សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន

ការ​ធ្វើ​តេស្ដ​ឈាម​ទៅ​លើ​អ្នកជំងឺ​ដែល​ឆ្លងវីរុស​ SARS កាល​ពី​ឆ្នាំ​២០០៣ បាន​បង្ហាញ​ថា​ក្នុង​រាងកាយ​អ្នកទាំង​នោះ​មាន​ផ្ទុក​អង់ទីករ​​ដែល​អាច​ទប់ស្កាត់​វីរុស SARS-CoV-2 ​ឬ COVID-19 មិន​ឲ្យ​ចូល​ក្នុង​កោសិកាបាន​។ យោង​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុមហ៊ុន Biotech បាន​លើក​ឡើង​ថា​អ្នក​ដែល​ឆ្លង​វីរុស SARS កាល​ពី​១៧​ឆ្នាំ​មុន​អាច​ជួយ​អ្នកវិទ្យាសាស្ត្រ​ក្នុង​ការ​ស្វែងរក​វិធី​ព្យាបាល​​ COVID-19 ព្រោះ​អ្នក​ជំងឺ​មាន​អង់ទីករ​ដែល​អាច​ប្រឆាំង​នឹង​វីរុស​នេះបាន។ អង់ទីករ​នេះ​បាន​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​វីរុស​ SARS ដែល​អ្នក​វិទ្យាសាស្ត្រ​ហៅ​អង់ទីករ​នេះ​ថា S309។ អង់ទីករ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​កម្ចាត់​សំបក​របស់​វីរុស SARS- CoV-2 ​​ដែលផ្នែកសំបកនេះ​អាច​ជួយឲ្យ​វីរុស​ចូល​ទៅ​ក្នុង​កោសិកាអ្នកជំងឺ​បាន​។​ ដោយការ​សិក្សា​នេះ​ធ្វើ​ឡើង​តែក្នុង​មន្ទីរពិសោធន៍ ( lab dishes)នៅឡើយ ដូចនេះ​​ត្រូវការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ដឹង​ថា​តើ​អង់ទីករ​នេះ​ពិត​ជា​អាច​ប្រឆាំង​នឹង​វីរុស COVID-19​ បាន​ឬ​យ៉ាង​ណា។  អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ក្រុមអ្នកស្រាវជ្រាវក៏​រំពឹង​ថា​ការ​ព្យាបាល​សាកល្បង​ទៅ​លើ​ថ្នាំ​ពីរ​ប្រភេទ​ដែល​ត្រូវ​បង្កើតឡើង​​តាម​គំរូ​អង់ទីករ S309 នឹង​ចាប់ផ្ដើម​នៅ​រដូវក្ដៅ​នេះ ដោយ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន GlaxoSmithKline។ អត្ថបទពាក់ព័ន្ធ៖ អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

មួយថ្ងៃៗចេះតែហត់អស់កម្លាំង អាចមកពី​មូលហេតុ ៥ យ៉ាងនេះ

គ្នា​យើយ​​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ហត់អស់កម្លាំង​ទោះបីជា​បានគេង​ពេញ​មួយ​យប់​ក៏​ដោយ។ តើមកពីអ្វី? លោក​វេជ្ជបណ្ឌិត Brett Prylinski បាន​លើក​ឡើង​ថា​អាការៈ​អស់កម្លាំង​នេះ​មាន​ការ​ពិបាក​កំណត់​មូលហេតុ​តាមរយៈ​ការ​ធ្វើ​តេស្ដ។ លោក​ថា​គេ​អាច​ធ្វើ​តេស្ដ​លើ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​កម្រិត​អ័រម៉ូន ប៉ុន្តែ​មនុស្ស​ភាគច្រើន​មាន​អាការៈ​ចេះ​អស់កម្លាំង​ទាំង​ដែល​ខ្លួន​​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀតនោះទេ​។ អត្ថបទ​នេះ​នឹង​បញ្ហា​ពី​មូលហេតុ៥ ​ដែល​ធ្វើឲ្យគ្នា​យើង​​មាន​អាការៈ​អស់កម្លាំង​ទោះ​យើង​មិន​មាន​បញ្ហា​សុខភាពក៏​ដោយ​។ ១. ទម្លាប់​ប្រចាំថ្ងៃមិន​ទៀងទាត់ លោក​វេជ្ជបណ្ឌិត Prylinski តែង​ណែនាំ​ឲ្យ​គ្នា​យើង​​មាន​អាការៈ​អស់កម្លាំង​បង្កើត​ទម្លាប់​ល្អ​ប្រចាំ​ថ្ងៃ។ ទម្លាប់​ទៀងទាត់​​ប្រចាំថ្ងៃ​​អាច​កាត់បន្ថយ​ភាព​តានតឹង​បាន។ ដូច្នេះ​គួរ​ព្យាយាម៖ ចូលគេង និង​ក្រោក​ឡើង​នៅ​ម៉ោង​ដដែល​ជារៀងរាល់ថ្ងៃ ហាត់​ប្រាណ​នៅ​ម៉ោង​ដដែល​ជារៀងរាល់ថ្ងៃ ជ្រើសរើស​ពេលវេលា​ឲ្យ​ច្បាស់លាស់​ប្រចាំ​ថ្ងៃ ឬ​សប្ដាហ៍​សម្រាប់​ធ្វើ​ការងារ​ក្នុង​ផ្ទះ ទៅ​ទិញ​ទំនិញ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ពេល​ទំនេរ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព ញ៉ាំ​តែបៃតង Matcha មិន​ត្រឹម​ជំនួយ​កម្លាំង​ ថែម​​ទាំងបង្កើន​ស្មារតី ២. របបអាហារ នេះ​អាច​មក​ពីគ្នា​យើង​ខ្លះ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដើម្បី​ទប់ទល់​នឹង​ភាព​តានតឹង និង​ការ​បារម្ភ​ផ្សេងៗ។ ប្រសិន​ជា​របប​អាហារ​របស់​យើង​មាន​អាហារ​កែច្នៃ​ច្រើន យើង​​អាច​នឹង​កត់​សម្គាល់​ថា​នឹង​ហត់​អស់​កម្លាំង។ របប​អាហារ​មិន​ល្អ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​មាន​លំនឹង និង​បង្កការរលាក។   ៣. មិនសូវហាត់​ប្រាណ នៅ​ពេល​រាងកាយ​មិន​សូវ​បាន​ធ្វើ​សកម្មភាព រាងកាយ​យើងនឹង​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​តាម​ការ​គួរដែរ​។ ដូចនេះ​ហើយ​ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​កម្រិត​ថាមពល​មាន​ភាព​ខុសគ្នា​ ព្រោះ​ការហាត់ប្រាណ​អាច​រក្សា​លំនឹង​របស់​អ័រម៉ូន និង​ជួយ​កំណត់​ដល់​ការ​កំណត់​ម៉ោង​គេង​ និង​ក្រោក​ឡើង​របស់​រាងកាយ​ដែល​ជួយ​ឲ្យ​យើង​គេង​បាន​ស្ងប់។ ៤. ភាពតានតឹង គ្នា​យើង​​មួយ​ចំនួន​អាច​នឹង​មើល​រំលង​ទៅ​លើ​ឥទ្ធិពល​របស់​អារម្មណ៍​ទៅ​លើ​កម្រិត​ថាមពល។ ហេតុ​នេះ​ហើយ​ការ​គ្រប់គ្រង​ភាព​តានតឹង​គឺ​សំខាន់​ក្នុង​ការ​ជួយ​រាងកាយ​ឲ្យ​ដំណើរការ​បាន​ល្អ។ ការហាត់ប្រាណ​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង​ដែរ ព្រោះ​អាច​បង្កើន​កម្រិត​អ័រម៉ូន​អារម្មណ៍​ល្អ​ក្នុង​រាងកាយ​ក្នុង​នោះ​រួមមាន​អ័រម៉ូន endorphins និងserotonin។ ៥. ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត​ដូចជា​ការ​ចាប់ផ្ដើម​ការងារ​ថ្មី ការ​មាន​កូន ឬ​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ជាដើម​អាច​មាន​ការ​ប្រែប្រួល​ម៉ោង​នៃ​ការ​ចូល​គេង និង​ក្រោកពីគេងរបស់​យើង​ដែរ និង​បង្កើន​ភាព​តានតឹង ហើយ​បើបាត់បង់​ទម្លាប់​​ទាំង​នេះ​សុទ្ធ​តែ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​​មាន​អាការៈ​អស់កម្លាំង។ អាការៈ​អស់​កម្លាំង​នេះ​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ […]


ព័ត៌មាន

ឆ្នាំ ២០២០ មនុស្ស​ម្នាក់ក្នុងចំណោម ៩ នាក់ កំពុងជួបវិបត្តិអត់ឃ្លាន

បើ​យោង​តាម​របាយការណ៍របស់​អង្គការអាហារូបត្ថម្ភ​សកល​ចេញផ្សាយ​សម្រាប់​ឆ្នាំ ២០២០ នេះ​​  ការរាតត្បាតជំងឺ COVID-19 បាន​បង្ហាញ​ឲ្យ​ឃើញជាក់ស្ដែង​​ពី​ភាពទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ និង​សុខាភិបាល ដោយ​​ថា​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​កំពុង​តែជួប​វិបត្តិ​អត់ឃ្លាន។ ​តាម​ការ​វិភាគ​ថ្មី​បាន​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​ស្បៀង​អាហារ និង​សុខាភិបាល​ពិភពលោក​ត្រូវ​ការ​ការ​កែ​តម្រូវ​ឲ្យ​ប្រសើរ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដែល​ជា​ការ​គំរាមកំហែង​ និង​ជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​សុខភាព​មិន​ល្អ និង​ការស្លាប់​ទូទាំង​ពិភពលោក។ របាយការណ៍​អង្គការអាហារូបត្ថម្ភ​សកល​ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​មិន​អាច​ទទួល​បាន​អាហារ​សម្បូរជីវជាតិនោះទេ​​ ដោយសារថា​​អាហារដែលផលិត​មកច្រើនផ្ដោតទៅលើ​បរិមាណកាឡូរី​ជាជាងអាហាររូបត្ថម្ភមានជីវជាតិ​ ​និង​ច្រើន​​មាន​នៅក្នុង​អាហារ​កែច្នៃ​ដែល​មាន​តម្លៃ​ទាប​។ វិសមភាព​នេះ​មាន​នៅ​គ្រប់​ប្រទេស។ តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់ ឬ​មនុស្ស​៨២០លាន​នាក់​ទូទាំង​ពិភពលោក​កំពុង​ជួប​បញ្ហាអត់ឃ្លាន ខណៈ​ដែល​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​មាន​ជំងឺ​ធាត់។ សព្វ​ថ្ងៃ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ប្រទេសដែល​​មាន​បន្ទុក​ទេ្វ​ដង​​ទៅលើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​ធាត់ និង​ជំងឺ​បង្កពី​របប​អាហារ​​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​មហារីកជាដើម។ លោក David Nabarro អ្នក​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សនិ្តសុខ​ស្បៀង​​បាន​លើក​ឡើង​ថា​របាយការណ៍​ដែល​បាន​សរសេរ​មុន​ពេលមាន​ការ​រាតត្បាត​ជំងឺ​ COVID-19 កាន់តែ​មាន​សារៈសំខាន់​ និង​បាន​ព្រមាន​ថា​នៅ​ពេល​ដែល​គ្រប់​ប្រទេស​ព្យាយាម​គ្រប់គ្រង​ការ​រាតត្បាត​របស់​វីរុស ការ​ខិតខំ​ដែល​គេ​បាន​ប្រឹង​ប្រែង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​នឹង​ត្រូវបាត់បង់។  អង្គការសហប្រជាជាតិ​ក៏​បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា​ជំងឺ​រាតត្បាត​នេះ​អាច​នឹង​បង្កើន​ចំនួន​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​ស្រេក​ឃ្លាន​​ទូទាំង​ពិភពលោក​​គុណ​នឹង​ពីរ។ លោក Nabarro បាន​បន្ត​ទៀត​ថា​មនុស្ស​ដែល​ខ្វះ​អាហារូបត្ថម្ភ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ COVID-19 ដោយ​សារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ខណៈដែល​ជំងឺ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​ COVID-19 កាន់តែ​អាក្រក់។ វីរុស​កូរ៉ូណា​នេះ​បាន​លាតត្រដាង​នូវ​ចំណុចខ្សោយ​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​ស្បៀង​អាហារ​ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​ភាពខុសគ្នា​នៃ​ប្រព័ន្ធ​សុខាភិបាល។ របាយការណ៍​ដដែល​បាន​រកឃើញ​ថា​ប្រ​ទេស​អ្នក​ក្រ​មាន​ប្រ​ជា​ពល​រដ្ឋ​មិន​គ្រប់​គីឡូ​រហូត​ដល់​១០​ដង​ច្រើន​ជាង​ពល​រដ្ឋ​រស់​នៅ​ក្នុង​ប្រ​ទេសអ្នកមាន។ ចំណែក​អ្នកមាន​ជំងឺធាត់​កើត​មាន​នៅ​ប្រ​ទេស​អ្នក​មាន​វិញ​ក៏​មាន​ច្រើន​រហូត​ដល់ទៅ​ប្រាំ​ដង​បើធៀប​ទៅ​នឹង​ប្រជា​ជន​រស់​នៅ​ក្នុង​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍។​ ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ធាត់​គឺ​មាន​ចំនួន​ច្រើន​ដែលគិត​ថា​ស្មើ​នឹង​ ១,២ ទ្រីលាន​ដុល្លារក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៥ ដោយ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​ចំណាយ​ច្រើន​ជាង​គេ។​ អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​នៅ​វិទ្យាស្ថាន Nasa Goddard លោកស្រី Cynthia Rosenzweig បាន​លើក​ឡើង​ថា​នេះ​ទាមទារ​ឲ្យ​គ្រប់​បណ្ដា​ប្រទេស​ និង​អង្គការ​អន្តរជាតិ​ផ្សេងៗចូលរួមធ្វើ​ការ​​កែប្រែ​ប្រព័ន្ធ​ស្បៀង​អាហាររបស់​ខ្លួនឡើង​វិញ​។ […]


