សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ឆ្នាំ​២០២៤​នេះ ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានាការ​នានា​ ដើម្បី​ការពារ​សុខភាព​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ ដោយ​​ជៀសវាង​ពី​ការ​ពុល​ចំណី​អាហារ ឬ​ស្រា​នៅ​ពេល​មាន​ការ​ជួបជុំ​ផ្សេងៗ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វិធានការ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​ការ​ពុល​ចំណី​អាហារ និង​ពុល​ស្រា ដែល​ក្រសួង​ណែនាំ​រួម​មាន​៖ -ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ និង​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព ដោយ​ត្រូវ​លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​ចំណី​អាហារ និង​លាង​ឲ្យ​បាន​ញឹកញាប់​ ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោម​សត្វ​សុបក្សី ឬ​វត្ថុ​ផ្សេង​ៗ​ ដែល​​អាច​ជា​ប្រភព​ចម្លង​រោគ -សម្អាត​សម្ភារៈ​ប្រើប្រាស់​ សម្រាប់​ចម្អិត​ម្ហួប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ -ទុក​ដាក់​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ​-ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់​ សត្វ​ស្លាប​ ស៊ុត​ និង​អាហារ​សមុទ្រ កុំ​ទទួល​ទាន​ពង​មាន់​ ឫ​ពង​ទា​ជ័រ​ព្នៅ។ នៅ​ពេល​លោក​អ្នក​ទិញ​ម្ហូប​អាហារ​ដែល​ឆ្អិន​ស្រាប់ នៅតាម​ទីផ្សារ ឫ​តាម​ដង​ផ្លូវ ត្រូវ​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​អនាម័យ​ និង​មាន​សុវត្ថិភាព តាមរយៈ​ការ​អនុវត្តតាមសេចក្តីណែនាំ​ដូចខាងក្រោមនេះ៖ -ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត​ និង​វត្ថុ​ធាតុ​ដើម​ដែល​ល្អ ហើយ​មិន​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ -កុំ​ប្រើប្រាស់​ចំណី​អាហារ​ហួស​ការ​កំណត់​ប្រើប្រាស់ ​​​​​-មេតាណុល​មិន​មែន​ជា​មេ​ស្រា​ទេ កុំ​ប្រើប្រាស់​មេតាណុល​ផលិត​ស្រា ស និង​ស្រា​ថ្នាំ -បញ្ឈប់​ជា​ដាច់​ខាត នូវ​ការ​លក់​ដូរ​ស្រា ស ឫ​ស្រា​ថ្នាំ ដែល​ផលិត​ ឬ​បិត​ ឬ​លាយ​ផ្សំ​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស -ដាច់​ខាត​មិន​ត្រូវ​ទិញ​ ឬ​ពិសា​ស្រា ស​ ឬ​ស្រា​ថ្នាំ ដែល​មាន​សារធាតុ​មេតាណុល​ បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​បណ្តាល​ឲ្យ​បាត់បង់​អាយុ​ជីវិត។ ដូច្នេះ​ហើយ​ ដើម្បី​សុវត្ថិភាព​របស់​​ខ្លួន​យើង​ផ្ទាល់​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

តេស្ដសុខភាព

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

រដ្ឋាភិបាលសម្រេចឲ្យពលករនិងអ្នកទោសខ្មែរនៅម៉ាឡេស៊ីត្រលប់មកកម្ពុជា តែត្រូវតេស្តសុខភាពសិន

រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ឲ្យ​ពលករ និង​អ្នក​ទោស​ខ្មែរ​នៅ​ម៉ាឡេស៊ី​ជាង​២០០នាក់​ត្រលប់​មក​កាន់​មាតុ​ប្រភទេស​វិញ តែ​ត្រូវ​ទុក​ពេល​ឲ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់​ថា គ្មាន​វិជ្ជមាន COVID-19។ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារ​នៅ​បណ្តាញ​សង្គម​នា​ល្ងាច​នេះ​ថា "រដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​កូន​ក្មួយ​ពលករ​ជាង២០០នាក់ ដែល​ក្នុង​នោះ​ក៏​មាន​កូន​ក្មួយ​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ ក្នុង​ពេល​ដែល​ប្រទេស​យើង​កំពុង​ដាក់​បម្រាម​តឹងរឹង​ក្នុង​ការ​ធ្វើ​ដំណើរ"។ ក្នុងសារ​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ​ពលករ និង​អ្នក​ទោស​ខ្មែរ​ទាំង​នោះ​គ្មាន​ឆ្លង COVID-19 ទេ គឺ​អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ។ ផ្ទុយ​ទៅ​វិញ​បើ​ខាង​ម៉ាឡេស៊ី​ពិនិត្យ​ឃើញ​មាន COVID-19 គឺ​ត្រូវ​នៅ​ព្យាបាល​នៅ​ទីនោះ​សិន​រហូត​ជា​សះស្បើយ ទើប​អនុញ្ញាត​ឲ្យ​ត្រលប់​មក​កម្ពុជា​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គ្មានករណីឆ្លង COVID-19 ថ្មី២សប្តាហ៍ហើយ ពេលណាកម្ពុជាអាចដំណើរការអ្វីៗបានដូចធម្មតា?

រយៈពេល​២​សប្តាហ៍​មក​ហើយ ប្រទេស​យើង​មិន​មាន​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ បែប​នេះ​ហើយ​ចម្ងល់​របស់​ពលរដ្ឋ​លើក​ឡើង​ថា ពេល​ណា​កម្ពុជា​អាច​ដំណើរ​ការ​អ្វីៗ​មក​វិញ​ដូច​ធម្មតា? លោក​ស្រី​វេជ្ជបណ្ឌិត Li Alian ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បកស្រាយចម្ងល់ខាងលើ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព COVID-19 នៅ​ព្រឹក​មិញ​នេះ​ថា បញ្ហា​នេះ យើង​ត្រូវ​ធ្វើការ​សម្រេច​ជាដំ​ណាក់កាលៗ ដោយ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ចំនួន​៦​ខាងក្រោម​នេះ។ លក្ខខណ្ឌទី១៖ ការ​គ្រប់​គ្រង​ស្ថានការណ៍​បាន លក្ខខណ្ឌទទី២​៖ ត្រូវ​មានប្រព័ន្ធ​សុខាភិបាល​រុករក ចាប់​ឲ្យ​បាន​ករណី​សង្ស័យ​ឆ្លង COVID-19 រួច​ធ្វើ​តេស្ត ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​តាម​រក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19។ លក្ខខណ្ឌទី៣៖ ត្រូវ​មាន​ប្រព័ន្ធ​កាត់​បន្ថយ​ការ​រីករាល​ដាល COVID-19។ លក្ខខណ្ឌទី៤៖ តាម​សាលារៀន ឬ​គ្រឹះស្ថាន​ផ្សេងៗត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ទប់ស្កាត់​ការ​រីករាល​ដាល COVID-19 បើ​កន្លែង​ទាំង​នោះ​ចាប់​ដំណើរ​ការ​ឡើង​វិញ។ លក្ខខណ្ឌទី៥៖ មាន​ប្រព័ន្ធ​កាត់​បន្ថយ ចំពោះ​ករណី​នាំ​ចូល​ការ​ឆ្លង COVID-19 ពី​ខាង​ក្រៅ​មក។ លក្ខខណ្ឌទី៦៖ សហគមន៍​ត្រូវ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ និង​ចូលរួម​ឲ្យ​បាន​គ្រប់ៗ​គ្នា។ លោកស្រី​វេជ្ជបណ្ឌិត​តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​សង្កត់​ធ្ងន់​ថា អ្វីៗ​អាច​នឹង​ត្រលប់​មក​ធម្មតា​វិញ តែ​ស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ការសិក្សា៖ ថ្នាំពិសោធលើមហារីក អាចមានលទ្ធភាពទប់ស្កាត់ការឆ្លង COVID-19

