backup og meta

ថៃ ប្រកាសឈប់ឲ្យប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើប និងហាងទំនិញទូទាំងប្រទេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 02, 2021

    ថៃ ប្រកាសឈប់ឲ្យប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើប និងហាងទំនិញទូទាំងប្រទេស

    ថៃ ដែល​ត្រូវ​ចាត់​ទុក​ជា​ប្រទេស​បំពុល​ផែនដី​ដោយ​ថង់​ប្លាស្ទិក​ធំ​បំផុត​លេខ​រៀង​ទី ៦ លើ​ពិភពលោក បាន​សម្រេច​ គ្រប់បណ្តា​ផ្សារ​ទំនើប​ទាំង​អស់ ឈប់​ប្រើ​ប្រាស់​ថង់​ប្លាសិក ដើម្បី​វេច​ខ្ចប់​ទំនិញតទៅទៀត ដោយការ​សម្រេច​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ដើម​ឆ្នាំ​២០២០ តទៅ។

    តាម​សារព័ត៌មាន​ Bangkok Post មូលហេតុ​ធ្វើ​ឲ្យ​មានចំណាត់​ការ​​ខាង​លើ​នេះ ក៏​ព្រោះ​តែ​ការ​សហការ​គ្នា រវាង​​ម្ចាស់​ឧស្សាហកម្ម​​​ផលិត​ប្លាស្ទិក​ធំ​ៗ​​នៅ​ថៃ ក៏​ដូច​ជាម្ចាស់​ផ្សារ​ទំនើប និង​ហាង​លក់​ផលិតផល​ផ្សេងៗ​ បាន​មក​ជួប​ជុំ​គ្នា និង​ឯកភាព​គ្នា​ លើ​ការ​បញ្ឈប់​សកម្មភាព​ផ្តល់​ជូន​ថង់​ប្លាស្ទិក​ជូន​អតិថិជន​ ពេល​មក​ទិញ​ទំនិញ ដើម្បី​​ចូល​រួម​ក្នុង​​យុទ្ធនាការ​ប្រឆាំង​ ការ​ប្រើ​ប្រាស់​ប្ទាស្ទិកក្រសួង​បិរស្ថាន​​ថៃ។

    រកឃើញប្លាស្ទិកស៊ីបាក់តេរី
    Plastic

    បើ​តាម​រដ្ឋមន្ត្រី​​ក្រសួង​​ធន​ធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ លោក វ៉ារ៉ាវុធ សីប៉ា អាឆា បាន​លើក​ឡើង​ថា ការ​ចូល​រួម​យុទ្ធនាការ​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​​កាត់​បន្ថយ​សំណល់​ប្លាស្ទិក បន្ទាប់​ពី​ថៃ​ ជា​ប្រទេស​ចំណាត់​ថ្នាក់​លេខ​ ៦ ​លើ​ពិភព​លោក​ បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​សំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ។

    បើ​តាម​របាយការណ៍​ពី​ក្រសួង​ខាង​លើ​ បង្ហាញ​ថា ប្រទេស​ថៃ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ប្រមាណ ៤៥​ ប៊ីលាន​ថង់ ក្នុង​/ឆ្នាំៗ​ ដោយប្រមាណ ​៣០​% មាន​ប្រភព​ចេញ​ពី​ផ្សារ​ទំនើប និង​ហាង​លក់​រាយ​ផ្សេង​ៗ និង ​៣០​% មាន​ប្រភព​មក​ពីពលរដ្ឋ​លក់​ដូរ​ផ្សេង​ៗ​ តាម​​ផ្សារ​តូច​ៗ។

    អត្ថបទពាក់ព័ន្ធ៖

    គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ថៃ​មាន​យុទ្ធនាការ គ្រប់​គ្រង​ និង​កាត់​បន្ថយ​​សំណល់​ប្លាស្ទិក​រយៈ​ពេល​វែង ​ពី​ឆ្នាំ ​២០១៨-២០៣០ និង​កំពុង​ព្រាង​ច្បាប់ ​គ្រប់​គ្រង​សំណល់​ប្លាស្ទិក​ ដើម្បី​​ជា​វិធាន​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​លើ​បញ្ហា​ខាង​លើ៕ ​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម