សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ញ៉ាំ​អាហារ​កែច្នៃ​ច្រើន អាច​ឆាប់​ស្លាប់ដោយជំងឺសរសៃឈាមបេះដូង

អ្នកស្រាវជ្រាវនៅ​បារាំង និង​អេស្ប៉ាញ រកឃើញ​ថា ញ៉ាំ​អាហារ​កែច្នៃច្រើន ពាក់ព័ន្ធ​នឹង​ការ​ឆាប់ស្លាប់ និង​មាន​សុខភាព​មិន​ល្អ​នោះទេ។ ការសិក្សា​ទី​មួយ បានធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Navarra ក្នុង​ប្រទេស​អេស្ប៉ាញ លើ​មនុស្ស ១៩.៨៩៩​នាក់ រយៈពេល ១០ ​ឆ្នាំ និង​វាយ​តម្លៃ​លើ​របប​អាហារ​របស់​ពួកគេរាល់​ឆ្នាំ។ អំឡុងពេល​សិក្សា​នេះ មនុស្ស ៣៣៥ ​នាក់ ស្លាប់។ ក្នុង​នោះ អ្នក​ស្លាប់ ១០​នាក់ ស្ថិត​ចំណោម​អ្នក​ញ៉ាំ​អាហារ​កែច្នៃខ្លាំង ក្នុងបរិមាណ​តិចតួច និងអ្នកស្លាប់ ១៦​ នាក់ ស្ថិត​​ចំណោម​អ្នក​ញ៉ាំ​អាហារ​កែច្នៃខ្លាំង ក្នុងបរិមាណ​ច្រើន។ ការសិក្សា​ទីពីរធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ប៉ារីស របស់​បារាំង លើ​មនុស្ស ១០៥.១៥៩​ នាក់ រយៈពេល ៥​ ឆ្នាំ និង​វាយតម្លៃ​លើ​របប​អាហារ​របស់ពួកគេ ២​ដង/ឆ្នាំ។ លទ្ធផល បង្ហាញ​ថា អត្រា​ជំងឺ​សរសៃ​ឈាមបេះដូង មាន ២៧៧/១០​ ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ កើត​លើ​អ្នក​ញ៉ាំ​អាហារ​កែច្នៃ​ខ្លាំង ក្នុងបរិមាណ​ច្រើន ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​អាហារ​កែឆ្នែ​ខ្លាំង ក្នុងបរិមាណ​តិច មាន​ត្រឹម ២៤២/១០​ម៉ឺន​នាក់។ លោក Mathilde Touvier បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ប៉ារីស […]


ព័ត៌មាន

ល្អ​មែន​ទែន ទឹកឃ្មុំ​ជួយ​ព្យាបាល​រើម​លើ​មាត់ ដូច​ថ្នាំ​ដែរ

នៅពេល​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​យើង​ចុះខ្សោយ យើង​ប្រឈម​នឹង​ឆ្លង​មេរោគ​ខ្លាំង​ណាស់ ជាពិសេស​មេរោគ Herpes Simplex Virus (HSV) បង្ក​ឲ្យ​កើត​រើមលើ​មាត់។ បើឆ្លងមេរោគ​នេះ គ្នាយើង​អាច​ប្រើ​ទឹកឃ្មុំ ដើម្បី​ព្យាបាល​បាន។ នៅពេល​កើត​រើម​លើ​មាត់ ការព្យាបាល​អាចប្រើ​ថ្នាំលេប ឬ​ក្រែម​ប្រឆាំង​មេរោគ ហៅ​ថា Aciclovir ដោយ​លាប​លើ​ទីតាំង​កើត​រើម។ ប៉ុន្ដែ​ការសិក្សា​មួយ លើ​មនុស្ស​ពេញវ័យ ១.០០០​នាក់ ដែល​កើត​រើម​លើ​មាត់ រកឃើញ​ថា ការ​ព្យាបាល​ដោយ​ក្រែម​ប្រឆាំង​មេរោគ និង​ទឹកឃ្មុំ មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា។ ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ​អង់គ្លេស NHS។ សម្រាប់​ការព្យាបាល​រើមលើ​មាត់ ក្រែម​ប្រឆាំង​មេរោគចំណាយពេល ៨​ ថ្ងៃ រីឯ​ទឹកឃ្មុំ​វិញចំណាយ​ពេល ៩ ​ថ្ងៃ។ លទ្ធផល​នេះមិនបង្ហាញ​ថា ទឹកឃ្មុំ​ល្អជាង​នោះទេ ប៉ុន្ដែ​វា​មាន​ប្រសិទ្ធភាព​ដូចគ្នា ហើយ​គ្នាយើង​អាច​ប្រើ​ទឹកឃ្មុំ​បាន ប្រសិន​មិនចង់​ប្រើថ្នាំ។ ជំងឺ​រើម ជាធម្មតាកើតឡើង​លើ​មាត់ រយៈពេល ១-២​សប្ដាហ៍ ហើយ​បាត់ទៅ​វិញដោយ​ខ្លួនឯង គ្រាន់តែលាបក្រែមប្រឆាំង​មេរោគ​បន្តិច​បន្តួច។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សាយោបល់​ផ្ទាល់​​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គេងតិច ឬ​ច្រើនពេក ប៉ះពាល់​ដល់ការចងចាំ! ចឹង​គេងប៉ុន្មាន​ម៉ោង​ល្អ?

គេង ជា​រឿងចាំបាច់​សម្រាប់​យើងគ្រប់គ្នា ដើម្បី​ឲ្យ​ខួរក្បាល​សម្រាក បង្កើន​ថាមពល​ក្នុង​ខ្លួនឡើងវិញ តែ​បើយើង​គេង​បាន​តិចពេក ឬ​គេងច្រើន​ពេក ក៏​វាប៉ះពាល់​ដល់​មុខងារ​ចងចាំ​ផងដែរ។ អ៊ីចឹង តើគួរ​គេងប៉ុន្មាន​ម៉ោង ទើប​ល្អ​សម្រាប់​សុខភាព? គេង​តិចជាង ៧​ ម៉ោង ឬ​លើស​ពី ៩​ ម៉ោង ប៉ះពាល់​ដល់​មុខងារ​ចងចាំ​រូបភាព។ នេះតាម​ការសិក្សា​មួយ ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ​ក្រុង​ឡុងដ៍ (University College London) នៅ​ថ្ងៃ​ទី២៨ ខែឧសភា ២០១៩។ ក្រុម​អ្នកស្រាវជ្រាវ វិភាគ​លើ​ទិន្នន័យ​អ្នកចូលរួម ៤០​ម៉ឺននាក់ ទទួល​បាន​ពី​ស្ថាប័ន​គ្រប់គ្រង​ទិន្នន័យ​សុខភាព​ចក្រភព​អង់គ្លេស Biobank ដោយ​ពិនិត្យ​មើល​ថា តើ​មាន​ការពាក់ព័ន្ធ​គ្នា​ខ្លាំង​ទេ រវាង​ការគេង មុខងារ​ចងចាំ និង​ការ​ភ្លេចភ្លាំង? លទ្ធផលរកឃើញ​ថា អ្នកគេង​តិចជាង ៧​ ម៉ោង មាន​កំហុស (Error) ៥% ក្នុង​ការតេស្ដ​ចងចាំ​រូបភាព ខណៈ​អ្នកគេង​លើស ៩​ ម៉ោង មាន​កំហុស​ដល់ ៩%។ វេជ្ជបណ្ឌិត Victoria Garfield អ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា “មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ ធ្វើតាម​ការ​ណែនាំ​ដោយ​គេង ពី ៧-៩​ ម៉ោង“។ ការសិក្សា​នេះ […]


