សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

កា​សិក្សា​ថ្មី បង្ហាញថា អាស្ពីរីន មាន​ផលល្អ​ចំពោះ​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

អ្នកជំងឺដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ដាច់សរសៃ​ឈាម​ខួរក្បាល អាច​ផឹកថ្នាំ​អាស្ពីរីន​ (Aspirin) បាន​ដោយសុវត្ថិភាព។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ ជួយ​កាត់​បន្ថយ​ការ​កើតមាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​បេះដូង​ផងដែរ។ ការ​សិក្សា​មួយ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​របស់​អង់គ្លេស The Lancet បង្ហាញ​ថា ថ្នាំ​អាស្ពីរីន មិន​ជំរុញ​ឲ្យ​កើតមាន​ជំងឺ​ដាច់ស​រសៃ​ឈាម​​មាន​ហានិភ័យ ហើយ​ថែម​កាត់បន្ថយ​ការ​កើតមាន​ជំងឺ​នេះ​ទៀត។ ការសិក្សា​នេះ ធ្វើឡើង​លើ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ៥៣៧​នាក់ នៅ​ទូទាំង​អង់គ្លេស។ ក្នុង​នោះ អ្នក​ជំងឺ​ពាក់​កណ្ដាល ឲ្យបន្ដ​ផឹក​ថ្នាំ​អាស្ពីរីន និង​ពាក់កណ្ដាល​ទៀត ណែនាំ​ឲ្យ​ឈប់​ផឹក​ថ្នាំ។ ជាង ៥​ឆ្នាំ​ក្រោយ​មក លទ្ធផល​សិក្សា រកឃើញ​ថា ក្នុង​ចំណោម​អ្នក​ផឹក​ថ្នាំ មាន​អ្នក​ជំងឺ ១២​នាក់ ជួប​ជំងឺដាច់​សរសៃ​ឈាម​ជាថ្មី ប្រៀបធៀប​ជាមួយ​អ្នក​អត់ផឹក​ថ្នាំ​វិញ មាន​រហូត​ដល់ ២៣​នាក់។ ក្រៅ​ពី​បំបាត់​ការ​ឈឺចាប់ ថ្នាំ​អាស្ពីរីន ក៏​ធ្វើឲ្យឈាមរាវដែរ​ (​កម្រិត​ប្រចាំ​ថ្ងៃ​​ចាប់​​ពី ៧៥ មិល្លីក្រាម) ដូច្នេះ​​ទើប​ពេទ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឲ្យ​ថ្នាំ​នេះ​ទៅ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដោយ​ខ្លាច​វា​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម​ច្រើន។ ថ្នាំ​នេះ​​មិន​​តម្រូវ​​ឲ្យ​ប្​រើ​ចំពោះ​​ក្មេង​​ដែល​​មាន​​អាយុ​តិច​​ជាង ១៦​ ឆ្នាំ​​ឡើយ (លើក​​លែង​​តែ​​មាន​​វេជ្ជបញ្ជា​​ពី​​គ្រូពេទ្យ)។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​បំផុត! ស្ត្រីពពោះ អាច​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អៗ? ទោះបីជា អ្នក​ស្រាវជ្រាវ​អង់គ្លេស ពុំអាច​បញ្ជាក់​ថា អាស្ពីរីន អាច​រារាំង​មិនឲ្យ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល​កើត​ជាថ្មី​ទៀត​​នៅ​ពេល​អនាគតក៏​ពិត​មែន ប៉ុន្ដែ​វាពិតជា​ជួយ​កាត់បន្ថយ​អត្រា​នៃការ​កើតមាន​ជំងឺ​នេះ […]


ព័ត៌មាន

ទំនើប! បញ្ញាសិប្បនិម្មិត ធ្វើ​រោគវិនិច្ឆ័យ​មហារីក​សួត ច្បាស់​ជាង​​ពេទ្យ​ជំនាញ

កាន់តែ​ទំនើប​ហើយ! បញ្ញាសិប្បនិម្មិត (AI) អាច​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​សួត ច្បាស់​ជាង​វេជ្ជបណ្ឌិត​ជំនាញ​ទៅ​ទៀត។ នេះជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែម​ទៀត ដោយ​ការ​ស្វែងរក​ដុំសាច់​មហារីក នៅ​ដំណាក់កាល​ដំបូង កាន់តែ​ងាយស្រួល សម្រាប់​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជាដាច់​តែម្តង។ ការសិក្សា​ផ្ដោត​លើផ្ដាច់​បារី​នេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Northwestern ក្នុង​រដ្ឋ Illinois និង​ក្រុមហ៊ុន Google របស់​អាមេរិក។ ដំណាក់កាល​ដំបូង អ្នកស្រាវជ្រាវ​បង្កើត Software បញ្ញា​សិប្បនិម្មិត ទៅ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ស្កែន​មហារីក​សួត (CT Lung Scan) ដែល​ធ្វើ​រោគវិនិច្ឆ័យ​លើ​អ្នក​ជំងឺ ១៥.០០០​នាក់។ អ្នកស្រាវជ្រាវបញ្ជា​ឲ្យ​បញ្ញាសិប្បនិម្មិត ពិនិត្យ​លើ​អ្នកជំងឺ​ណា​មាន​មហារីក​សួត និង​អ្នក​ជំងឺ​ណា​គ្មាន​ជំងឺ​នេះ។ កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​អ្នក​ស្រាវជ្រាវយក​បញ្ញាសិប្បនិម្មិតទៅ​ធ្វើរោគវិនិច្ឆ័យ​មហារីក ប្រណាំង​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ (Radiologists) ចំនួន ៦​ នាក់ ដែល​ធ្វើការ​វិភាគ​ជំងឺតាមរយៈ​ម៉ាស៊ីន CT Scan។ លទ្ធផលបង្ហាញ​ថា បញ្ញាសិប្បនិម្មិតបង្កើន​ការ​ចាប់​មេរោគ​មហារីកបាន ៥% និង​កាត់បន្ថយ​កំហុស​មនុស្សដែល​រកឃើញ​ថា មាន​ផ្ទុក​ជំងឺ​នេះ ១១%។ វេជ្ជបណ្ឌិត Mozziyar Etemadi នៃ​សាកលវិទ្យាល័យ Northwestern បញ្ជាក់​ថា ជំហាន​បន្ទាប់ ការសិក្សា​នឹង​ធ្វើឡើង ដោយ​ផ្ដោត​លើ​ការព្យាបាល​អ្នក​ជំងឺ​មហារីកសួត តាមរយៈ​បញ្ញាសិប្បនិម្មិត។ លោកស្រី […]


ព័ត៌មាន

​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក​

ការ​ដើរ​លេង​ ពិសេស​នៅ​​កន្លែង​ធម្មជាតិ​ៗ ព្រៃ​ភ្នំ ទឹក​ជ្រោះ​​​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា សាក​ថ្ម​ជីវិត​ឡើង​វិញ តែ​ទន្ទឹម​នឹង​នេះ​ ក៏​គួរ​ប្រុង​ប្រយ័ត្ន​​ខ្លះ​​ដែរ ដោយ​ថ្មី​ៗ​​នេះ​ អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​​បាន​ចេញ​របាយការណ៍​ថា មាន​មនុស្ស​រាប់​សែន​នាក់​បាន​ស្លាប់ និង​ពិការ​ដោយ​សារ​តែ​ពស់​ចឹក​ ឬ​ខាំ​។ តាម​សារព័ត៌មាន​ BBC អង្គការ​សុខភាព​ពិភព​​លោក​បាន​​ចាត់​ទុក​​ថា “ពស់ចឹក” គឺ​ជា​វិបត្តិ​​ដ៏​ធំ​មួយ​ដែល​​លាក់​ខ្លួន​យូរ​មក​ហើយ ហើយ​គួរ​តែ​ត្រូវ​ដោះ​ស្រាយ​។ ការ​ចាត់​ទុក​ថា​រឿង​ពស់​ចឹក​ជា​វិបត្តិ​​​បែប​នេះ ក៏​ព្រោះ​តែ​របាយការណ៍​របស់​អង្គការ​ពិភព​លោក​នេះ បង្ហាញ​ថា​ ជារៀងរាល់​​​​ឆ្នាំ​ មាន​​ករណី​ពស់​ចឹក​​ប្រហែល​ ២,៧​ លាន​​ករណី​ (ក្នុង​នោះ​រាប់​ទាំង​ករណី​ពស់​បាញ់​ពិស​ចូល​ភ្នែក​ផង​ដែរ​) ដែល​ករណី​ទាំង​នោះ​​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណពី​​ជាង ៨ ម៉ឺន​នាក់ ​ទៅ ជិត ​១៤ ​ម៉ឺន​​​​នាក់​រៀង​រាល់​ឆ្នាំ ហើយ​ប្រមាណ​ ៤​ សែន​នាក់​​ក្លាយ​ជា​មនុស្ស​ពិការ​​ ដោយ​សារ​ត្រូវ​កាត់​អវៈយវៈ​ចោល​។ លោក​វេជ្ជបណ្ឌិត Williams ជា​អ្នក​ជំនាញ​សិក្សា​ផ្នែក​ពិស​ពស់​ និង​ជា​មន្រ្តី​នៃ​ WHO បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​​នៅ​តាម​សហគមន៍​ក្រី​ក្រ​ដែល​រស់​នៅ​បណ្តា​ប្រទេស​អាស៊ី អាហ្វ្រិក​ និង​អាមេរិក​ឡាទីន ​(អាមេរិក​ខាង​ត្បូង)។ ជន​រង​គ្រោះ​ទាំង​នោះ​ច្រើន​ជា​កសិករ​ ក្មេង​ៗ និង​អ្នក​ធ្វើ​ការ​​ក្បែរ​ធម្មជាតិ​ច្រើន។ អង្គការ​សុខភាព​ពិភព​លោក​​​​នា​ពេល​នេះ ​ក៏​កំពុង​រៀប​ចំ​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​សម្រាប់​បន្ថយ​អត្រា​មរណៈ​ និង​ពិការភាព​ដោយ​សារ​ពស់​ចឹក ឬ​ខាំ​នេះ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០​​។ អត្ថបទពាក់ព័ន្ធ៖ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ WHO ពន្យល់​មូល​ហេតុ​​​ […]


