backup og meta

ប្រុសៗកើតប្រមេះទឹកថ្លា ប្រឈមអត់កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 16, 2019

    ប្រុសៗកើតប្រមេះទឹកថ្លា ប្រឈមអត់កូន?

    ប្រមេះ ជាជំងឺកាមរោគ ឆ្លង​តាមរយៈ​ការរួមភេទ​មិនមាន​សុវត្ថិភាព។ ជំងឺប្រមេះ​ទឹកថ្លា នៅដំណាក់កាល​ដំបូង វាពុំមាន​លេចចេញ​រោគសញ្ញាទេ រហូត ១-២​សប្ដាហ៍​ក្រោយ​ឆ្លងមេរោគ ទើបលេចចេញ​រោគសញ្ញា ដូចជា ពិបាកនោម ឈឺពងស្វាស ឈឺលើថ្ងាសផ្នែកខាងក្រោមពោះ ឬ​ឈឺចាប់ពេលរួមភេទ ជាដើម។

    អ្នកស្រាវជ្រាវអូស្ត្រាលី Ken Beagley មកពី​សាកលវិទ្យាល័យ Queensland University of Technology រកឃើញ​ថា ប្រុសៗដែល​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា អាច​ប្រឈម​អត់កូន ខណៈ​ករណី​ជំងឺ​នេះ កើតឡើង​លើ​ប្រុសៗ ប្រមាណ ៥០% ពុំមាន​លេចចេញ​រោគសញ្ញា​នោះទេ។

    អ្នកស្រាវជ្រាវ បាន​យក​ជាលិកា​ពងស្វាស​របស់​ប្រុសៗ​អត់កូន (Infertile) ដែល​មិន​អាច​កំណត់​មូលហេតុ​បង្ក​បាន ទៅ​ពិនិត្យ។ លទ្ធផល​រកឃើញ ជាលិកា​ពងស្វាស​របស់​ប្រុសៗ ៤៣/៩៥​នាក់ មាន​ផ្ទុក​មេរោគ​ជំងឺ​ប្រមេះ។ ទោះ​នេះ​ជាការ​រកឃើញ​ភស្ដុតាងដំបូង នៃ​មេរោគ​ជំងឺ​ប្រមេះ​​លើ​ជាលិកា​ពងស្វាស និង​ជា​ការរកឃើញ​សំខាន់​មួយ ក៏អ្នក​ស្រាវជ្រាវ មិន​ទាន់​ចាត់ទុក​មេរោគ​ប្រមេះ ជា​មូលហេតុ​បណ្ដាល​ឲ្យ​ប្រុសៗ​អត់កូន​នោះទេ។

    អត្ថបទពាក់ព័ន្ធ៖ កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?

    លោក Ken Beagley ពន្យល់​ថា ការឆ្លងមេរោគ​ប្រមេះ​ដោយ​គ្មាន​លេចចេញ​រោគសញ្ញា និង​ការវិវត្ត​នៃ​មេរោគ បាន​ធ្វើ​ឲ្យ​មេជីវិតឈ្មោល ចុះខ្សោយ។ សម្រាប់​ការសិក្សា​លើ​សត្វ​កណ្ដុរ អ្នកស្រាវជ្រាវ រកឃើញ​ថា មេរោគ​ប្រមេះ​ក្នុង​កណ្ដុរ​ឈ្មោល បាន​បង្កើត​មេរោគ​រ៉ាំរ៉ៃ​មួយ ដោយ​ធ្វើឲ្យ​ខូច​ខាត​ដល់​ការ​វិវត្ត​របស់​មេជីវិត​ឈ្មោល​យ៉ាង​ខ្លាំង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម