សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក

អារម្មណ៍​ខឹង នរណា​ក៏មាន​ដែរ ជាពិសេសពេល​ប៉ាម៉ាក់​របស់​យើង កាន់តែ​ចាស់ៗ គាត់​ឆាប់ខឹង​ជាង​មុន​បន្ដិច។ អ៊ីចឹងហើយ យើង​ចាំបាច់​កុំធ្វើ​រឿងណាឲ្យ​គាត់ខឹងច្រើន ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​គាត់ ជាង​កើត​ទុក្ខ​ទៅទៀត។ អ្នកជំនាញ​ជាច្រើន បាន​លើកឡើង​ថា ការ​កើត​ទុក្ខ ការ​បាត់បង់​មនុស្ស​ជាទីស្រលាញ់ និង​ភាពឯកា ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​មនុស្ស​ចាស់។ តែ​ការសិក្សា​ថ្មី​មួយ របស់​សាកលវិទ្យាល័យ Concordia នៅ​ទីក្រុង​ម៉ុងត្រេអាល់ ប្រទេស​កាណាដា រកឃើញ​ថា កំហឹងអាច​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ដោយ​បង្ក​មាន​ជំងឺ​បេះដូង រលាក​សន្លាក់ មហារីក និង​ការ​រលាក (Inflammation)។ លោក Meaghan A Barlow អ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា កំហឹងអាច​បង្ក​​ទៅ​កើត​ជំងឺ​រ៉ាំរ៉ៃ​នានា ចំណែក​ការ​កើត​ទុក្ខ មិន​បង្ក​ឲ្យ​កើត​ជំងឺដូច្នេះ​ទេ។ ការសិក្សានេះ មាន​ការចូលរួម​ពី​មនុស្ស​ចាស់ វ័យ ៥៩-៩៣​ឆ្នាំ ចំនួន ២២៦​នាក់ នៅ​ទីក្រុង​ម៉ុងត្រេអាល់។ រយៈពេល ជាង ១​សប្ដាហ៍ អ្នកចូលរួម បំពេញ​ចម្លើយ​អំពី​ថា តើ​ខឹង និង​កើតទុក្ខ ធ្វើ​ឲ្យ​ពួកគេមាន​អារម្មណ៍​យ៉ាងណា? អ្នកស្រាវជ្រាវ វាយតម្លៃ​ការរលាកចេញ​ពី​គំរូឈាម និង​សួរ​អ្នកចូលរួម ថាតើពួកគេ​មាន​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​ទេ? លទ្ធផលរកឃើញ​ថា មនុស្ស​វ័យ ៨០​ឆ្នាំ និង​លើស​នេះ […]


ព័ត៌មាន

ជំងឺ Monkeypox កើត​ជាលើកដំបូងនៅ​សិង្ហបុរី អ្នក​ស្និទ្ធនឹង​អ្នក​ជំងឺត្រូវ​ឲ្យ​នៅ​តែ​ឯង