ព័ត៌មាន

ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​លក់​លើ​ Amazon មានធាតុ​​ផ្សំអត់​​ប្រសិទ្ធភាព​ផ្ដេសផ្ដាស

ក្រុម​អ្នក​វិទ្យាសាស្រ្ត​មក​ពី​​មហាវិទ្យាល័យ​​វេជ្ជសាស្រ្ត​ Baylor រដ្ឋ​តិច​សាស សហរដ្ឋ​អាមេរិក​ បាន​​ធ្វើ​តេស្ត​រក​ឃើញ​​ថា ថ្នាំ​ជំនួយ​ផ្លូវភេទភាគ​ច្រើន​ គ្មាន​ប្រសិទ្ធភាព​។ តាម​សារព័ត៌មាន​ Daily Mail ថា ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​​​មហាវិទ្យាល័យ​ខាង​លើ ​​បាន​សិក្សា​លើ​ប្រភេទ​ថ្នាំ​ជំនួយផ្លូវ​ភេទ​​​ ៦ ប្រភេទ ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​នៅ​អាមេរិក លើ​វិបសាយ​ Amazon។ លទ្ធផល​បាន​បង្ហាញ​គួរ​ឲ្យ​កត់​សម្គាល់​ថា សមាសធាតុ​ផ្សំ​​ ១៧ ​មុខក្នុង​ចំណោម​ ២១ ​មុខ​ដែល​ផ្សំ​ជា​ថ្នាំ​ជំនួយ​នោះ​ គឺ​​គ្មាន​ភស្តុតាង​​វេជ្ជសាស្រ្ត​ថា​ជួយ​ពង្រឹង​សមត្ថភាព​ផ្លូវ​ភេទ​​​បុរស​ៗ​ឡើយ​។ ​លោក​វេជ្ជបណ្ឌិត​ Alexander Pastuszak ជា​សាស្រ្តាចារ្យ​ដែល​ដឹក​នាំ​​ការ​​សា្រវជ្រាវ​ខាង​លើ ​បាន​​បញ្ជាក់​​​ថា មាន​តែ​សមាសធាតុ​យិនស៊ិន អាមីណូអាស៊ីដ L-arginine រុក្ខជាតិ Tribulus Terrestris និងមើម​ Maca ប៉ុណ្ណោះ​​ដែល​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ជួយ​ដល់​ផ្លូវភេទ  ខណៈ​ដែលសមាសធាតុ​ផ្សេងៗ​នៅ​ក្នុង​ថ្នាំ​ទាំង​នោះ ពុំទាន់​មាន​ការ​បញ្ជាក់​ពី​អ្នក​វេជ្ជសាស្រ្ត​ថា​ផ្តល់​ប្រសិទ្ធ​ភាព​នោះ​ទេ​។ អត្ថបទពាក់ព័ន្ធ៖ លិង្គ​មិន​ឡើង​រឹង- អាច​ដោយ​សារ​យើង​ឧស្សាហ៍​ញ៉ាំ​ចំណី​ទាំង​នេះ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ ចំពោះ​ការ​ស្រាវជ្រាវ​ខាង​លើ​ដែលក្រុម​វិទ្យាសាស្ត្របាន​ពិនិត្យ​លើ​ផលិតផលទាំង ៦ មុខ​នោះ មាន Korean Panax Ginseng, Leyzene, Horny Goat Weed Extract, Boost Elite, […]


