សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

ធ្លាប់ឆ្ងល់អត់ម៉េចបានយើងព្រឺសម្បុរ បះរោម?

គ្នាយើង​មួយចំនួន ប្រហែល​ជាធ្លាប់ជួប​ហើយ អាការៈ​ព្រឺសម្បុរ ប៉ះរោម​តូចៗ ជាពិសេស​ពេល​ ​ទស្សនា​ភាពយន្ត​ព្រឺព្រួច ឬស្ថិត​ក្នុង​ស្ថានភាព​ដែល​ស្លុង​អារម្មណ៍ខ្លាំង។ បញ្ហានេះ ពាក់ព័ន្ធ​នឹង​សាច់ដុំ​តូចៗ នៅ​ជុំវិញ​រោម​របស់​យើង។ ខាងក្រោមនេះ ជាមូលហេតុ​បណ្ដាល​ឲ្យ​ព្រឺសម្បុរ បះរោម៖ ១. ស្ថានភាព​ត្រជាក់ពេក ភាព​ត្រជាក់(ខ្លាំង ដែលអាចធ្វើឲ្យយើងរងារ) ខួរក្បាល​​នឹង​បញ្ជូនសញ្ញា​ទៅកាន់​រាងកាយ ដើម្បី​ផលិត​កម្ដៅ។ ពេលនោះ អាការៈ​ព្រឺសម្បុរ ជាសញ្ញា​មួយ រួមជាមួយ​អាការៈ​ញ័រ ឱបដៃ ឬខ្លួន និង​ស្បែក​ឡើង​ស្លេក។ ២. បញ្ហា​អារម្មណ៍ខ្លាំងពេក ពេល​យើង​មាន​អារម្មណ៍​ខ្លាំងពេក ដូចជា ភ័យ ឬចំណង់ផ្លូវភេទ រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន​ជាច្រើន ដែល​ធ្វើឲ្យ​សាច់ដុំ​តូចៗ​នៅ​ក្រោមស្បែក ឡើង​រឹង ហើយបណ្ដាល​ឲ្យ​ប៉ះរោម ឬព្រឺសម្បុរ។ អាការៈ​បែបនេះ ភាគច្រើន កើតឡើង​នៅ​ត្រង់​កំភួនដៃ។ ក្នុង​ករណីនេះ ក្រៅពី​បះរោម​ហើយ នៅ​មាន​អាការៈ​មួយ​ចំនួន​ទៀត ដូចជា ញាក់ បេះដូង​លោត​ញាប់ ដង្ហើម​លឿនជាង​មុន និង​ហូរទឹកភ្នែក។ ៣. ការរាំងស្ទះឫសរោម ស្បែក​របស់​យើង មាន​សមាសធាតុ​រឹងមួយ ហៅថា Keratin ដែល​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នានា។ ប្រសិន​បើ​វាមាន​សមាសធាតុ Keratin ច្រើនពេក (Keratosis Pilaris) វា​អាច​បណ្ដាល​ឲ្យ​រាំងស្ទះ​ត្រង់​ឫស​រោម […]


ព័ត៌មាន

ហ្វីលីពីន ជួយដូរតម្រងនោម សុទ្ធតែប្រកាសលក់លើអនឡាញ!

ហ្វីលីពីន ដែល​នៅក្នុង​ប្លុកអាស៊ាន​ជាមួយ​យើង ជាប្រទេស​ល្បីមួយ លើពិភពលោក ក្នុងទីផ្សារងងឹត ចំពោះការទិញលក់ អវៈយវៈ ឬសរីរាង្គ​មនុស្ស ​ជាមួយ​​​ឥណ្ឌា ប៉ាគីស្ថាន ចិន អេហ្ស៊ីប និង​កូឡុំប៊ី  រហូត​ប្រកាស​លក់​អនឡាញទៀត។  ពាក់ព័ន្ធ​បញ្ហា​នេះ កាសែត Channel News Asia ចុងសប្ដាហ៍មុន ចេញផ្សាយ​អត្ថបទ​ស៊ើបអង្កេត​​២ ករណី ស្ដីពី​ការជួញ​ដូរ​តម្រងនោម នៅ​​ហ្វីលីពីន ដែល​មិន​ញញើត​ច្បាប់ រហូត​ប្រកាស​លក់​ជា​សាធារណៈ​តាម​​អនឡាញ។ អ្នកជំងឺ ដែល​ឈាន​ដល់​ដំណាក់កាល​ផ្លាស់ប្ដូរ​តម្រងនោម បណ្ដាល​មកពី​ការខូចតម្រងនោម (Kidney Failure) ហើយ​មូលហេតុ​នៅពីក្រោយ​ជំងឺសាហាវ​នេះ គឺជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម។ អ្នកជំងឺ​ខូចតម្រងនោម​ជាអចិន្ត្រៃយ៍ ត្រូវរស់នៅ​ជាមួយ​ការលាងឈាម​ជាប្រចាំ។ នៅហ្វីលីពីន ការបរិច្ចាគសរីរាង្គ គឺស្របច្បាប់ បើសិន​អ្នកបរិច្ចាគ និង​អ្នកទទួល ជាសាច់ញាតិ​នឹងគ្នា។ លក្ខខណ្ឌ​ស្របច្បាប់​មួយ​ទៀត គឺចំណង​ផ្នែកអារម្មណ៍ (Emotional Bond) ដូចជា មិត្តប្រុស អាច​បរិច្ចា​គតម្រងនោម ឲ្យ​មិត្តស្រី​បាន ឬអ្នករួម​ការងារ​ជាមួយ​គ្នា រយៈពេល​លើសពី ១០​ឆ្នាំ ក៏អាច​បរិច្ចាគតម្រងនោម​ឲ្យ​គ្នា​បាន​ដែរ។ ក្រៅពីនេះ វាជា​ការជួយញ​ដូរ​តម្រងនោម​ដោយ​ខុសច្បាប់។ ទោះយ៉ាងណា ការផ្លាស់ប្ដូរ​តម្រងនោម នៅ​តាម​មន្ទីរពេទ្យ​ហ្វីលីពីន​ខ្លះ […]


ព័ត៌មាន

ប្រុសៗកើតប្រមេះទឹកថ្លា ប្រឈមអត់កូន?

ប្រមេះ ជាជំងឺកាមរោគ ឆ្លង​តាមរយៈ​ការរួមភេទ​មិនមាន​សុវត្ថិភាព។ ជំងឺប្រមេះ​ទឹកថ្លា នៅដំណាក់កាល​ដំបូង វាពុំមាន​លេចចេញ​រោគសញ្ញាទេ រហូត ១-២​សប្ដាហ៍​ក្រោយ​ឆ្លងមេរោគ ទើបលេចចេញ​រោគសញ្ញា ដូចជា ពិបាកនោម ឈឺពងស្វាស ឈឺលើថ្ងាសផ្នែកខាងក្រោមពោះ ឬ​ឈឺចាប់ពេលរួមភេទ ជាដើម។ អ្នកស្រាវជ្រាវអូស្ត្រាលី Ken Beagley មកពី​សាកលវិទ្យាល័យ Queensland University of Technology រកឃើញ​ថា ប្រុសៗដែល​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា អាច​ប្រឈម​អត់កូន ខណៈ​ករណី​ជំងឺ​នេះ កើតឡើង​លើ​ប្រុសៗ ប្រមាណ ៥០% ពុំមាន​លេចចេញ​រោគសញ្ញា​នោះទេ។ អ្នកស្រាវជ្រាវ បាន​យក​ជាលិកា​ពងស្វាស​របស់​ប្រុសៗ​អត់កូន (Infertile) ដែល​មិន​អាច​កំណត់​មូលហេតុ​បង្ក​បាន ទៅ​ពិនិត្យ។ លទ្ធផល​រកឃើញ ជាលិកា​ពងស្វាស​របស់​ប្រុសៗ ៤៣/៩៥​នាក់ មាន​ផ្ទុក​មេរោគ​ជំងឺ​ប្រមេះ។ ទោះ​នេះ​ជាការ​រកឃើញ​ភស្ដុតាងដំបូង នៃ​មេរោគ​ជំងឺ​ប្រមេះ​​លើ​ជាលិកា​ពងស្វាស និង​ជា​ការរកឃើញ​សំខាន់​មួយ ក៏អ្នក​ស្រាវជ្រាវ មិន​ទាន់​ចាត់ទុក​មេរោគ​ប្រមេះ ជា​មូលហេតុ​បណ្ដាល​ឲ្យ​ប្រុសៗ​អត់កូន​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់? លោក Ken Beagley ពន្យល់​ថា ការឆ្លងមេរោគ​ប្រមេះ​ដោយ​គ្មាន​លេចចេញ​រោគសញ្ញា និង​ការវិវត្ត​នៃ​មេរោគ បាន​ធ្វើ​ឲ្យ​មេជីវិតឈ្មោល ចុះខ្សោយ។ សម្រាប់​ការសិក្សា​លើ​សត្វ​កណ្ដុរ […]


ព័ត៌មាន

ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន

នៅស្រុកខ្មែរយើង មាន​កុមារ និងយុវវ័យ​ជាច្រើន ចូលចិត្ត​ផឹកតែគជ់ ប៉ុន្ដែ​ពុំដឹង​ពី​ផលប៉ះពាល់​នៃ​ការ​ផឹកភេសជ្ជៈ​នេះទេ។ ចំណែក​នៅសិង្ហបុរី​វិញ តែគជ់ ក៏​និយម​​ខ្លាំងណាស់ដែរ រហូត​ខាង​មន្ទីរពេទ្យ​​Mount Alvernia Hospital អះអាង​ថា ​ភេសជ្ជៈ​នេះ អាចបណ្ដាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ហានិយភ័យ​ជំងឺធ្ងន់ៗ​មួយ​ចំនួន​ទៀត។  គ្រោះថ្នាក់​តែ​គជ់ បាន​ព្រមាន​ពលរដ្ឋ​សិង្ហបុរី ​ពី​តែគជ់​ដែលមាន​បរិមាណ​ស្ករ​ច្រើន។ សម្រាប់​ការ​ប្រៀបធៀប​តែគជ់ ៧​ប្រភេទ មន្ទីរពេទ្យ​រកឃើញ​ថា តែទឹកដោះគោ​ដែលប្រើ​ស្ករត្នោត ជាមួយ​គ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈ​បង្ក​ហានិភ័យ​ដល់​សុខភាព​ជាងគេ។ វាមាន​ផ្ទុកស្ករ ចំនួន ១៨,៥​ស្លាបព្រា​កាហ្វេ។ មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ (Non-dairy Creamer) ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ។ ក្នុង​នោះ ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ មាន​ផ្ទុក​ខ្លាញ់ Trans Fat ក្នុង​ទម្រង់​ជាប្រេងដូង Hydrogenated Palm Oil។ ​ឯ​ពពុះទឹកដោះគោ ក៏មាន​កាឡូរី​ខ្ពស់ដែរ គឺរហូត​ដល់ ២០៣​កាឡូរី និង​ពពុះ […]


ព័ត៌មាន

ប្រាក់ចំណូលធ្លាក់ចុះ កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន

សម្រាប់​គ្នាយើង​ជាអ្នក​ធ្វើការ ប្រាក់ខែ​ពិតជា​សំខាន់ណាស់​សម្រាប់​ការរស់នៅ​ផ្ទាល់ខ្លួន និង​ការ​ផ្គត់ផ្គង់​គ្រួសារ។ បើសិន​បញ្ហា​ប្រាក់ខែ ឬចំណូល​ធ្លាក់ចុះ នោះ​បញ្ហា​ចំណាយ​ចាំបាច់​នានា ក៏អាច​កើតឡើង​ផងដែរ។ បើតាម​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា មនុស្ស​ពេញវ័យ ដែល​មាន​បញ្ហា​ប្រាក់ខែ ឬចំណូល​ប្រចាំ​ឆ្នាំ​ធ្លាក់ចុះ នឹងមាន​បញ្ហា​ផ្លូវ​បញ្ហា​ផ្លូវចិត្ត ពេល​ចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិក បាន​សិក្សា ដោយ​ប្រមូល​ទិន្នន័យ​ចំណូល​របស់​មនុស្ស​ពេញវ័យ ៣.២៨៧​នាក់ រយៈពេល​ជាង ២​ទសវត្ស ចាប់តាំង​ពី​ឆ្នាំ​១៩៩០។ តាមរយៈ​ការតេស្ត​មុខងារ​ចងចាំ នៅ​ឆ្នាំ២០១០ រកឃើញ​ថា អ្នកមាន​បញ្ហា​ចំណូល​ធ្លាក់ចុះ​ខ្លាំង មាន​ការធ្លាក់ចុះ​ការ​ចងចាំ​យ៉ាង​លឿន។ ចំណែក​តាមរយៈ​ការស្កេន​ខួរក្បាល​លើ​អ្នកចូលរួម​ក្នុង​ការសិក្សា ក៏រកឃើញ​លទ្ធផល​ស្រដៀងគ្នា​ផងដែរ។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា អ្នកមាន​អស្ថិរភាព​ចំណូល ប្រឈម​កើត​បញ្ហា​សរសៃឈាមបេះដូង ការបាក់ទឹកចិត្ត និង​ស្ត្រេស ដែល​បណ្ដាល​ឲ្យ​មុខងារ​ចងចាំ ចុះខ្សោយ។ ជាងនេះទៅទៀត ដោយសារ​ចំណូល​ធ្លាក់ចុះ ដូច្នេះ ពួកគេ​មិន​ទៅ​ការថែទាំ និង​ព្យាបាល​សុខភាព ដែល​មាន​គុណភាព​ខ្ពស់​នោះទេ។ អ្នកស្រាវជ្រាវ​បន្ថែមថា បញ្ហា​សេដ្ឋកិច្ច បណ្ដាល​ឲ្យ​មនុស្ស​មាន​ទម្លាប់​មិនល្អ ដូចជា ជក់បារី ផឹកស្រា និង​គ្មាន​សកម្មភាព​នានា ហើយ​ជាលទ្ធផល បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ខ្សោយមុខងារ​ចងចាំ និង​កើតជំងឺភ្លេចភ្លាំង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់?  ត្រូវប្រើថ្នាំ១ជីវិតឬ?

គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ច្បាស់​ទេ​ថា ឡើង​ឈាម (លើសឈាម) អាច​ព្យាបាល​ជា​ដាច់ ឬ​មិន​ដាច់​នោះ​ទេ។ ឆ្លើយ​ចំពោះ​សំណួរ​នេះនៅ​ក្នុង​កិច្ច​ពិភាក្សាតុមូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​វេជ្ជសាស្ត្រសឹង្ហបុរី ស្តីអំពី ជំងឺ​លើស​ឈាម កាលពីម្សិលមិញនេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ ថា ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិត​បន្ត​ថា គោល​បំណង​ធំ​របស់​ការ​ព្យាបាល​ជំងឺ​លើស​ឈាម ដើម្បី​គ្រប់​សម្ពាធ​ឈាម កុំ​ឲ្យ​ខូច​សរីរាង្គ​ផ្សេងៗ​ទៀត តែ​ក៏​មិន​មែន​មាន​ន័យ​ថា ញ៉ាំ​ថ្នាំ​តែ​ម្តង ត្រូវ​​ឈប់​នោះ​ទេ គឺ​ត្រូវ​លេប​​ថ្នាំ​លើស​ឈាម​ជា​ប្រចាំ ឬ​គេ​អាច​ហៅ​ថា​ញុំា​ថ្នាំ​មួយ​ជីវិត ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម។ ដោយសារ​តែ​ជំងឺ​លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ជា​ដំបូង​ថា បើ​យើង​ដឹង​ខ្លួន​ថា មាន​ជំងឺ​លើស​ឈាម​ហើយ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹម​ត្រូវ មិន​ត្រូវ​ប្រើ​ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​តាម​គ្នា​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖      – ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?    – នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើ​ថ្នាំ​លើសឈាម ការ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​តាម​ដាន​កុំ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់​ខុស​ប្រក្រតី។ ចំពោះ​កម្រិត​ថ្នាំ​ត្រូវ​ប្រើ​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ខុស​គ្នា​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ជំងឺ​ម្នាក់ ហើយ​មុន​នឹង​គ្រូពេទ្យ​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ណា ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម មើល​បេះដូង តម្រង​នោម​ជាដើម។ កម្រិត​ថ្នាំ អាច​ប្រើ​តែ ១មុខ ២មុខបញ្ចូលគ្នា ឬ៣មុខបញ្ចូលគ្នា […]


ព័ត៌មាន

ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ការលក់ និងប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា

នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ឲ្យ​ពង្រឹង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ (Antibiotic) ដែល​យើង​តែ​ចំណាំ​ហៅ​ថា​ថ្នាំ​ផ្សះ​នោះ ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ឱសថស្ថាន ឱសថស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​មួយ​ចំនួន​បាន​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​ដល់​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ក្រៅ​ពី​ស្នើ​ឲ្យ​ម្ចាស់​ឱសថ​ស្ថាន​បញ្ឈប់​ការ​លក់​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ជា​មុន ទើប​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន ហើយ​ត្រូវ​ប្រើ​ថ្នាំ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ទោះ​បី​ជំងឺ​បាន​ធូរស្បើយ​ក៏​ដោយ និង​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ក្នុង​ករណី​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា មេរោគ​នឹង​ស៊ាំ​ជាមួយ​ថ្នាំ​ទាំង​នេះ បង្ក​ឲ្យ​ពន្យារ​ពេល​ក្នុង​ការ​ព្យាបាល​ជំងឺ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រសួងសុខាភិបាល ឲ្យឈប់លក់ថ្នាំ-ផលិតផលបំប៉នសុខភាព នៅតាមផ្សារទំនើប និងម៉ាត

ក្រសួង​សុខាភិបាល​បាន​ស្នើ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ម៉ាត បេប៊ី​ម៉ាត​ទាំង​អស់ បញ្ឈប់​រាល់​ការ​តាំង​លក់​ឱសថ​សម័យ ឱសថ​បុរាណ ផលិតផល​បំប៉ន​សុខភាព ឧបករណ៍​បរិក្ខារ​ពេទ្យ​គ្រប់​ប្រភេទ។ ចំណាត់ការ​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សង្កេត​ឃើញ​ផលិត​ផល​ខាង​លើ​មាន​តាំង​លក់​នៅ​តាម​ផ្សារ​ទំនើប និង​ម៉ាត ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពិសេស​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ឱសថ​ដល់​អ្នក​ប្រើ​ប្រាស់។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ប្រសិន​បើ​ផ្សារ​ទំនើប ម៉ាត និង​បេប៊ី​ម៉ាត ដែល​មាន​លក្ខខណ្ឌ​សមស្រប ហើយ​មាន​បំណង​បើក​ឱសថស្ថាន សូម​ទាក់​ទង​មក​មន្ទីរ​សុខាភិបាល រាជធានី-ខេត្ត ឬ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​សាលា​រាជធានី។ ខាងក្រោមនេះជា សេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល៖ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាមេរិក ដកថ្នាំក្រពះ Zantac ចេញ​ពីទីផ្សារ ដោយសារអាចបង្កមហារីក