សិង្ហបុរី ជា​ប្រទេស​ស៊ីវិល័យ មាន​ស្ដង់ដារ​រស់នៅ និង​សុខាភិបាល​ខ្ពស់ ពេល​នេះមានលេចឡើង​នៅ​ជំងឺ​​ម្យ៉ាង គឺ​ជំងឺអុតស្វាយ (Monkeypox) ធ្វើ​ឲ្យ​អាជ្ញាធរ​សិង្ហបុរី បង្កើន​ការ​ប្រុងប្រយ័ត្ន។ តើជំងឺ​នេះមាន​ប្រភព​មកពី​ណា? ក្រសួង​សុខាភិបាល​សិង្ហបុរី កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០១៩ ប្រកាស​ថា បុរស​ជនជាតិ​នីហ្សេ៊រីយ៉ា វ័យ ៣៨​ឆ្នាំ​ម្នាក់ តេស្ដ​ឈាមរកឃើញ​ថា ឆ្លង​ជំងឺ Monkeypox។ អ្នក​ជំងឺកំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ដាច់​តែឯង នៅ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​ឆ្លង (NCID)។ ក្រសួង បញ្ជាក់​ថា នេះជា​ករណី​ទី១ នៅ​សិង្ហបុរី។ ក្រសួង​ដដែល​នេះ បន្ថែម​ថា អ្នកជំងឺបាន​ញ៉ាំ​សាច់សត្វព្រៃ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ នៅ​ប្រទេស​នីហ្សេ៊រីយ៉ា មុន​លោកចូល​មក​ក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ចូលរួម​សិក្ខាសាលា​មួយ ចាប់ពី​ថ្ងៃ​ទី២៩-៣០ ខែមេសា ឆ្នាំ​២០១៩។ ត្រឹម​ព្យាបាល និង​ដាក់​ឲ្យ​អ្នក​ជំងឺ​នៅ​ដាក់​តែ​ឯង មិន​ទាន់គ្រប់គ្រាន់​ទេ សម្រាប់​ក្រសួង​សុខាភិបាល​សិង្ហបុរី។ ក្រសួង បាន​ស្វែងរក និង​កំណត់​អត្តសញ្ញាណ​មនុស្ស​ចំនួន ២៣​នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ជំងឺ​ទៀត។ មនុស្ស​ទាំង ២៣​នាក់នេះ បាន​ទទួល​វ៉ាក់សាំង អាច​ការពារ និង​កាត់បន្ថយ​ភាពប្រឈម​ធ្ងន់ធ្ងរ នៃ​ជំងឺ​នេះ ព្រមទាំង​ដាក់​ឲ្យ​នៅ​ដាច់តែ​ឯង ក្រោម​ការត្រួតពិនិត្យ រយៈពេល ២១​ថ្ងៃ។ ជំងឺ Monkeypox […]


ព័ត៌មាន

រួមភេទ​អត់​សុវត្ថិភាពនៅ​ថៃ ឥឡូវ​មាន​អ្នកកើត​​ស្វាយ ច្រើន​ដល់​កម្រិត​ប្រកាស​អាសន្ន

ជំងឺ​ស្វាយ (Syphilis) ជាប្រភេទ​ជំងឺ​កាមរោគ ឆ្លង​តាមរយៈ​ការ​រួមភេទ ឈាម ការប្រើប្រាស់​បន្ទប់​ទឹក​រួមគ្នា និង​ពីម្ដាយ​ទៅ​កូន។ ពេល​នេះ យុវជន​ថៃក្មេងៗ  មាន​ផ្ទុក​ជំងឺ​នេះ កើនឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ហើយ​មូលហេតុ​ចម្បង​ គឺ​ដោយ​សារទម្លាប់​រួមភេទអត់​សុវត្ថិភាព។ លោក Suwanchai Wattanayingcharoenchai ប្រធាន​នាយកដ្ឋាន​បង្ការ​ជំងឺរបស់​ថៃ បញ្ជាក់​ថា ទិន្នន័យ​បង្ហាញ​ថា ការឆ្លងជំងឺស្វាយ​ក្នុង​ចំណោម​យុវជនអាយុពី ១៥-២៤ ​ឆ្នាំ កើនឡើងជិត ៣៧% បើធៀប​នឹង​ឆ្នាំ​មុន។ ការ​កើនឡើង​នេះ ដោយសារ​ការ​ទម្លាប់​រួមភេទ​មិនមាន​សុវត្ថិភាព ហើយ​ក៏ជា​កត្ដាធ្វើ​ឲ្យ​ការ​កាត់បន្ថយ​ការឆ្លង​ជំងឺ​អេដស៍ មិន​អាច​ជោគជ័យ​ផងដែរ។ លោក​លើកឡើង​ថា ការ​កើនឡើង​នេះ ក៏អាច​កំណត់​ថា យុវជន​ថៃខ្វះ​ការ​យល់ដឹង​ពី​ការ​រួមភេទ​ប្រកប​ដោយ​សុវត្ថិភាព។ លោក​បន្ដ​ថា យុវជនថៃ​ក្មេងៗ​មាន​សកម្មភាព​ផ្លូវភេទ​ច្រើន ហើយ​តាម​ការ​ស្ទង់មតិដោយ​នាយកដ្ឋានរបស់​លោក មាន​ប្រមាណ ៣០% មិន​ប្រើ​ស្រោម​អនាម័យ​នោះទេ។ គួរបញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ស្វាយមាន​រោគ​សញ្ញា​ហើម​ឈឺ​ក្បាល​លិង្គ និង​រមាស់ តែ​ជំងឺ​នេះអាច​ព្យាបាល​ជា​សះស្បើយ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នក​ចូលចិត្ត​កាហ្វេ និង​ស្រា មិនមែន​ដោយសារ​រសជាតិ​​ទេ តែ​មាន​ហេតុផល​ ១ទៀត