ក្រុម​អ្នក​ស្រាវជ្រាវ​​​ផ្នែកវិទ្យាសាស្រ្ត​​ ថ្មី​ៗ​នេះ​ បាន​អះ​អាង​ថា ថ្នាំ​ពិសោធ​ទៅ​លើ​ជំងឺ​មហារីក​ ​អាច​​នឹង​មាន​លទ្ធភាព​​​​ជួយ​ទប់​ស្កាត់​​ ការពារ​មនុស្ស​ពី​ការ​ឆ្លង​ វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ COVID-19 បាន​​។ សារព័ត៌មាន​អង់គ្លេស​ Daily Mail បាន​ផ្សាយកាលពី​ថ្ងៃទី​២៣ ខែមេសា ថា​ថ្នាំ​ពិសោធ​មហារីក​ខាង​លើ​​ មាន​ឈ្មោះ​ថា “Aptamer” ដែល​ជា​បន្ទះ​​សំយោគ DNA ដោយ​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីន​ឈ្មោះ Nucleolin។ ក្នុង​ការ​សិក្សា​មុន​ៗ បាន​បង្ហាញ​ថា ថ្នាំ​ពិសោធ​ខាង​លើ​ អាច​បង្ការ​ពី​ជំងឺ​មហារីក​ផ្សេង​ៗ តាម​រយៈ​​ការ​ចាក់​ថ្នាំ​នេះ រួច​ថ្នាំ​នេះ​បាន​បញ្ចេញ​ប្រសិទ្ធិភាព​​ដោយ​​ការ​​រា​រាំង កោសិកា​មហារីក​មិន​ឱ្យ​ចម្លង​ខ្លួន និង​រាល​ដាល​ដល់​កោសិកា​ផ្សេង​ៗ។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន ចិន​​បង្កើតឧបករណ៍​តេស្ត​​រកមើល​​មហារីកជំនាន់​ថ្មី​​បាន​សម្រេច ការ​ស្រាវជ្រាវ​ខាង​លើ​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​នៃ​សាកលវិទ្យាល័យ Louisville សហរដ្ឋអាមេរិក​ ដោយ​អះ​អាង​ថា​បច្ចេក​ទេស​នេះ បាន​ពិសោធ​ជោគ​ជ័យ​ទៅ​លើ​កោសិកា​​គំរូ និង​បាន​តេស្ត​សាក​ល្បង​មនុស្ស​ក្នុង​ទ្រង់​ទ្រាយ​តូច។ ដោយ​ឡែក នីតិវិធី​នឹង​ត្រូវ​ការ​រយៈ​ពេល​យូរ​ផង​ដែរ ដើម្បី​សិក្សា​​ពី​សុវត្ថិភាព​​១០០% មុន​នឹង​​តេស្ត​សាក​ល្បង​លើ​មនុស្សក្នុង​ទ្រង់ទ្រាយធំ​។ ទោះ​ជា​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត​ Paula Bates ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ឱ្យ​ដឹង​​តាម​​រយៈ​សារព័ត៌មាន​ថា នីតិវិធី​ខាង​លើ​ពិត​ជា​ត្រូវ​ការ​រយៈ​ពេល​យូរ រាប់​ឆ្នាំ​ដើម្បី​ពិសោធ​ មុន​នឹង​សាក​​ល្បង​លើ​មនុស្ស ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ ពិសេស​ករណី​ COVID-19 ដើម្បី​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស ការ​សាក​ល្បង​​អាច​នឹង​ធ្វើ​ឡើង។ អត្ថបទពាក់ព័ន្ធ៖ អាមេរិកផ្អាកផ្ដល់​ថវិកាដល់WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា សម្រាប់​នីតិវិធី​ខាង​លើ​ត្រូវ​បាន​ដាក់​ស្នើ​ទៅ​ រដ្ឋបាល​ចំណី​អាហារ […]