ព័ត៌មាន

នៅ​​ហាណូយ ក្ដៅ​ខ្លាំង ​ដល់​កម្រិត​ប្រកាស​អាសន្ន

ត្បិតតែ​មាន​ភ្លៀង​ធ្លាក់ តែ​ខែ​ក្តៅមិនទាន់ឆ្លង​ផុត​នោះទេ សម្រាប់​ប្រទេស​មួយ​ចំនួន នៅ​តំបន់​អាស៊ាន។ នៅ​ខ្មែរយើង មាន​ភ្លៀងធ្លាក់ បាន​ត្រជាក់​ខ្លះ តែ​កម្ដៅ​ក៏មិន​ថមថយ​នោះដែរ ចំណែក​ក្រុង​ហាណូយ របស់​វៀតណាម​វិញ កំពុង​ឡើង​កម្ដៅខ្លាំង រួមជាមួយ​កម្រិត​កាំរស្មី UV ឡើង​ដល់​កម្រិត​ប្រកាស​អាសន្នទៀត។ សីតុណ្ហភាព​ជាមធ្យម ក្នុង​រដ្ឋធានី​ហាណូយ របស់​វៀណាម មាន​ខ្ពស់​ជាង ៤០​អង្សារសេ ហើយ​អាច​កើនដល់ ៤៦​អង្សារសេ រហូត​ដល់​សប្ដាហ៍ក្រោយ។ នេះតាម​ការព្យាករ​អាកាសធាតុ AccuWeather។ ចំណែក​កម្រិត​កាំរស្មី UV ​នឹង​ឡើង​រហូត​ដល់ ១៣ នៅ​ថ្ងៃ​សុក្រ​នេះ និង​ថ្ងៃ​សៅរ៍ ហើយ​នៅ​ថ្ងៃ​អាទិត្យ ធ្លាក់​មក ១២ វិញ។ តាម​ស្ដង់ដារ​អន្តរជាតិ កម្រិត​កាំរស្មី UV ពី ០-៣ គឺ​នៅ​ទាប ហើយ​ចាប់​ពី ១១ ឡើងទៅ ជា​កម្រិត​ខ្ពស់ខ្លាំង អាច​រលាកស្បែក និង​ប៉ះពាល់​ភ្នែក ក្នុង​រយៈពេល ២០-៣០នាទី។ លោក Trinh Ngo Binh អ្នកជំនាញ​រោគសើស្បែក នៅ​ក្រុង​ហូជីមិញ បញ្ជាក់​ថា កម្រិត​កាំរស្មី UV […]


ព័ត៌មាន

ជឿអត់ អ្នកដើរលឿនៗ រស់បាន​យូរ​ជាង​អ្នកដើរ​យឺតៗ?

គ្នាយើងធ្លាប់​សម្គាល់មើលទេ ពេល​យើងដើរក្រុម​ជាមួយ​ពួកម៉ាក មាន​ខ្លះដើរ​យឺតៗ តាម​សឹងមិន​ទាន់​គេ ខ្លះទៀត ដើរលឿន​ដាច់គេ​តែឯង។ បើធ្លាប់ចំណាំរឿងនេះ​ហើយ ជឿអត់ថា អ្នកដើរ​លឿនៗ រស់​បាន​យូរ​ជាង​អ្នកដើរ​យឺតៗ? ការ​រកឃើញ​នេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Leicester របស់​អង់គ្លេស ដែល​វិភាគ​លើ​ទិន្នន័យ​មនុស្ស ៤៧៤.៩១៩​នាក់ ពី​ឆ្នាំ​២០០៦-២០១៦។ លទ្ធផល បញ្ជាក់​ថា ស្រីៗ ដើរ​លឿនៗ មាន​អាយុ​ជាមធ្យម ពី ៨៦-៨៧​ឆ្នាំ ចំណែក​ប្រុសៗ វិញ មាន​អាយុ​ជាមធ្យម ពី ៨៥-៨៦​ឆ្នាំ។ ផ្ទុយមកវិញ ស្រីៗ ដើរ​យឺតៗ មាន​អាយុ​ជាមធ្យម ៧២​ឆ្នាំ រីឯ​ប្រុសៗ មាន​អាយុ​ជាមធ្យម ៦៤​ឆ្នាំ។ លោក Tom Yates សាស្ត្រាចារ្យ​ផ្នែក​សកម្មភាព​រាងកាយ នៅ​សាកលវិទ្យាល័យ Leicester បញ្ជាក់​ថា លទ្ធផល​ការសិក្សា​នេះ ផ្ដល់​ទម្ងន់​បន្ថែម​ទៀតដល់​ការសិក្សា​ពីមុនៗ។ ការសិក្សា​នៅ​ឆ្នាំ​២០១១ ចេញផ្សាយ​លើ American Medical Association បញ្ជាក់​ថា ល្បឿនដើរ ជា​ការព្យាករ​គួរឲ្យ​ទុកចិត្ត​មួយ នៃ​អាយុ​ជាមធ្យម (Life Expectancy)។ […]


