សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា​អ្នកឆ្លងវីរុស COVID-19 មិន​អាចចម្លង​បន្ត​ទៅ​អ្នក​ដទៃ​ក្រោយ​ពី​ខ្លួន​មាន​វីរុសនេះ​ចាប់ពី​​១១​ថ្ងៃ​ទេ ទោះបីជា​លទ្ធផល​តេស្ដ​របស់​អ្នក​ទាំងនោះ​នៅមាន​លទ្ធផល​តេស្ត​​ចេញ​មកថា​​វិជ្ជមាន​ក៏​ដោយ។ អ្នក​ស្រាវជ្រាវ​របស់​សិង្ហបុរី​បាន​រកឃើញ​ថា​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះ​បាន​ក្នុង​អំឡុងពេល​២ថ្ងៃ​មុន​នឹង​ចេញរោគសញ្ញា​។ អ្នក​ជំងឺ​នេះ​នឹងអាចមាន​លទ្ធភាព​​​បន្ត​ចម្លងទៅ​អ្នក​ផ្សេងទៀត​​ចន្លោះ​៧​ទៅ​១០​ថ្ងៃ​ក្រោយ​ពី​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ និង​ក្អក​។ អ្នក​ស្រាវ​ជ្រាវ​បាន​បន្ត​ទៀត​ថា​ វីរុស​COVID-19 មិន​អាច​រស់​នៅ​បាន​ក្រោយពី​ឈឺ​រយៈពេល​១១​ថ្ងៃ​នោះ​ទេ។ អ្នកស្រាវជ្រាវ​សិង្ហបុរី​បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ៧៣​នាក់។ អ្នកស្រាវជ្រាវ​​បាន​សិក្សា​ទៅ​លើ​វីរុស​ថា​តើ​វីរុស​អាច​ចម្លង​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ដទៃ​ទៀត​បាន​ឬ​យ៉ាង​ណា។ លទ្ធផល​តេស្ដ​វិជ្ជមាន​របស់​អ្នក​ជំងឺ​ដែល​នៅ​មាន​រោគសញ្ញា​ក្រោយ​ពី​រយៈពេល​២​សប្តាហ៍​គឺ​មក​ពី​បំណែក​របស់​វីរុស​ដែល​បំណែក​នេះ​មិន​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​ទេ។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​​ប្រមូល​បាន​ចាប់​តាំង​ពី​មាន​ជំងឺ COVID-19 នេះ​មក រយៈពេល​ចម្លង​នៃ​អ្នក​ជំងឺ​មាន​រោគសញ្ញា​អាច​នឹង​ចាប់ផ្ដើម​២ថ្ងៃ​មុន​មាន​រោគសញ្ញា និង​អាច​បន្ត​ចម្លង​ប្រហែល​៧​ទៅ​១០​ថ្ងៃ​ក្រោយ​ចេញ​រោគសញ្ញា។ កម្រិត​វីរុស​រស់​នេះ​ដែរ​នឹង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្រោយ​ពី​​មួយ​សប្ដាហ៍​ដំបូង​ ហើយ​គេ​មិន​បាន​រក​ឃើញ​វីរុស​ដែល​សកម្ម​បន្ទាប់ពី​ឈឺ​នៅ​សប្ដាហ៍​ទីពីរ​​ទេ។ អ្នកវិទ្យាសាស្ត្រ​សង្ឃឹម​ថា​ការ​រកឃើញ​ពី​សមត្ថភាព​នៃ​ការ​ចម្លង​របស់​វីរុស​នេះ​អាច​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​ដឹង​ថា​ពេល​ណា​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ត្រលប់​ទៅ​ផ្ទះ​វិញ។ អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុង​បញ្ជីរោគសញ្ញាវីរុស COVID-19 អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជាបាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។ ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​វិល​ត្រលប់​ពីសហរដ្ឋ​អាមេរិក​វិញ ឆ្លងកាត់បន្តជើងហោះហើរសាធារណរដ្ឋកូរ៉េ នៅបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០។ តាម​ការលម្អិត​របស់​ក្រសួង​​សុខាភិបាល ពេល​មក​ដល់កម្ពុជាវិញ ស្ត្រីរូប​នោះ​បាន​រស់នៅ​ដោយឡែក​ដោយ​ខ្លួនឯង និង​បានទៅ​ពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ថ្ងៃទី១២ ឧសភា ដោយ​សារ​មានអាការៈ​ក្អក​តឹង​ច្រមុះ និង​ស្ងួត​បំពង់ក តែ​លទ្ធផល​អវិជ្ជមាន។ រហូត​ដល់​ថ្ងៃទី២២ ឧសភា អាការៈនៅតែមិន​ធូរស្រាល ក៏​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឯ​លទ្ធផលក៏​វិជ្ជមា​ន COVID-19។ បច្ចុប្បន្​នស្រ្តី​វ័យ ៣៩ឆ្នាំរូប​នេះ កំពុង​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត។ តួលេខ​អ្នក​ឆ្លង COVID-19 សរុប​មាន ១២៤នាក់ (ស្រី​៣៩នាក់ បុរស​៨៥នាក់) ក្នុង​នោះ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយមាន​១២២នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់។ ករណីអ្នក​ជំងឺ​ COVID-19 កំពុង​សម្រាក​ព្យាបាល​២នាក់​នេះ ជា​ករណី​រក​ឃើញ​ឆ្លង ​ថ្មី  បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​​រយៈពេល​ជាង​១ខែ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ព័ត៌មាន

ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

អ្នកវិទ្យាសាស្ត្រ​របស់​​អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​ការ​ព្យាបាល​ថ្មី​មួយ​ដែល​គេ​សង្ឃឹម​ថា​អាច​ប្រឆាំង​ផលប៉ះពាល់​របស់​ COVID-19 មាន​នៅ​លើ​អ្នក​ជំងឺ​ដែលមានស្ថានភាព​ធ្ងន់ធ្ងរ។ សារព័ត៌មាន BBC ចេញផ្សាយ​នៅថ្ងៃទី២២ ខែឧសភា នេះថា អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​ថា​អ្នកជំងឺ COVID-19 ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ចំនួន​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​ប្រភេទ T-cell ទាប​ខ្លាំង។ T-cell គឺ​ជា​កោសិកា​ប្រព័ន្ធភាពស៊ាំដែលជួយ​កម្ចាត់​ការ​ឆ្លង​មេរោគ​ក្នុង​រាងកាយ។ ការ​ព្យាបាល​សាកល្បង​នឹង​វាយតម្លៃ​ទៅ​លើ​ថ្នាំ​ឈ្មោះ interleukin 7 ​ជួយ​បង្កើន​ចំនួន​កោសិកា T-cell នេះ​ដែល​ជួយ​ឲ្យ​អ្នក​ជំងឺ​ជា​សះស្បើយ។ ការ​ព្យាបាល​សាកល្បង​នេះ​មាន​ការ​ចូលរួម​ពី​វិទ្យាស្ថាន​ Francis Crick មន្ទីរពេទ្យ St Thomas’ និង King’s College London។ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​កោសិកា​ប្រព័ន្ធភាពស៊ាំ​នៅ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ COVID-19 និង​រក​ឃើញ​ថា​មានការ​រាំងស្ទះ​ការ​បង្កើត​កោសិកា T-cell នេះ​។ កោសិកា T-cell នេះ​ព្យាយាម​ការពារ​អ្នកជំងឺពេល​ឆ្លង​វីរុស​ ប៉ុន្តែ​វីរុស​កូរ៉ូណា​ថ្មី​ហាក់​ដូចជា​មាន​សកម្មភាព​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​កោសិកា​នេះបាន ​ដែល​ធ្វើ​ឲ្យ​ចំនួន​កោសិកា​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ អ្នកស្រាវជ្រាវរក​​ឃើញ​ថា​នៅ​ក្នុង​ឈាម​របស់​អ្នក​មាន​សុខភាព​ល្អ​ ១មីក្រូលីត្រ​ឈាម​មាន​កោសិកា T-cell ពី​២ ០០០ ទៅ ៤ ០០០​កោសិកា។ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ COVID-19 មាន​ត្រឹម​តែ​ពី​២០០ ទៅ​១ ២០០​កោសិកា​ប៉ុណ្ណោះ។ លោក Manu Shankar-Hari […]


