ការសិក្សាថ្មីមួយធ្វើឡើងនៅប្រទេសភូមា ដោយអ្នកវិទ្យាសាស្រ្តបានរកឃើញនូវវីរុស ៦ប្រភេទថ្មី ពីសត្វប្រចៀវ ស្ថិតក្នុងត្រកូលជាវីរុស កូរ៉ូណា។
ការសិក្សាថ្មីមួយធ្វើឡើងនៅប្រទេសភូមា ដោយអ្នកវិទ្យាសាស្រ្តបានរកឃើញនូវវីរុស ៦ប្រភេទថ្មី ពីសត្វប្រចៀវ ស្ថិតក្នុងត្រកូលជាវីរុស កូរ៉ូណា។

ព្រឹត្តិបត្រព័ត៌មាន PLOS ONE សហរដ្ឋអាមេរិកបានផ្សាយឱ្យដឹងកាលពីថ្ងៃទី៩ ខែមេសា ថា ការសិក្សាទៅលើតំបន់ដែលមានប្រចៀវរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកវិទ្យាសាស្រ្តបានចាប់សត្វប្រចៀវ ដោយយកសំណាកទឹកមាត់ និងលាមករបស់វា រហូតដល់៧៥០ប្រភេទ មកពិនិត្យនៅក្នុងមន្ទីរពិសោធន៍។
អត្ថបទពាក់ព័ន្ធ៖
ជាលទ្ធផលបានបង្ហាញពី វីរុស៦ប្រភេទនោះស្ថិតក្នុងត្រកូលកូរ៉ូណា ដែលអាចជាប់ពាក់ព័ន្ធនឹង COVID-19 តែយ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានអះអាងថា នៅពុំទាន់ដឹងពីសមត្ថភាពរាតត្បាតនៃវីរុសនោះនៅឡើយ ដោយថាការស្រាវជ្រាវនឹងត្រូវធ្វើលម្អិតជាបន្ត។
យ៉ាងណាមិញក្រុមអ្នកវិទ្យាសាស្រ្តអាមរិកក៏បានដាក់ចេញជាគម្រោងសិក្សាខាងលើ ទៅលើសត្វប្រចៀវ ចូលក្នុងផ្នែកនៃគម្រោងមួយឈ្មោះថា PREDICT ផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងទិសដៅស្រាវជ្រាវរកហានិភ័យនៃជំងឺបង្កពីសត្វព្រៃ ដើម្បីអនុវត្តវិធានការបង្ការជាមុន។
អត្ថបទពាក់ព័ន្ធ៖
គួររំលឹកថា សត្វប្រចៀវ ដែលជាថនិកសត្វពិសេសអាចហោះហើរបាន ឬថនិកសត្វលើអាកាស មានទំនាក់ទំនងជាមួយមនុស្ស ដោយសារការទាញយកផលប្រយោជន៍នៃ លាមក របស់វាយកធ្វើជាជីមានជីវជាតិសម្រាប់ដំណាំកសិកម្ម។ ជាឧទាហរណ៍មួយនៅប្រទេសមីយ៉ាន់ម៉ា ការទន្ទ្រានដីព្រៃ ពីសំណាក់កសិករយកមកប្រើប្រាស់ ក៏ស្ថិតការចាត់ទុកជាឱកាសបង្កហានិភ័យ នៃការឆ្លងមេរោគមួយចំនួន ដែលអ្នកវិទ្យាសាស្រ្តបានលើកឡើង សម្រាប់បង្កើតវិធានការផ្សេងៗ សម្រាប់បង្ការជាមុន៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://journals.plos.org/plosone/article?id=10.1371/journal.pone.0230802
https://www.medicalnewstoday.com/articles/six-new-coronaviruses
កំណែប្រែបច្ចុប្បន្ន
27/04/2020
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