ព្រឹកឡើង​មិនទាន់ គ្នាយើង​ខ្លះ ច្បាស់ជា​នឹកមុនគេ និង​ទៅរក​កាហ្វេ​ដាក់មួយ​ភ្លាម ជួនកាល​មុន​បាយ​ព្រឹក​ទៀត​ណោះ ហើយ ខ្លះទៀត ល្ងាចឡើង ក៏ច្រើនតែ​ហៅ​ទៅ​ជុំៗគ្នា រកស្រាបៀរ ១ ឬ ២​យួរ កាត់ស្ដ្រេស​ការងារ ពេល​ថ្ងៃ។ តែ​មនុស្ស​ចូលចិត្ត កាហ្វេ និង​ស្រាបៀរ មិនមែន​ដោយសារ​រសជាតិ​របស់​វា​នោះទេ។ អ្នកវិទ្យាសាស្រ្ត នៅ​សាកលវិទ្យាល័យ Northwestern របស់​សហរដ្ឋអាមេរិក ធ្វើការ​សិក្សា​មួយ និង​រកឃើញ​ថា មនុស្ស​ចូលចិត្ត​កាហ្វេ និង​ស្រា មិនមែន​ដោយសារ​រសជាតិ​នោះទេ តែ​ដោយសារ​របៀប​ដែល​កាហ្វេ និង​ស្រា ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍។ ការសិក្សា​នេះ អ្នកស្រាវជ្រាវ សិក្សា​លើ​ហ្សែន​ទាំងមូល ពាក់ព័ន្ធ​ជាមួយ​ការ​ញ៉ាំ​ភេសជ្ជៈ​ល្វីង និង​ភេសជ្ជៈ​ផ្អែម និងស្វែងរក​បម្រែបម្រួល​ក្នុង​ហ្សែន​រសជាតិ ដែល​អាច​បកស្រាយ​ពី​ភេសជ្ជៈ​ចំណូលចិត្ត​របស់​មនុស្ស​។ លទ្ធផល បង្ហាញ​ថា ចំណូល​ចិត្ត​ភេសជ្ជៈ​រសជាតិ​ល្វីង ឬ​ផ្អែម មិន​អាស្រ័យ​លើ​បម្រែបម្រួល​ហ្សែន​រសជាតិ​ទេ ប៉ុន្ដែ​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខណៈ​ចិត្តសាស្ត្រ នៃ​ភេសជ្ជៈ។ ការសិក្សា​នេះ ធ្វើឡើង​លើ​មនុស្ស ៣៣៦.០០០​នាក់ ដោយ​ប្រមូល​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខាភិបាល​ចក្រភព​អង់គ្លេស Biobank។ លោកស្រី Marilyn Cornelis សាស្ត្រាចារ្យ នៅ​សាលា​ឱសថ Feinberg នៃ​សាកលវិទ្យាល័យ Northwestern បញ្ជាក់​ថា […]


ព័ត៌មាន

ផ្សែងពុលនៅ​ថៃ បង្ក​​ជំងឺ​ផ្លូវដង្ហើម ៣​ប្រភេទ បើ​គ្នា​យើង​ទៅ​លេង​ប្រយ័ត្នផង

បញ្ជាក់​កាន់តែ​ច្បាស់ហើយ! ផ្សែងពុល នៅ​ខេត្ត​ ចំនួន ៥  (តែ​អត់​មាន​បាងកក​ទេ) ​ភាគខាងជើង ​​ថៃ បង្ក​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម ៣​ប្រភេទ គឺ​ជំងឺ​ហឺត មហារីក​សួត និង​ស្ទះសួត​រ៉ាំរ៉ៃ (COPD)។  ការបញ្ជាក់​នេះ ធ្វើឡើង​ដោយ​ក្រុមអ្នកស្រាវជ្រាវ Suchunya Aungkulanon ក្នុង​ប្រទេស​ថៃ ដោយ​ព្រមាន​ថា ការ​គំរាមកំហែង​សុខភាព​ពី​ផ្សែង និង​ខ្យល់​ពុល គឺមាន​ពិត​មែន។ ទោះលទ្ធផល​ការសិក្សា មិន​បញ្ជាក់​ពី​ភាព​ជាប់​ពាក់ព័ន្ធ​គ្នារវាង អត្រា​អ្នក​ស្លាប់ ជាមួយ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ ក៏​ការសិក្សា​នេះ រកឃើញ​ថា ជំងឺ​ផ្លូវ​ដង្ហើម បណ្ដាល​មក​ពី​ភាព​ធ្ងន់ធ្ងរ នៃ​ខ្យល់ពុល។ វេជ្ជបណ្ឌិត Chanchai Sittipunt សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ Chulalongkorn បញ្ជាក់​ថា លទ្ធផល​សិក្សា គួរឲ្យ​ចាប់អារម្មណ៍ ដោយ​វា​បង្ហាញ​ភស្ដុតាង​ថា ផ្សែង​ពុល​ក្នុង​តំបន់ ប៉ះពាល់​សុខភាព​ប្រជាជន ហើយ​ការសិក្សា​បន្ថែម​ទៀត ចាំបាច់​ធ្វើឡើង​បន្ដ​ទៀត ដើម្បី​ស្វែងរក​កត្ដា​នីមួយៗ នាំ​ឲ្យ​មាន​អត្រា​អ្នក​ស្លាប់​ខ្ពស់ ដោយ​ជំងឺ​ផ្លូវដង្ហើម​ទាំង​នេះ។ លោក​បន្ដ​ថា អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ គួរ​ស្វែងរក​មធ្យោបាយ ដើម្បី​ការពារ​ប្រជាជន​ពី​ផ្សែងពុល និង​បង្ការ​ការគំរាមកំហែង​សុខភាព​រយៈពេល​វែង […]


ព័ត៌មាន

ក្រែម និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ មាន​ជាតិ​គីមី​ប៉ះពាល់​អ័រម៉ូន?

ចង់ចេញ​ក្រៅ នៅ​ខែ​ក្ដៅ​ដូចរាល់​ថ្ងៃ​នេះ ចាំបាច់​ស្លៀក​ពាក់​ខោអាវ​ឲ្យ​ជិតៗ ជួនកាល​ប្រើ​ក្រែម និង​ឡេ ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ​ទៀត សម្រាប់​ស្រីៗ​សាច់ស រលោង​ស្អាត។ តែ​ការប្រើប្រាស់​ក្រែម និង​ឡេ​ដូច្នេះ គួរពិចារណា​ឡើងវិញ ដោយសារ​មាន​ជាតិ​គីមី​ប៉ះពាល់​ដល់​អ័រម៉ូន។ ទិន្នន័យ​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក បង្ហាញ​ថា ជាតិ​គីមី​មាន​ក្នុង​ក្រែម ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ជ្រាប​ចូល​ក្នុង​រាងកាយ​មនុស្ស​កម្រិត​ខ្ពស់ បាន​ទៅបង្អាក់​ដល់​អ័រម៉ូន​នានា។ ជាតិ​គីមី​ទាំង​នោះ មាន​ដូចជា Oxybenzone, Avobenzone និង Octotcrylene។ ម៉ូលេគុល​នៃ​ជាតិ​គីមី​ទាំង​នេះ មាន​ទម្រង់​ជាចង្កោម មាន​មុខងារ​ស្រូប​ពន្លឺ និង​អាច​ជ្រាបចូល​ទៅ​ក្នុង​កោសិកា។ រដ្ឋបាល​ដដែល​នេះ សិក្សា​លើ​មនុស្ស ២៤​នាក់ ដោយ​ឲ្យ​ពួកគេ​លាប​ក្រែម និង​ឡេ លើ ៣/៤ នៃ​រាងកាយ​របស់​ពួកគេ ចំនួន ៤​ដង/ថ្ងៃ អស់​រយៈពេល ៤​ថ្ងៃ។ បន្ទាប់​មក ជោះ​យក​ឈាម​ពី​អ្នក​ចូលរួម​ក្នុង​ការសិក្សា​ម្នាក់ៗ ទៅពិនិត្យ​មើល។ លទ្ធផល រកឃើញ​ថា កម្រិត​ជាតិ​គីមី Oxybenzone, Avobenzone, Octocrylene និង Ecamsule កើតឡើង​នៅ​ក្នុង​សរសៃ​ឈាម។ វេជ្ជបណ្ឌិត Kanade Shinkai ជំនាញ​សើស្បែក នៅ​សាលា​ឱសថ […]