ព័ត៌មាន

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​អនុញ្ញាតឲ្យ​បើក​ឡើង​វិញ​នៃ​វិស័យ​កីឡា​ជា​ជំហាន​ៗ តែត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន។ លិខិត​ដែល​ក្រសួង​សុខាភិបាល ជូន​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំយុវជន និងកីឡា នោះ​​មាន​ចំណារ​ឯកភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​កាលពីថ្ងៃ ២១ ខែ ឧសភា ឆ្នាំ ២០២០។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

ញ៉ាំអាហារមានប៊ីចេងច្រើន ធ្វើឲ្យពុកឆ្អឹង វិលមុខ ជារឿងពិតអត់? (វីដេអូ)

កន្លង​មកមាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ប៊ីចេង​មាន​ច្រើន​ណាស់ ដោយ​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ពុក​ឆ្អឹង និង​អ្នក​ខ្លះ​ថា​ញ៉ាំ​ប៊ីចេង​ច្រើន​នាំឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀតដូចជា​ឈឺក្បាល វិលមុខ ក្អួត ចង្អោរ។ ប៉ុន្តែ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ថា​ប៊ីចេង​មិន​មែន​ជា​ដើម​ហេតុ​នាំ​ឲ្យ​កើត​អាការៈ​អស់​ទាំង​នោះ​ឡើយ។​តើការញុាំប៊ីចេងប៉ះពាល់ដល់សុខភាពដែរឬទេ?   អត្ថបទពាក់ព័ន្ធ: គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់? ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង ហេតុអ្វី​បាន​ជាយើង​អាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ? ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​ ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ? គ្រប់គ្នា​គួរដឹង អាហារទាំងនេះ​សុទ្ធតែ​សំបូរវីតាមីន A ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រកឃើញករណីវិជ្ជមាន COVID-19 លើបុរសជនជាតិខ្មែរ ទើបមកពីហ្វីលីពីន