ចំណេះដឹងទូទៅ

អត្ថប្រយោជន៍​ សាច់ដូងចំពោះសុខភាព (វីដេអូ)

អ្នកខ្លះ​ចូលចិត្ត​ណាស់​ដូង ញ៉ាំសឹងរាល់ថ្ងៃ​ក៏​មាន។ ​ទឹកដូង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​ស្ត្រីពពោះ។ តែក្រោយ​ផឹកទឹកដូង​អស់ហើយ គ្នាយើង​ខ្លះ មិន​ញ៉ាំសាច់​ទេ ដោយ​ទុកចោល ពុំបាន​ដឹង​ពី​អត្ថប្រយោជន៍​របស់វា។ តើសាច់ដូងមានផ្ទុកសារធាតុ និងជួយអ្វីខ្លះដល់រាងកាយយើង? អត្ថបទគួរអាន៖ សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ? ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់ ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់ ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន? ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ


ព័ត៌មាន

អាជ្ញាធរទីក្រុងអ៊ូហាននឹងតេស្ដរកវីរុស COVID-19 លើប្រជាជនទាំងអស់ ក្រោយ​មាន​ករណីឆ្លង​ថ្មី

ប្រជាជន​រាប់​លាន​នាក់​នៅ​ទីក្រុង​អ៊ូហាន​នឹង​ត្រូវ​ធ្វើ​តេស្ដ​រក​វីរុស COVID-19 នៅ​ប៉ុន្មាន​ថ្ងៃខាងមុខទៀត​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​កើតមាន​ឡើង។ ដើម្បីទប់​ស្កាត់ការរាលដាល​វីរុសកូវីដ១៩ អាជ្ញាធរ​បាន​បិទទីក្រុងនេះ​ចំនួន​៧៦​ថ្ងៃនាពេល​កន្លង​មក។ ប្រហែលមួយ​សប្ដាហ៍​នេះ​ ទីក្រុង​អ៊ូហាន​មាន​អ្នក​​ឆ្លងវីរុស COVID-19 ៦​ករណី​ ​ដែល​ជា​ករណី​ឆ្លង​លើក​ដំបូង​ក្រោយ​ពី​មិន​មាន​ករណី​ឆ្លង​រយៈពេល​៣៥ថ្ងៃ​ជាប់​គ្នា។ ដោយ​ករណី​ទាំង​នេះ​មិន​មែន​ជា​ករណី​នាំ​ចូល​ពី​ប្រទេស​ផ្សេងនោះ ក៏បានធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​វីរុស​អាច​នឹង​កំពុង​បន្ដ​រាតត្បាត​នៅ​ក្នុង​ទីក្រុងមួយ​នេះ​។ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ផ្ទុះឡើង​ម្ដងទៀត អាជ្ញាធរ​ទីក្រុង​អ៊ូហាន​នឹង​ធ្វើ​តេស្ដ​ nucleid acid លើ​ប្រជាជន​ទាំងអស់​ក្នុង​អំឡុងពេល​១០ថ្ងៃ។ ការ​ធ្វើ​តេស្ដ​  nucleic acid គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចាប់​វីរុស​ដែល​ឆ្លង​ក្នុង​ដំណាក់កាល​ដំបូងនិង​ បន្ទាប់​មក​នឹង​ធ្វើ​តេស្ដ​ពិនិត្យ​លើ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ក្នុង​របាយការណ៍​របស់អាជ្ញាធរ​​បាន​ពិពណ៌នា​ថា​ការធ្វើ​តេស្ដ​រយៈពេល​១០​ថ្ងៃ​នេះ​អាច​ធ្វើ​តេស្ដ​លើ​​មនុស្ស​​រហូត​ដល់​១១លាន​នាក់។ ក្រៅ​ពី​ទីក្រុង​អ៊ូហាន​ដែល​មាន​ករណី​ឆ្លង​ថ្មី​ ទីក្រុង​ស៊ូឡាន​នៅ​ខេត្ត​ជីលីន​មាន​ករណី​ឆ្លង​វីរុស COVID-19 រហូតដល់​១១​នាក់ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 អាមេរិកតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀតសប្ដាហ៍នេះ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ដំណឹងល្អព្រឹកនេះ បុរសវ័យ ៧៥ ឆ្នាំជាសះស្បើយ COVID-19 ហើយ

មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ម្នាក់​ទៀត​ហើយ​ដែល​ជាបុរសជនជាតិ​ខ្មែរ​អាយុ ៧៥ ឆ្នាំរស់នៅខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​បានអនុញ្ញាតឲ្យចាកចេញពី​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ក្រោយ​តេស្ត​អវិជ្ជមាន ២ ដង។ ពិត​មែន​តែ​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ COVID-19 ខ្លាំងក្លា​នៅ​ឡើយ។ យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូចជា​ពន្យារ​រៀប​អាពាហ៍ពិពាហ៍ ពិធី​ជប់​លៀង ការ​ចាក់​ធុង​បាស​រាំ។ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​បន្ត​រក្សា​គម្លាត​បុគ្គល​បន្ត​ទៀត ដូចជា​អង្គុយ​ឃ្លាត​ពី​គ្នា ឈរ​រង់ចាំ​គម្លាត​ពី​គ្នា​ ឈរ​ជជែក​មាន​គម្លាត​ពី​គ្នា។ CDC សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ១២ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២១នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​ជា​ស្ត្រី​ ១ រស់នៅខេត្តបន្ទាយមានជ័យ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ព្រឹកនេះនៅតែគ្មានឆ្លង និងអ្នកជាសះស្បើយ COVID-19 ដដែល

​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ​បាន​ប្រកាស​ថា កម្ពុជា​គ្មាន​ឆ្លង COVID-19 ថ្មី​បន្ថែម​ទៀត ចំណែក​អ្នក​ជា​វិញ​ក៏​នៅ​ដដែល ដែល​នេះ​ជា​ថ្ងៃ​ទី ២៨ ហើយ រីឯ​អ្នក​ជា​ថ្មី​ក៏​គ្មាន​ដែរ។ ចំណែក​អ្នក​មិន​ទាន់​ជា​សះស្បើយ​ទាំង​ ២ ស្ត្រី ១ នាក់ និង​បុរស ១ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​រដ្ឋ​ខេត្ត ហើយ​ខេត្ត​ដែល​នៅ​មិន​ទាន់​មាន​អ្នក​ជា​អស់ ស្ថិត​នៅ​ខេត្ត​កំពុង​ឆ្នាំង និង​បន្ទាយមានជ័យ។ ថ្វី​ត្បិត​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង សំណូមពរ​បង​ប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ COVID-19 ខ្លាំង​ក្លា​នៅ​ឡើយ​ ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៩ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្ត្រី​ ១ នាក់ និង​បុរស ១ នាក់​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