ព័ត៌មាន

ឱបថើប​ឆ្កែឆ្មា​​ អាច​ឆ្លង​បាក់តេរី គ្រោះថ្នាក់​ដល់​ជីវិត

ឆ្កែ ​ឆ្មា ជា​សត្វ​ស្លូត គួរឲ្យ​ស្រលាញ់ ហើយត្រូវបាន​មនុស្ស​ជាច្រើន យក​មក​ចិញ្ចឹម​តាមផ្ទះ ដោយ​ម្ចាស់ខ្លះ ចូលចិត្ត​លេង​ជាមួយ​សត្វ​ទាំង​នេះ​ណាស់។ លេង​ជាមួយ​បាន តែ​កុំ​ឱបថើប​ស្និទ្ធស្នាល​ឲ្យ​សោះ ព្រោះ​អាច​ឆ្លង​បាក់តេរី​ម្យ៉ាង ប៉ះពាល់​ដល់​សុខភាព។ បាក់តេរី​អាចឆ្លងពី​ឆ្កែទៅ​មនុស្ស​តាមរយៈ​ទឹកមាត់ និងស្បែក ដោយ​ធ្វើឲ្យ​មនុស្ស​លេបថ្នាំ​ផ្សះ លែងមាន​ប្រសិទ្ធភាព។ លោកស្រី​វេជ្ជបណ្ឌិត Adele Dickson អ្នកចិត្តសាស្ត្រ​សុខាភិបាល នៅ​សាកលវិទ្យាល័យ Glasgow Caledonian នា​ប្រទេស​ស្កុតឡែន ធ្វើការ​សិក្សា​មួយ ដោយ​សម្ភាស​ម្ចាស់​សត្វ​ចិញ្ចឹម ៣៥ ​នាក់។ លោក​ស្រីថា ទំនាក់ទំនង​ជិតសិទ្ធរវាង​មនុស្ស និង​សត្វ​ចិញ្ចឹម ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី​នានា តាមរយៈ​ទឹកមាត់ និង​ស្បែក ដោយ​បង្ក​ឲ្យ​ស៊ាំ​នឹង​ថ្នាំផ្សះ មានន័យ​ថា​លេប​ថ្នាំ​នេះ អត់មាន​ប្រសិទ្ធភាព​នោះទេ។ ក្រៅពីនេះ កត្ដា​ប្រឈម​ផ្សេង​ទៀត មាន​កម្រិត​ទាប​នោះទេ ប៉ុន្ដែ​អ្នកជំនាញ​រូប​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ការ​លេង​ជិតស្និទ្ធ​ជាមួយ​សត្វចិញ្ចឹម​។ នៅ​ខែ​មេសា អ្នក​វិទ្យាសាស្ត្រ បញ្ជាក់​ថា ឆ្មា ៣​ ក្បាល និង​ឆ្កែ ១​ក្បាល នៅ​ចក្រភព​អង់គ្លេស រកឃើញ​ថា មាន​ហ្សែន​ជំរុញ​ភាព​ស៊ាំ​ (Resistant Gene) ទៅ​នឹង​ថ្នាំ​ផ្សះ។ ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស បារម្ភ​ថា ហ្សែន​ជំរុញ​ភាព​ស៊ាំ […]


ព័ត៌មាន

មាន​វ៉ាក់សាំង​គ្រុនឈាម​ហើយ! តែការ​អនុញ្ញាត​មាន​កំណត់ ព្រោះ...