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទាំង​យប់​ថ្ងៃទី ២១ ខែ ឧសភា នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ជា​យុវជន​អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ដែល​ទើប​វិល​ត្រលប់​មកពី​ប្រទេស​ហ្វីលីពីន និង​បន្ត​ហោះហើរ​ពី​សាធារណរដ្ឋកូរ៉េ រួច​មកដល់​ប្រទេស​កម្ពុជាកាលពីថ្ងៃ ២០ ឧសភា។ បន្ទាប់ពី​តេស្ត​វិជ្ជមាន​បុរស​រូបនោះ ក្រសួងសុខាភិបាល​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយទាំង ៦២ នាក់ ត្រូវ​បាន​ដាក់ចត្តាឡីស័ក្តចំនួន ១៤ ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើងខ្លាំងដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបឡើង​ជាង​៥លាន​នាក់។ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា​ នៅ​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​ ការ​រាយការណ៍ពីចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 គឺមានច្រើន​ជាង​គេ​សម្រាប់​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ គិត​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩។ លោក​ថា​ត្រឹម​តែ​មួយ​ថ្ងៃ​​ចំនួន​អ្នក​ឆ្លង​មាន​រហូត​ដល់ ១០៦ ០០០ករណី​​នៅ​ទូទាំង​ពិភព​លោក។ តួលេខ​ថ្មី​នេះ​គឺ​មាន​ការ​កើន​ឡើង​ដោយសារ​ប្រទេស​ជា​ច្រើន​បាន​បង្កើន​ការ​ធ្វើ​តេស្ដ​រក​អ្នក​ផ្ទុក​វីរុស​នេះ ខណៈជំងឺ​នេះ​ក៏​កំពុង​បន្ត​ការ​រាតត្បាត​ខ្លាំង។ លោក Tredos បាន​បន្ត​ទៀត​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ បន្ថែម​ពី​នេះ​ទៀត លោក Michael Ryan ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោកបាន​សង្កត់​ធ្ងន់​ថា​គេ​​មិន​ទាន់​រក​ឃើញ​ថា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ Hydroxychloroquine ឬ chloroquine មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ ឬ​បង្ការ​ជំងឺ COVID-19 ទេ។ ថ្នាំ​ទាំង​ទាំង​ពីរ​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​សាកល្បង​ដើម្បី​ដឹង​ថា​តើ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាង​ណា​ដែល​ការ​ព្យាបាល​សាកល្បង​នេះ​មាន​អ្នក​ជំងឺ ៣ ០០០​នាក់​ចូលរួម​។ លោក​ក៏​បាន​បន្ត​ទៀត​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឲ្យ​ទុក​ថ្នាំ​ទាំង​ពីរ​នេះ​សម្រាប់​ប្រើ​ក្នុង​ការ​ព្យាបាល​សាកល្បង។ នេះ​អាច​មក​ពី​មន្ត្រី​សុខាភិបាល​ប្រទេស​ប្រេស៊ីល​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ទាំង​ពីរ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ដែល​មាន​ស្ថានភាព​ស្រាល​ទោះបីជា​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ប្រសិទ្ធភាព​ថ្នាំ​ទាំង​ពីរ​នេះ​ក៏​ដោយ ហើយ​លោក Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine ទាំង​ដែល​អ្នក​ជំនាញ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ថ្នាំ​នេះ​មិន​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទេ។ បច្ចុប្បន្ន​ករណី​ឆ្លង​សរុប​មាន​ច្រើន​ជាង៥លាន៨ម៉ឺន​ករណី មាន​អ្នក​ស្លាប់​ជាង ៣២ម៉ឺន​នាក់ និង​អ្នកជាសះស្បើយមានជាង​២លាន​នាក់​។ អត្ថបទ​ពាក់ព័ន្ធ៖ ថៃរំពឹងថាវ៉ាក់សាំងប្រឆាំង COVID-19 របស់​ខ្លួន​នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស […]


ព័ត៌មាន

គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស COVID-19 បង្កការបារម្ភថាអាចពិបាកទប់ស្កាត់