ក្រសួងសម្រេចបញ្ជូនអ្នកមិនទាន់ជាសះស្បើយ COVID-19 ទាំង ២ មកភ្នំពេញ

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ក្នុង group chat telegram មុន​នេះ​បន្តិច​ថា អ្នក​ជំងឺ​ដែល​មិន​ទាន់​ជា​សះស្បើយ​ពី COVID-19 ទាំង ២ នឹង​បញ្ជូន​មក​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ហើយ។ ក្នុង​នោះ​ដែរ​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ប្រាប់​ពី​ស្ថានភាព​អ្នក​ទាំង ២ ថា តាម​សភាព​អ្នក​ជំងឺ​មិនមែន​សភាព​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ តែ​វីរុស​នៅ​មាន​ក្នុង​ខ្លួន​គាត់​នៅ​ឡើយ។ លោក​ជំទាវ​បន្ត​ទៀត​ថា វីរុស COVID-19 នេះ​យើង​ពិបាក​នឹង​ដឹង​ណាស់ ហើយ​ដោយសារ​អ្នក​ទាំង ២ ម្នាក់​ជា​បុរស​វ័យ ៧៥ ឆ្នាំ មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ​ស្រាប់ និង​ម្នាក់​ទៀត​ជា​ស្ត្រី​វ័យ ៣៦ ឆ្នាំ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​បន្ត​ទៀត។ អ្នក​ជំងឺ​ទាំង ២ ថ្ងៃនេះ​ក្រសួង​សុខាភិបាល បាន​សម្រេច​ឲ្យ​បញ្ជូន​មក​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ លោក​ជំទាវ​ស្នើ​ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ការពារ​ការ​ចម្លង​រលក​ទី​ពីរ​​​​​នៃ​វីរុស COVID-19 នេះ​ជា​ចាំបាច់ ដោយ​ចងចាំ​ថា “យើង​អាច​ភ្លេច​វីរុស COVID-19 តែ​វីរុស COVID-19 មិន​ដែល​ភ្លេច​យើង​នោះ​ទេ”។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ

ក្រុម​អ្នកវិទ្យាសាស្រ្តចិន​បាន​ឲ្យដឹង​ថាតាមរយៈការ​សិក្សា​ទ្រង់ទ្រាយ​តូច​មួយ​របស់​ខ្លួន​បាន​រកឃើញ​ថា​មាន​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19 មួយចំនួនមាន​វីរុសនេះ​នៅ​ក្នុង​ទឹក​កាម ដែល​បង្កក្ដីបារម្ភថា​ជំងឺនេះ​អាច​ឆ្លង​តាម​ការ​រួម​ភេទ។​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នេះបាន​ឲ្យដឹង​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ ថា ខ្លួន​បាន​សិក្សា​ធ្វើ​តេស្ត​រក​មើល​វីរុស​COVID-19 