ជំងឺ​គ្រុន​ឈាម បណ្តាល​មក​ពី​វីរុស​ដែល​រីក​រាល​ដាល​តាមរយៈ​មូស​ខាំ ដោយ​ភាគច្រើន ជំងឺ​នេះ កើត​លើ​កុមារ ជាពិសេស​នៅ​ពេលធ្លាក់ភ្លៀង ។ ជាដំណឹង​ល្អ វ៉ាក់សាំង​ជំងឺ​នេះ មាន​ហើយ ប៉ុន្ដែ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់ មាន​កំណត់ មិន​អាចប្រើប្រាស់​ទូទៅ​បាន​ទេ។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ អាមេរិក នៅ​ខែ​ឱសភា ២០១៩ ឯកភាព​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​គ្រុនឈាម ជាលើក​ដំបូង ប៉ុន្ដែ​កម្រិត​ការប្រើប្រាស់ ព្រោះ​វ៉ាក់សាំង​នេះ ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ទៅវិញ។ វ៉ាក់សាំងនេះ នឹង​ជួយ​កាត់បន្ថយ​ជំងឺ​លើ​មនុស្ស​រាប់រយ​លាន​នាក់ ជុំវិញ​ពិភពលោក ហើយ​ក៏​បញ្ចៀស​ការប្រើប្រាស់​វ៉ាក់សាំងមិនស្របច្បាប់ ដែល​ផ្ដល់​ហានិភ័យ​ដល់​សុខភាព​ផងដែរ។ តើ​នរណា អាចប្រើវ៉ាក់សាំង​នេះ? លោក Duane Gubler សាស្ត្រាចារ្យ នៅ​សាលា​វេជ្ជសាស្រ្ត Duke-NUS និង​អ្នកចូលរួម​បង្កើត​វ៉ាក់សាំង​នេះ បញ្ជាក់​ថា “… ប្រសិនបើ​ប្រើប្រាស់​ត្រឹមត្រូវ វ៉ាក់សាំង [គ្រុនឈាម] នឹង​មាន​ប្រសិទ្ធភាព“។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក កំណត់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ចំពោះ​មនុស្ស​អាយុ ពី ៩-១៦​ឆ្នាំ រស់នៅ​កន្លែង​មាន​ជំងឺ​នេះ និង​តេស្ដឈាម ឃើញ​ថា ឆ្លង​មេរោគ​នេះ។ តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក បញ្ជាក់​ថា ១/៣ នៃ​ប្រជាជន​ពិភពលោក […]


ព័ត៌មាន

រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ

រមៀត​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ មិន​ត្រឹម​​ប្រើ​ជា​គ្រឿង​ទេស​​បង់​ក្នុង​សម្ល​បង្កើន​​រសជាតិ​ឆ្ងាញ់​ក្លិន​ឈ្ងុយ ថែម​ទាំង​​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទៀត​ផង​។ ថ្មី​ៗ​នេះ​នៅ​អង់គ្លេស​ គេបាន​ប្រើ​វា​​សម្រាប់​បំបាត់​ភាព​ឈឺ​ចាប់​សាច់​ដុំ និង​ឈឺ​តាម​សន្លាក់​​ដៃ​ជើង​។ តាម​សារព័ត៌មាន​ DailyMail ​ ក្រុមហ៊ុន​ FutureYou ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​​​អាហារូបត្ថម្ភ​ធម្មជាតិ​​ដ៏​ធំ​ មាន​មូលដ្ឋាន​នៅ Cambridge ចក្រភព​អង់គ្លេស​ បាន​ទទួល​ការ​កោត​សរសើរ​​ច្រើន​ពី​​ពលរដ្ឋ​អង់គ្លេស​ អំពី​​​​ផលិតផល​ធម្មជាតិ​ដែល​ផ្សំ​ពី​រមៀត​។ នេះ​ក៏​ដោយ​សារ​តែ​​ឱសថ​ពី​ធម្មជាតិ​ពិសេស​នេះ​ បាន​ជួយ​ពួក​គេ​ឲ្យ​​ធូរ​ស្បើយ​ពី​អាការៈ​​​ឈឺ​ចាប់ ជា​ពិសេស​បញ្ហា​​ត្រង់​ផ្នែក​សន្លាក់​​ដែល​ភ្ជាប់​ឆ្អឹង​។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​ពិសោធន៍​វិទ្យាសាស្រ្ត​​ Cambridge ធាតុ​ផ្សំ​ពី​រមៀត​មាន​ផ្ទុក​វីតាមីន​ C​ សំខាន់​ អាច​ជួយជំរុញ​​ការកកើត​សរសៃ​ទឹក​ប្រូតេអ៊ីន​សម្រាប់​ឆ្អឹង​ខ្ចី ហេតុ​នេះ​បាន​ជា​​រមៀត​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​​សមាសធាតុ​សំខាន់ផ្សំ​ចេញ​ជា​ផលិត​ផល​ឱសថ​ សម្រាប់​ព្យាបាល​បញ្ហា​​​ទាំង​នោះ។ លោក​ស្រី​ Roz Palmer ​ជន​ជាតិ​អង់គ្លេស​ ដែល​បាន​​ប្រើ​ប្រាស់​ឱសថ​ផ្សំ​ពី​រមៀត ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​ឈឺ​ខ្នង​ជាង ១ឆ្នាំ ពេល​នេះ លោក​ស្រី​អាច​ធ្វើ​​ការ​បាន​ធម្មតា​។ “ឥឡូវ​​ខ្ញុំ​មិន​​បាច់​ដើរ​ទប់​ៗ​ ទៅ​កន្លែង​ការងារ​ខ្ញុំ​ទៀត​ទេ ហើយ​​រាល់​ពេល​យប់​ខ្ញុំ​ក៏​លែង​ឈឺ​ចុក​ចាប់​​ខ្នង​ទៀត​ដែរ​”។ ​​​​​​ អត្ថបទពាក់ព័ន្ធ៖ ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព មក​ទល់​ពេល​នេះ ផលិត​ផល​​ដែល​មាន​ឈ្មោះ​ថា Turmeric+ កំពុង​ល្បី​ខ្លាំង​នៅ​អង់គ្លេស​ ហើយ​ផលិត​ផល​​​ផ្សំ​ពី​រមៀត​​នេះ​ ប្រជាពលរដ្ឋ​អង់គ្លេស ​មាន​បញ្ហា​សន្លាក់​ជា​ច្រើន​បាន​កំពុងទិញ​យក​ទៅ​ប្រើ​ប្រាស់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ព័ត៌មាន