ព័ត៌មាន

ការសិក្សាថ្មីពីសត្វប្រចៀវ ឃើញមានវីរុស​៦​ប្រភេទថ្មី តែពុំទាន់ដឹងពីឥទ្ធិពលបង្កជំងឺ

ការ​សិក្សា​ថ្មី​មួយ​​​ធ្វើ​​ឡើង​នៅ​ប្រទេស​ភូមា ដោយ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​​​នូវ​វីរុស​ ៦​ប្រភេទ​ថ្មី  ពីសត្វប្រចៀវ ស្ថិត​ក្នុង​ត្រកូល​ជា​វីរុស​ កូរ៉ូណា​។ ព្រឹត្តិបត្រ​ព័ត៌មាន​ PLOS ONE សហរដ្ឋអាមេរិក​បានផ្សាយ​​ឱ្យ​ដឹងកាលពីថ្ងៃទី៩ ខែមេសា ​ថា ការ​សិក្សា​ទៅ​លើ​តំបន់​ដែល​មាន​ប្រចៀវ​រស់នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា អ្នក​វិទ្យាសាស្រ្ត​បាន​ចាប់​សត្វ​ប្រចៀវ ដោយ​យក​សំណាក​ទឹក​មាត់ និង​លាមក​របស់​វា រហូត​ដល់​៧៥០​​ប្រភេទ​ មក​ពិនិត្យ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍។ អត្ថបទពាក់ព័ន្ធ៖  អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​វីរុសកូរ៉ូណា​ថ្មី ឆ្លង​ពីសត្វ​ពស់ទៅ​មនុស្ស​​ និង​ខ្លះថា​ពីប្រចៀវ អ្នក​ស្រាវជ្រាវចិន​រក​ឃើញថ្នាំបីមុខ​ ជឿថាមានប្រសិទ្ធភាពព្យាបាល​វីរុសកូរ៉ូណាថ្មី ជា​​​លទ្ធផល​បាន​បង្ហាញ​ពី វីរុស​៦​ប្រភេទនោះ​​​ស្ថិត​ក្នុង​ត្រកូលកូរ៉ូណា ដែល​​​អាចជាប់​ពាក់​ព័ន្ធ​នឹង​ COVID-19​ តែ​យ៉ាង​ណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ថា នៅ​ពុំ​ទាន់​ដឹង​ពី​សមត្ថភាព​រាត​ត្បាត​នៃ​វីរុស​​នោះ​នៅ​ឡើយ ដោយ​ថា​ការ​ស្រាវជ្រាវ​នឹង​ត្រូវ​ធ្វើ​លម្អិត​ជា​បន្ត។ យ៉ាង​ណា​មិញ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អាមរិក​ក៏​បាន​ដាក់​ចេញ​ជា​គម្រោង​សិក្សា​ខាង​លើ ទៅ​លើ​សត្វ​ប្រចៀវ​ ចូល​ក្នុង​ផ្នែក​នៃ​គម្រោង​មួយ​ឈ្មោះ​ថា PREDICT ផ្តល់​មូលនិធិ​ដោយ​ ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​​អភិវឌ្ឍ​ន៍​អន្តរជាតិ (USAID) ក្នុង​ទិស​ដៅ​​ស្រាវជ្រាវ​រក​ហានិភ័យ​នៃ​ជំងឺ​បង្ក​ពី​សត្វ​ព្រៃ ដើម្បី​អនុវត្ត​វិធាន​ការ​បង្ការ​ជា​មុន។​​ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​ អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​ អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ គួរ​រំលឹក​ថា សត្វ​ប្រចៀវ​ ដែល​ជា​ថនិក​សត្វ​ពិសេស​អាច​ហោះ​ហើរ​បាន ឬ​ថនិក​សត្វ​លើ​អាកាស​ មាន​ទំនាក់​ទំនង​ជា​មួយ​​មនុស្ស​ ដោយ​សារ​ការ​ទាញ​យក​​ផល​ប្រយោជន៍​នៃ​ លាមក​ របស់​វា​យក​ធ្វើ​ជា​ជី​មាន​ជីវជាតិ​សម្រាប់​ដំណាំ​​កសិកម្ម។ ជា​ឧទាហរណ៍​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ការ​ទន្ទ្រាន​ដី​ព្រៃ​ ពី​សំណាក់​កសិករ​យក​មក​ប្រើ​ប្រាស់​ ក៏​ស្ថិត​ការ​ចាត់​ទុក​ជា​ឱកាស​បង្ក​ហានិភ័យ​ នៃ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​ ដែល​អ្នក​វិទ្យាសាស្រ្ត​​បាន​លើក​ឡើង​ សម្រាប់​​បង្កើត​វិធានការ​ផ្សេង​ៗ​ សម្រាប់​បង្ការ​ជា​មុន៕ អត្ថបទពាក់ព័ន្ធ៖  ក្ដីសង្ឃឹមកាន់តែច្រើន វ៉ាក់សាំងវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់​​ សំណួរ-ចម្លើយ […]


