនជាតិបារាំង ៥ នាក់ក្នុងនោះមានបុរស ២ នាក់ អាយុ ៦២ ឆ្នាំ ៦៣ ឆ្នាំ និងស្រ្តី​អាយុ ៦៣ ឆ្នាំ ៥៩ ឆ្នាំ ៦៧ ឆ្នាំ ជាអ្នកទេសចរបារាំង ដែលសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្ត​ព្រះសីហនុ និងត្រូវបានអនុញ្ញាតឲ្យចាកចេញ ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។

សរុប​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​ចំនួន ១១៨ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៦៨ នាក់។

COVID-19 COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 17/04/2020