​មីយ៉ាន់ម៉ាសីតុណ្ហភាពក្បែរ​៥០​អង្សារ​ ឯ​ប៉ុន្មាន​ប្រទេស​​ទៀត​ក៏​ក្ដៅ

ខែ​ប្រាំង ក្តៅខ្លាំង​ឡើង​ចង់ខ្លោចស្បែក កំពុង​បន្ដ​គ្របដណ្ដប់​លើ​ប្រទេស​អាស៊ាន ដោយ​មីយ៉ាន់ម៉ា ឡើង​កម្ដៅ​ដល់ ៤៧​អង្សារសេ ខណៈ​ខ្មែរយើង ឡាវ ថៃ វៀតណាម និង​ហ្វីលីពីន ក៏ជួប​កម្តៅ លើសពី ៤០​អង្សារសេ​ផងដែរ។ ក្តៅខ្លាំង​បែបនេះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាជន សត្វ រួមទាំង​បង្ក​ឲ្យ​មាន​ភ្លើងឆេះព្រៃ​ផងដែរ។ ទីក្រុង Myinmu នៅភាគ​អាគ្នេយ៍ មីយ៉ាន់ម៉ា កំពុង​រងកម្ដៅ​សីតុណ្ហភាព ៤៧,២​អង្សារសេ ក្តៅជាងគេ​ក្នុង​តំបន់​អាស៊ាន។ ចំណែក​ថៃ ក៏​រងកម្តៅ​សីតុណ្ហភាព ៤៤,៦​អង្សារសេ​ដែរ នៅ​ខេត្ត Mae Hong Son។ រីឯ​ខេត្ត​ព្រះវិហារ របស់​យើង ខេត្ត Seno របស់​ឡាវ ខេត្ត Nghe An របស់​វៀតណាម និង​ទីក្រុង Tuguegarao របស់​ហ្វីលីពីន កំពុង​រង​កម្តៅ ៤២​អង្សារសេ។ ចំណែក​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏កំពុង​ជួប​សីតុណ្ហភាព ជិត ៤០​អង្សារសេ ផងដែរ។ ក្នុងស្ថានភាព​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ យើង​ត្រូវ​​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ឲ្យ​មែន​ទែន ពិសេស​ក្មេងៗ មនុស្ស​ចាស់ អ្នកមាន​ជំងឺ​បេះដូង និង​សួត។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