ព័ត៌មាន

ឧបករណ៍ថ្មី អាច​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ត្រឹម​តែប៉ុន្មាន​នាទី

ពេលទៅ​ពិនិត្យ​សុខភាព​ម្តង ព្រោះត្រូវ​រង់ចាំ​យូរ​ ទើប​ដឹងលទ្ធផល។ ប៉ុន្តែ​ ឆាប់​ៗនេះ យើង​មិន​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ថ្ងៃរង់ចាំ​លទ្ធ​ផល​ទៀត​ទេ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក បង្កើត​បាន​ឧបករណ៍​តេស្ត​ជំងឺថ្មី​អាចរក​វត្ត​មាន​បាក់​តេរីបង្ក​ជំងឺ​ក្នុង​រាងកាយ​យើង ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិក​​ បាន​​បង្កើត​ឧបករណ៍​គំរូ​ដោយ​មាន​បំពាក់​បច្ចេកវិទ្យា​មី​ក្រូ​ (បច្ចេកវិទ្យា​ធ្វើ​ឡើង​ក្នុង​ឧបករណ៍​តូច​ៗ​បំផុត) ដើម្បី​ចាប់​មើល​​វត្ត​មាន​កោសិកា​បាក់​តេរី​ ហើយ​អាច​មើល​ពិនិត្យ​​មើល​ក្នុង​មីក្រូ​ទស្សន៍​អេឡិចត្រុង​។ ឧបករណ៍​ថ្មី​នេះ​ អាច​ឲ្យ​គ្រូ​ពេទ្យ​​ដឹង​ថា​យើង​មាន​ជំងឺ​ ឬ​គ្មាន​ តាមរយៈ​វត្ត​មាន​បាក់​តេរី​ ត្រឹម​តែ​ ៣០ ​នាទី​ប៉ុណ្ណោះ​ ហើយ​អាច​ចេញ​វេជ្ជបញ្ជា​ភ្លាម​ៗ​តែ​​ម្តង ខណៈ​​ជា​ធម្មតា​ ត្រូវ​ការ​ពេល​ប្រហែល​ ៣​-​៥ ​ថ្ងៃ​ ទើបដឹង​លទ្ធផល​។ លោក​ Pak Kin Wong ជា​សាស្រ្តាចារ្យជីវសាស្រ្តដែល​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​​ឧបករណ៍​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា ឧបករណ៍​តេស្ត​វេជ្ជសាស្ត្រ​ថ្មី​នេះ អាច​ដឹង​ថា​មាន​ ឬ​គ្មាន​បាក់​តេរី​​បង្ក​ជំងឺ​ឆ្លង​បាន​​លឿន ដូច​នេះ​ អាច​ចេញ​វិធាន​ការ​ព្យាបាល​បាន​ភ្លាមៗ។ យ៉ាងណា ​​​ឧបករណ៍​នេះ​ ​មិន​ទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​​ប្រភេទ​បាក់​តេរី​បាន​លឿន​ទាន់​ចិត្តនៅឡើយ តម្រូវ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​បន្ថែម​ទៀត។ យោងតាម​សារព័ត៌មាន​ Channel News Asia ​ថា ឧបករណ៍​គំរូត្រូវ​បាន​គេ​ធ្វើ​តេស្ត​​សាក​ល្បង​ដោយ​ជោគ​ជ័យ​​ នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​អាមេរិក ដោយ​រំពឹង​អាចនឹង​មាន​វត្ត​មាន​​​នៅ​គ្រប់​មន្ទីរ​ព្យាបាល​ និង​នៅ​លើ​ទី​ផ្សារវេជ្ជសាស្ត្រ ​ត្រឹម​រយៈ​ពេល​ ៣ ​ឆ្នាំ​ទៀត​។ អត្ថបទពាក់ព័ន្ធ៖ ទារក​កើត​បាន​ប៉ុន្មាន​ម៉ោង ហេតុអី​ចាំបាច់​ធ្វើ​តេស្តជោះ​កែង​ជើង? តេស្តជំងឺគ្រុនឈាម


