សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖ ១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។ ៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ [embed-health-tool-bmi] ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ខួបកំណើត ក្លាយជាថ្ងៃកាន់ទុក ដោយសារតែញ៉ាំហេមប៊ឺហ្គឺ

រឿងហេតុស្ទើរ​មិន​គួរ​ឲ្យ​ជឿ កើត​ឡើង​លើ​យុវជន​​ជន​ជាតិ​អង់គ្លេស​​ម្នាក់ ស្លាប់​​បាត់​បង់​ជីវិត​ភ្លាម​ៗ បន្ទាប់​ពី​ប្រតិកម្ម​ខ្លាំង​ជាមួយនំហេម​ប៊ឺហ្គឺសាច់មាន់លាយឈីស។ តាម​សារព័ត៌មាន CNN យុវជន​​អង់គ្លេស​ខាង​លើ មាន​ឈ្មោះ Owen Carey បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ ១៨​ ឆ្នាំ ពោល​គឺ​​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​​កំណើត​​អាយុ ​១៨​ឆ្នាំ ​របស់​ខ្លួន។ ចំពោះ​ដំណើរ​ដើម​ទង ​​កើត​ឡើង​បន្ទាប់​ពី Owen បាន​ចូល​ទៅ​ញ៉ាំ​អាហារ​​នៅ​ហាង​​ប៊ឺហ្គឺ​ BYRON ដោយជន​រងគ្រោះ បាន​ប្រាប់​ទៅ​បុគ្គលិក​ហាង ​​ខ្លួន​មាន​ប្រតិកម្ម​ទៅ​នឹង​ប៊ឺហ្គឺ តែ​​បុគ្គលិក​កុម្ម៉ង់​​ បាន​ប្រាប់​​វិញ​ថា​ ពុំ​មាន​បញ្ហាទេ ខណៈ​បញ្ជី​រាយ​មុខ​ម្ហូប ក៏ពុំ​មាន​បញ្ជាក់​ច្បាស់​លាស់ នាំ​ឲ្យ​​ជាលទ្ធផល​ Owen បាន​កុម្ម៉ង់​យក​ប៊ឺហ្គឺ​សាច់​មាន់​ចៀន លាយ​ជាមួយ​ប័រ​​មក​ញ៉ាំ។ ក្រោយញ៉ាំ​ហេមប៊ឺហ្គឺ​ត្រឹម​រយៈ​ពេល​ ១​ម៉ោង ជន​រងគ្រោះ ក៏​ចាប់​ផ្តើម​ប្រតិកម្មជាមួយ​ហេម​ប៊ឺហ្គឺដែលញ៉ាំ ធ្វើ​ទុក​រហូត​ដល់​បាត់​បង់​ជីវិត។ ក្រុម​គ្រួសារជន​រង​គ្រោះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អាជ្ញាធរ​​ពាក់​ព័ន្ធ ឲ្យ​ជួយ​អំពាវ​នាវ​ដល់​ហាង​អាហារ ជួយ​​​បញ្ជាក់​​​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់ ជា​ពិសេស​សម្រាប់​អតិថិជន​​មាន​បញ្ហា​អាលែកហ្ស៊ី ដើម្បី​កុំ​​ឲ្យ​ដូច​ករណី​ យុវជន​ Owen បន្ត​ទៀត។ អត្ថបទ​ពាក់ព័ន្ធ៖ ស្រីៗមានជំងឺមហារីកក្រពេញអូវែ ដាច់ខាតហាមញ៉ាំអាហារទាំងនេះ! ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ! គួរ​រំលឹក​ដែរ​ នៅ​ប្រទេស​អង់គ្លេស កន្លង​មក​​ក៏​កើត​ករណី​ដូច​គ្នា​នោះ​ដែរ ដោយ​សារ​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​​ចំណី​អាហារ រហូត​បណ្តាល​ឲ្យ​បុរស​ម្នាក់​​ស្លាប់ ដែល​រឿង​នោះ​បាន​កើត​ឡើង​នៅ​ហាង​​ប៊ឺហ្គឺ​។ ​​​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ជំងឺធាត់ កើនឡើងនៅអាស៊ាន ឯកម្ពុជា ក៏កើនគួរសមដែរ