នៅ​ក្នុង​ទឹក​កាម​របស់​អ្នក​ឆ្លង​វីរុសនេះ​កំពុង​សម្រាក​នៅមន្ទីរពេទ្យចំនួន​៣៨​នាក់ ក្នុង​នោះ​មាន​ចំនួន​៦​នាក់​បាន​រកឃើញ​ថា​មាន​វីរុស​COVID-19 នៅ​ក្នុង​ទឹក​កាម​។​ ក្នុង​ចំណោម​មនុស្សទាំង៦នាក់នេះ មាន​បួន​នាក់ជាអ្នកជំងឺកំពុងព្យាបាល​ និង​ពីរនាក់ជា​អ្នកទើបបានជាពីជំងឺ​ចម្លង​ដោយ​វីរុសកូវីដ១៩ពីរបីថ្ងៃមុន​ផ្ដល់សំណាកតេស្ត។​ ក្រុម​អ្នកស្រាវ​ជ្រាវ​ខាង​លើ​បាន​និយាយថា​នេះគ្រាន់តែជា​ការរកឃើញបឋម ក្នុង​ការសិក្សា​លក្ខណៈទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ហើយថា​ដើម្បី​ចង់ដឹងថា​វីរុសនេះអាច​ចម្លងតាម​រយៈការ​រួមភេទ​ឬយ៉ាងណា​ត្រូវ​មាន​ការសិក្សាបន្ថែមទៀត។ «យើង​ត្រូវ​មាន​ការិក្សា​បន្ថែមទៀត ដើម្បី​បាន​ព័ត៌មាន​កាន់តែច្រើន​ទាក់ទង​នឹងវីរុសនេះ ដូចជា​ការរស់នៅបាន​យូរប៉ុនណា នៅ​ក្នុង​ទឹក​កាមជា​ដើម …​ហើយ​ប្រ​សិន​បើ​មាន​ភស្តុតាងគ្រប់គ្រាន់​បញ្ជាក់ថា​វីរុស COVID-19 អាច​ចម្លងតាម​ការ​រួមភេទ វាអាចជារឿង​ពិបាកមួយទៀត​សម្រាប់ការ​បង្ការវីរុសនេះ ពិសេស​បើវីរុសអាចបន្ត​នៅ​ក្នុងទឹកកាម​អ្នកជំងឺ​ដែលបានជា​សះស្បើយ​»។ ក្រុម​អ្នកស្រាយជ្រាវ​បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន។​ ការសិក្សា​ថ្មីនេះហាក់​ខុសគ្នាពីការ​សិក្សា​នៅ​ចិន​ដូច​គ្នាដែរ​​កាលពី​ខែកុម្ភៈ និង​មីនា សិក្សា​លើអ្នកជំងឺ​១២ នាក់ ដែល​ឆ្លង​វីរុស​កូវីដ១៩ និង​​មិនបាន​រកឃើញ​ថាមាន​វីរុសនេះ នៅ​ក្នុង​ទឹក​កាម​របស់អ្នកជំងឺទាំងនោះទេ។​ ចំណែក​លោក​សាស្រ្តាចារ្យ Allan Pacey អ្នកឯកទេស​លើជំងឺ​បុរសនៅ​សាកលវិទ្យាល័យ​ Britain’s Sheffield University បាននិយាយ​ថា​វត្តមាន​របស់​វីរុស​COVID-19នៅ​ក្នុង​ទឹកកាម​មិន​បាន​បង្ហាញថា​វីរុសអាចមាន​សកម្មភាព និង​ចម្លង​ទៅ​អ្នកផ្សេង​នោះទេ។ លោក​បន្ថែមថា៖ «យើងមិនគួរ​ភ្ញាក់ផ្អើលអីទេបើសិនជា​វីរុសនេះអាចមាន​នៅក្នុងទឹកកាម​របស់​អ្នកជំងឺនោះ វីរុស​ផ្សេងទៀត​ដូចជា​Ebola និង​Zika ក៏មាន​នៅ​ក្នុងទឹក​កាម​ដែរ។​​ អត្ថបទពាក់ព័ន្ធ៖  កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត​

