សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖ ១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។ ៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ [embed-health-tool-bmi] ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្ររកឃើញការព្យាបាលប្រឆាំងមហារីក ៥រូប ឈ្នះពានរង្វាន់

អ្នកវិទ្យាសាស្ត្រ ៥ ​រូប បាន​ឈ្នះ​ពាន Lasker Awards ប្រចាំ​ឆ្នាំ ២០១៩ ដែល​ជាពាន​រង្វាន់​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ធំជាងគេ នៅ​អាមេរិក។ អ្នកវិទ្យសាស្ត្រទាំងនោះ បាន​រកឃើញ​ការព្យាបាល​​ប្រឆាំង​មហារីក និង​កោសិកា​ប្រព័ន្ធ​ការពារ។ ក្នុង​នោះ អ្នកវិទ្យាសាស្ត្រ ២​រូប គឺ​លោក Max D. Cooper មកពី​សាកលវិទ្យាល័យ Emory និង​អ្នកជីវសាស្ត្រ​អូស្ត្រាលី Jacques Miller បាន​ឈ្នះ​ពាន ដោយ​បាន​រកឃើញ និង​កំណត់​មុខងារ​កោសិកា T និង B ដែល​បង្ហាញ​ពីដំណើរការ​ នៃ​ការ​ឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ។ ចំណែក​អ្នកវិទ្យាសាស្ត្រ​អាមេរិក H. Michael Shepard និង Dennis J. Slamon រួមជាមួយ​អ្នក​វិទ្យាសាស្ត្រ​អាល្លឺម៉ង់ Axel Ullrich បាន​ឈ្នះ​ពាន​រង្វាន់ តាមរយៈ​ការ​រកឃើញ​ការ​ព្យាបាល​ប្រព័ន្ធ​ការពារ (Monoclonal Antibody Therapy) ជាលើក​ដំបូង ដោយ​ផ្ដោត​លើ​ប្រូតេអ៊ីនមួយ ដែល​មាន​ផ្ទុក​ដោយ​ហ្សែន​បង្ក​ជំងឺ​មហារីក។ ការ​ព្យាបាល​ប្រព័ន្ធ​ការពារ​របៀបនេះ ជា​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព ដើម្បី​ព្យាបាល​ដុំសាច់​មហារីក​មាន​លក្ខណៈ​រឹងៗ។ ពានរង្វាន់​នេះ នឹង​ត្រូវ​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Gavi […]