គ្នាយើង​ខ្លះ ប្រហែល​បាន​ដឹង​ហើយថា បញ្ហា​លើសទម្ងន់ និង​ជំងឺ​ធាត់ បង្ក​ផលប៉ះពាល់​យ៉ាងច្រើន ដល់​សុខភាព​របស់​យើង ដូចជា ប្រឈម​បញ្ហា​បេះដូង លើសឈាម ទឹកនោមផ្អែម ដែល​ឈាន​ទៅ​កើត​មហារីក​ទៀតផង។  បច្ចុប្បន្ននេះ នៅ​តំបន់​អាស៊ាន​របស់​យើង កំពុង​កើនឡើង​អ្នក​ជំងឺ​ធាត់ និង​លើសទម្ងន់ ដោយសារ​ការ​កើនឡើង​ប្រាក់​ចំណូល និង​ការ​ប្រមូល​ផ្ដុំ​គ្នា​រស់នៅ​តាម​តំបន់​ប្រជុំជន។ ចំំណែក​អង្គការ​សហប្រជាជាតិ (WHO) បាន​បញ្ជាក់​ថា ការកើនឡើង​តម្លៃ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ភាព​មាន​កំណត់​នៃ​អាហារ នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​កត្ដា​បណ្ដាល​ឲ្យ​កើតមាន​ជំងឺ​ធាត់។ យោងតាម​ស្ថិតិ World Population Review ឆ្នាំ​២០១៩ បង្ហាញ​ថា៖ ម៉ាឡេស៊ី មាន​អ្នក​ជំងឺ​ធាត់ ១៥,៦% ព្រុយណេ មាន​អ្នក​ជំងឺ​ធាត់ ១៤,១% ថៃ មាន​អ្នក​ជំងឺ​ធាត់ ១០% ឥណ្ឌូណេស៊ី មាន​អ្នក​ជំងឺ​ធាត់ ៦,៩% ហ្វីលីពីន មាន​អ្នក​ជំងឺ​ធាត់ ៦,៤% សិង្ហបុរី មាន​អ្នក​ជំងឺ​ធាត់ ៦,១% មីយ៉ាន់ម៉ា មាន​អ្នក​ជំងឺ​ធាត់ ៥,៨% ឡាវ មាន​អ្នក​ជំងឺ​ធាត់ ៥,៣% កម្ពុជា មាន​អ្នក​ជំងឺ​ធាត់ ៣,៩% វៀតណាម មាន​អ្នក​ជំងឺ​ធាត់ ២,១% ដើម្បី​កុំឲ្យ​កើត​មាន និង​កាត់បន្ថយ​ជំងឺធាត់ អ្នកជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សុខភាព ជាពិសេស​កុំ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិស្ក​ច្រើន​ពេក រួមជាមួយ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។ ចង់ដឹងថា អ្នក​លើស​ទម្ងន់ ឬ​កើត​ជំងឺ​ធាត់ […]


ព័ត៌មាន

ថៃ ប៉ះពាល់ខ្លាំងពីខ្យល់ពុល បង្កដោយភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី

ភ្លើង​ឆេះ​ព្រៃ​​ពី​កោះ​ស៊ូម៉ាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី​ បង្ក​ជា​ផ្សែង​​ពុល សាយភាយ​ដល់​ប្រទេស​ជិតខាង រួម​មាន​ ម៉ាឡេស៊ី សឹង្ហបុរី ហើយ​នៅ​ពេល​​នេះ ផ្សែង​ពុល​ ក៏​បាន​សាយ​ភាយ​​ប៉ះ​ពាល់​ដល់ខេត្តចំនួន ៣ ​របស់​ថៃ​។ សារព័ត៌មាន Bangkok Post អះអាងថា ខេត្ត​ភាគ​ខាង​ត្បូង​​ដែល​រង​ផល​ប៉ះ​ពាល់​ពីផ្សែង​អ័ព្ទ​ពុល នោះ​រួម​មាន ខេត្ត​​សុងខ្លា ខេត្ត​​សាទុន និង​ខេត្ត​ត្រាង ដោយ​គុណភាព​ខ្យល់​នៅ​ខេត្ត​ទាំង​​​នេះ មាន​​កម្រិត​​ភាគ​ល្អិត​​ខ្យល់​តូច​ជាង​ ២,៥ មីក្រូម៉ែត្រ (តូច​ជាង​ទំហំ​សក់) ជា​មធ្យម​ប្រមាណ​៥៤​​ ភាគ​ល្អិត/​ម៉ែត្រ​គូប​ខ្យល់ ដែល​​កត្តា​នេះ បង្ក​គ្រោះ​ថ្នាក់ខ្លាំង​ដល់​សុខភាព ពិសេស​មនុស្ស​ចាស់ ឬ​ក្មេង​ៗមាន​បញ្ហា​សួត។ អត្ថបទពាក់ព័ន្ធ៖  ភ្លើងឆេះព្រៃនៅស៊ូម៉ាត្រាថ្ងៃមុន បង្កជាផ្សែងពុល អុកឡុកឥណ្ឌូណេស៊ី ហើយរាលដាលដល់ម៉ាឡេស៊ី និងសិង្ហបុរី ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ខាង​លើ ក៏​កំពុង​មមាញឹក​ ដឹក​ជញ្ជូន​ម៉ាស់ សម្រាប់​ត្រៀម​ចែក​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ ក្នុង​ករណី​​​ស្ថានការណ៍​ធ្ងន់​ធ្ងរ។ ជា​មួយគ្នា​នេះ ​មន្ត្រី​អាជ្ញាធរ​ក៏​ចាត់​វិធាន​ការ​បឋម ដោយ​ណែ​នាំ​ឲ្យ​ពលរដ្ឋ​ខ្លួន ពាក់​ម៉ាស​ ករណី​ចេញ​មក​ខាង​ក្រៅ និង​​ពិគ្រោះ​ជា​មួយ​​គ្រូពេទ្យ​ភ្លាម​ៗ បើ​មាន​បញ្ហា​ដង្ហើម​ដោយ​សារ​ខ្យល់​ពុល​ខាង​លើ៕​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