ការសិក្សា​ថ្មី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ករណី​ដែល​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19​ មាន​លាប់ឡើង​វិញ​ក្រោយ​ជាសះស្បើយ​អាចជា​លទ្ធផលតេស្ត​​​វិជ្ជមាន ដែល​មិ​ន​ត្រឹម​ត្រូវ។ ករណី​មាន​អ្នក​ជា​សះស្បើយ​ និង​លាប់​​វីរុស COVID-19 ជាថ្មី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភខ្លាំង និង​មាន​ផល​លំបាក​ទៅ​លើ​ការ​ដកការរឹតត្បិត​ការ​ដើរ​ហើរ​ និង​ការស្វែង​រក​លទ្ធ​ភាព​​ផលិត​វ៉ាក់សាំង។ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​លម្អិត​ ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​បានរក​​ឃើញ​ថា​លទ្ធផល​តេស្ដ​វិជ្ជមាន​លើក​ទី២​នេះ​ អាចមានកំហុសដោយសារ​ឧបករណ៍តេស្ត​ចាប់​សំណល់​វីរុស​នៅ​ក្នុង​រាងកាយ ហើយដោយថា​សំណល់​វីរុស​គឺ​មិន​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ទេ។ ប្រទេស​កូរ៉េ​​ប្រើប្រាស់ឧបករណ៍​​តេស្ដ RT-PCR ក្នុង​ការ​រក​ហ្សេន​វីរុស COVID-19​ ហើយ​តេស្ដ​នេះ​ដែរ​ឲ្យ​លទ្ធផល​ក្នុង​រយៈពេល​ខ្លី និង​​ច្បាស់លាស់។ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន តេស្ដ​គឺ​អាច​ចាប់​បាន​នូវ​បំណែក​ចាស់​របស់​វីរុស​ដែល​មិន​បង្ក​ការ​គំរាមកំហែង​ដល់​អ្នក​ជំងឺ​ ឬ​អ្នក​ដទៃ​ទេ។ អ្នក​ជំនាញ​ផ្នែក​បង្កើត​វ៉ាក់សាំង​នៅ​សាកលវិទ្យាល័យ Chung-Ang លោក Seol Dai-wu បាន​លើក​ឡើង​ថា​តេស្ដ​ RT-PCR នេះ​មិន​អាច​ញែក​ដាច់​រវាង​បំណែក​វីរុស​ដែល​អាច​ចម្លង និង​មិន​អាច​ចម្លង​បាន​ទេ គឺ​តេស្ដ​នេះ​ប្រើ​ដើម្បី​រក​បំណែក​វីរុស​ធម្មតា​ប៉ុណ្ណោះ។ នេះ​អាច​ជា​កំហុស​ក្នុង​ការ​តេស្ដ​ឃើញ​វិជ្ជមាន​លើក​ទី២​នៅ​លើ​អ្នក​ជំងឺ​ជា​សះស្បើយ​ពី​វីរុស COVID-19នេះ។ អាជ្ញាធរ​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​គាំទ្រ​លើ​ការ​សន្និដ្ឋាន​នេះ​ដោយ បាន​ធ្វើ​តេស្ដ​លើ​អ្នក​ជំងឺ​ម្ដងទៀត​ក្រោយ​ពី​អ្នក​ទាំង​នោះ​​មាន​រោគសញ្ញា​ផ្លូវដង្ហើមជាថ្មី ឬអ្នក​ដែល​ត្រូវ​ជ្រើសរើស​ដោយ​អាជ្ញាធរ។ តិចជាង​ពាក់កណ្ដាល​នៃ​អ្នក​តេស្ដ​ម្តងទៀត​កាលពី​ពាក់កណ្ដាលខែមេសាមាន​រោគសញ្ញា ប៉ុន្តែបច្ចុប្ប្នអាជ្ញាធរ​បាន​និយាយថា​រោគសញ្ញា​ទាំង​នោះ​មិន​ទំនង​ជាការ​លាប់​ឡើង​វិញ​ដោយ​វីរុស​ទេ។ អ្នកជំងឺជាសះស្បើយ និង​តេស្ដវិជ្ជមានម្ដងទៀតហាក់ដូចជាមិនចម្លងទៅកាន់អ្នក​ផ្សេង​ទៀតទេ ព្រោះថា​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​គឺ​មិន​ទាន់​រក​ឃើញ​ករណី​ដែល​អ្នក​ជំងឺ​តេស្ដ​វិជ្ជមាន​ម្ដងទៀត​បាន​ចម្លង​វីរុស​ទៅ​អ្នកផ្សេង​​ទេ។ ក្រុម​មន្ត្រីជំនាញ​​ក៏​បាន​សិក្សា​លម្អិត​ទៅ​លើ​អ្នក​ដែល​មាន​លាប់​ឡើង​វិញ​ក្រោយ​ពី​ជា​សះស្បើយដែរ ដោយ​​សិក្សា​ទៅ​លើ​វីរុស​នេះ​ថា​តើ​អាច​ចម្លង​បាន​ដែរ​ឬ​ទេ។ ក្រុម​នេះ​​បាន​បញ្ចប់​ការធ្វើតេស្ដលើវីរុស​នេះ២៩​តេស្ដ​ និង​ឃើញ​ថា​លទ្ធផល​អវិជ្ជមាន ហើយ​៧៩​ទៀត​កំពុង​ដំណើរការ។ នេះ​មាន​ន័យ​ថា​វីរុស​នៅ​ក្នុង​អ្នក​ជំងឺ​ដែលរកឃើញថា​លាប់​ឡើង​វិញ​គឺ​មាន​ភាគរយ​តិច ឬ​គ្មាន​សោះឡើយ​​ក្នុង​ការ​ចម្លងទៅ​អ្នក​ផ្សេង​។ អាជ្ញាធរកូរ៉េខាង​ត្បូង​​ក៏​បាន​កំពុង​ធ្វើ​តេស្ដ​រក​មើលវត្តមាន​អង់ទីករ​ដែល​អ្នក​ជំងឺ​បង្កើតដើម្បី​ប្រឆាំងនឹង​វីរុស​នេះ និង​កំពុងតេស្ដ និង​ត្រួតពិនិត្យ​លើ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ​ COVID-19​ ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