ព័ត៌មាន

គ្រុនឈាមអុកឡុក​ប្រទេស​​អាស៊ាន ឈឺ​ជិត ៧០ម៉ឺន​នាក់ ​ស្លាប់ជិត ២ពាន់នាក់

ឆ្នាំនេះ ជំងឺ​គ្រុនឈាម បាន​រាតត្បាត​យ៉ាងខ្លាំង នៅក្នុង​តំបន់​អាស៊ាន ដោយ​បាន​កើតឡើង​ទាំង​លើ​ក្មេងៗ និង​មនុស្ស​ចាស់។ តាម​ការ​ចេញផ្សាយ​របស់​កាសែត AFP បញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​តំបន់​អាស៊ាន មាន​អ្នកស្លាប់ ជាង ១.៨០០​នាក់ ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​មូសខ្លា។ ការ​ចេញផ្សាយ​របស់​កាសែត AFP គឺ​ផ្អែក​លើ​ទិន្នន័យ​ប្រមូល​បាន​ពីស្ថាប័ន​ជាតិ និង​អង្គការ​សុខភាព​ពិភពលោក។ ក្នុង​នោះ មាន​មនុស្ស ប្រមាណ ៦៧​ម៉ឺននាក់ បាន​កើត​ជំងឺ​គ្រុនឈាម នៅ​ទូទាំង​តំបន់​អាស៊ាន។ តួលេខ​អ្នក​កើត និង​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម តាម​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ាន គិត​ត្រឹម​ខែ​សីហា៖ ហ្វីលីពីន កើត​ជំងឺ​គ្រុនឈាម ២០៨.៩១៧​នាក់ ស្លាប់ ៨៨២​នាក់ ឥណ្ឌូណេស៊ី កើត​ជំងឺ​គ្រុនឈាម ៨៣.០៥៨​នាក់ ស្លាប់ ៦០១​នាក់ ម៉ាឡេស៊ី កើត​ជំងឺ​គ្រុនឈាម ៨៧.០០៥​នាក់ ស្លាប់ ១២១​នាក់ ថៃ កើត​ជំងឺ​គ្រុនឈាម ៧៣.៣២៤​នាក់ ស្លាប់ ៧៧​នាក់ មីយ៉ាន់ម៉ា កើត​ជំងឺ​គ្រុនឈាម ១០.៧៥៧​នាក់ ស្លាប់ ៤៨​នាក់ ឡាវ កើត​ជំងឺ​គ្រុនឈាម ២០.៣៥៧​នាក់ ស្លាប់ ៤៥​នាក់ កម្ពុជា កើត​ជំងឺ​គ្រុនឈាម ៥០.០០០​នាក់ […]


ព័ត៌មាន

អ្នកប្រើដៃឆ្វេង ទើសគេទើសឯង តែពូកែរឿងម្យ៉ាង

បើក្រឡេកមើលជុំវិញខ្លួន​យើង ភាគច្រើន​សុទ្ធ​តែ​អ្នក​ប្រើ​ដៃស្ដាំ ប៉ុន្តែ​ទើប​មាន​ភស្ដុតាង​ថ្មី​បញ្ជាក់​ថា អ្នក​ប្រើដៃ​ឆ្វេង ​ដែល​ទើស​គេឯង ជា​ពិសេស​ពេល​អង្គុយ​តុ​អី ​មានជំនាញ​មួយ គឺ​ប៉ិនប្រសប់​ខាង​និយាយ​ណាស់។ អ្នកវិទ្យាសាស្ត្រ បាន​វិភាគ​លើ​សេណេទិក មនុស្ស ៤០​ម៉ឺន​នាក់ នៅ​អង់គ្លេស ដោយ​មាន​អ្នកប្រើ​ដៃឆ្វេង ប្រមាណ ៣៨.០០០​នាក់។ អ្នកវិទ្យាសាស្ត្រ ជាលើក​ដំបូង បាន​រកឃើញ​ចំណុច​ចំនួន ៤ លើ DNA ដែល​អាច​កំណត់​ឲ្យ​មនុស្ស​ប្រើដៃ​ឆ្វេង។ ក្នុង​ចំណោម​ចំណុច​ទាំង ៤​នោះ មាន ៣​ចំណុច ពាក់ព័ន្ធ​ជាមួយ​ប្រូតេអ៊ីន​នានា ដែល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ និង​រចនាសម្ដ័ន្ធ​ខួរក្បាល។ តាមរយៈ​ការសិក្សា រកឃើញ​ថា អ្នក​ប្រើ​ដៃឆ្វេង មាន​តំបន់​ភាសា​ក្នុង​ខួរក្បាល ទាំង​ខាងឆ្វេង និង​ខាងស្ដាំ ទំនាក់ទំនង​ជាមួយ​គ្នា ក្នុង​ចង្វាក់​មួយ​សម្របសម្រួល​គ្នា​ទៅវិញ​ទៅមក។ ដូច្នេះ​ហើយ ទើប​អ្នក​ប្រើដៃឆ្វេង ពូកែ​ខាង​ការងារ​ផ្នែកនិយាយ។ ជាមួយ​គ្នា​នេះ អ្នក​វិទ្យាសាស្ត្រ ក៏រកឃើញ​ដែរថា អ្នកប្រើ​ដៃឆ្វេង មាន​ហានិភ័យ​ទាប នៃ​ការ​កើត​ជំងឺ Parkinson និង​ជំងឺ​វិកលចរិក (Schizophrenia)។ អ្នកវិទ្យាសាស្ត្រ Dominic Furniss សាស្ត្រាចារ្យ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Oxford បញ្ជាក់​ថា អ្នកប្រើ​ដៃឆ្វេង […]


ព័ត៌មាន

ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន?