"ស្រាស" បង្កគ្រោះថ្នាក់ រហូតក្រសួងសុខាភិបាលវៀតណាម ព្រមាន

ដោយសារ​ការផ្សព្វផ្សាយ​លក់​ស្រាស​តាម​អនឡាញ បន្ដ​កើនឡើង​ខ្លាំង ថ្មីៗនេះ ក្រសួង​សុខាភិបាល​វៀតណាម បាន​រៀបចំ​សេចក្តី​ព្រាងច្បាប់ ព្រមាន​ពី​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ ដោយសារ​ការ​ផឹក​ស្រាស។ ក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ តម្រូវ​ឲ្យ​រាល់​ការផ្សព្វផ្សាយ​ពី​ស្រាស ត្រូវ​ព្រមាន​ពី​ឲ្យ​បាន​តឹងរឹង​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង ហើយ​ក្មេង​អាយុ​ក្រោម ១៨​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ផឹក​ស្រាស​នោះទេ។ ការ​ផឹកស្រាស អាច​បណ្ដាល​ឲ្យ​ក្រិនថ្លើម និង​កើត​មហារីក ហើយ​ស្ត្រីពពោះ មិន​គួរ​ផឹក​ស្រាស​ទេ ព្រោះ​វា​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។ ក្រៅពី​គ្រោះថ្នាក់​ចំពោះ​សុខភាព ការ​ផឹក​គ្រឿងស្រវឹង ជាមូលហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ៤០% នៃ​គ្រោះថ្នាក់​ចរាចរណ៍​សរុប។ សេចក្តី​ព្រាងច្បាប់​ថ្មីនេះ ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន និង​បុគ្គល ដែល​លក់​គ្រឿងស្រវឹង​តាម​អនឡាញ ត្រូវ​បង្ការ​ក្មេង​អាយុ​ក្រោម ១៨​ឆ្នាំ មិន​ឲ្យ​ទទួល​ព័ត៌មាន​ផលិតផល​គ្រឿងស្រវឹង។ អ្នកទិញ ត្រូវ​បង្ហាញ​ឈ្មោះ អាយុ អាសយដ្ឋាន និង​អត្តសញ្ញាណបណ្ណ មុន​ទទួល​បាន​ការ​ទិញ​គ្រឿងស្រវឹង​តាម​អនឡាញ។ អត្ថបទពាក់ព័ន្ធ៖ ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ? ប្រទេស​វៀតណាម បាន​ចំណាយ​ជាមធ្យម ប្រមាណ ៣.៤​ពាន់​លាន​ដុល្លារ/ឆ្នាំ លើ​ការ​ផឹក​គ្រឿងស្រវឹង។ បើតាម​ក្រសួង​សុខាភិបាល នៅ​ឆ្នាំ២០១៧ ពលរដ្ឋ​វៀតណាម ផឹក​ស្រាស អស់​ប្រមាណ ៣០៥​លាន​លីត្រ និង​ស្រាបៀរ ប្រមាណ ៤,១​ពាន់លាន​លីត្រ។ គួរ​បញ្ជាក់​ថា វៀតណាម ជា​ទីផ្សារ​គ្រឿងស្រវឹង​ធំបំផុត […]


ព័ត៌មាន

ដឹងអត់ថា នំសែនព្រះខែ ធ្វើឲ្យយើងធាត់កម្រិតណា?

ត្បិត​ពិធី​សែនព្រះខែ ជាទំនៀបទម្លាប់​ចិន តែ​មាន​ពលរដ្ឋ​ខ្មែរយើង​មិន​តិចទេ ដែល​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ ដោយ​ជួបជុំ​គ្រួសារ ញ៉ាំបាយ​ល្ងាច​ជាមួយ​គ្នា និង​សែន​ព្រះខែ នៅពេល​យប់។ ហើយ​ក៏មាន​ដែរ អ្នកដែល​ចូលចិត្ត​ញ៉ាំ​នំសែនព្រះខែ តែគួរដឹង​ថា នំសែន​ព្រះខែ មាន​កាឡូរី​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ខ្លាំង​ណាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើន​ជាង​ភ្លៅមាន់​បំពង ៥​ភ្លៅ​ទៅទៀត ដែល​មាន​ត្រឹម​ប្រមាណ ៦០០​កាឡូរី។ នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​មួយ មាន ៧៩០​កាឡូរី ច្រើន​ជាង​គុយទាវ​ឆា ១ចាន​ទៅទៀត ដែល​មាន​ត្រឹម ៧៤១កាឡូរី។ នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ មាន ៨៩០​កាឡូរី ច្រើនជាង​បាយ​ព្រឹក ២​ចាន​ទៅ​ទៀត ដែល​មាន​ត្រឹម​ប្រមាណ ៨០០​កាឡូរី។ [embed-health-tool-bmi] បើប្រៀបធៀប​ទៅ ញ៉ាំ​នំសែន​ព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ គឺ​ដូចញ៉ាំ​ស្ករ ៤៥​ស្លាបព្រា​កាហ្វេ​អ៊ីចឹង។ បើនិយាយ​ពី​ជាតិខ្លាញ់​របស់​វា មាន​រហូត​ដល់ ៥៥​ក្រាម ស្មើ​នឹង​ប្រេង ១១​ស្លាបព្រា​កាហ្វេ។ […]


ព័ត៌មាន

ភ្លើងឆេះព្រៃនៅស៊ូម៉ាត្រាថ្ងៃមុន បង្កជាផ្សែងពុល អុកឡុកឥណ្ឌូណេស៊ី ហើយរាលដាលដល់ម៉ាឡេស៊ី និងសិង្ហបុរី

