សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ នេះ គ្រូពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញរបាយ​ការណ៍​ថា ថ្នាំ​ពង្រាវ​ឈាម​ អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ COVID -19 ដែល​មាន​សភាព​ធ្ងន់ធ្ងរឲ្យ​ឆាប់​ធូរស្រាលបាន។ ក្រុម​គ្រូពេទ្យ​​នៅ​មន្ទីរពេទ្យ Mount Sinai នៅ​ទីក្រុង​ញ៉ូយ៉ក​បាន​សិក្សាចង់ដឹង​​ថា​តើ​ថ្នាំ​ប្រឆាំង​កំណកឈាម (anticoagulants)​ ប្រភេទ​ណា​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​សម្រាប់​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 និងត្រូវប្រើ​​ក្នុង​កម្រិត​ប៉ុន្មាន។ វេជ្ជបណ្ឌិត Valentin Fuster ប្រធាន​មន្ទីរពេទ្យ Mount Sinai បាន​លើក​ឡើង​ថា​អ្នក​ជំងឺ​ដែល​ទទួល​បាន​ថ្នាំ​បង្ការ​កំណក​ឈាម​មាន​ស្ថានភាព​ប្រសើរ​ជាង​អ្នក​ជំងឺ​ដែល​មិន​ទទួល​បានថ្នាំ​នេះ។ ការ​សិក្សា​នេះ​បាន​សិក្សា​លើ​អ្នក​ជំងឺ​ជាង​២ ៧០០នាក់​ និង​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំងនេះ​ អ្នក​ជំងឺ​មួយ​ចំនួន​ទទួល​បាន​ថ្នាំ​ប្រឆាំង​កំណក​ឈាម។ ក្រុមគ្រូពេទ្យ​បាន​សិក្សា​លម្អិត​ និង​ឃើញ​ថា​ថ្នាំ​នេះ​អាច​ជួយ​អ្នក​ជំងឺ​ដែល​កំពុងបំពាក់​ជំនួយ​អុកស៊ីសែន​ឲ្យ​ដកដង្ហើម​បានប្រសើរ។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 គ្រូពេទ្យរក​ឃើញ​ថា​អ្នកជំងឹ​បំពាក់​ម៉ាស៊ីន​បញ្ចូលអុកស៊ីសែន​​ដែល​ប្រើ​ថ្នាំ​ពង្រាវ​ឈាម​មាន​អត្រា​ស្លាប់​តែ២៩% បើ​ប្រៀប​ធៀប​នឹង​អ្នក​ជំងឺ​បំពាក់​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែនដូចគ្នា​​ ហើយ​​មិន​បានប្រើ​ថ្នាំ​ពង្រាវ​ឈាមដែល​​មាន​អត្រាស្លាប់​រហូត​ដល់​ ៦៣%។ នេះ​បាន​បង្ហាញ​ថា​ថ្នាំ​ប្រឆាំង​កំណក​ឈាម ឬថ្នាំ​ពង្រាវ​ឈាមនេះ ​អាច​ជួយ​សម្រាល​ស្ថានភាព​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ដែល​កំពុងសម្រាក​នៅ​មន្ទីរពេទ្យបាន។ ដោយឡែក​ក្រុម​គ្រូពេទ្យ​មិន​បាន​ឃើញ​ថា​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ​ពង្រាវ​ឈាម​មាន​បញ្ហា​ហូរ​ឈាម​ទេ​ ដែលបញ្ហាហូរ​ឈាម​​នេះ​ជា​ហានិភ័យ​មួយ​នៅ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទនេះ។ ម៉្យាងទៀត​ដោយ​អ្នក​ជំងឺ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ពង្រាវឈាម​ប្រភេទ​ផ្សេង​គ្នា និង​ក្នុង​កម្រិត​ផ្សេង​គ្នាដែរ​ ដូចនេះត្រូវមានការ​សិក្សា​លម្អិត​បន្ថែម​ដើម្បី​ដឹង​ពី​កម្រិត​ថ្នាំ​ និង​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។ បញ្ហា​កំណក​ឈាម​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ស្លាប់។ បញ្ហា​កំណក​ឈាម​នេះ​ចាប់ផ្តើម​នៅក្នុង​សួត និង​បន្ត​ទៅ​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​តម្រង​នោម បេះដូង និង​ចុងក្រោយ​គឺ​ខួរក្បាល។ វេជ្ជបណ្ឌិត Fuster ក៏​មាន​បំណង​​សិក្សា​ដែរថា​តើ​ថ្នាំ​ពង្រាវឈាម​អាច​ជួយ​អ្នក​ជំងឺ​ដែល​មិន​សម្រាក​នៅ​មន្ទីរពេទ្យ​ដែរ​ឬទេ ព្រោះ​តែ​មានការ​កើន​ឡើង​ចំនួន​អ្នក​ជំងឺ​ក្រោម​អាយុ​៥០ឆ្នាំ​មាន​ជំងឺ​គ្រោះ​ថ្នាក់​​សរសៃ​ឈាម​ក្នុង​ខួរក្បាល (Stroke)។ ភាគច្រើន​អ្នក​ជំងឺ​ទាំង​នេះ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស […]