ព័ត៌មាន

វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ

ដោយ​សារ​តម្រូវ​ការ​ថែ​ទាំសុខ​ភាពសាធារណៈ​កាន់​តែ​ច្រើន​ឡើង រដ្ឋាភិបាល​វៀត​ណាម  បាន​សម្រេច​​ផ្តល់​សេវា​ឥត​គិត​ថ្លៃ​ ដល់​ពលរដ្ឋ​ខ្លួន​ សម្រាប់​ការ​ពិនិត្យសុខ​ភាព​ដោយកាំ​រស្មីអ៊ិច និង​ពិនិត្យ​រក​សារធាតុ​គីមីក្នុង​រាង​កាយ ​មួយ​ឆ្នាំម្តង។ យោង​តាមសារព័ត៌មាន VietNam News ក្រសួង​សុខាភិបាល​វៀតណាម គ្រោង​នឹង​​ផ្តល់​សេវា​ទាំង​នេះ ១​ដង ​ជា​រៀង​រាល់​ឆ្នាំ។ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​វៀតណាម លោក Nguyễn Thị Kim Tiến ​បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​បង្អែក​​​យ៉ាង​តិច ​១ ​ក្នុង​ចំណោម ​៣ ​មន្ទីរ​ពេទ្យ​​​នៅ​​តាម​ក្រុង​នានា​ នឹង​ត្រូវ​​ជ្រើស​រើស​សម្រាប់​​ផ្តល់​សេវា​ឥត​គិត​ថ្លៃ​តាម​គោល​ការណ៍​របស់​ក្រសួង។ ​​​​​រដ្ឋ​មន្ត្រី​ដដែល​​បន្ថែម​ថា ក្រសួង​នឹង​បន្ថែម​មន្ទីរ​ពេទ្យ​​បង្អែក​ជា​ជំនួយ​ នៅ​តាម​បណ្តា​ខេត្ត​​មួយ​​ចំនួន​ទៀត​ ដើម្បី​ផ្តល់​សេវា​ទាំង​នោះ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​។ លោក​ថា​ ប្រជាជន​វៀតណាម ​៩០​%​ ត្រូវ​ការ​សេវា​ថែ​ទាំ​​សុខភាព​ជា​មូល​ដ្ឋាន ជា​មួយ​នឹង​តម្រូវ​ការ​នេះ ក្រសួង​បាន​ធ្វើ​ការ​សម្រប​សម្រួល​ច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​​ ដោយ​ក្នុង​នោះ​​​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ឯក​ជន​ជា​ច្រើន ជា​ហេតុ​នាំ​ឲ្យ​ប្រជាជន​វៀត​ណាម​ប្រមាណ​ជាង ​៧០​%​  អាច​ទៅ​រក​សេវា​សុខភាព​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អត្ថបទពាក់ព័ន្ធ៖ សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន វៀតណាម​ខ្លាំង! ពេទ្យគេ​ ប្ដូរ​បេះដូង​សិប្បនិមិត្ត​ឲ្យ​អ្នក​ជំងឺ​​​ដោយជោគជ័យ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


តេស្ដសុខភាព

Sperm Penetration Tests (​តេស្ត​ទឹកកាម​បុរស)

និយមន័យ១-​ ការ​ធ្វើ​តេស្ត​ទឹកកាម​បុរស​គឺ​ជា​អ្វី? នេះ​គឺ​ជា​តេស្ត​សម្រាប់​វាស់​ពី​កម្រិត​សមត្ថភាព​របស់​មេ​ជីវិត​បុរស​ថា​ តើ​អាច​ធ្វើ​ចលនា​បាន​នៅ​ក្នុង​ស្បូន​ និង​ដៃ​ស្បូន​បាន​ដល់​កម្រិត​ណា​ក្នុង​ការ​បង្ក​កំណើត​។ គូ​ស្វាមី​ភរិយា​ដែល​ពិបាក​យក​បុត្រ​គឺ​អាច​ធ្វើ​តេស្ត​នេះ​បាន​។ តេស្ត​មាន ​២​ ប្រភេទ៖ ប្រភេទ​ទី​ ១ ​គឺ​ការ​វាស់​សមត្ថភាព​របស់​មេ​ជីវិត​បុរស​ក្នុង​ការ​ហែល​ឆ្លង​កាត់​រម្អិល​ស្បូន​ថា​បាន​កម្រិត​ណា។ ប្រភេទ​ទី ​២​ គឺ​វាស់​ពី​សមត្ថភាព​ក្នុង​ការ​ជ្រាប​ចូល​ទៅ​កោសិកា​មេ​ជីវិត​ស្ត្រី​ក្នុង​ការ​បង្ក​កំណើត​ដែល​គេ​ធ្វើ​ឡើង​ដោយ​ពិសោធ​ក្នុង​មន្ទីរ​ពិសោធ​ជាមួយ​នឹង​មេ​ជីវិត​របស់​សត្វ។ តេស្ត​នេះ​អាច​ធ្វើ​បាន​តាម​គ្លីនិក​ ប៉ុន្តែ​នៅ​ប្រទេស​យើង​ចំនួន​នៅ​មាន​កម្រិត​នៅ​ឡើយ។ គេ​ប្រើ​តេស្ត​នេះ​ក្នុង​គោល​បំណង​៖ ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​គ្មាន​កូន ដឹង​ពី​មុខងារ​ និង​សមត្ថភាព​របស់​មេ​ជីវិត​និង​ប្រើ​វិធី​ដោះស្រាយ​ឲ្យ​សម​ស្រប ធ្វើ​មុន​ពេល​បង្ក​កំណើត​ក្នុង​កែវ។ តើ​ត្រូវ​ដឹង​ពី​អ្វី​ខ្លះ?មុន​នឹង​ធ្វើ​តេស្ត​នេះ ​គូ​ស្វាមី​ភរិយា​ថ្មី​ទាំង​អស់​ត្រូវ​ដឹង​ថា​ ពេល​ណា​ល្អ​ក្នុង​ការ​យក​កូន ​ដូច​ជា​៖ ការ​បញ្ចេញ​មេ​ជីវិត​ស្ត្រី​គឺ​ជា​ពេល​ដែល​ល្អ​បំផុត​ និង​ក្រោយ​ ១ ​ទៅ ​២ ​ថ្ងៃ ប្ដី​ប្រពន្ធ​ខ្លះ​មិន​បាន​ដឹង ​ហើយ​មាន​ការ​មើល​រំលង​ពី​បញ្ហា​នេះ​ ស្ត្រី​ត្រូវ​កត់​ចំណាំ​ខ្លួន​ឯង​នូវ​វដ្ដ​រដូវ​ខ្លួន​ឲ្យ​បាន​ទៀងទាត់​ក្នុង​អំឡុង​ពេល​នេះ​ ព្រោះ​ថា​វា​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ និង​គ្រូពេទ្យ​ក្នុង​ការ​កំណត់​មូលហេតុ។ ដំណើរ​ការ​​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​គុណ​ប្រយោជន៍​ និង​ផលវិបាក​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ។ សម្រាប់​ប្រភេទ​ទី​១៖ ស្ត្រី​ត្រូវ​ធ្វើ​តេស្ត​ពី​កម្រិត​អ័រម៉ូន Luteinzing Hormone ​(​អ័រម៉ូនផលិតដោយក្រពេញនៅក្នុង​ខួរក្បាល) ក្នុង​ទឹក​នោម​នៅ​ពេល​ព្រឹក​ ដោយ​មិន​ត្រូវ​ផឹក​ទឹក​នោះ​ទេ​។ ​បើ​លទ្ធផល​បញ្ជាក់​ថា​កំពុង​មាន​ការ​បញ្ចេញ​មេ​ជីវិត​ ហើយ​ត្រូវ​ណាត់​ជួប​គ្រូពេទ្យ​នៅ​ថ្ងៃ​បន្ទាប់​។ បុរស​ត្រូវ​យក​ទឹកកាម​ទៅ​ពិនិត្យ​ ដោយ​ត្រូវ​តមបញ្ចេញទឹកកាម​រយៈពេល​ ២​ ថ្ងៃ​មុន​នឹង​យក​ទឹកកាម​នេះ​ទៅ ​និង​មិនត្រូវឲ្យ​លើស​ពី​ ៥ ​ថ្ងៃ។ បន្ទាប់​ពី​បាន​វត្ថុ​វិភាគ​ពី​ដៃគូ​ហើយ ​ពេទ្យ​នឹង​យក​ទៅ​ដាក់​ក្នុង​បំពង់​រួម​គ្នា​មួយ​ ហើយ​ ៩០ ​នាទី​ក្រោយ​មក ​ការ​វាស់វែង​ពី​ចលនា​របស់​មេ​ជីវិត​បុរស​ត្រូវ​ធ្វើ​ឡើង​។ ប្រភេទ​ទី​២​៖ បុរស​ត្រូវ​យក​ទឹកកាម​ទៅ​ពិនិត្យ​ ដោយ​ត្រូវ​តមបញ្ចេញទឹកកាម​រយៈពេល ​២ ​ថ្ងៃ​មុន​នឹង​យក​វត្ថុ​វិភាគ​ដែល​ជា​ទឹកកាម​នេះ​ទៅ​ និង​មិនត្រូវ​លើស​ពី ​៥ ​ថ្ងៃ។ បើ​យក​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ​ត្រូវ​ប្រញាប់​យកទៅ​​គ្លីនិក​ភ្លាម​ៗ​ក្នុង​រយៈពេល ​១ ​ម៉ោង មិន​ត្រូវ​យក​ទឹកកាម​ដែល​ចេញ​ពេល​រួម​ភេទ​ជាមួយ​ដៃ​គូ​ហើយ​នោះ​ទេ ​ព្រោះ​វា​អាច​លាយ​ជាមួយ​រម្អិល​របស់​ទ្វារ​មាស​ស្ត្រី​ដែល​ប៉ះពាល់​លើ​ប្រសិទ្ធភាព​របស់​តេស្ត បន្ទាប់​មក​ គេ​យក​មេ​ជីវិត​បុរស​ទៅ​លាយ​ជាមួយ​ស៊ុត​សិប្បនិមិត្ត​ដើម្បី​រាប់​ពី​ចំនួន​មេ​ជីវិត​ដែល​អាច​ជ្រាប​ចូល​ស៊ុត​នោះ​បាន​។ ពេល​ធ្វើ​រួច​រាល់​ហើយ​ […]