ព័ត៌មាន

WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19

ក្នុង​ពេល​កំពុង​រាលដាល​ជំងឺ COVID-19នេះ ទាម​ទារ​ខ្លាំង​មែនទែន​នូវ​ការ​ការពារ​បាន​ដិត​ដល់ដូចជា​អនាម័យដៃ អនាម័យ​កន្លែង​រស់នៅ ឬអនាម័យ​អាហារ ​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​នេះ។ អង្គការសុខភាពពិភពលោក (WHO) បាន​ផ្សព្វផ្សាយ​ពី​វិធី​ណែនាំ ៣ចំណុច ក្នុង​ការ​លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ ជា​វិធានការ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បន្ទាប់​ពី​ទិញ​មក​ពីផ្សារ៖ ទី១- មុន​នឹង​ចាប់​ផ្តើម​លាង​បន្លែ ផ្លែឈើ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និងទឹក​ជាមុន​សិន ទី២- លាង​សម្អាត​បន្លែ ផ្លែឈើ តាម​ដែល​អ្នក​ធ្លាប់​ធ្វើ​រាល់​ពេល​សម្អាត ទី៣- សម្រាប់​បន្លែ ផ្លែឈើ​ណា ដែល​អ្នក​ញ៉ាំ​ទាំង​ឆៅ ត្រូវ​លាង​ឲ្យ​បាន​សព្វ​ល្អ ជាមួយ​នឹង​ទឹក​ស្អាត។ តាម​ការ​បញ្ជាក់​របស់ អង្គការសុខភាពពិភពលោក ឲ្យ​ដឹង​ថា ការ​ឆ្លង​វីរុស​ COVID-19 នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លង​តាម​រយៈ​អាហារ​នៅឡើយ​ទេ ប៉ុន្តែ​យកល្អ ការញ៉ាំ​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ចៀស​វាង។ អត្ថបទពាក់ព័ន្ធ៖ COVID-19 ​អាចចម្លងតាមរយៈអាហារអត់? តើ COVID-19 បញ្ចប់នៅពេលណា? WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 ពិតទេ ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19? គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19? ឈប់ជឿទៅ! ទាំងនេះសុទ្ធតែជាទស្សនៈភាន់ច្រឡំជុំវិញវីរុស COVID-19 ត្បិតពុំរកឃើញករណីឆ្លង COVID-19 ច្រើន​ថ្ងៃជាប់គ្នា តែក្រសួងស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ម្រាមជើងឡើងពណ៌ស្វាយ និង​ហើមឈឺអាចជារោគសញ្ញាថ្មីរបស់វីរុស COVID-19

ម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម​អាច​ជា​រោគសញ្ញា​ថ្មី​នៃការ​ឆ្លង​វីរុស COVID-19​ នេះ​តាម​ការបញ្ជាក់​​របស់​គ្រូពេទ្យ ហើយសមាគម​ជំងឺ​សើស្បែក​ហៅ​រោគសញ្ញា​នេះ​ថា COVID toes។ ក្រៅ​ពី​រោគសញ្ញា​នេះ នៅមាន​អាការៈ​បាត់បង់​ក្លិន និង​ភ្នែកក្រហម (Conjunctivitis)ផង​ដែរ​។ សារព័ត៌មាន​ Businessinsider ចុះផ្សាយ​កាលពីថ្ងៃទី២៣ ថា​ដើម្បី​តាមដាន​លើ​រោគសញ្ញា​នេះ​ សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​សើស្បែក​សហរដ្ឋអាមេរិក​បាន​ទទួល​​បញ្ជី​ឈ្មោះ​អ្នកជំងឺ​COVID-19 ដែល​អាច​មាន​រោគសញ្ញា​នេះ​ជាង​២០០នាក់ ហើយ​ប្រហែល​ពាក់កណ្ដាល​នៃ​អ្នក​ជំងឺ​មាន​ដំបៅ​នៅ​នឹង​ដៃ​ ឬ​ជើង។ វេជ្ជបណ្ឌិត Esther Freeman អ្នក​ជំនាញ​ផ្នែក​ជំងឺ​សើស្បែក​ និង​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ Massachusetts បាន​លើក​ឡើង​ថា​បើ​មាន​រោគសញ្ញា​នេះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូលហេតុ និង​អាច​ជួយ​ទប់​ស្កាត់​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស COVID-19 បើ​មិន​អាច​រក​ឃើញ​មូលហេតុ​ផ្សេង​នៃ​ការ​មាន​រោគសញ្ញា​នេះ។ រោគសញ្ញា​ម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម មិន​ដឹង​ច្បាស់​ថា​បណ្ដាល​មកពី​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្មត​មួយចំនួន​។ មួយ​ដំបៅ​នេះ​អាច​កើត​មាន​ដោយសារ​វីរុស​ COVID-19 ​បង្ក​ការ​រលាក​ក្នុង​រាងកាយ។ មួយ​ទៀត​គឺ​វីរុស​នេះ​អាច​បង្ក​ឲ្យ​រលាកសរសៃឈាម។ មូលហេតុ​មួយ​ទៀត​ ដំបៅ​នេះ​អាច​បណ្ដាល​មកពី​កំណកឈាម​ក្នុង​សរសៃឈាម​នៅ​ស្បែក។ ប៉ុន្តែ​ការ​សន្និដ្ឋាន​អាច​ជា​ការ​ពិត អ្នក​ជំងឺ​មួយ​ចំនួន​អាច​មាន​រោគសញ្ញា COVID toes នេះ​ដោយ​មូលហេតុ​ណាមួយ ខណៈ​អ្នក​ជំងឺ​មួយ​ចំនួន​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេងៗ​ក្នុង​ចំណោម​បី​ខាងលើ។ ម៉្យាងទៀត អ្នកជំងឺឆ្លង​​វីរុស COVID-19 អាច​មាន​រោគសញ្ញា​ម្រាមជើង​ហើម និង​ឈឺ​ ដែល​​ភាគច្រើន​ជាអ្នកជំងឺ​មានវ័យ​​ក្មេងៗ។ អ្នក​ក្នុង​ចំណោម​អ្នក​ជំងឺ​មាន​រោគម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម​គឺ​មាន​សុខភាព​ល្អ និង​មាន​រោគសញ្ញា​តិចតួច ឬគ្មាន​រោគសញ្ញា​ផ្សេងតែម្ដង។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ […]