ព័ត៌មាន

ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ

មិនមែន​រឿងលេងសើច​ទេ! តាមអង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា អាការៈ​អត់កម្លាំង​នឹង​ការងារ (Work Burnout) និង​ការ​វក់​ជាមួយហ្គេម គឺ​ជា​ជំងឺ។ ជំងឺ ២​មុខ​នេះ នឹង​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជំងឺ​អន្តរជាតិ (ICD-11) ថែម​ទៀត។ អាការៈ​អត់កម្លាំង​នឹង​ការងារ បាន​បញ្ចូល​ក្នុង​សៀវភៅ​ស្ដីពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​ហើយ ដោយ​ពេទ្យ​អាច​កំណត់​ថា នរណា​មាន​ជំងឺ​នេះ តាមរយៈ​រោគ​សញ្ញា ដូចជា មានអារម្មណ៍​អស់​កម្លាំង​នឹង​ការងារ កើនឡើងគម្លាត​ផ្លូវចិត្ត​ចេញពី​ការងារ មាន​អារម្មណ៍​អវិជ្ជមាន​នឹង​ការងារ និង​ធ្លាក់ចុះ​ប្រសិទ្ធភាព​វិជ្ជាជីវៈ។ ប៉ុន្ដែ​មុន​ធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺ​នេះ ពេទ្យ គួរ​កំណត់​បញ្ហា​ស្ត្រេស ការ​ថប់​បារម្ភ និង​បញ្ហា​អារម្មណ៍​នានា ជាមុន​សិន។ ចំណែក​ការ​វក់​ជាមួយ​ហ្គេម​វិញ ជា​បញ្ហា​មួយកំណត់​ដោយ​ការ​គ្រប់គ្រង​ខ្សោយ​លើ​ការ​លេងហ្គេម ការ​កើនឡើង​អាទិភាព​លើ​ការ​លេងហ្គេម ជាង​សកម្មភាព​ផ្សេងទៀត​ប្រចាំ​ថ្ងៃ និង​ការ​បន្ដ​លេង​ហ្គេម ទោះ​មាន​ផលវិបាក​ណាមួយ​កើតឡើង​ក៏ដោយ។ អង្គការ WHO កត់សម្គាល់​ថា បញ្ហា​វក់​ជាមួយ​ហ្គេម​នេះ ប៉ះពាល់​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​ពួកគេ​ភ្ជាប់​សកម្មភាពជាមួយ​នឹង​ហ្គេម​ឌីជីថល ឬ​វីដេអូ។ ប៉ុន្ដែ​ខាង​សមាគម​ចិត្ត​សាស្ត្រ​អាមេរិក (American Psychiatric Association) មិន​គាំទ្រ​ការ​បញ្ចូល ការ​លេងហ្គេម ជា​ការ​ញៀន​នោះទេ។ សមាគម លើកឡើង​ថា ការស្រាវជ្រាវ​លើ​បញ្ហា​នេះ កំពុង​បន្ដ រួមទាំង​ថាតើ​ការ​លេង​ហ្គេម បង្ក​ឲ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត ឬ​ការ​ថប់បារម្ភ​ផងដែរ។ បើតាម​សមាគម​កម្មវិធី​កម្សាន្ត​អាមេរិក […]


ព័ត៌មាន

ល្អមែនទែន! ហាង​កាហ្វេ​មួយ​នៅ​ហ្វីលីពីន ឈប់​ប្រើ​ទុយោ​ជ័រ ​ហើយ​ច្នៃ​ស្លឹកដូង​ជំនួសវិញ