បញ្ហា​អត់កូន អាច​បណ្ដាល​មកពី​ទាំង​ខាងស្រី និង​ខាងប្រុស ហើយ​បើតាម​អង្គការ​សុខភាព​ពិភពលោក គូ​សា្វមី-ភរិយា ប្រមាណ ១៥% នៅ​លើ​ពិភពលោក ជួប​បញ្ហា​នេះ ដោយ​ក្នុង​នោះ យ៉ាងតិច ១/៣ នៃ​បញ្ហា​នេះ បណ្ដាល​មកពី​ខាងប្រុស។ បញ្ហា​អត់កូន​របស់​ប្រុសៗ បណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា របប​អាហារ​មិនល្អ ស្ត្រេស និង​សេណេទិក​ជាដើម។ ក្រៅ​ពី​កត្ដា​ខាងលើ អ្នកវិទ្យាសាស្ត្រ​ជប៉ុន លោកស្រី Kumiko Nakata រកឃើញ​ថា រលក​អេឡិចត្រូម៉ាញ៉េទិក ដែល​ចេញ​ពី​ឧបករណ៍ Wifi ដូចជា Router នៅ​តាមផ្ទះ ឬ​ទូរស័ព្ទ ក៏​អាច​បំផ្លាញ​មេជីវិត​ឈ្មោល​ដែរ។ អ្នកវិទ្យាសាស្ត្រ​ខាងលើនេះ បាន​សិក្សា​លើ​បុរស ចំនួន ៥១​នាក់ ដោយ​បែងចែក​ជា ៣​ក្រុម ដោយ​ពួកគេ ប្រើប្រាស់​ឧបករណ៍ Wifi និង​ទូរស័ព្ទ សម្រាប់​ប្រើ​អ៊ីនអឺណិត។ អ្នកវិទ្យាសាស្ត្រ បែងចែក​ដោយ​ឲ្យ ក្រុម​ទី១ មិន​រង​ការ​ប៉ះពាល់​ពី​ឧបករណ៍ Wifi Router ទេ ចំណែក​ក្រុមទី២ រង​ការ​ប៉ះពាល់ ប៉ុន្ដែ​មាន​ការ​ការពារ និង​ក្រុមទី៣ រង​ការប៉ះពាល់​ទាំង​ស្រុង។ […]


ព័ត៌មាន

ថៃ ប្រកាសឈប់ឲ្យប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើប និងហាងទំនិញទូទាំងប្រទេស

ថៃ ដែល​ត្រូវ​ចាត់​ទុក​ជា​ប្រទេស​បំពុល​ផែនដី​ដោយ​ថង់​ប្លាស្ទិក​ធំ​បំផុត​លេខ​រៀង​ទី ៦ លើ​ពិភពលោក បាន​សម្រេច​ គ្រប់បណ្តា​ផ្សារ​ទំនើប​ទាំង​អស់ ឈប់​ប្រើ​ប្រាស់​ថង់​ប្លាសិក ដើម្បី​វេច​ខ្ចប់​ទំនិញតទៅទៀត ដោយការ​សម្រេច​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ដើម​ឆ្នាំ​២០២០ តទៅ។ តាម​សារព័ត៌មាន​ Bangkok Post មូលហេតុ​ធ្វើ​ឲ្យ​មានចំណាត់​ការ​​ខាង​លើ​នេះ ក៏​ព្រោះ​តែ​ការ​សហការ​គ្នា រវាង​​ម្ចាស់​ឧស្សាហកម្ម​​​ផលិត​ប្លាស្ទិក​ធំ​ៗ​​នៅ​ថៃ ក៏​ដូច​ជាម្ចាស់​ផ្សារ​ទំនើប និង​ហាង​លក់​ផលិតផល​ផ្សេងៗ​ បាន​មក​ជួប​ជុំ​គ្នា និង​ឯកភាព​គ្នា​ លើ​ការ​បញ្ឈប់​សកម្មភាព​ផ្តល់​ជូន​ថង់​ប្លាស្ទិក​ជូន​អតិថិជន​ ពេល​មក​ទិញ​ទំនិញ ដើម្បី​​ចូល​រួម​ក្នុង​​យុទ្ធនាការ​ប្រឆាំង​ ការ​ប្រើ​ប្រាស់​ប្ទាស្ទិកក្រសួង​បិរស្ថាន​​ថៃ។ Plastic   បើ​តាម​រដ្ឋមន្ត្រី​​ក្រសួង​​ធន​ធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ លោក វ៉ារ៉ាវុធ សីប៉ា អាឆា បាន​លើក​ឡើង​ថា ការ​ចូល​រួម​យុទ្ធនាការ​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​​កាត់​បន្ថយ​សំណល់​ប្លាស្ទិក បន្ទាប់​ពី​ថៃ​ ជា​ប្រទេស​ចំណាត់​ថ្នាក់​លេខ​ ៦ ​លើ​ពិភព​លោក​ បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​សំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ។ បើ​តាម​របាយការណ៍​ពី​ក្រសួង​ខាង​លើ​ បង្ហាញ​ថា ប្រទេស​ថៃ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ប្រមាណ ៤៥​ ប៊ីលាន​ថង់ ក្នុង​/ឆ្នាំៗ​ ដោយប្រមាណ ​៣០​% មាន​ប្រភព​ចេញ​ពី​ផ្សារ​ទំនើប និង​ហាង​លក់​រាយ​ផ្សេង​ៗ និង ​៣០​% មាន​ប្រភព​មក​ពីពលរដ្ឋ​លក់​ដូរ​ផ្សេង​ៗ​ តាម​​ផ្សារ​តូច​ៗ។ អត្ថបទពាក់ព័ន្ធ៖ ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ​ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ “ដបទឹកប្លាស្ទិក” គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ថៃ​មាន​យុទ្ធនាការ […]