គ្រូពេទ្យ​នៅ​ប្រទេសចិន​បាន​រកឃើញ​វីរុស COVID-19 ក្នុង​ករណី​ឆ្លង​ថ្មី​នៅ​តំបន់ភាគ​ឦសាន​នៃ​ប្រទេសចិន​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង​វីរុស​ដែល​កើត​មាន​នៅ​ទីក្រុង​អ៊ូហាន​ ដែលថា​​នេះ​អាច​បញ្ជាក់​ថា​វីរុស​COVID-19 ​អាច​នឹង​ការ​ប្រែប្រួល​ក្នុង​ទម្រង់​ណា​មួយ និង​ធ្វើ​ឲ្យ​វិធានការណ៍​ទប់ស្កាត់​វីរុស​នេះ​កាន់តែ​ពិបាកជាងមុន។​ សារព័ត៌មាន ​Bloomberg រាយការណ៍នៅថ្ងៃទី២០ ខែឧសភា នេះ ដោយដកស្រង់សម្ដីលោក​វេជ្ជបណ្ឌិត Qiu Haibo ទទួលបន្ទុក​​ផ្នែកសង្គ្រោះបន្ទាន់​​ថា អ្នក​ជំងឺ​នៅ​​ខេត្ត Jilin និងHeilongjiang ​ហាក់​ដូចជាមាន​រយៈ​ពេល​ផ្ទុក​វីរុស​ និង​ជា​សះស្បើយ​យូរ​ជាង​មុន។ ករណី​ឆ្លង​នៅ​តំបន់​ភាគឦសាន​អាច​នឹង​ចេញ​រោគសញ្ញា​ក្រោយ​ការ​ឆ្លង​យូរ​ជាង​ករណី​ដែល​កើត​មាន​នៅ​ទីក្រុង​អ៊ូហានដែល​អាច​យូរ​ជាងរហូត​ដល់​​ពីរ​សប្ដាហ៍ ហើយ​​អ្នក​ជំងឺ​ចេញ​រោគសញ្ញាក្រោយ​ពី​ឆ្លង​វីរុស​យូរបែបនេះ ​​អាច​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​ពិបាក​ក្នុង​ការ​រក​ឃើញ​ករណី​ឆ្លង​មុន​នឹង​មានការឆ្លងពីមនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជាពិសេស​ការ​ឆ្លង​ក្នុង​គ្រួសារ។ បើតាមសេចក្ដី​រាយការណ៍​មានករណី​ឆ្លង​ចំនួន ៤៦ករណី​​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​នេះ​នៅ​ទីក្រុង Shulan Jilin និង Shengyang។ អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​យល់​ច្បាស់​ថា​តើ​វីរុស​នេះ​មាន​ផ្លាស់ប្ដូរ​ក្នុង​ទម្រង់​ណា​ឲ្យ​ប្រាកដនៅឡើយ​។​ ម្យ៉ាងថា​​ភាពខុសគ្នា​ដែល​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​រកឃើញ​នេះអាច​មក​ពី​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​សិក្សា​ទៅ​លើ​អ្នកជំងឺ​បាន​លម្អិត និង​ស្ថិត​ក្នុង​ដំណាក់កាល​ឆ្លង​ដំបូង​បាន​លឿន​ជាង​ការសិក្សា​ទៅ​លើ​អ្នក​ជំងឺ​នៅ​ទីក្រុង​អ៊ូហាន។ នៅពេល​មាន​ការ​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​អ៊ូហាន ប្រព័ន្ធ​សុខាភិបាល​ប្រទេស​ចិន​ផ្ដោត​ទៅ​លើ​តែ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​ករណី​ឆ្លង​ថ្មី​នៅ​តំបន់​ភាគ​ឦសាន​គឺ​មាន​ចំនួន​តិច​ជាង​នៅ​ទីក្រុង​អ៊ូហាន​​ដែល​មាន​ករណី​ឆ្លង​រហូតជាង​ ៦៨ ០០០​ករណី។ គ្រូពេទ្យ​ដែល​ព្យាបាល​អ្នក​ជំងឺ​ COVID-19 នៅ​តំបន់​ភាគ​ឦសាន​បាន​សង្កេត​ឃើញ​ថា​អ្នក​ជំងឺ​នៅ​ទី​នោះ​ភាគច្រើន​ទទួល​រង​ការ​ខូចខាត​នៅ​នឹង​សួត រីឯ​អ្នក​ជំងឺ​នៅ​ទីក្រុង​អ៊ូហាន​វិញ​គឺ​ទទួលរង​ការ​ខូចខាត​សរីរាង្គ​ជាច្រើន​មាន​ដូចជា​បេះដូង តម្រងនោម និង​ពោះវៀន។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​តំបន់​ភាគ​ឦសាន មាន​ត្រឹម​១០%​ប៉ុណ្ណោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​២៦​នាក់​ទៀត​សម្រាក​នៅ​មន្ទីរពេទ្យ។ មន្ត្រី​​ចិន​ជឿថា​ករណី​ឆ្លង​ថ្មី​នេះ​អាច​មាន​ទំនាក់ទំនង​នឹង​អ្នក​ឆ្លង​មក​ពី​ប្រទេស​រុស្សី​ ព្រោះ​លំដាប់​ហ្សេន​នៃ​វីរុស​នៅ​តំបន់​ភាគ​ឦសាន​ដូច​ទៅ​នឹង​វីរុស​នៅ​ប្រទេស​រុស្សី។ ខេត្ត​នៅ​តំបន់​ភាគ​ឦសានដែលមាន​ករណី​ឆ្លង​ថ្មី​នេះ​​បាន​ចាត់​វិធានការណ៍​បិទ​ទីក្រុង​ ផ្អាក​សេវាកម្ម​រថភ្លើង និងបិទ​សាលារៀនជាថ្មីម្ដងទៀត។ អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុង​បញ្ជីរោគសញ្ញាវីរុស COVID-19 អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុង​បញ្ជីរោគសញ្ញាវីរុស COVID-19

