backup og meta

រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 04, 2019

    រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ

    រមៀត​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ មិន​ត្រឹម​​ប្រើ​ជា​គ្រឿង​ទេស​​បង់​ក្នុង​សម្ល​បង្កើន​​រសជាតិ​ឆ្ងាញ់​ក្លិន​ឈ្ងុយ ថែម​ទាំង​​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទៀត​ផង​។ ថ្មី​ៗ​នេះ​នៅ​អង់គ្លេស​ គេបាន​ប្រើ​វា​​សម្រាប់​បំបាត់​ភាព​ឈឺ​ចាប់​សាច់​ដុំ និង​ឈឺ​តាម​សន្លាក់​​ដៃ​ជើង​។

    តាម​សារព័ត៌មាន​ DailyMail ​ ក្រុមហ៊ុន​ FutureYou ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​​​អាហារូបត្ថម្ភ​ធម្មជាតិ​​ដ៏​ធំ​ មាន​មូលដ្ឋាន​នៅ Cambridge ចក្រភព​អង់គ្លេស​ បាន​ទទួល​ការ​កោត​សរសើរ​​ច្រើន​ពី​​ពលរដ្ឋ​អង់គ្លេស​ អំពី​​​​ផលិតផល​ធម្មជាតិ​ដែល​ផ្សំ​ពី​រមៀត​។ នេះ​ក៏​ដោយ​សារ​តែ​​ឱសថ​ពី​ធម្មជាតិ​ពិសេស​នេះ​ បាន​ជួយ​ពួក​គេ​ឲ្យ​​ធូរ​ស្បើយ​ពី​អាការៈ​​​ឈឺ​ចាប់ ជា​ពិសេស​បញ្ហា​​ត្រង់​ផ្នែក​សន្លាក់​​ដែល​ភ្ជាប់​ឆ្អឹង​។

    តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​ពិសោធន៍​វិទ្យាសាស្រ្ត​​ Cambridge ធាតុ​ផ្សំ​ពី​រមៀត​មាន​ផ្ទុក​វីតាមីន​ C​ សំខាន់​ អាច​ជួយជំរុញ​​ការកកើត​សរសៃ​ទឹក​ប្រូតេអ៊ីន​សម្រាប់​ឆ្អឹង​ខ្ចី ហេតុ​នេះ​បាន​ជា​​រមៀត​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​​សមាសធាតុ​សំខាន់ផ្សំ​ចេញ​ជា​ផលិត​ផល​ឱសថ​ សម្រាប់​ព្យាបាល​បញ្ហា​​​ទាំង​នោះ។

    លោក​ស្រី​ Roz Palmer ​ជន​ជាតិ​អង់គ្លេស​ ដែល​បាន​​ប្រើ​ប្រាស់​ឱសថ​ផ្សំ​ពី​រមៀត ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​ឈឺ​ខ្នង​ជាង ១ឆ្នាំ ពេល​នេះ លោក​ស្រី​អាច​ធ្វើ​​ការ​បាន​ធម្មតា​។ “ឥឡូវ​​ខ្ញុំ​មិន​​បាច់​ដើរ​ទប់​ៗ​ ទៅ​កន្លែង​ការងារ​ខ្ញុំ​ទៀត​ទេ ហើយ​​រាល់​ពេល​យប់​ខ្ញុំ​ក៏​លែង​ឈឺ​ចុក​ចាប់​​ខ្នង​ទៀត​ដែរ​’។ ​​​​​​

    អត្ថបទពាក់ព័ន្ធ៖

    មក​ទល់​ពេល​នេះ ផលិត​ផល​​ដែល​មាន​ឈ្មោះ​ថា Turmeric+ កំពុង​ល្បី​ខ្លាំង​នៅ​អង់គ្លេស​ ហើយ​ផលិត​ផល​​​ផ្សំ​ពី​រមៀត​​នេះ​ ប្រជាពលរដ្ឋ​អង់គ្លេស ​មាន​បញ្ហា​សន្លាក់​ជា​ច្រើន​បាន​កំពុងទិញ​យក​ទៅ​ប្រើ​ប្រាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម