សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ជួយបោះឆ្នោតបន្តទៀត ក្រុមហ៊ុនមេ របស់ "Hello គ្រូពេទ្យ" ឈានចូលវគ្គ ១៦ ក្រុមហើយ

Hello Health Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Hello គ្រូពេទ្យ បានឆ្លងផុត​វគ្គ ៣២ក្រុម ​​ឈាន​ចូល​វគ្គ ១៦ ក្រុម នៃ​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ​Most Innovative HealthTech Startup in Asia។ បន្ទាប់​ពី​វគ្គ ១៦ ក្រុម ការ​ប្រកួត​នេះ​នឹង​ជម្រុះ​នៅ​ត្រឹម ៨ក្រុម មុន​នឹង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គផ្តាច់​ព្រ័ត្រ ដែល​ការ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​កិច្ច​ប្រជុំ Health Tech Summit នៅ​​​សិង្ហបុរី។ Most Innovative HealthTech Startup in Asia ជា​ការ​ប្រកួត​ប្រជែង​តាម​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។ ការ​បោះឆ្នោត​នេះ​សម្រាប់​​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ និង Laptop ប៉ុណ្ណោះ ហើយ​ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​បោះឆ្នោត។ ១- ចូលទៅកាន់វិបសាយ Hellokrupet – […]


ព័ត៌មាន

តារាម៉ូដែលថៃម្នាក់ ស្លាប់ដោយសារពុលស្រា

ផឹកស្រាច្រើន មិនល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាបង្ក​ឲ្យ​រាងកាយ​​យើង​ពុល និង​កើត​ជំងឺ​រលាកថ្លើម​ទៀត​ផង។ ជាក់ស្ដែង តារាម៉ូដែល​ថៃម្នាក់ ឈ្មោះ Thitima Noraphanpiphat ​ស្លាប់ ដោយសារ​ពុលស្រា កាលពី​សប្ដាហ៍មុន។ លោក Samrit Tongtao ស្នងការ​ប៉ូលិសថៃ បញ្ជាក់ថា តាមកោសល្យវិច្ច័យ នាង Thitima Noraphanpiphat បាន​ស្លាប់ដោយសារ​ពុល​គ្រឿងស្រវឹង ព្រោះគ្មាន​សារធាតុរាវ​ផ្សេង​ទៀត ឬភស្ដុតាង​នៃ​ការ​ធ្វើឃាត​ផ្សេងទៀតទេ។ ប៉ូលិស​បន្ថែម​ថា នាង​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម ៤១៨ ​មិល្លីក្រាម/១០០​មិល្លីលីត្រ ដែល​ជា​កម្រិត​មួយ អាច​បណ្ដាល​ឲ្យ​បាត់បង់​ស្មារតី និង​ស្លាប់។ គួរបញ្ជាក់​ថា នាង Thitima Noraphanpiphat ត្រូវ​ប្រទះឃើញ​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​អង្គារ សប្ដាហ៍​មុន នៅ​ក្នុង​ខុនដូ​មួយ​កន្លែង បន្ទាប់​ពី​យប់​ថ្ងៃចន្ទ នាង​ត្រូវ​ប្រទះ​ឃើញ​ថា ស្រវឹង​យ៉ាង​ខ្លាំង ពេល​ចូល​ទៅ​ក្នុង​ខុនដូ។ នេះបើតាម​វីដេអូ​កាមេរ៉ា​សុវត្ថិភាព។ ក្រោយ​ការ​ស៊ើបអង្កេត​ជាបន្ដបន្ទាប់​ ទើប​ប៉ូលិសប្រកាសម្សិលមិញ​ថា នាង​ស្លាប់​ដោយសារ​ពុល​ស្រា។ អត្ថបទពាក់ព័ន្ធ៖ ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ? កំណើ​ន​អ្នកផឹកស្រា កើនឡើង ៧០% ពិសេស​នៅ​អាស៊ី ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

អាមេរិក ឯកភាពឲ្យប្រើថ្នាំទឹកនោមផ្អែម ១មុខថ្មីទៀត តែហាមចំពោះអ្នកមានបញ្ហា…

រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) នៅចុង​សប្ដាហ៍​មុន បាន​ឯកភាព​ឲ្យប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ប្រភេទទី ២ (Type 2 Diabetes) ១​មុខ​ថ្មី​ទៀត គឺ Rybelsus។ Rybelsus ជា​ថ្នាំលេប ខណៈ​ថ្នាំនេះ​ពីមុន​មក សុទ្ធតែជា​ថ្នាំ​ចាក់។ Rybelsus ស្ថិតនៅ​ក្នុង​ក្រុមថ្នាំ Glucagon-like peptide (GLP-1)។ ថ្នាំ​នេះ​មាន​សកម្មភាព​បន្ថយ​ល្បឿន​ការ​រំលាយ​អាហារ និង​ការ​ពារ​កុំ​ឲ្យ​ថ្លើម​ផលិត​ជាតិ​ស្ករ​ច្រើន​ពេក ដែលជាហេតុ​ជួយ​ឲ្យ​លំពែង​ផលិត​អាំងស៊ុយលីន​កាន់​តែ​ច្រើន។ មុន​ទទួល​បាន​ការ​ឯកភាព​ពី FDA ថ្នាំនេះ ត្រូវបាន​ពិសោធន៍ រយៈពេល ២៦​សប្ដាហ៍។ អ្នកជំងឺ ៧៧% ដែល​បាន​លេប​ថ្នាំ Rybelsus ក្នុង​កម្រិត១៤មិល្លីក្រាមរាល់ថ្ងៃ បាន​ធ្លាក់ចុះ​កម្រិតអេម៉ូគ្លូបីន A1C (HbA1C) ទាប​ជាង ៧%។ ប៉ុន្ដែ​ថ្នាំនេះ ក៏មាន​ផលប៉ះពាល់​ខ្លាំង​ផងដែរ ដោយ​វា​បណ្ដាល​ឲ្យ​ដុំសាច់​ក្រពេញ​ទីរ៉ូអ៊ីត វិវត្ត​កាន់តែ​ខ្លាំង។ ដូច្នេះអ្នក​​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ឬ​មាន​បញ្ហា​ទាក់​ទង​នឹង​ក្រពេញ​នេះ ត្រូវ​ចៀសវាង​លេប​ថ្នាំ Rybelsus។ ចំណែក​អ្នក​ជំងឺ​ទឹកនោមផ្អែម ប្រភេទទី ១ និង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើន​ឡើង​ជាតិ​សេតូន​នៅ​ក្នុង​ឈាម (Diabetic ketoacidosis) ​មិនអាច​​លេប​ថ្នាំ​នេះ​បាន​ទេ  ព្រោះ​អាច​ធ្វើ​ឲ្យរលាក​លំពែង បាត់​បង់​ការ​មើល​ឃើញ ជាតិ​ស្ករក្នុងឈាម​ធ្លាក់​ចុះ​ខ្លាំង […]


ព័ត៌មាន

អ្នកជក់កើន​ ឯអ្នកឈឺសួត និងស្លាប់ក៏កើនច្រើន រដ្ឋអាមេរិកមួយ ហាម​ផ្ដាច់រឿងលក់​​បារីអេឡិចត្រូនិក

ដោយ​សារ​ មាន​កំណើន​អ្នក​ជក់​បារី​អេឡិចត្រូនិក​ (E-Cigarettes) កាន់​តែ​ច្រើន ពិសេស​ក្នុង​ចំណោម​យុវវ័យ និង​បាន​បង្ក​ជា​​បញ្ហា​ជំងឺ​សួត​​​កើត​ច្រើន និង​មាន​ករណី​ស្លាប់​ទៀត​​នោះ ពេល​នេះ​រដ្ឋ​អាមេរិក​​មួយ​​​បាន​សម្រេច​បិទ គ្រប់​ការ​លក់​ដូរ បារី​ប្រភេទ​នេះ​គ្រប់​​ប្រភេទ និង​រសជាតិ​ទាំង​អស់។ តាម​សារព័ត៌មាន CNN មន្ត្រី​​នៃ​រដ្ឋ​ញ៉ូវ​យក​ សហរដ្ឋអាមេរិក បាន​សម្រេច​​មូល​មតិ​តាម​រយៈ​ការ​បោះ​ឆ្នោត ស្រប​តាម​សំណើ​លោក Andrew Cuomo ជា​អភិបាល​​ជាន់​ខ្ពស់​នៃ​ រដ្ឋ​ខាង​លើ ក្នុង​ការ​បិទ​មិន​ឲ្យ​​លក់​បារី​អេឡិចត្រូនិក។ ហើយ​​ការ​ហាម​ប្រាម នេះ​នឹង​ធ្វើ​​ឡើង​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​ខាង​មុខ ជា​បណ្តោះ​អាសន្ន។ ចំពោះ​ទិស​ដៅ​នៃ​ការ​ហាម​ឃាត់​នេះ គឺ​ដើម្បី​បន្ថយ​នូវ​ចំនួន​អ្នក​ជក់​ដ៏​ច្រើន ជា​ពិសេស​នោះ គឺ​ក្រុម​​​គោល​ដៅ​លើ​កុមារ និង​យុវជន​ថ្នាក់​វិទ្យាល័យ​ ដែល​បាន​​ជក់​បារី​ប្រភេទ​នោះ ចេញ​ពី​ក្រោយ​ហេតុ​ផល​​​​ជា​លេស ​នៃ​យុទ្ធសាស្រ្ត​ទី​ផ្សារ​បារី​អេឡិចត្រូនិក ដែល​បាន​បង្កើត​ឲ្យ​មាន​ជម្រើស​​​​​រស​ជាតិ​ច្រើន​​អាច​ឲ្យ​ពួក​គេ​ទាំង​នោះ​បាន​សាក។ បើ​តាម​លោក​វេជ្ជបណ្ឌិត Howard Zucker ជា​មន្រ្តី​​គណកម្មការ​សុខាភិបាល​នៃ​រដ្ឋ​ខាង​លើ​នេះ បាន​ឲ្យ​ដឹង​ថា ​រសជាតិ​បារី​អេឡិចត្រូនិក​ច្រើន​ជម្រើស ជា​​យុទ្ធសាស្រ្ត​ទី​ផ្សារ​ទៅ​លើ​យុវជន​ ដូច​នេះ​ការ​ចេញ​វិធានការ​ខាង​លើ​គឺ​ដើម្បី​ទប់​ស្កាត់​នូវ​ចំនួន​អ្នក​ជក់​ដ៏​ច្រើន​នោះ​។ ​ អត្ថបទពាក់ព័ន្ធ៖ អាមេរិក គ្រោងលែងឲ្យជក់បារីអេឡិចត្រូនិក ក្រោយស្លាប់ច្រើននាក់ ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក ផ្អែក​​តាម​ទិន្នន័យ​ពី​រដ្ឋ​ខាង​លើ ពី​ឆ្នាំ​២០១៤-២០១៨ ផលិត​ផល​បារី​ខាង​លើ ដែល​មាន​រសជាតិ​ ថ្នាំ​ជក់​ បាន​កើន​ឡើង​១៦០% ហើយ​ក្នុង​នោះ​អ្នក​ជក់​៤០% ជា​សិស្ស​ថ្នាក់​វិទ្យាល័យ។ ហើយ​គិត​មក​ទល់​ពេល​នេះ នៅ​សហរដ្ឋអាមេរិក​មាន​ករណី​អ្នក​ស្លាប់​ដោយ​សារ​បារី​ខាង​លើ មាន​ចំនួន​៧​នាក់ […]


ព័ត៌មាន

ប៉ូលិសថៃឃាត់ខ្លួន ប្តីប្រពន្ធលក់ប្រេងកញ្ឆាតាមអនឡាញ ក្រោយអ្នកប្រើប្រាស់ម្នាក់ស្លាប់

ប្តី​ប្រពន្ធ​ជន​ជាតិ​ថៃ​ ត្រូវ​ប៉ូលិស​​ថៃ​នៅ​ខេត្ត​ឈៀង​ម៉ៃ ឃាត់​​​ខ្លួន​មក​​សួរ​នាំ បន្ទាប់​ពី​ អ្នក​ប្រើ​ប្រាស់​ម្នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត។ តាម​សារព័ត៌មាន Thai Residents ប៉ូលិស​ខេត្ត​ឈៀង​ម៉ៃ​​ប្រទេស​ថៃ តាម​ដី​កា​​​ឃាត់​ខ្លួន​ បាន​ឃាត់​ជន​សង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ នៅ​ខេត្ត​ខាង​លើ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ​​​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់។ ក្រោយ​ឃាត់​ខ្លួន ប៉ូលិស​ក៏​បាន​រក​ឃើញ​ផង​ដែរ​ នូវ​ភស្តុតាង​ជា​បឋម​ ដូច​ជា លុយ​សុទ្ធ​ប្រមាណ ៣,៤ លាន​បាត​ថៃ ប្រេង​​កញ្ឆា ដែល​បាន​ច្រក​ចូល​ក្នុង​ដប​តូច​ៗ​រួច​​​ស្រេច ប្រមាណ​៣០​ប្រអប់​ ដែល​ប្រុង​នឹង​ចេញ​យក​លក់ តាម​ការ​​បញ្ជា​ទិញ​អន​ឡាញ។ តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង ពី​ស្រ្តី​​វ័យ​៣៩​ឆ្នាំ​ម្នាក់ ដែល​​ជា​អ្នក​ជំងឺ​មហារីក​ផង ថា​លោក​ស្រី​បាន​កុម្ម៉ង់​ទិញ​ ប្រេង​កញ្ឆា​ពី​ ប្តី​ប្រពន្ធ​ខាង​លើ​នេះ។ ​ប៉ុន្មាន​ខែ​ក្រោយ​មក ស្រ្តី​រូប​នោះ​ក៏​បាន​ស្លាប់ ដែល​ក្រោយ​​ពី​ពេទ្យ​ពិនិត្យ​ឃើញ​ថា ស្រ្តី​នោះ​បាន​ស្លាប់​ដោយ​សារ​ស្ទះ​ប្រព័ន្ធ​ដង្ហើម ទើប​ធ្វើ​ឲ្យ​សាច់​ញាតិ​ជន​រង​គ្រោះ​នោះ​ដាក់​ពាក្យ​ប្តឹង​​ទៅ​ប៉ូលិស ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​​​ខាង​លើ។ ទោះ​ជា​យ៉ាង​ណា ភាគី​ខាង​​ជន​សង្ស័យ ជា​អ្នក​លក់​អន​ឡាញ​ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​​និយាយ​ខ្លួន​បាន​ប្រកប​របរ​រក​ស៊ី​ខាង​លើ​ជាង​២​ឆ្នាំ​មក​ហើយ​ ថែម​ទាំង​បាន​ប្រើ​ផលិត​ផល​ដោយ​ខ្លួន​ឯង​ផង ដោយ​ពុំ​មាន​បញ្ហា​នោះ​ឡើយ។ តែ​យ៉ាង​ណា​មិញ ប៉ូលិស​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ ទៅ​សាក​សួរ​នាំ​បន្ថែម ទៅ​តាម​នីតិវិធី​ច្បាប់ ដើម្បី​រក​ដំណើរ​ដើម​ហេតុ​ពិត។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំងឺមហារីកថៃ ស្លាប់ជាបន្តបន្ទាប់ ដោយសារគ្មានប្រេងកញ្ឆាប្រើ Cannabidiol (ប្រេងកញ្ឆា) ថៃប្រើ​កញ្ឆាព្យាបាលជំងឺ​ថប់​បារម្ភ និង​អាការៈឈឺ​ឆាប់​ផ្សេងៗ រំលឹក​ដែរ​ថា ថៃ​ជា​ប្រទេស​ទៅ​១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រើ​ប្រាស់​​សារធាតុ​ពី​កញ្ឆា​នៅ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត […]


ព័ត៌មាន

ថ្នាំបំបាត់ធ្លាក់ទឹកចិត្ត អ្នកជំនាញរកឃើញថាមានប្រសិទ្ធិភាព តែប្រើពេលយូរ

ថ្នាំ​សម្រាប់​បំបាត់​ភាព​អន្ទះ​អន្ទែង បំបាត់​​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដែល​​​មនុស្ស​ប្រមាណ​​រាប់​លាន​នាក់​ប្រើ​ជុំ​វិញ​ពិភព​លោក ត្រូវ​អ្នក​ជំនាញ​​វេជ្ជសាស្រ្ត​ រក​ឃើញ​ថា មាន​ប្រសិទ្ធិ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​យូរ​។ ប្រភព​ព័ត៌មាន ពី​ Breaking News WS បាន​ឲ្យ​ដឹង​ថា ក្រុម​​អ្នក​វិទ្យាសាស្រ្ត​មក​ពី សាកលវិទ្យាល័យ College London នៃ​ប្រទេស​អង់គ្លេស បាន​ធ្វើ​ពិសោធន៍​​ទៅ​លើ​ ថ្នាំ​​បំបាត់​ទុក​ព្រួយ ប្រភេទ Sertraline ពី​អ្នក​ប្រើ​ប្រាស់​ប្រមាណ ៦៥០​នាក់ ក្នុង​រយៈ​ពេល​១២​សប្តាហ៍។ ជា​លទ្ធផល​ បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល​ ៣​​សប្តាហ៍ ប្រសិទ្ធិភាព​ថ្នាំ បាន​តែ​បំបាត់​អារម្មណ៍​តាន​តឹង​​​បន្តិច​បន្តួច​ប៉ុណ្ណោះ ពោល​​គឺ ត្រូវ​រង់​ចាំ​ដល់​រយៈ​ពេល ៦​សប្តាហ៍​ ទើប​​មាន​ប្រសិទ្ធិភាព​ បំបាត់​ភាព​អន្ទះ​អន្ទែង បំបាត់​​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​បាន ហើយ​ប្រសិទ្ធិភាព​នោះ​បន្ត​ជាប់​រហូត​រយៈ​ពេល​ ១២​សប្តាហ៍។ ជា​មួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត Gemma Lewis ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថា៖ “ប្រភេទ​ថ្នាំ​បំបាត់​ទុក្ខ​ព្រួយ​ ពេញ​និយម​ណាស់​នៅ​ចក្រភព​អង់គ្លេស ហើយ​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ វា​កាន់​តែ​ពេញ​និយម​ សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ពិសេស​អ្នក​មាន​​ជីវភាព​​ធូរ​ធារ​”។ អត្ថបទពាក់ព័ន្ធ​៖ ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា ញ៉ាំសូកូឡាខ្មៅ មានឥទ្ធិពលល្អលើផ្លូវចិត្ត កាត់បន្ថយធ្លាក់ទឹកចិត្ត សម្រាប់​ការ​រក​ឃើញ​​ខាង​លើ​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត […]


ព័ត៌មាន

ប្រេងត្នោត ពីម៉ាឡេ កំពុងត្រូវប៉ាន់នៅវៀតណាម ប្រើជំនួសខ្លាញ់ជ្រូកចម្អិនអាហារ

ដោយ​សារ​មុខ​ម្ហូប​​នៅ​វៀត​ណាម ចម្អិន​ភាគ​ច្រើន ប្រើ​ខ្លាញ់​ មិន​អាច​ខ្វះ​បាន​ ពិសេស​ខ្លាញ់​ជ្រូក ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​​ប្រទេស​នេះ​ ស្វះ​ស្វែង​រក​​​​​គ្រឿង​​ផ្សំ​មក​ជំនួស ។ ប្រភព​ព័ត៌មាន​ម៉ាឡេស៊ី Free Malaysia Today បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​វិទ្យាស្ថាន​​ជាតិ​​​ស្រាវជ្រាវ​​ផ្នែក​ជីវជាតិ​បំប៉ន​វៀត​ណាម​ បាន​សិក្សា​ឃើញ​​ពី​ គុណ​ប្រយោជន៍​នៃ​​ប្រេង​ត្នោត ថា​អាច​ប្រើ​ជំនួស​ខ្លាញ់ ហើយ​ថែម​ទាំង​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ទើប​ធ្វើ​ឲ្យ​ ប្រទេស​នេះ​សម្រេច​ចិត្ត​នាំ​ចូល​ ប្រេង​​ត្នោត​ពី​ម៉ាឡេស៊ី​សម្រាប់​ប្រជាជន​​​ខ្លួន។ គិត​មក​ទល់​ពេល​នេះ ប្រេង​ត្នោត​គិត​ជា​មធ្យម​​ប្រមាណ​៦០%​ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​វៀតណាម​សម្រាប់​ចម្អិន​ម្ហូប ពោល​គឺ​ស្មើ​​គ្នា​នឹង​ចំនួន​នៃ​ការ​ប្រើ​ខ្លាញ់​ជ្រូក​ដែរ។ បើ​តាម​វិទ្យាស្ថាន​ជាតិ​​​ស្រាវជ្រាវ​​ផ្នែក​ជីវជាតិ​បំប៉ន​វៀត​ណាម​ បាន​ឲ្យ​ដឹង​​ពី​គុណ​ប្រយោជន៍​នៃ​ប្រេង​ត្នោត​ថា​មាន សារធាតុ​ ប៊េតា ការ៉ូទីន ដែល​ជួយ​ទ្រទ្រង់​ភ្នែក ជួយ​ឲ្យ​មើល​ច្បាស់ ជា​ពិសេស​សម្រាប់​កុមារ ហើយ​វា​​ក៏​សំបូរ​​​​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ជួយ​ឲ្យ​រាង​កាយ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ Coconut Oil (ប្រេងដូង) Soybean Oil (ប្រេងសណ្ដែកសៀង) ដោយ​សារ​តែ​គុណ​ប្រយោជន៍​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​វៀត​ណាម​នាំ​ចូល​ប្រេង​ត្នោត​ និង​ផលិត​ផល​ពី​ប្រេង​ត្នោត ពី​ម៉ាឡេស៊ី ប្រមាណ​ ៤៦២,០០០ តោន​ (ឆ្នាំ​២០១៨) ហើយ​​ការ​នាំ​ចូល​នេះ បាន​បង្កើន​​ឲ្យ​មាន​ការ​ដាំ​ដុះ ដំណាំ​ប្រភេទ​នេះ​នៅ​ម៉ាឡេស៊ី​ រហូត​ដល់​​ ២២%៕ ​​​​​​​​​​ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ព័ត៌មាន

កាន់តែធ្ងន់ធ្ងរ សិស្សម៉ាឡេស៊ីជាង១លាននាក់ រងផលប៉ះពាល់ពីផ្សែងអ័ព្ទ

រដ្ឋ និង​ទីក្រុង​ជាច្រើន របស់​ម៉ាឡេស៊ី កំពុង​រងការ​ប៉ះពាល់​យ៉ាងខ្លាំង ពី​ផ្សែងអ័ព្ទ ដែល​ត្រូវ​អះអាង​ថា សាយភាព​មក​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី។ សាលារៀន ១.៤៨៤ ​ទីតាំង នៅ​រដ្ឋ Sarawak, Selangor, Putrajaya, Kuala Lumpur, Perak, Pulau Pinang និង Negri Sembilan ត្រូវ​បង្ខំ​បិទទ្វារ ហើយ​សិស្ស ជាង ១​លាន​នាក់ បាន​រងការ​ប៉ះពាល់ ដោយសារ​តែ​គុណភាព​ខ្យល់កាន់តែ​អាក្រក់។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ម៉ាឡេស៊ី។ សាលារៀននៅ​តាម​រដ្ឋ និង​ទីក្រុង​ខាងលើនេះ មាន​គុណភាព​ខ្យល់ លើស​កម្រិត ២០០ ខណៈ​គុណភាព​ខ្យល់ កម្រិត​ល្អ មាន​ត្រឹមពី ០-៥០ ​ប៉ុណ្ណោះ។ នៅ​រដ្ឋ Selangor មាន​គុណភាព​ខ្យល់ រហូត​ដល់​កម្រិត ៥៣៨ ប៉ះពាល់​ដល់​សិស្ស ៥៨៤.៥៩៥ នាក់ បន្ទាប់​មក​រដ្ឋ Sarawak មាន​គុណភាព​ខ្យល់ កម្រិត ៣៣៧ ប៉ះពាល់​ដល់​សិស្ស ១៣៨.៣៨៤​នាក់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នផងអ្នកដើរលេង! […]


ព័ត៌មាន

អ្នករស់នៅតំបន់ស្ទះចរាចរណ៍ ប្រឈមកើតជំងឺធ្ងន់ធ្ងរប្រភេទនេះ

ការ​ស្ទះ​ចរាចរណ៍ ការ​រំខាន​ដោយ​សំឡេង និង​ការ​សាយភាព​ផ្សែងពុល ចេញ​ពី​យានយន្ត គឺ​ជាបញ្ហា​រួម​មួយ និង​មិនងាយ​ដោះស្រាយ​នោះទេ នៅ​តាម​ទីក្រុង​មួយ​ចំនួន ដែល​សម្បូរ​ដោយ​មនុស្ស​រស់នៅ​កកកុញ និង​មាន​យានយន្ត​ច្រើន។ បើតាម​កាសិក្សា បញ្ហា​ចរាចរណ៍​ទាំង​នេះ ជា​មូលហេតុ​មួយ បង្ក​ឲ្យ​មនុស្ស​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សានេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Brown របស់​អាមេរិក និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ទៀត នៅ​ទីក្រុង Barcelona របស់​អេស្ប៉ាញ។ ក្រុម​អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​ទិន្នន័យ​ព័ត៌មាន​អ្នក​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ២.៧៦១​នាក់ ពី​ឆ្នាំ ​២០០៥-២០១៤។ ក្រុមអ្នក​ស្រាវជ្រាវបកស្រាយ​ថា ការរំខាន​ដោយ​សំឡេង​យានយន្ត​តាមដង​ផ្លូវ បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដែល​បណ្ដាល​ឲ្យ​កោសិកា​ក្នុង​សរសៃឈាម​មិន​ដំណើរការ​បាន​ល្អ (Endothelial Dysfunction) ដោយ​បង្កើត​កំណក​ឈាម​ជាច្រើន។ នៅពេល​កំណក​ឈាម រត់​ក្នុង​តសរសៃឈាម ទៅ​កាន់​ក្បាល ឬ​ក វា​អាច​រារាំង​លំហូរ​ឈាម និង​អុកស៊ីសែនទៅ​ខួរក្បាល ហើយ​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួក្បាល។ ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ ក៏​រកឃើញ​ដែរថា អ្នករស់នៅ​តាម​ផ្លូវ​ដែល​សម្បូរ​ដោយ​ធម្មជាតិ​បៃតង ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល រហូត​ដល់ ២៥%។ គួរបញ្ជាក់​ថា ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល បណ្ដាល​ឲ្យ​អ្នកជំងឺ ពិបាក​ធ្វើចលនា ឬនិយាយ និង​បាត់បង់​វិចារណញ្ញាណ និង​ការចាំចង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

វិធីព្យាបាលបែបបុរាណចិនដោយប្រើម្ជុលវិទ្យាសាស្ត្រ ចាប់ផ្តើមដាក់លក់នៅអាមេរិក

អាមេរិក​ដែលត្រូវគេជឿថា ជាប្រទេសជឿនលឿនខ្លាំងផ្នែកវេជ្ជសាស្ត្រ​សម័យ​ទំនើប បែរ​ជា​នៅ​តែ​មាន​ជំនឿ​លើ​វិធី​សាស្ត្រ​ព្យាបាល​បែប​បុរាណ ដោយ​សៀវភៅ​ព្យាបាល​បុរាណ​ចិន ព្យាបាល​តាមរយៈ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ​ចាប់​ផ្តើម​ដាក់​លក់​លើទីផ្សារ​ប្រទេស​​នេះ។ តាម​សារព័ត៌មាន​ស៊ីនហួរ​ សៀវភៅ​​ស្តី​ពី​វិធី​ចាក់​ម្ជុល​​វេជ្ជសាស្រ្ត​ចិន ​មាន​ចំណង​ជើង​ថា “វិធី​ចាក់​ម្ជុល​ព្យាបាល​ជំងឺ​បែប​ចិន និង​​ជប់​ខ្យល់” បកប្រែ​ជា​ភាសា​អង់គ្លេស​ ត្រូវ​បាន​​​សម្ពោធ​បង្ហាញជាផ្លូវការ​​ នៅ​ឯ​រដ្ឋ Maryland សហរដ្ឋអាមេរិក។ សៀវ​ភៅ​វេជ្ជសាស្ត្រ​បុរាណ​ចិន​មួយ​នេះ​និយាយ​រៀប​រាប់ក្បោះ​ក្បាយ​​ពី​​ក្បួន​ចាក់​ម្ជុល​ព្យាបាល​ជំងឺផ្សេងៗ។ នេះ​ជា​ការ​​បោះ​ពុម្ព​​ផ្សាយ​លើក​ទី ​៤ ហើយ ដោយ​បាន​ផ្សារ​ភ្ជាប់​វិធី​ព្យាបាល​បែប​បុរាណ ទៅ​នឹង​ស្តង់ដារ​វេជ្ជសាស្រ្តសម័យ​ទំនើប​​ ស្រប​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​​ពិភព​​លោក​ (WHO) ច្រើន​ជាង​មុន និង​មាន​​​​​អធិប្បាយ​​ច្បាស់​ៗ នូវ​ទីតាំង​​ជាក់​លាក់​នៃ​រាង​កាយ ដើម្បី​ចាក់​ម្ជុល​ព្យាបាល។​ នេះ​​បើ​តាម​លោក Cheng Kai អ្នក​​កែ​សម្រួល​សៀវ​ភៅ​​​វេជ្ជសាស្រ្ត​នេះ និង​​ជា​សាស្រ្តាចារ្យ​​នៅ​សាកលវិទ្យាល័យ​​វេជ្ជសាស្រ្ត​ក្រុង​​ប៉េកាំង​។ លោក Allyson Wilson ជា​អ្នក​ជំនាញ​ផ្នែក​ព្យាបាល​​ម្ជុល​វេជ្ជសាស្រ្ត​មួយ​រូប​ នៅ​សហរដ្ឋអាមេរិក​ បាន​​​ឲ្យ​ដឹង​ថា នៅ​អាមេរិក វា​ជា​ចំណេះ​ដឹង​មូលដ្ឋាន​មួយ យើង​​ត្រូវ​អាន​ និង​ស្វែង​យល់​អំពី​​វេជ្ជសាស្រ្ត​ព្យាបាលបែប​បុរាណ​ចិន។ ការ​ព្យាបាល​ដោយ​ម្ជុល​វេជ្ជសាស្រ្ត​ ​បាន​អនុវត្ត​នៅ​ប្រទេស​ចិន រយៈ​​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ក៏​កំពុង​តែ​​​​មាន​ប្រិយភាព​ខ្លាំង​ ចំពោះ​អ្នក​ជំងឺ ក៏​ដូច​ជាគ្រូពេទ្យ​ព្យាបាល​នៅ​អាមេរិក។ គិត​មក​ទល់​ពេល​នេះ ក្នុង​ទឹក​​ដី​អាមេរិក មាន​​អ្នក​ជំនាញ​ព្យាបាល​ជំងឺ​ដោយ​ម្ជុល​វេជ្ជសាស្រ្ត​ (មាន​ការ​ទទួល​ស្គាល់​វិជ្ជាជីវៈ​ត្រឹម​ត្រូវ) ដល់​ទៅ​ ជាង​​ ៣៨.០០០​នាក់​ និង​មាន​សាលា​វិជ្ជាជីវៈ​ព្យាបាល​ដោយ​ម្ជុល​វេជ្ជសាស្រ្ត​​ប្រមាណ ​៦០​ កន្លែង។   អត្ថបទពាក់ព័ន្ធ៖ បន្ទះបិទជាប់ស្បែកព្យាបាលមហារីក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