ថ្នាំព្យាបាល​ក្រពះ Zantac ដែលមាន​លក់ និង​ប្រើប្រាស់​នៅ​ស្រុកខ្មែរ​យើង​ផងដែរ​នោះ ត្រូវបាន​ក្រុមហ៊ុន​ផលិតឱសថ ប្រកាស​ឲ្យ​ឈប់​ដាក់​លក់​នៅ​តាម​ឱសថស្ថាន ដោយសារ​វាអាច​បង្ក​ជំងឺ​មហារីក។ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក CVS Pharmacy បាន​ប្រកាស​សេចក្តីជូន​ដំណឹង​នេះ កាលពី​ចុង​សប្ដាហ៍​មុន។ ក្រុមហ៊ុន​បាន​ផ្អាក​ការ​លក់​ថ្នាំ Zantac និង​ថ្នាំផ្សេងទៀត ដែល​មាន​សារធាតុ Ranitidine។ ការជូនដំណឹងនេះ ក្រោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) ប្រកាស​ថា សារធាតុ Ranitidine មួយ​ចំនួន នៅ​ក្នុង​ថ្នាំ​ព្យាបាល​ការ​ក្រហាយ​ទ្រូង និង​កាត់បន្ថយ​ជាតិ​អាស៊ីដ មាន​ភាព​មិនសុទ្ធ ហើយ​អាច​បង្ក​ជំងឺ​មហារីក។ ទោះយ៉ាងណា ក្រុមហ៊ុន​មិនទាន់​ប្រកាស​យក​ថ្នាំ​មាន​សារធាតុ Ranitidine ទាំងនេះ ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នៅ​ឡើយទេ ហើយ​ក៏មិន​ទាន់​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ឈប់​លេបថ្នាំ​ប្រភេទ​នេះ​ផងដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ទៀតហើយ! ថ្នាំលើសឈាម ២មុខ ត្រូវប្រកាសយកត្រឡប់ចូលក្រុមហ៊ុនវិញ

ក្រុមហ៊ុន​ផលិតឱសថ Torrent Pharmaceuticals Ltd. បានប្រកាស​យក​ថ្នាំ​លើសឈាម ចំនួន ២​មុខ ចូល​ក្រុមហ៊ុន​វិញ ក្រោយ​រកឃើញ​ថា ថ្នាំទាំង​នោះ អាចបង្ក​ជំងឺ​មហារីក។ ថ្នាំទាំង ២​ប្រភេទ មាន Losartan Potassium Tablets USP និង Losartan Potassium/hydrochlorothiazide tablets។ ក្រោយ​ការ​ពិនិត្យ​ថ្នាំ​ទាំង​នោះ​មួយ​ចំនួន រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) រកឃើញ​ថា បរិមាណ​អាស៊ីដ N-methylnitrosobutyric នៅ​ក្នុង​ថ្នាំ គឺលើស​កម្រិត​ដែល FDA បាន​ណែនាំ និង​ទទួល​យក​បាន។ មកដល់​ពេល​នេះ ក្រុមថ្នាំ​លើសឈាម ដែល FDA រកឃើញ​ថា អាច​បង្ក​ជំងឺ​មហារីក និង​ឲ្យយក​ត្រឡប់​ចូលក្រុមហ៊ុន​វិញ រួមមាន ក្រុមថ្នាំ Valsartan, Losartan និង Irbesartan។ ការ​ប្រកាស​ឲ្យ​យក​ថ្នាំ​លើសឈាម​ចូល​ក្រុមហ៊ុន​វិញ​ជាបន្ដបន្ទាប់​នេះ គឺក្រោយ FDA ចាប់ផ្ដើម​ពិនិត្យ​លើ​ភាព​មិន​សុទ្ធ​នៃ​ក្រុម​ថ្នាំ​បេះដូង ហៅថា Angiotensin II Receptor Blockers (ARBs)។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