ព័ត៌មាន

អ៊ីស្រាអ៊ែល បំពាក់បច្ចេកវិទ្យា AI តាមដានស្ថានភាពជំងឺ

បច្ចេកវិទ្យា​​​កាន់​តែ​រីក​ចម្រើន​ខ្លាំង ធ្វើ​ឲ្យ​វិស័យ​វេជ្ជសាស្រ្ត​កាន់​តែ​ទំនើប ដោយ​ពេល​នេះ​មន្ទីរពេទ្យ​​មួយ​ ក្នុង​ប្រទេស​អ៊ីស្រាអ៊ែល​ បាន​បំពាក់​បច្ចេក​វិទ្យា​ AI ( Artificial Intelligence) ឬ​បញ្ញា​សប្បនិម្មិត​​ សម្រាប់​តាម​ដាន​អាការៈ​អ្នក​ជំងឺ​ពី​ចម្ងាយ។ តាម​សារព័ត៌មាន​ Xinhua មន្ទីរពេទ្យ Ichilov ដែល​ជា​មន្ទីរពេទ្យ​​ធំ​ជាង​គេ ក្នុង​ចំណោម​ពេទ្យ​ធំ​ៗ​ទាំង​បី ​នៅ​អ៊ីស្រាអែល​ បាន​បំពាក់​​បញ្ញា​សប្បនិម្មិត​ ដោយ​មាន​ភ្ជាប់ជាមួយ​​ Sensors កាម៉េរ៉ា និង​អេក្រង់ ​សម្រាប់​ចាប់​យក​ទិន្នន័យ​អាការៈ​របស់​អ្នក​ជំងឺ​។ កាន់​តែ​ពិសេស គឺ​បច្ចេក​វិទ្យានេះ បាន​បង្កើត​ឡើង​ ដោយ​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ក្នុង​ស្រុកដ៏​ល្បីចំនួន​ពីរ មាន​ក្រុមហ៊ុន Innovision និង BioBeat ដោយ​បំពាក់​នូវ​​ប្រព័ន្ធ​​គណនា ​អាច​ប្រមូល​ទិន្នន័យ​អាការៈ​មិន​ប្រក្រតី​ផ្សេង​ៗ​ចំពោះ​អ្នក​ជំងឺ ដើម្បី​យក​មក​វិភាគ និង​បង្ហាញ​ជា​សញ្ញា​ប្រាប់​ដល់​​បុគ្គល​ពេទ្យ​ប្រចាំ​ការ អាច​ជួយសង្គ្រោះ​អ្នក​ជំងឺបាន​ទាន់​ពេល​​វេលា និង​មាន​ប្រសិទ្ធិភាព​ទៀត​ផង។ តំណាង​​មន្ទីរពេទ្យ Ichilov បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ប្រាប់​សារព័ត៌មាន​ថា៖ “យើង​ជឿ​ថា​ អនាគត​ទៅ AI នឹង​អាច​ទាយ​​ដឹង​ និង​ជួយ​ឲ្យ​សញ្ញាពេទ្យ ​ដឹង​មុនកាន់​តែ​​ច្រើន​ពី​អាការៈជំងឺ ​ពិសេស​ ទិន្នន័យ​នោះ គឺ​​ច្បាស់លាស់តែ​ម្តង”។ អត្ថបទពាក់ព័ន្ធ៖ បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង នុ៎ះ! Airpods និង​កាស​អត់ខ្សែ អាច​ធ្វើ​​ឲ្យ​កើត​ជំងឺ​មហារីក សម្រាប់​គម្រោង​បំពាក់​បច្ចេកវិទ្យា​ AI […]


ចំណេះដឹងទូទៅ

ប៉ាម៉ាក់​គ្មានសិទ្ធនាំកូនទៅព្យាបាលជំងឺនៅក្រៅប្រទេសទេ លុះត្រាតុលាការអនុញ្ញាត

ដោយ​សារ​អង់គ្លេស​ជា​ប្រទេស​មាន​សេវា​សុខាភិបាល​សាធារណៈ​ខ្លាំង​មួយ​ក្នុង​ពិភពលោក នាំ​ឲ្យ​ក្មេង​ក្នុង​​ប្រទេស​នេះ ពិបាក​នឹង​ស្នើ​សុំ​ទៅ​ព្យាបាល​អាការៈ​ជំងឺ​នានា​នៅក្រៅប្រទេស​ណាស់ ជាក់​ស្តែងករណីក្មេង​ស្រី​តូច​ វ័យ ៥ឆ្នាំ ដែល​មាន​បញ្ហា​ប្រព័ន្ធឈាម​រត់​ក្នុង​ខួរ​ក្បាល​មិន​ប្រក្រតី មិន​អាច​បញ្ជូន​ទៅព្យាបាលជំងឺនៅក្រៅប្រទេសបាន លុះ​ត្រា​តែ​មា​​ន​ការ​សម្រេច​ពី​តុលាការ​ជាមុន។ តាម​សារព័ត៌​មាន​អង់គ្លេស​ BBC ក្មេង​ស្រីៗ​តូច​​វ័យ​ ៥​ឆ្នាំ ឈ្មោះ Tafida Raqeeb ​​មាន​កើត​ជំងឺ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ​ធ្វើ​ដំណើរ​ឈាម​រត់​ទៅ​ជាលិការ​​ខួរ​ក្បាល​មិន​ប្រក្រតី​ បង្ក​ឲ្យ​ប៉ា​ម៉ាក់នាង​បារម្ភ​ជា​ខ្លាំង ហើយដោយ​ឃើញ​ស្ថាន​ភាព​កូន​បែប​នេះ ម៉ាក់របស់​ Tafida អ្នក​ស្រី Shelina Begum និង​​លោក​ Mohammed Raqeeb ជា​ប៉ា​​ក្មេងតូច Tafida Raqeeb ចង់​យក​កូន​​ទៅ​ព្យាបាល​នៅ​ប្រទេស​អ៊ីតាលី តែត្រូវ​មន្ទីរ​ពេទ្យ​ Royal London Hospital ដែល​​ភារៈកិច្ច​ទទួល​ខុស​ត្រូវលើការ​ព្យាបាល​ Tafida បាន​​ណែ​នាំ​ថា ការ​ចេញ​ព្យាបាល​ប្រទេស​មួយ​ទៀត ពុំ​មែន​ជា​ជម្រើស​ប្រសើរ​នោះ​ឡើយ។ គួរ​បញ្ជាក់​បន្តិច ​អង់គ្លេស និង​ប្រទេស​វែល ករណីកិច្ច​ទទួល​ខុស​ត្រូវ​ជំនួស​ម៉ាក់ប៉ា​ទាំង​អស់​ចំពោះ​កូន​ៗ ត្រូវ​បាន​ចែង​​ក្នុង​ច្បាប់​​ស្តី​ពី​កុមារ​ ដាក់​ជា​ធរមាន​អំឡុង​ឆ្នាំ​១៩៨៩ អនុញ្ញាត​ឲ្យ​ម៉ាក់​ប៉ា​ គ្រប់​រូប​អាច​​សម្រេច​ចិត្ត​ផ្សេង​ៗ​ទៅ​លើ​រឿងរ៉ាវ​អ្វី​ដែ​ល​កើត​ឡើង​ចំពោះ​កូន រួម​ទាំង​ការ​សម្រេច​ព្យាបាល​កូន។ ប៉ុន្តែ​សិទ្ធិ​នោះ មិន​ផ្តល់​ដល់​ប៉ាម៉ាក់​ទាំង​ស្រុង​នោះ​ទេ ពោល ត្រូវ​ពឹង​ផ្អែក​ លើ​​ស្ថាប័ន​រដ្ឋ ចូល​រួមចាត់​ចែង​ផង​ដែរ តួ​យ៉ាង សេវា​សុខាភិបាល​ […]


ព័ត៌មាន

ពុលត្រចៀកជ្រូក ៣៥រដ្ឋ នៅអាមេរិក អាជ្ញាធរ​ប្រកាស​បិទ​ការ​ទិញលក់

តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ សហរដ្ឋអាមេរិក​ គិត​មក​ត្រឹម​ពេល​​នេះ មាន​មនុស្ស​ប្រមាណ​ ១៤៣​នាក់ ពុល​អាហារ ដោយ​សារ​បាន​បរិភោគ​ស្លឹក​ត្រចៀក​ជ្រូក។ ប្រភព​ព័ត៌មាន​ពី​​​ Daily Mail បាន​ឲ្យ​ដឹង​ថា ករណី​ពុល​ត្រចៀក​ជ្រូក​ខាង​លើ បាន​ធ្វើ​ឲ្យ​ មនុស្ស​ប្រមាណ ​១៤៣​នាក់​​ធ្លាក់​ខ្លួន​ឈឺ ហើយ​៣៣​នាក់​ បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យសង្គ្រោះ​។ ​​​គិត​មក​ទល់​ពេល​នេះ មន្រ្តី​ពាក់​ព័ន្ធ​កំពុង​ស្រាវជ្រាវ​រក​ប្រភព​ចំបង​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ពុល​បែប​នេះ ហើយ​​ជា​ជំហាន​ដំបូង​ក៏​​មាន​ការ​ដាក់​​ហាម​​​ មិន​ឲ្យ​មាន​ការ​ទិញ លក់​​ត្រចៀក​ជ្រូក ទោះ​ជា​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ ឬ​ទិញ​សម្រាប់​ជា​ចំណី​សត្វចិញ្ចឹម​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល អ្នករស់នៅតំបន់ខ្យល់ពុល ខូចសួតដូចការជក់បារី ១កញ្ចប់/ថ្ងៃ មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ សហរដ្ឋអាមេរិក បាន​បញ្ជាក់​ករណី​ផ្ទុះ​ការ​ពុល​អាហារ​​ខាង​លើ​នេះ បាន​​កើត​ឡើង​រាល​ដាល​​ក្នុង ​៣៥​រដ្ឋ​ហើយ នៅ​សហរដ្ឋអាមរិក​។ ដោយ​សារ​តែ ត្រចៀក​ជ្រូក​ជា​អាហារ​ពេញ​និយម​មួយ នៅ​ប្រទេស​មហាអំណាច​មួយ​នេះ ពេល​នេះ មន្ត្រី​មជ្ឈមណ្ឌល​ខាង​លើ បាន​អំពាវ​នាវ ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ បោះ​ចោល​​ត្រចៀក​ជ្រូក​ដែល​ជា​អាហារ​កំដរ​មាត់​ទាំង​​នោះក្នុង​ករណី​មិន​ទាន់​បាន​ញ៉ាំ​ ចៀស​វា​ង​ការ​រាល​ដាល ​​អាការៈ​ពុល​​ រហូត​ទាល់​ខាង​មន្ត្រី​ជំនាញ​រក​ឃើញ​មូលហេតុ ដែល​បង្ក​ហេតុ៕​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ […]


ចំណេះដឹងទូទៅ

ព្រូនរ៉ូបូត អាចព្យាបាលបញ្ហាកំណកឈាម និងជំងឺមួយចំនួនទៀត

បច្ចុប្បន្ន វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា កាន់តែ​រីកចម្រើន​ខ្លាំងឡើង ហើយ​វា​ក៏បាន​ជួយ​ដល់​គាំទ្រ​ការ​អភិវឌ្ឍ​របស់​វិស័យ​ផ្សេងៗ​ទៀត​ផងដែរ។ ជាក់ស្ដែង អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន MIT របស់​អាមេរិក បាន​ផលិត "ព្រូនរ៉ូបូត" ដ៏តូច​មួយ ដែល​អាច​វារ​ចូល​ដល់​ក្នុង​សរសៃឈាម​ខួរក្បាល​របស់​យើង។ តើ ព្រូនរ៉ូបូត នេះ ជួយ​អ្វី​បាន​ខ្លះ? ព្រូន​រ៉ូបូត នេះ បង្កើត​ឡើង​ដោយ​សាស្ត្រាចារ្យ Xuanhe Zhao អ្នកវិទ្យាសាស្ត្រ​វិស្វកម្ម​មេកានិក និង​វិស្វកម្ម​ស៊ីវិល និង​បរិស្ថាន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា MIT។ គោលបំណង​នៃ​ការ​បង្កើត ព្រូន​រ៉ូបូត​នេះ ដើម្បី​ព្យាបាល​កំណក​ឈាម ដែល​ស្ទះ​នៅ​ក្នុង​សរសៃ​ឈាម ជា​ពិសេស​សម្រាប់​អ្នកជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ Aneurysms។ ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល ជា​មូលហេតុ​ចម្បង​មួយ នៃ​ការ​បង្ក​ពិការភាព។ បើសិន​អ្នក​ជំងឺ​ដាច់សរសៃ​ឈាម​ស្រួចស្រាវ អាច​ទទួល​ការ​ព្យាបាល​ក្នុង​រយៈពេល ៩០​នាទី ដូច្នេះ​អត្រា​រស់ អាច​នឹង​មាន​សង្ឃឹម​ច្រើន។ ចំណែក​ការ​បង្កើត ព្រូន​រ៉ូបូត​នេះ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​កំណក​ឈាម ដែល​ស្ទះ​ក្នុង​សរសៃឈាម នៅ​រយៈពេល ៩០​នាទី​ដំបូង ដោយ​តាមរយៈ​ការព្យាបាល​ដូច្នេះ វា​ជួយ​ចៀសវាង​ការ​ខូចខួរក្បាល​ជា​អចិន្ត្រៃយ៍។ ផ្នែក​សំខាន់​នៃ​ព្រូនរ៉ូបូត​នេះ បង្កើត​ឡើង​ដោយសារធាតុ Nitinol ដោយ​វា​មាន​លក្ខណៈ​ទន់ និង​ងាយ​ស្រួល​បត់បែន។ វាក៏​រួមបញ្ចូល​សារធាតុ 3-D printed Materials […]


