ដោយសារតម្រូវការថែទាំសុខភាពសាធារណៈកាន់តែច្រើនឡើង រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់សេវាឥតគិតថ្លៃ ដល់ពលរដ្ឋខ្លួន សម្រាប់ការពិនិត្យសុខភាពដោយកាំរស្មីអ៊ិច និងពិនិត្យរកសារធាតុគីមីក្នុងរាងកាយ មួយឆ្នាំម្តង។
ដោយសារតម្រូវការថែទាំសុខភាពសាធារណៈកាន់តែច្រើនឡើង រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់សេវាឥតគិតថ្លៃ ដល់ពលរដ្ឋខ្លួន សម្រាប់ការពិនិត្យសុខភាពដោយកាំរស្មីអ៊ិច និងពិនិត្យរកសារធាតុគីមីក្នុងរាងកាយ មួយឆ្នាំម្តង។

យោងតាមសារព័ត៌មាន VietNam News ក្រសួងសុខាភិបាលវៀតណាម គ្រោងនឹងផ្តល់សេវាទាំងនេះ ១ដង ជារៀងរាល់ឆ្នាំ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyễn Thị Kim Tiến បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកយ៉ាងតិច ១ ក្នុងចំណោម ៣ មន្ទីរពេទ្យនៅតាមក្រុងនានា នឹងត្រូវជ្រើសរើសសម្រាប់ផ្តល់សេវាឥតគិតថ្លៃតាមគោលការណ៍របស់ក្រសួង។
រដ្ឋមន្ត្រីដដែលបន្ថែមថា ក្រសួងនឹងបន្ថែមមន្ទីរពេទ្យបង្អែកជាជំនួយ នៅតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់សេវាទាំងនោះឲ្យបានគ្រប់គ្រាន់តាមតម្រូវការ។ លោកថា ប្រជាជនវៀតណាម ៩០% ត្រូវការសេវាថែទាំសុខភាពជាមូលដ្ឋាន ជាមួយនឹងតម្រូវការនេះ ក្រសួងបានធ្វើការសម្របសម្រួលច្រើនសម្រាប់បំពេញតម្រូវការ ដោយក្នុងនោះមានជំនួយពីក្រុមហ៊ុនឯកជនជាច្រើន ជាហេតុនាំឲ្យប្រជាជនវៀតណាមប្រមាណជាង ៧០% អាចទៅរកសេវាសុខភាពបានយ៉ាងមានប្រសិទ្ធភាព។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://vietnamnews.vn/society/519142/free-biochemical-tests-and-x-rays-to-be-offered-once-a-year-ministry.html#5IBZ5hy3xDuyKb3M.97
កំណែប្រែបច្ចុប្បន្ន
16/05/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