ព័ត៌មាន

ជាង ២០ ថ្ងៃមកហើយកម្ពុជាពុំទាន់រកឃើញអ្នកផ្ទុក COVID-19 ថ្មីបន្ថែម

នេះជាថ្ងៃទី ២៥ ហើយដែលកម្ពុជាគ្មានឆ្លង COVID-19 ថ្មីបន្ថែមទៀត ហើយព្រឹកនេះក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា គ្មានអ្នកឆ្លង និងអ្នកជាសះស្បើយថ្មីបន្ថែមទៀត ធ្វើឲ្យតួលេខគ្មានការប្រែប្រួល។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៥ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្ត្រី​ ១ នាក់ និង​បុរស ១ នាក់​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ

ក្នុង​ស្ថានការណ៍ COVID-19 នេះ មនុស្ស​ភាគច្រើន​ជួប​ប្រទះ​បញ្ហា​ដៃ​ស្ងួត របក ព្រោះ​លាង​សម្អាត​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ​ច្រើន​ពេក។ ថ្លែង​ក្នុងសន្និសីទកាសែត ស្តីពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺ COVID-19 នៅ​កម្ពុជា ​ម្សិលមិញនេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល បាន​បង្ហាញ​តិចនិក​មួយ​ចំនួន​ដូច​ខាងក្រោម។ ១- ចាក់​អាល់កុល ឬ​ជែល​បរិមាណ​ល្មម ប្រសិនបើ​យើង​ចាក់ ឬ​ច្របាច់​អាល់កុល ជែល ច្រើន​ហួស​ហេតុ​ពី​តម្រូវ​ការ នោះ​គឺជា​មូលហេតុ​នាំឲ្យ​ដៃ​ឆាប់​របក ឬ​ស្ងួត ប្រេះ ជាដើម។ បើ​ប្រអប់​ដៃ​តូច​ល្មម ហើយ​ចាក់​បរិមាណ​សារធាតុ​សម្លាប់​មេរោគ​ទាំង​នោះ​ចាល់ ឬ​សល់​យូរ ទើប​បណ្ដាលឲ្យ​ឆាប់​ស្ងួត​គ្មាន​សំណើម។ ដើម្បី​សម្លាប់​មេរោគ​យើង​ត្រូវ​លាង​ចាប់ពី ២០-៤០ វិនាទី ហើយ​ដុស​ឲ្យ​សព្វ​គន្លាក់​ម្រាម​ដៃ ក្រចក និង​ក​ដៃ។ ២- លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ សម្រាប់​អាល់កុល ជែល គួរតែ​ប្រើ​សម្រាប់​ចេញ​ទៅ​ក្រៅ​ផ្ទះ​គ្មាន​ទឹក និង​សាប៊ូ ដូចនេះ​ពេល​នៅ​ផ្ទះ​គួរតែ​លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ ទើប​ដៃ​មិន​សូវ​ស្ងួត ឬ​របក។ ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ត្រូវ​ការ​រយៈពេល​ពី ៤០ វិនាទី​ទៅ ១:២០ នាទី ទើប​សម្លាប់​មេរោគ […]


ចំណេះដឹងទូទៅ

អ្នកចូលចិត្តអាហាររសជាតិហឹរ អាចប្រឈមបាត់ការចងចាំ (វីដេអូ)

ម្ទេស មានរសជាតិ​ហឹរ ត្រូវបាន​ប្រើប្រាស់ និង​បន្ថែម​ក្នុង​អាហារ​ជាច្រើន​មុខ ហើយ​ក៏មាន​គ្នាយើង​មិនតិចដែរ ដែល​អត់ម្ទេស​​មិនបាន​ទេ ពេលញ៉ាំ​អាហារ។ តែមាន​ការសិក្សាមួយ​រួម​គ្នា រវាង​អូស្ត្រាលី និង​កាតា រកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈម​បាត់​ការ​ចងចាំ។ ចុះនៅក្នុងផ្លែម្ទេសមានសាធាតុអ្វីដែលប៉ះពាល់ដល់ដល់ការចងចាំរបស់យើង ហើយអាចហៅវាថាជាជំងឺភ្លេចភ្លាំងដែរឬអត់? អត្ថបទពាក់ព័ន្ធ: ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង (វីដេអូ) ហេតុអីពេទ្យហាមម៉ាក់​ៗសម្រាលកូនរួច ​មិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ? អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ


ព័ត៌មាន

ពេលចូលក្នុងខ្លួន COVID-19 មានលទ្ធភាពទប់ស្កាត់ការបញ្ជូន​ព័ត៌មានពីកោសិកាទៅ​កាន់​ប្រ​ព័ន្ធភាពស៊ាំ

នៅ​លើ​ពិភព​លោក​​មក​ទល់​ពេល​នេះ វីរុស​ផ្លូវ​ដង្ហើម​ COVID-19 នៅ​តែ​យាយី​​លើ​មនុស្ស​ពុំ​ទាន់​ស្រាក​ស្រាន្ត​ ពោល​គឺ​មាន​​ជាង​​៣​លាន​ករណី​ហើយ ដែល​បាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម នេះ​ ចំណែក​ករណី​មនុស្ស​ស្លាប់​គឺ​មាន​ជាង​ ២​សែន​នាក់ នេះ​បើ​​ផ្អែក​តាម​ទិន្នន័យ​ពី World Ometers។ ជា​មួយ​​បញ្ហា​​ដ៏​ធំ​នេះ វិធាន​ការ​​​​​ជា​ច្រើន​ក៏​នៅ​តែ​បន្ត​ជាប់ ដើម្បី​ទប់​ស្កាត់ការរាលដាល​។ ដោយ​ឡែក វិធាន​ការ​រំលឹក​ដល់​ប្រជាពល​រដ្ឋ​ ឱ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​​ជា​មួយ​វីរុស​នេះ ​នៅ​តែ​ជា​​អាទិភាព​សំខាន់​មួយ។ ​​ជា​ហេតុ​ផល​មួយ​ ដែល​​អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ ដើម្បី​​​ឱ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប ប្រុង​ប្រយ័ត្ន​នឹង​ការពារ​ខ្លួន​ជា​និច្ច​នោះ​គឺ ការ​ជ្រៀត​ចូល​នៃ​វីរុស​ខាង​លើ ដែល​ពួក​​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បាន​​ពន្យល់​ដូច​ខាង​ក្រោម​៖ អត្ថបទ​ពាក់ព័ន្ធ៖  នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា នៅ​ពេល​ដែល​វីរុស​នេះ​ជ្រៀត​ចូល​ក្នុង​រាង​កាយ តាម​រយៈ​​​​សេរីរាង្គ​របស់​​មនុស្ស​ មាន​ដូច​ជា ភ្នែក ច្រមុះ មាត់ នោះ​​​កោសិកា​ប្រូតេអ៊ីន​របស់ COVID-19 ដែល​ស្ថិត​នៅលើ​ស្រទាប់​ខាងក្រៅ (Spike Proteins) នឹង​ភ្ជាប់​ទៅ​នឹង​រេសេបទ័រ​ឈ្មោះ​ថា ACE-2 ហើយ​រេសបទ័រ​នេះ​ ហើយ​ ដែល​ជា​ច្រក​ផ្លូវ​ វីរុស​អាច​ជ្រៀត​ចូល​ចរន្ត​ឈាម និង​កោសិកា​ផ្សេង​ៗ និង​បង្កើត​ខ្លួន​វីរុស​​នេះ​​ពេញ​ក្នុង​​រាង​កាយ និង​សេរីរាង្គ​មួយ​ចំនួន​ ដោយ​ការ​ចម្លង​ខ្លួន​វា នឹង​ធ្វើ​ឱ្យ​ចេញ​អាការៈ​ដំបូង​ៗ ដូច​ជា​ពិបាក​ដក​ដង្ហើម ឬ​ក្អក​ជា​ដើម។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​វីរុស​ផ្លូវ​ដង្ហើម​នេះ​​អាច​គេច​ពី​ការ​ចាប់​ដឹង​ភ្លាម​ៗ​នៃ​កោសិកា​ការពារ​ក្នុង​​រាង​កាយ​យើង […]


ព័ត៌មាន

ព្រឹកនេះតួលេខអ្នកឆ្លង COVID-19 នៅកម្ពុជាគ្មានភាពប្រែប្រួល

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ព្រឹក​នេះ​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​ទៀត​នោះ​ទេ ហើយ​អ្នក​ជា​សះស្បើយ​វិញក៏គ្មានភាពប្រែប្រួលដែរ។ ទោះជាយ៉ាងណា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃក្រសួង​សុខាភិបាល សំណូមពរ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ​ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ មិន​ចេញ​ក្រៅ​ផ្ទះបេី​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង​យេីង និង​ពិភពលោក​កំពុងបន្ត​រាត​ត្បាត​ជំងឺ COVID-19 ខ្លាំងក្លា​​នៅ​ឡេីយ​ ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៣ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្រ្តី​ ១ នាក់ និង​បុរស ១ នាក់​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

សាច់មាន់កសិកម្មប្រើថ្នាំផ្សះលើសកម្រិត ប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ (វីដេអូ)

មាន់​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដោយ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ ជួយ​ឲ្យលូត​លាស់​លឿន បង្ក​ក្តី​បារម្ភ​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ពេល​ញ៉ាំ​សាច់​មាន់​ចាក់​ថ្នាំ​ទាំង​នេះ។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពេល​យើង​ញ៉ាំ​សាច់​មាន់​ដែល​ចាក់​ថ្នាំ​ផ្សះ​លើស​កម្រិត។ អត្ថបទពាក់ព័ន្ធ: ​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស? ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ក្រៅពីហាត់ប្រាណ អាហារប៉ុន្មានប្រភេទ​​នេះ ល្អសម្រាប់​ស្រីៗ​ ចង់​បានត្រគាក​មូល​ក្លុំ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់ សាច់​ឆ្ងាញ់ តែបើញ៉ាំច្រើន​ហួស​កម្រិត ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ


ព័ត៌មាន

ស្ថានភាព COVID-19 នៅកម្ពុជាព្រឹកនេះ គ្មានការប្រែប្រួល

រយៈពេល ២០ ថ្ងៃ​មកហើយ ដែលក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា កម្ពុជា​រក​មិន​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ ហើយនៅព្រឹកនេះស្ថានការណ៍គ្មានភាពប្រែប្រួលទេ គឺគ្មានអ្នកផ្ទុក​ថែម ឬជាសះស្បើយថ្មីទៀតឡើយ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ៣០ ខែ​មេសា​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១១៩នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៣ នាក់​ប៉ុណ្ណោះនៅស្រ្តី ១ នាក់ និងបុរស ២ នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរចាក់ឲ្យបានគ្រប់គ្នា (វីដេអូ)

ការ​ចាក់​វ៉ាក់សាំង​អាចការពារ​ខ្លួន​យើង និងសមាជិក​ក្នុង​គ្រួសារ​ពី​ជំងឺ​ផ្សេង​ៗ។ ក្នុងវីដេអូនេះនឹងប្រាប់លោកអ្នកពីវ៉ាក់សាំង ៣ ប្រភេទ ដើម្បី​ការពារ​ពី​ជំងឺ​ធំ​ៗ​ទាំង​នោះ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស មាន​ដឹង​ទេ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​អីខ្លះ? ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ


ព័ត៌មាន

មានអ្នកសម្រុកទៅធ្វើប័ណ្ណបើកបរកកកុញពេក ក្រសួងសំណូមពររឿងទាំងនេះ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សំណូមពរ​យ៉ាង​ទទូច ចំពោះ​ប្រជាពលរដ្ឋ​ដែល​នាំគ្នាសម្រុក​ទៅ​ធ្វើ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ទី​១ និង​២ មេត្តា​រក្សា​គម្លាត និង​គោលការណ៍​អនាម័យ​តាម​ការ​ណែនាំ ដើម្បី​ការពារ​ការ​រីក​រាល​ដាល​ជំងឺ COVID-19 ទាំង​អស់​គ្នា។ ក្នុង​នោះ​ដែរក្រសួងបាន​ស្នើ​សុំ​ការ​សហការ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ធ្វើ​តាម​ការណែនាំ ដែល​មាន​ការ​សម្របសម្រួល​របស់​មន្ត្រី​ផ្ទាល់​ពេល​ទៅ​ទទួល​សេវា​ប័ណ្ណ​បើកបរ និង​បន្ត​រក្សា​ភ្ជាប់​គោល​ការណ៍​អនាម័យ​ពាក់​ម៉ាស នៅ​ឆ្ងាយ​ពី​គ្នា ១ ម៉ែត្រ​កន្លះ លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​អាល់កុល ឬ​ជេល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