ព័ត៌មាន

ជំងឺខាន់ស្លាក់ ឆក់យកជីវិតក្មេងស្រីម្នាក់ ឯរាប់ពាន់នាក់ទៀត អាចឆ្លង

ជំងឺខាន់ស្លាក់ សឹងតែ​លែងកើតមាន​ទៅហើយ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ដោយសារ​ការ​ចាក់​វ៉ាក់សាំង​បង្ការ មាន​ប្រសិទ្ធភាពខ្ពស់។ តែនៅ​វៀតណាម មាន​ក្មេងស្រី​ម្នាក់ បាន​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ កាលពី​សប្ដាហ៍​មុន ហើយ​មនុស្ស​រាប់ពាន់​នាក់ ប្រឈម​ឆ្លង​ជំងឺ​នេះ។ ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី៤ ខែ​កញ្ញា។ អ្នកជំងឺ​ខាន់ស្លាក់ មាន​អាការៈ​អស់កម្លាំង និង​ពិបាក​ដក​ដង្ហើម។ ចំណែក​ម្ដាយឪពុក និង​អ្នករស់នៅ​ជិតខាង​ផ្ទះ​របស់​អ្នកជំងឺ រកឃើញ​ថា មាន​ផ្ទុក​ជំងឺ​ខាន់ស្លាក់ ក្រោយ​ការ​ធ្វើ​តេស្ដឈាម។ ក្រសួង​ដដែល​បន្ថែម​ថា មនុស្ស ប្រមាណ ៧.០០០​នាក់ អាយុ​ពី ៧-៤៥​ឆ្នាំ ដែល​រស់នៅ​ជុំវិញ​ផ្ទះ​ក្មេង​ស្រី ​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ ប្រឈម​ខ្ពស់នឹង​ការ​ឆ្លង​ជំងឺនេះ។ គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​កញ្ញា អាជ្ញាធរ​សុខាភិបាល​វៀតណាម បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ខាន់ស្លាក់ ឲ្យ​មនុស្ស ១.០០០​នាក់។ គួរបញ្ជាក់​ថា ជំងឺ​ខាន់ស្លាក់ ជាជំងឺ​​បង្ក​ឡើង​ដោយ​បាក់តេរី ហើយ​ងាយ​ឆ្លង ដោយ​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត តាមរយៈ​ខ្យល់ ដែល​ចេញ​ការ​ក្អក ឬកណ្ដាស់។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួមមាន ក្តៅខ្លួន​ខ្លាំង ស្អកក ហើម​ក្រពេញ​នានា​នៅ​កញ្ចឹង​ក និង​លែង​ឃ្លាន​អាហារ។ បើធ្ងន់ធ្ងរ វា​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម រលាកសួត ខូចសរសៃប្រសាទ ខ្វិន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