ព័ត៌មាន

មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

យើង​ដឹង​ហើយ​ថា វីរុស​ COVID-19 គឺ​អាច​ឆ្លង​ទៅ​មនុស្ស​គ្រប់​រូប មិន​រើស​មុខ​ទេ ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ។ ស្រប​គ្នានេះ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ប្រសិន​ឆ្លង​វីរុស COVID-19។ តាម​ការ​ឲ្យ​ដឹង​ពី អង្គការសុខភាពពិភពលោក (WHO) មនុស្ស​គ្រប់​គ្នា​អាច​ប្រឈម​នឹង​ការ​ឆ្លង​វីរុស COVID-19 បាន មិន​ថា ចាស់ ឬក្មេង​នោះ​ទេ ប៉ុន្តែ​ក្រុម​មនុស្ស​ដែល​ឆ្លង​ហើយ​មិន​ងាយ​ជា​គឺ៖ – មនុស្ស​ចាស់ – មនុស្ស​ដែល​មាន​ជំងឺប្រចាំ​កាយ (ជំងឺហឺត ទឹកនោមផ្អែម បេះដូង សួត។ល។) -មនុស្ស​មាន​ជំងឺ​អេដស៍។ ប្រភេទ​មនុស្ស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ពិបាក​ព្យាបាល រហូត​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ក្នុង​ករណី​ដែល​បាន​ឆ្លង​វីរុស COVID-19។ ដូច​នេះ​ហើយ អង្គការសុខភាពពិភពលោក បាន​ណែនាំ​ឲ្យមនុស្ស​គ្រប់​វ័យ​ទាំង​អស់ ការពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​វីរុស COVID-19 តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក ដោយ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ចាប់ខ្ចួន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ព្រឹកនេះតួលេខអ្នកឆ្លង និងជាសះស្បើយពី COVID-19 នៅដដែល សង្ស័យសម្លៀកបំពាក់មានជាប់​វីរុស COVID-19 តើត្រូវបោកគក់បែបណា? ៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ ១៩​ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19 អនុវត្តប៉ុន្មានវិធីនេះ ធ្វើការពីផ្ទះក៏​មានប្រសិទ្ធភាពដូចនៅកន្លែងធ្វើការដែរ ខេត្ត-ក្រុងទាំងនេះ […]


ព័ត៌មាន

អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ

រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​គ្រោង​នឹង​ធ្វើតេស្ដ​រក​វីរុស COVID-19 លើ​​ប្រជា​ជន​២០ ០០០​គ្រួសារ​នៅ​សប្តាហ៍​​ក្រោយ​នេះ​ដើម្បី​ដឹង​ថា​តើ​វីរុស​បាន​ឆ្លង​ដល់​តំបន់​ណា​ខ្លះ​ទូទាំង​ប្រទេស។ លោក Matt Hancock មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី២២ ខែ​មេសា​ថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​យល់​ពី​ការ​ឆ្លង​នៃ​វីរុស​នេះ​កាន់​តែ​ច្បាស់។ សរុប​រួម​មក​មាន​២០ ០០០​គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេសចូលរួម​ក្នុង​ការ​សិក្សា​សាកល្បង​នេះ​ ហើយ​ចំនួន​នេះនឹង​ឡើង​​រហូតដល់​៣០០ ០០០គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​១២ខែ​បន្ទាប់ទៀត។ អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ អ្នក​ចូលរួម​នឹង​ផ្តល់​នូវ​សំណាក​​យក​ចេញ​ពី​ច្រមុះ និង​បំពង់ក​ដោយ​ខ្លួនឯង​សម្រាប់​៥សប្ដាហ៍​ដំបូង​ដែល​នឹង​បង្ហាញ​ថា​អ្នក​ទាំង​នោះ​​មាន​វីរុស​ឬ​យ៉ាង​ណា និងបន្ត​ផ្តល់​ជា​រៀងរាល់ខែ​វិញ​សម្រាប់ឆ្នាំ​បន្ទាប់។ មនុស្ស​ពេញវ័យ​ប្រហែល១ ០០០​គ្រួសារ​នឹង​ផ្តល់​សំណាក​ឈាម​ដើម្បី​ដឹង​ថា​ពួកគេ​មាន​អង់ទីករ​ឬអត់​ក្រោយ​ពី​ការ​ឆ្លង​វីរុស​ COVID-19 ពីមុនមក​។ តេស្ដ​ទាំង​នេះ​នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទិន្និន័យ​សុខាភិបាល​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​សហការ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ពីមុន និង​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អង់គ្លេស។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស COVID-19ចំនួន ១៣៣ ៤៩៥ករណី ក្នុងនោះ​អ្នកជា​សះស្បើយ ៦៨៣នាក់ និង​អ្នក​ស្លាប់ ១៨ ១០០នាក់។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ព្រឹកនេះតួលេខអ្នកឆ្លង និងជាសះស្បើយពី COVID-19 នៅដដែល

នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​​ពុំ​មានករណី​អ្នក​ឆ្លង COVID-19 ថ្មី​ថែម​ទៀត​នោះ​ទេ ហើយចំណែក​អ្នក​ជា​សះស្បើយ​វិញ​ក៏មិនមានដែរ ដូចនេះ​ធ្វើឲ្យ​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់ដូចម្សិលមិញដដែល។ សរុប​អ្នក​មិន​ទាន់​ព្យាបាល​ជា​មានបុរស ៥ នាក់ និងស្រ្តី ៧ នាក់ កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត។ គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ១២២ នាក់​ដដែល រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប ១១០ នាក់ និង​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់​ប៉ុណ្ណោះ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កម្មករត្រលប់មកពីស្រុកវិញ បានពិនិត្យសុខភាពបន្តបន្ទាប់ តែរកមិនឃើញវិជ្ជមាន COVID-19 ទេ

ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក និង​ត្រលប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ថ្ងៃនេះ​ទី២២ មេសា​នេះ មាន​អ្នក​ទៅ​ពិនិត្យ​សុខភាព​ដល់​ទៅ ៣១២នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ក្រៅ​ពី​ពិនិត្យ​សុខភាព ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​យក​សំណាក​របស់​កម្មករ​មួយ​ចំនួន​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​ផង​ដែរ តែ​លទ្ធផល​មក​ដល់​ថ្ងៃនេះ មិន​មាន​កម្មករ​ណា​ម្នាក់​វិជ្ជមាន COVID-19 នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន។ គួរ​បញ្ជាក់​ថា កម្មករ​នៅ​ភ្នំពេញ ប្រមាណ​ជា​១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​ដោយ​គ្មាន និង​មាន​ច្បាប់ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ។ កម្មករ​ទាំង​នោះ ក្រសួង​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ចូល​​ធ្វើការ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