ទុយោជ័រ​សម្រាប់​បឺត​កាហ្វេ​ផឹក ជា​ផ្នែក​មួយ នៃ​ការ​បង្ក​ឲ្យ​មាន​សំណល់​ប្លាស្ទិក ។ ក្នុង​មួយ​ថ្ងៃៗ ទុយោជ័រ​រាប់​លាន ត្រូវប្រើប្រាស់ និង​បោះចោល ក្លាយ​ជា​សំណល់​  ដែល​ជា​កង្វល់​មួយ​របស់​ពិភពលោក។ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​សំណល់​ប្លាស្ទិក លោកស្រី Sarah Tiu អ្នកគ្រប់គ្រង​ហាង​កាហ្វេ Café Editha នៅ​ខេត្ត Surigao Del Norte របស់​ហ្វីលីពីន ​ព្យាយាម​ឈប់​ប្រើ​ទុយោជ័រ។ ដំបូង​ឡើយ លោកស្រី ប្រើ​ទុយោ​ពី​ក្រដាស នៅ​ហាង​កាហ្វេ ប៉ុន្ដែ​អតិថិជន មិនចូលចិត្ត​នោះទេ ដូច្នេះ លោកស្រី គិតរក​ទុយោ​ប្រភេទ​ផ្សេង​ទៀត។ គំនិត​បង្កើត​ទុយោ​ប្រភេទ​ថ្មី កើតឡើង​ក្រោយ​លោកស្រី ទៅ​កម្សាន្ត​នៅ​កោះ Corregidor និង​ឃើញ​ម្ចាស់ហាង​មួយ ប្រើ​ទុយោ​ស្លឹកដូង សម្រាប់​ឲ្យ​ភ្ញៀវ​បឺត​ទឹកដូង​ផឹក។ បន្ទាប់​មក លោកស្រី បាន​ឲ្យ​ម្ចាស់​ហាង បង្រៀន​វិធី​ធ្វើ​ទុយោ​ស្លឹកដូង ដើម្បី​យក​មក​ប្រើ​នៅ​ហាង​កាហ្វេ​របស់​លោកស្រី។ ពេល​យក​មក​ប្រើ​ក្នុង​ហាង ទុយោ​ស្លឹកដូង ទទួល​បាន​ការ​ចូលចិត្ត​ពី​ភ្ញៀវ និង​មាន​ការ​ចែករំលែក​តាមរយៈ​បណ្ដាញ​សង្គម​ផងដែរ។ ទុយោ​ស្លឹកដូង​នេះ មាន​សុវត្ថិភាព និង​ងាយ​រលាយ ក្រោយ​លែង​ប្រើប្រាស់ មិន​ដូច​ទុយោ​ជ័រ​នោះទេ ដែល​ត្រូវ​ចំណាយពេល​រាប់សិប​ឆ្នាំ និង​ធ្វើឡើងពី​សារធាតុគីមី។ លោកស្រី Sarah Tiu ក៏ចែករំលែក​រូបភាព​ទុយោ​ស្លឹកដូង​ជាច្រើន​ផងដែរ […]


ព័ត៌មាន

នៅ​ជប៉ុន ស្លាប់ ២​នាក់ ដឹក​ចូលពេទ្យ​ជិត ៦០០​នាក់ ដោយសារ​រលកកម្ដៅ

មួយ​រយៈ​មុន ស្រុក​ខ្មែរ​យើង ជួប​ខែ​ក្តៅ​ឡើង​ចង់ឆេះ សីតុណ្ហភាព​ឡើង​ដល់​ប្រមាណ ៤០​អង្សាសេ។ តែ​ម្សិលមិញ នៅ​ជប៉ុន ស្លាប់ ២​នាក់ និង​ដឹកចូល​ពេទ្យ ជិត ៦០០​នាក់ ដោយសារ​រលក​កម្ដៅ​មិនធ្លាប់មានពីមុន។ អ្នកស្លាប់​ទាំង ២​នាក់​នោះ ជា​បុរស ដោយ​ម្នាក់​នៅ​ទីក្រុង Shimizu និង​ម្នាក់ទៀត នៅ​កោះ Hokkaido។ ចំណែក​នៅ​មនុស្ស ៥៧៥​នាក់​ផ្សេងទៀត ត្រូវ​បាន​ដឹក​តាម​ឡាន​សង្រ្គោះ​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​រោគសញ្ញា​ផ្សេងៗ ដោយសារ​រលក​កម្ដៅ។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បញ្ជាក់​ថា កម្ដៅ​នៅ​កោះ Hokkaido ឡើង​ដល់ ៣៩,៥​អង្សាសេ កាលពី​ថ្ងៃ​ទី២៦ ខែ​ឱសភា ២០១៩ ដោយ​វា​ជាកម្តៅ​ក្ដៅបំផុត នៅ​ខែ​ឧសភា​នេះ។ នៅកោះ Hokkaido នេះ ពុំធ្លាប់​ឡើង​កម្ដៅ​ដល់ ៣៥​អង្សាសេ​ទេ ពីមុន​មក។ ក្រៅពី​កោះ HokkaidO នៅ​ទីក្រុង Obihiro និង Ikeda សីតុណ្ហភាព ក៏បាន​ឡើង​ដល់ ៣៨,៨​អង្សាសេ​ផងដែរ។ ទីភ្នាក់ងារ​ឧតុនិយម បាន​ចេញ​សេចក្តី​ព្រមាន​ពី​ការ​ឡើង​កម្ដៅសីតុណ្ហភាព​នេះ​ផងដែរ កាលពី​ម្សិលមិញ។ ជាមួយ​គ្នានេះ អាជ្ញាធរ​ជប៉ុន […]


ព័ត៌មាន

អ៊ីស្រាអែល រកឃើញ​វិធី​​ភ្ជិត​មុខ​របួស​ធំៗដោយ ​កាវ​វេជ្ជសាស្ត្រ

ជាធម្មតា នៅពេល​មាន​មុខរបួស​ដោយ​គ្រោះថ្នាក់​ណាមួយ ពេទ្យ​តែងតែ​ព្យាបាល​ដោយ​ដេរ ឬ​​ប្រើថ្នាំ​ផ្សះ ដើម្បី​ឲ្យ​ឆាប់ជា។ តិចទៀត​ការព្យាបាល​លើ​មុខរបួស​ធំៗ កាន់តែ​ទំនើប និង​លែង​សូវ​ឈឺ​ដូចដេរ​ ហើយ ដោយ​អ៊ីស្រាអែល រកឃើញ​វិធីសាស្រ្ត​ភ្ជិត​មុខរបួស ដោយ​ប្រើកាវ​វេជ្ជសាស្ត្រ។ វិទ្យាស្ថាន​បច្ចេកវិទ្យា​អ៊ីស្រាអែល (Technion) ប្រកាស​វិធីសាស្ត្រ​ព្យាបាល​ដោយ​ប្រើកាវវេជ្ជសាស្ត្រ​នេះ កាលពី​ថ្ងៃ​ទី២៦ ខែ​ឧសភា ២០១៩។ វិធីព្យាបាល​មុខរបួស​ធំៗ ជាធម្មតា តែងតែ​ឈឺចាប់ បន្សល់​ភាព​ភ័យខ្លាច​ក្រោយ​ការព្យាបាល ហើយ​ជួនកាល កាត់​សាច់មុខ​របួស​ចោល​ទៀត និង​ចាំបាច់​ត្រូវការ​វេជ្ជបណ្ឌិត​មាន​ជំនាញ​ខ្ពស់។ ប៉ុន្ដែ​ការ​ព្យាបាល​ដោយ​កាវ​វេជ្ជសាស្ត្រ​ថ្មី​នេះ មាន​ភាព​ងាយស្រួល​ជាង ដោយ​គ្រាន់តែ​បាញ់​កាវ​មាន​កម្ដៅ​ក្ដៅ​ល្មម ទៅលើ​មុខរបួស។ កាវ​នេះ នឹង​រលាយ​លើ​មុខ​របួស ដើម្បី​ភ្ជិត​ជាលិកា​ដែល​បាន​ខូច។ មិនដូច​កាវ​វេជ្ជសាស្ត្រ​ផ្សេងទៀត​នោះ​ទេ កាវ​វេជ្ជសាស្ត្រ​ថ្មី​នេះ មាន​សីតុណ្ហភាព​ក្តៅល្មម លើស​កម្ដៅ​ក្នុង​ខ្លួន​មនុស្ស​បន្ដិច​ ដូច្នេះវា​មិន​បណ្ដាល​ឲ្យ​រលាក​នោះទេ។ អ្នកវិទ្យាសាស្ត្រ ជឿជាក់​ថា វិធីសាស្ត្រ​​ថ្មី​នេះ នឹង​កាត់​បន្ថយ​ការ​ព្យាបាល​ដោយ​ដេរភ្ជិត ដែល​បង្កឲ្យមាន​ស្នាម ពន្លឿន​ការ​ជាសះស្បើយ និង​កាត់​បន្ថយ​ភាព​ភ័យខ្លាច ក្រោយ​ការព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច? កាន់​តែ​ឡូយ​ហើយ ស្បែក​រលាក ឬ​របួស​រ៉ាំរ៉ៃ ឥឡូវ​មាន​ វិធី​ព្យាបាល​ទំនើប​ណាស់ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា […]


ព័ត៌មាន

អ្នកស្រឡាញ់​សត្វ​ចិញ្ចឹមប្រយ័ត្ន​បន្តិច ព្រោះ​​​អាច​​​បង្ក​បញ្ហា​រលាក​ពោះ​វៀន​ធ្ងន់​ធ្ងរ​​​

ឃើញ​សត្វ​ចិញ្ចឹម ពិត​ជា​ស្រលាញ់​តាម​ចំណង់​ចំណូល​ចិត្ត​រៀង​​ៗ​ខ្លួន​ ប៉ុន្តែ​​​ដឹង​ទេ​ថា លាមក​របស់​វា​អាច​បង្ក​ឲ្យ​​យើង​ជា​ម្ចាស់ ​ទៅ​ជា​រលាក​​ពោះ​វៀន​កម្រិត​ធ្ងន់​ផង​ដែរ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​។ ការ​សិក្សា​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ East Tennessee State សហរដ្ឋអាមេរិក​ បាន​ពិនិត្យ​ទៅ​លើ​ទិន្នន័យ​អ្នក​ជំងឺ​​​​ប្រមាណ​ ២​៨០០​នាក់ ​​ធ្លាប់​មាន​ប្រវត្តិ​ពាក់​ព័ន្ធ​ស្និទ្ធ​ទៅ​នឹង​សត្វ​ចិញ្ចឹម​( មិន​​ថា ឆ្កែ​ ឆ្មា បក្សី​) ហើយ​​បាន​រក​ឃើញ​ថា អត្រា​វិវឌ្ឍ​​ជា​រោគ​រលាក​ពោះ​វៀន ១.២៦​% បើ​ធៀប​​នឹង​អ្នក​​ពុំ​សូវ​​​​នៅ​ជាប់​សត្វ​ចិញ្ចឹម​ពេក។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ សាកលវិទ្យាល័យ​​ខាង​លើ បាន​បង្ហាញ​មូល​ហេតុ​ឲ្យ​ដឹងថា នៅ​ពេល​ដែល​មាន​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ នោះ​ម្ចាស់​សត្វ​ចិញ្ចឹម​នឹង​ត្រូវ​ស្វាគមន៍​រោម សត្វ​ល្អិត សត្វ​ចៃ និង​អតិសុខុមប្រាណ​ផងដែរ។ បន្ទាប់​មក​ទៀត ម្ចាស់​សត្វ​ចិញ្ចឹម​ក៏​ត្រូវ​ ចំណាយ​ពេល​​មួយ​ចំនួន​ដើម្បី​សម្អាត​លាមក​សត្វ​ចិញ្ចឹម​​របស់​ខ្លួន។ ​​អ្នក​​ស្រាវជ្រាវ​បង្ហាញ​​ទៀត​ថា ត្រឹម​លាមក​សត្វ​សុនខ​​១​ក្បាល អាច​​ផ្ទុក​ដោយ​​បាក់តេរី​ និង​អតិសុខុម​ប្រាណ​រាប់​លាន​ ហើយ​នៅ​ពេល​ម្ចាស់​ឱន​ស្រូប​ អតិសុខុម​ប្រាណ និង​បាក់​តេរី​បង្ក​រោគ​ទាំង​នោះ នឹង​ចូល​តាម​ផ្លូវ​ដង្ហើម និង​​វិវឌ្ឍ​បង្ក​ជា​ហានិភ័យ​នៃ​ដំណើរ​រលាក​ពោះ​វៀន​ធំ​ ហើយ​​វា​បង្ក​ឲ្យ​មនុស្ស​ឈឺ​តាម​អាការៈ​ រាគ​រូស ដើរ​ខ្យល់​​ច្រើន ឈឺ​រមួល​សាច់​ដុំ ហើម​ពោះ​។ ចំពោះ​ការ​លើក​បង្ហាញ​នេះ អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ពី​បម្រែ​បម្រួល​អតិសុខុម​ប្រាណ​ក្នុង​​ខ្លួន​មនុ​ស្ស​ ក្រោយ​ពេល​​​ពួក​គេទាំង​នោះ​បាន​ប៉ះ​ពាល់​ជិត​ទៅ​នឹង​លាមក​សត្វ​ចិញ្ចឹម​។ អត្ថបទពាក់ព័ន្ធ៖ ស្រលាញ់ក៏ស្រលាញ់ទៅ តែប្រយ័ត្នឆ្លងរោគកាចៗសាហាវពីសត្វចិញ្ចឹម ឱបថើប​ឆ្កែឆ្មា​​ អាច​ឆ្លង​បាក់តេរី គ្រោះថ្នាក់​ដល់​ជីវិត ជា​មួយ​​បញ្ហា​នេះ ក្រុម​អ្នក​​​ស្រាវជ្រាវ បាន​លើក​ឡើង​​ថា ពួក​គេ​ទទួល​ស្គាល់​ថា ការ​ចិញ្ចឹម​សត្វ​ពិត​ជា​រួម​ចំណែកគុណ​ភាព​ និង​​បែប​ផែន​ជីវិត​របស់​ម្ចាស់​សត្វ​​ពិត​មែន […]


ព័ត៌មាន

ប្រយ័ត្ន​ទាំង​អស់​គ្នាជំងឺ៧ មុខ​នេះ​កើត​ញឹក​ញាប់​នៅ​ខែ​​ភ្លៀង

រដូវ​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់​ហើយ តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ថែរក្សា​សុខភាព​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ។ ស្រប​ពេល​ដែល​អាកាស​ផ្លាស់ប្តូរ​ពី​ក្តៅ​ហួតហែង មក​មាន​ភ្លៀង​ធ្លាក់​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ ៧ មុខ ដែល​ឧស្សាហ៍​កើត​ក្នុង​រដូវ​ភ្លៀង។ ១- ជំងឺគ្រុនឈាម-គ្រុនចាញ់ ២- ជំងឺ​គ្រុន​ផ្តាសាយ ៣- ជំងឺ​គ្រុនក្តៅ ៤- ជំងឺ​ចម្លង​ពី​ចំណី​អាហារ ៥- ជំងឺ​ចម្លង​ពី​ទឹក ៦- ជំងឺ​អាសន្ន​រោគ ៧- ជំងឺ​លិបតូ (ចម្លង​ពី​ទឹកនោម​សត្វ​កណ្តុរ ជា​ពិសេស​នៅ​ពេល​មាន​លិច​ទឹក)។ ចំពោះ​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​ទាំង ៧ មុខ​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ណែនាំ​ឲ្យ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។ – ត្រូវ​មាន​អាវ​ភ្លៀង ឆ័ត្រ ស្បែក​ជើង​លុយ​ទឹក ត្រៀម​ពេល​មាន​ភ្លៀង​ធ្លាក់ – ត្រូវ​ងូត​ទឹក​ជម្រះកាយ​ឲ្យ​ស្អាត ក្រោយត្រូវ​ទឹក​ភ្លៀង – ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ញ៉ាំស៊ុប​ក្តៅៗ – អនាម័យ​ខ្លួន​ប្រាណ និង​ចំណី​អហារ – ត្រូវ​លាងដៃ​ជាមួយ​នឹង​សាប៊ូ​ជានិច្ច – បំបាត់​ដង្កូវ​ទឹក និង​ជម្រក​មូស – ផឹកទឹក​ឲ្យ​បាន​យ៉ាង​តិច ២ លីត្រ/ថ្ងៃ – ញ៉ាំ​អាហារ-បន្លែ​ផ្លែឈើ​ដែល​មាន​ជីវជាតិ និង​សម្បូរវីតាមីន។


ព័ត៌មាន

ជឿអត់ លទ្ធផល​ការងារ​ស្រីៗអត់​ល្អ​ទេ ក្នុង​បន្ទប់​​ធ្វើការត្រជាក់​ពេក?

នៅកន្លែង​ការងារ គ្នាយើង​ខ្លះចង់​អង្គុយ​ជិតម៉ាស៊ីន​ត្រជាក់ តែ​ខ្លះទៀតអត់ចង់​ទេ ព្រោះ​ចាញ់​ត្រជាក់។ ការសិក្សា​មួយរកឃើញ​ថា ក្នុង​បន្ទប់​ការងារមាន​សីតុណ្ហភាព​កាន់តែ​ត្រជាក់ ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ស្រីៗ អត់ល្អ​នោះទេ។ ការសិក្សា​ដោយ​សាកលវិទ្យាល័យ California ខាងត្បូង របស់​អាមេរិក រកឃើញ​ថា ស្រីៗ​ធ្វើការ​មិន​បាន​ល្អ​ដូច​ប្រុសៗ​ទេ នៅ​ក្នុង​សីតុណ្ហភាព ១៦​ អង្សារសេ ដោយ​ស្រីៗបញ្ចេញ​សមត្ថភាពផ្នែក​និយាយ (Verbal Task) មិនសូវបាន​ល្អ ដូចនៅ ២២ ​អង្សារសេ​ទេ។ សម្រាប់​ជំនាញ​គណនា (Maths Skill) ស្រីៗក៏ធ្វើមិន​បាន​ល្អ​ដូចប្រុសៗ​ដែរ ទាល់តែសីតុណ្ហភាព ៣២​ អង្សារសេ ទើបធ្វើបាន​ល្អ។ លោក Tom Chang សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ជំនួញ នៅ​សាលា​ធុរកិច្ច Marshall នៃ​សាកលវិទ្យាល័យ California ខាងត្បូង លើកឡើង​ថា ស្រីៗចូលចិត្ត​សីតុណ្ហភាព​ខាងក្នុង​បន្ទប់ ក្ដៅជាង​ប្រុសៗ។ លោក​ថា “អ្វីដែលយើងរកឃើញ វាមិនគ្រាន់តែ​អ្វីដែល​អ្នក​មាន​អារម្មណ៍​ល្អ ឬ​មិន​ល្អ​នោះទេ ប៉ុន្ដែ​ជា​លទ្ធផល​ការងារ​របស់​អ្នក លើ​អ្វីដែល​ជាបញ្ហា នៅ​ក្នុង​បរិបទ​នៃ​ការគណនា និង​និយាយ…”។ ហេតុអីស្រីៗចូលចិត្ត​បន្ទប់​មាន​សីតុណ្ហភាព​ក្តៅជាងប្រុសៗ? ទី១ ដោយសារ​ប្រុសៗ មាន​កម្ដៅ​ក្នុង​ខ្លួន​កើត​ពី​សាច់ដុំច្រើនជាង​ស្រីៗ និង​ទី២ ដោយសារ​អត្រា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