ព័ត៌មាន

កំណើ​ន​អ្នកផឹកស្រា កើនឡើង ៧០% ពិសេស​នៅ​អាស៊ី

មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ អត្រាអ្នក​ផឹកស្រា ស្របៀរ ទូទាំង​ពិភពលោក កើនឡើងដល់​ទៅ ៧០% ហើយនៅ​អាស៊ី ផឹកកាន់តែ​ច្រើនជាង​មុន ប៉ុន្តែ​នៅ​អឺរ៉ុប បែរ​ជាផឹក​កាន់តែ​តិចជាង​មុន។ ការ​រកឃើញ​នេះ គឺតាមរយៈ​ការសិក្សា​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Medical News Today ដោយ​អ្នកស្រាវជ្រាវ ព្រមាន​ពី​គ្រោះថ្នាក់​ដោយ​សារ​ផឹកស្រា​កាន់តែច្រើនឡើង​ និង​អំពាវនាវ​ឲ្យ​រៀបចំ​គោលនយោបាយជាចាំបាច់​ ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ ការសិក្សា​នេះធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត និង​សារធាតុ​ញៀនរបស់​កាណាដា សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ Technische Universitat Dresden របស់​អាល្លឺម៉ង់។ អ្នកស្រាវជ្រាវវិភាគ​លើ​ទិន្នាការ​ផឹកស្រា នៅ​ប្រទេស​ចំនួន ១៨៩ ពី​ឆ្នាំ​១៩៩០-២០១៧ និង​ប៉ាន់ស្មាន​អត្រា​នេះ ទៅ​ឆ្នាំ​២០៣០ ខាងមុខ។ ឆ្នាំ​ ១៩៩០ ចំនួន​ស្រាមនុស្សផឹក​ក្នុង​មួយឆ្នាំ​មាន​ត្រឹម​តែ​​ ២០.៩៩៩​លាន​លីត្រ ប៉ុន្តែ​ឆ្នាំ ​២០១៧ កើន​ឡើង​ដល់​ទៅ ៣៥.៦៧៦ ​លាន​លីត្រ។ មុន​ឆ្នាំ​១៩៩០ ការផឹកស្រា​ច្រើន មាន​តែនៅ​ក្នុង​ប្រទេស​​ចំណូល​ខ្ពស់ ដូចជា ​សហភាព​អឺរ៉ុប ប៉ុន្ដែ​និន្នាការ​នេះ បាន​ផ្លាស់ប្ដូរ ដោយ​វា​បាន​កើតមាន​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​មធ្យម​វិញ ដូចជា ចិន ឥណ្ឌ វៀតណាម និងតំបន់​អាស៊ីអាគ្នេយ៍។ នៅ​អឺរ៉ុប មនុស្ស​ចាស់ផឹកស្រា ថយ​ចុះ ១២% […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