ការឆេះព្រៃ បង្កជា​ផ្សែងពុល បាន​សាយភាយ​លើ​ដែន​អាកាស​ឥណ្ឌូណេស៊ីខ្លួនឯង និង​បន្តសាយភាព​ដល់ ​ម៉ាឡេស៊ី ​ប្រមាណ ១​សប្ដាហ៍​មក​ហើយ និង​ចុងក្រោយ​នេះ បាន​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ក្នុង​ប្រទេស​សិង្ហបុរី​ទៀត។ ផ្សែងពុល​នេះ ត្រូវម៉ាឡេស៊ី​​អះអាង​ថា សាយភាយមក​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា របស់​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្ដែ​ខាង​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​បដិសេធ ដោយ​លើកឡើង​ថា តំបន់​ដែល​មាន​ភ្លើង​ឆេះព្រៃ (Hotspots) មាន​រាប់ពាន់​ទីតាំង ទាំង​នៅ​ក្នុង​​​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ និយាយ​ពី​ផលប៉ះពាល់​វិញ នៅ​ថ្ងៃ១១ ខែ​កញ្ញា សប្ដាហ៍​នេះ អាជ្ញាធរ​ម៉ាឡេស៊ី បាន​បិទ​សាលារៀន ចំនួន ៤០៩​ទីតាំង និង​បញ្ជូន​ម៉ាស់ ៥០​ម៉ឺន ទៅ​ឲ្យ​ពលរដ្ឋ នៅ​រដ្ឋ Sarawak។ ឈាន​ដល់​ថ្ងៃ​១២ ខែ​កញ្ញា ម្សិលមិញ សាលារៀន​ទាំងអស់ នៅ​រដ្ឋ Selangor ត្រូវ​បិទ​ទ្វារ ក្រោយ​ទទួល​ការបញ្ជាក់​ពី​ក្រសួង​បរិស្ថាន​ថា កម្រិត​ខ្យល់ពុល បាន​កើន​លើស ២០០។ កម្រិត​ខ្យល់​មាន​គុណភាព​ល្អ គឺ​ពី ០-៥០។ ចំណែក​ទីភ្នាក់ងារ​ជាតិ​បរិស្ថាន​សិង្ហបុរី កាលពី​ថ្ងៃ១២ ខែ​កញ្ញា ម្សិលមិញ ក៏បញ្ជាក់​ដែរ​ថា គុណភាព​ខ្យល់​នៅ​សិង្ហបុរី អាច​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់ បើសិន​ខ្យល់ បន្ដ​បោកបក់​ផ្សែង​ពី​ការ​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូម៉ាត្រា […]


ព័ត៌មាន

មិនទាន់ចប់ទេឆេះឃ្លាំងអំពូលនៅវៀតណាម ភាយជាតិពុល ៥០០ម៉ែត្រជុំវិញ ឥឡូវកងកម្លាំងកំពុងបន្តសម្អាត

នៅ​ចុង​ខែមុន “Hello គ្រូពេទ្យ” បាន​ជម្រាបជូន​គ្នាយើង​ពី​ករណី​ឆេះ​ឃ្លាំង​អំពូល នៅ​ក្រុង​ហាណូយ របស់​វៀតណាម បណ្ដាល​ឲ្យ​លេចធ្លាយ​សារធាតុ​ពុល ជាពិសេស បារត ដែល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​នៅជុំ​វិញ​ទីនោះ បូករួម​ទាំង​ចំណីចំណុក​ក៏​អាជ្ញាធរ​ថា​ពុល​ដែរ រហូត ៥០០ម៉ែត្រ​ជុំវិញ​ឃ្លាំង​ដែល​បាន​លិចលង់​ក្នុង​អណ្ដាត​ភ្លើង។ ក្រោយ​ការ​ឆេះ​ភ្លាមៗ អាជ្ញាធរ​ក្នុង​តំបន់ ហាម​មិន​ឲ្យ​ពលរដ្ឋ បរិភោគ​បន្លែ និង​ផ្លែឈើ ដែល​ដាំនៅ​ជុំវិញ​តំបន់​នោះ​ឡើយ ដោយសារ​ព្រួយបារម្ភ​ពី​ការ​សាយភាព​សារធាតុ​ពុល។ រហូត​មក​ដល់​ថ្ងៃ​១២ ខែ​កញ្ញា ម្សិលមិញ វៀតណាម សម្រេច​ប្រើ​កងទ័ព​មកពី​បញ្ជាការ​ជាន់ខ្ពស់ នៃ​សារធាតុ​គីមី និង​បុគ្គលិក នៃ​មន្ទីរ​ធនធាន និង​បរិស្ថាន​ធម្មជាតិ​ក្រុង​ហាណូយ ដើម្បី​បោសសម្អាត​សារធាតុ​ពុល។ មេបញ្ជាការ​ជាន់ខ្ពស់​វៀតណាម បញ្ជាក់​ថា ការ​ប្រមូល និង​សម្អាត​សារធាតុគីមី នឹង​ធ្វើឡើង​ដោយ​រហ័ស ប៉ុន្ដែ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​សុវត្ថិភាព ដោយ​អំឡុង​ពេល​បោសសម្អាត កងទ័ព​វៀតណាម បាន​ប្រើ​ឧបករណ៍​ពិនិត្យ​ការ​សាយភាយ​សារធាតុ​គីមី​ពុល។ ចំណែក​មនុស្ស ១.៧៧៦​នាក់ រស់នៅ​តំបន់​ជិត​នោះ ត្រូវ​បាន​ពិនិត្យ និង​ទទួល​ការ​ពិគ្រោះ​យោបល់​ផ្នែក​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល គួរ​បញ្ជាក់​ថា កាលពី​ដើម​ខែ​កញ្ញា​នេះ រដ្ឋមន្រ្តី​ធនធាន និង​បរិស្ថាន​ធម្មជាតិ​រៀតណាម បញ្ជាក់​ថា ជាតិ​បារត ប្រមាណ ១៥-២៧​គីឡូក្រាម […]


ព័ត៌មាន

ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត

អាច​ជា​ការ​គិត​ខ្លី មិន​អាច​ទ្រាំ​ទ្រ​នឹង​បញ្ហា​ដែលកើត​មាន​ឡើង​ចំពោះ​ខ្លួន ឬ​ការ​ប្រើ​គ្រឿង​ញៀន គ្រឿង​ស្រវឹង​លើស​​កម្រិត មនុស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​​ខ្លួន​ដោយ​ការ​ធ្វើ​អត្តឃាត។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បង្ហាញ​តួលេខ និង​ប្រភេទ​មនុស្ស​ដែល​ងាយ​នឹង​សម្លាប់​​ខ្លួន​បំផុត ក្នុង​នោះ​មានមនុស្ស​សរុប ប្រមាណ ៨០​ម៉ឺន​នាក់ ទូទាំង​ពិភពលោក​ ​បាន​ធ្វើអត្តឃាត​ក្នុង​មួយ​ឆ្នាំៗ មាន​ន័យ​ថា រាល់ ៤០​វិនាទី​ម្ដង មាន​មនុស្ស​ម្នាក់ បាន​ធ្វើ​អត្តឃាត។ ចំណែក​ប្រភេទ​មនុស្ស​ដែល​ងាយ​នឹង​ធ្វើ​អត្តឃាត​រួម​មាន៖ – ធ្លាប់​ព្យាយាម​​សម្លាប់​​ខ្លួន – មាន​ជំងឺ​បាក់ទឹក​ចិត្ត – ប្រើ​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង – ធ្លាប់​ទទួល​រង​អារម្មណ៍​តាន​តឹង ឈឺ​ចាប់​រ៉ាំរ៉ៃ ឬ​មាន​ជំងឺ​ផ្សេងៗ – ធ្លាប់​ឆ្លង​កាត់​សង្គ្រាម អំពើ​ហិង្សា ការ​រំលោភ​បំពាន ឬ​រើស​អើង – មិនចូលរួមក្នុង​សង្គម។ អត្ថបទពាក់ព័ន្ធ៖  មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី? អង្គការ​សុខភាព​ពិភព​លោកបន្ថែម​ថា អត្តឃាត ជា​បញ្ហា​សុខភាព​សាធារណៈ​សាកល ដែល​គ្រប់​វ័យ ភេទ និង​តំបន់​ទាំង​អស់ នៃ​ពិភពលោកបាន​រង​ការ​ប៉ះពាល់ ហើយ​ការ​ធ្វើអត្តឃាត ជា​មូល​ហេតុ​បង្ក​នាំមុខទី២ នៃ​ការ​ស្លាប់​ក្នុង​ចំណោម​ក្មេង​អាយុ ពី ១៥-២៩​ឆ្នាំ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មូល​ហេតុ​បង្ក​ទី១។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ព័ត៌មាន

ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ ឆ្លង​ផុត​វគ្គ​ដំបូង ឈានចូល ៣២ ក្រុម នៃប្រកួតប្រជែងលក្ខណៈអន្តរជាតិហើយ

ឆ្លង​កាត់​វគ្គ​ជម្រុះ​តាម​រយៈ​ការ​បោះ​ឆ្នោត​អនឡាញ ពេល​នេះ Hello Health Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Hello គ្រូពេទ្យ បានឆ្លងផុត​វគ្គ ៦៤ក្រុម ​​ឈាន​ចូល​វគ្គ ៣២ ក្រុម នៃ​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ​Most Innovative HealthTech Startup in Asia។ បន្ទាប់​ពី​វគ្គ ៣២ ក្រុម ការ​ប្រកួត​នេះ​នឹង​ជម្រុះ​នៅ​ត្រឹម ១៦ ក្រុម ៨ក្រុម មុន​នឹង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គផ្តាច់​ព្រ័ត្រ ដែល​ការ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​កិច្ច​ប្រជុំ Health Tech Summit នៅ​​​សិង្ហបុរី។ Most Innovative HealthTech Startup in Asia ជា​ការ​ប្រកួត​ប្រជែង​តាម​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។ ការ​បោះឆ្នោត​នេះ​សម្រាប់​​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ និង […]


ព័ត៌មាន

កាមេរ៉ា iPhone 11 ទើបចេញថ្ងៃមុនបង្កបញ្ហាដល់អ្នកកើតជំងឺមួយប្រភេទ

ម្សិលមិញ ក្រុមហ៊ុន Apple បាន​បង្ហាញ​ជាផ្លូវការ​នូវ​ទូរស័ព្ទ iPhone 11 ដោយមាន ៣​ប្រភេទគឺ iPhone 11, iPhone 11 Pro និង iPhone Pro Max។ អ្វីដែល​អ្នក​តាមដាន​ទូរស័ព្ទ ភាគច្រើន ចាប់​អារម្មណ៍ ក៏ដូច​បណ្ដាញ​សង្គម ចែកចាយ​តៗគ្នា គឺ​កាមេរ៉ា ៣​គ្រាប់ នៅ​លើ iPhone 11 Pro និង iPhone Pro Max។ សម្រាប់​អ្នកចូលចិត្ត​ថតរូប ប្រាកដ​ជា​ពេញចិត្ត​ការ​រចនា​គ្រាប់​កាមេរ៉ា ៣​គ្រាប់ របស់ iPhone 11 Pro និង iPhone Pro Max។ ប៉ុន្ដែ​​​កាមេរ៉ា ៣​គ្រាប់​នេះ បែរ​ជា​បង្ក​ការ​ភ័យខ្លាច​ដល់​ក្រុម​អ្នក​ជំងឺ Trypophobia។ ជំងឺ Trypophobia ជា​ជំងឺ​ខ្លាច​រន្ធ ឬប្រហោង​តូច និង​ចង្កោម​នៃ​រង្វង់ ដូចជា សំបុកឃ្មុំ ឈូក ឬ​ប្រដាប់​បាញ់​ទឹកផ្កាឈូក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