ប្រទេស​អង់គ្លេស​បាន​បន្ថែម​អាការៈ​បាត់បង់​ក្លិន និង​រសជាតិ​ចូល​ទៅ​ក្នុង​បញ្ជី​រោគសញ្ញា​របស់​ជំងឺ COVID-19 ដើម្បីឲ្យ​​ប្រជា​ពល​រដ្ឋ​​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ និង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្រោយ​ពី​មានរោគសញ្ញា​នេះ។ សារព័ត៌មាន​ BBC បានចុះផ្សាយ​កាលពីថ្ងៃទី១៨ ខែឧសភា ថា​បច្ចុប្បន្ន​អ្នកជំនាញ​តែង​សង្កត់​ធ្ងន់​ទៅ​លើ​រោគសញ្ញា​គ្រុនក្ដៅ និង​ក្អក​។ ប៉ុន្តែ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក​បាន​ធ្វើ​ការ​ព្រមាន​ទៅ​លើ​រោគសញ្ញា​បន្ថែម ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​សេចក្តី​ណែនាំ​ទៅ​លើ​ជំងឺ​ COVID-19។ ប្រសិន​ជា​មាន​រោគសញ្ញា​ថ្មីៗ​ដូចជា​ក្អក​មិន​ឈប់ គ្រុនក្ដៅ ឬ​បាត់បង់​ក្លិន និង​រសជាតិ អ្នកមាន​អាការៈ​បែបនេះ​​គួរ​ស្នាក់​នៅ​ផ្ទះ​រយៈពេល​៧​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ទៅ​អ្នក​ដទៃ។ អាការៈ​ក្អក និង​បាត់បង់​ក្លិន ឬ​រសជាតិ​នេះអាច​នឹង​បន្ត​មាន​ក្រោយ​រយៈពេល​៧​ថ្ងៃដែរ។ ទោះបីជា​មាន​បន្ថែម​រោគសញ្ញា​ទាំង​ពីរនេះ​ចូល​ទៅ​ក្នុង​រោគសញ្ញា​របស់​ COVID-19 ក៏ដោយ អ្នក​ជំនាញ​នៅ​តែ​លើក​ឡើង​ថា​អាការៈ​គ្រុនក្ដៅ និង​ក្អក​នៅ​តែ​ជា​រោគសញ្ញា​សំខាន់​ដដែល។ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើក​ឡើង​ពី​រោគសញ្ញា​ដែល​អាច​កើត​មាន​ជាមួយ​គ្នា​នឹង​អាការៈ គ្រុនក្ដៅ ក្អក និង​ហត់​មាន​ដូចជា៖ ឈឺចុកចាប់ ឈឺក រាករូស ភ្នែក​ក្រហម ឈឺក្បាល បាត់បង់ក្លិន​ និង​រសជាតិ ឡើង​កន្ទួល​ក្រហម​នៅ​នឹង​ស្បែក ម្រាមដៃ និង​ម្រាមជើង​បាត់បង់​ពណ៌។ អ្នកជំនាញជឿថា​ការ​បញ្ចូល​អាការៈ​បាត់បង់​ក្លិន ឬ​រសជាតិ​ចូល​ទៅ​ក្នុង​រោគសញ្ញា​របស់ COVID-19 អាច​ជួយ​ទប់​ស្កាត់​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ចិនរកឃើញ​ COVID-19 មាន​ក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លង​តាមការរួមភេទ ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

អាមេរិករកឃើញ​​វ៉ាក់សាំងថ្មីមួយ អាចជួយ​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង COVID-19

ក្រុមហ៊ុន​ Moderna របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍ថា​​​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19​ ដំបូង​គេរបស់​ខ្លួន​ ​អាច​ជួយ​​​ប្រព័ន្ធភាពស៊ាំ​មនុស្ស​ឲ្យ​ប្រឆាំង​វីរុសកូវីដ១៩​​បាន។ សារព័ត៌ម​CNN ចុះផ្សាយ​កាលពីថ្ងៃទី១៨ ខែឧសភា នេះថា​ ក្រុមហ៊ុន Moderna បាន​ចាប់​ផ្ដើម​តេស្ដ​វ៉ាក់សាំង​នេះ​លើក​ដំបូង​ទៅ​លើ​មនុស្សដែល​មាន​ឈ្មោះ​ថា mRNA-1273។ វ៉ាក់សាំង​នេះ​គឺ​មាន​ផ្នែកតូច​មួយ​នៃ​ហ្សេន​របស់​វីរុស​កូរ៉ូណា។ វ៉ាក់សាំង​នេះ​​មិន​បង្ក​ការ​ឆ្លង​ ឬ​រោគសញ្ញា​ទៅ​លើ​អ្នក​ចាក់​ទេ ប៉ុន្តែ​អាច​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​ប្រឆាំង​នឹង​វីរុសបាន។ ​​ការ​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​នេះ​មាន​មនុស្ស​ចូលរួម​៤៥​នាក់​ដោយ​បែង​ចែក​ជា​បី​ក្រុម។ ក្រុម​ទី១​គឺ​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​តិច។ ក្រុម​ទី​២​ទទួល​បាន​កម្រិត​មធ្យម និង​ក្រុម​ទី​៣​ទទួល​បាន​កម្រិត​ច្រើន​ ប៉ុន្តែ​ក្រុម​ទី​៣​ដែល​ទទួលបានវ៉ាក់សាំង​​ក្នុង​កម្រិត​ច្រើន​មានទទួលរងផល​ប៉ះពាល់មួយចំនួន​។ ក្រុមហ៊ុន Moderna បាន​លើក​ឡើង​ថា​ទោះបី​អ្នក​ទទួល​បាន​កម្រិត​វ៉ាក់សាំង​តិច​ក៏​មាន​អង់ទីករ​ស្មើ​នឹង​អ្នក​ជំងឺ​ដែល​ជា​ពី COVID-19​ដែរ។ សម្រាប់​ក្រុម​ទី​២​វិញ​គឺ​មាន​អង់ទីករ​ច្រើន​ជាង​អ្នក​ជំងឺ​ជា​សះស្បើយ​ពី COVID-19។ ​អ្នកស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន​​បាន​ធ្វើ​តេស្ដ​​រក​អង់ទីករ​​នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​៨​នាក់​ដំបូង​ដែល​បាន​ចាក់​វ៉ាក់សាំង​ និង​ឃើញ​ថា​អ្នកទាំងនោះ​​មាន​អង់ទីករ ហើយ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្នក​ឆ្លង​វីរុស​ដែរ។ ការ​ធ្វើ​តេស្ដ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី​១​នៅឡើយ ដែល​ជាការ​តេស្ដ​មើល​ពីសុវត្ថិភាព​របស់​វ៉ាក់សាំង​។ ប៉ុន្តែ​ការ​ពិសោធន៍​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​អាច​ការពារ​មិន​ឲ្យ​វីរុស​បំបែក​ខ្លួន​នៅ​ក្នុង​សួតបាន។ ទិន្នន័យ​ពី​ការ​សិក្សា​នេះ​បញ្ជាក់​​ថា​វ៉ាក់សាំង mRNA-1273 មាន​សក្ដានុពល​ក្នុង​ការពារ​ជំងឺ​ COVID-19។  ក្រុមហ៊ុន Moderna ក៏​បាន​សង្ឃឹម​អាច​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​មាន​ទំហំ​ជាង​នេះ​នៅ​ខែ​កក្កដា​នេះ​ និង​អាចពិនិត្យ​ទៅ​លើ​ការ​ផលិត​វ៉ាក់សាំង​នេះ​ក្នុង​បរិមាណ​ច្រើន។  អត្ថបទពាក់ព័ន្ធ៖ អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19 វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