សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ប្លែក​ណាស់ ​បង្គា​មាន​ជាតិ​កូកាអ៊ីន​

បង្គា មានទាំង​​ក្នុងទឹកប្រៃ និង​ទឹកសាប ហើយ​ជា​អាហារ​ឆ្ងាញ់ និង​មាន​ប្រូតេអ៊ីន​ខ្ពស់ គ្រប់គ្នា​ចូលចិត្ត​ញ៉ាំ លើកលែង​តែអ្នក​មាន​អាលែកហ្ស៊ីជាមួយ​គ្រឿង​សមុទ្រ​ប៉ុណ្ណោះ។ រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ គឺ​ក្នុង​ខ្លួន​បង្គា​ទន្លេ  ឬ​យើង​និយម​ហៅ​ថា បង្គាទឹកសាប ​នៅ​​អង់គ្លេស មាន​សារធាតុ​ញឿន កូកាអ៊ីន។ អ្នកស្រាវជ្រាវនៅ​មហាវិទ្យាល័យ King's College ក្នុង​ក្រុង​ឡុងដ៍ និង​សាកលវិទ្យាល័យ Suffolk តេស្ដ​បង្គា​ទន្លេ យក​មក​ពី ១៥​ ទីតាំង​ផ្សេងគ្នាក្នុង​តំបន់​ជនបទ Suffolk ឃើញ​ថា សុទ្ធតែ​មាន​សារធាតុ​ញឿន កូកាអ៊ីន។ ក្រៅពីនេះ សារធាតុ​ញឿន ១​ប្រភេទ​ទៀត កេតាមីន និង​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត​ហាមឃាត់ ក៏មាន​ក្នុង​ខ្លួន​បង្គា​ដែរ។ អ្នកស្រាវជ្រាវ​ថា "វាជាការ​រកឃើញ​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ" តែ​ផលប៉ះពាល់​លើ​បង្គា ហាក់នៅ​កម្រិតទាប​នៅឡើយ។ លោកសាស្ដ្រាចារ្យ Nic Bury នៃ​សាកលវិទ្យាល័យ Suffolk ថា សារធាតុ​កូកាអ៊ីន ក្នុង​បង្គា ជាបញ្ហា​មួយ​សម្រាប់​ទន្លេ នៅ​តំបន់ Suffolk ប៉ុន្ដែ​រង់ចាំ​ការស្រាវជ្រាវ​បន្ថែម​ទៀត ថាតើបញ្ហា​នេះ កើតឡើង​នៅតែ​តំបន់ Suffolk ចក្រភព​អង់គ្លេស ឬ​ទូទាំង​ពិភពលោក។ លោក​បន្ថែម​ថា បញ្ហា​បរិស្ថានទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ដោយ​វាពាក់ព័ន្ធ​ជាមួយ​បម្រែបម្រួល​ធាតុអាកាស […]


ព័ត៌មាន

ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង

មិន​ទាន់ជ្រុះ ឬ​ជ្រុះ​សក់តិចៗ ម្នាក់ៗ ធ្វើ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​ដល់​សក់ជ្រុះ​ខ្លាំង ចាប់​ផ្តើម​នាំ​គ្នា​ភ័យស្លន់​ស្លោ រត់​រក​សាប៊ូ​ថ្លៃៗ​ ឬ​ទៅ​រក​ពេទ្យ​ឲ្យ​ជួយ។ កុំចាំ​ដល់​ពេល​នោះ​អី គ្នា​យើង​មិន​ថា​ប្រុស មិន​ថា​​ស្រី គួរ​តែ​ស្វែង​យល់​ពី​ពេល​នេះទៅ ដើម្បីបង្ការឲ្យជួប​បញ្ហា​នេះ។ “Hello គ្រូពេទ្យ” នឹងលម្អិត​ពាក់ព័ន្ធ​មូល​ហេតុ​ធ្វើ​ឲ្យ​សក់​ជ្រុះ ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- លេប​ថ្នាំ ផលប៉ះពាល់​របស់​ថ្នាំ អាចបណ្ដាល​ឲ្យ​ជ្រុះសក់ ពិសេស ​ថ្នាំមាន​វីតាមីន A ខ្ពស់ ដូចជា​ ថ្នាំ​បញ្ចុះឈាម ថ្នាំ​កម្ចាស់មុន ថ្នាំ​ព្យាបាល​រលាកសន្លាក់ បាក់ទឹកចិត្ត ពោះវៀន បញ្ហាបេះដូង និងថ្នាំលើសឈាម។ ២- សម្រាល​កូន នៅពេល​ពពោះ អ័រម៉ូន​ជួយ​ការពារ​ការជ្រុះសក់ នឹង​ប្រែប្រួល​ខុសពី​ធម្មតា។ ក្រោយ​សម្រាល​កូន បញ្ហា​ជ្រុះសក់ នឹង​មានច្រើនជាងមុន ដោយសារ​បម្រែបម្រួល​អ័រម៉ូននេះ។ ប៉ុន្ដែ​បញ្ហា​ នឹង​ត្រឡប់​មក​ធម្មតា​វិញ នៅ​ចន្លោះ​រយៈពេល ៣-៦​ ខែ។ ៣- ខ្វះជាតិ​ដែក ជាតិដែក ជួយរក្សា​សុខភាព​សក់ ហើយនៅ​ពេល​កម្រិត​ជាតិដែក ធ្លាក់ចុះ បញ្ហា​ជ្រុះសក់ នឹង​កើតឡើង រួមជាមួយ​បញ្ហា​ ពុកក្រចក ហត់ ស្បែកលឿង ខ្សោយ និង​បេះដូង​លោតញាប់។ ៤- […]


ព័ត៌មាន

គួរ​​ប្រយ័ត្ន​ទាំង​​ក្មេង​ចាស់! រដូវភ្លៀងចឹង​មាន​ជំងឺ​ច្រើន​ប្រភេទ​ឆ្លង​ដោយសារ​មូសខាំ

ត្បិត​តែ​អាកាសធាតុ​ក្តៅ តែភ្លៀង​ចាប់​ផ្តើម​ធ្លាក់​​នៅ​តាម​តំបន់​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ទឹក​ដក់ កើត​ជា​ជម្រក​សត្វមូស​​គ្រប់​ប្រភេទ។ មូស​ជា​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​ជា​ច្រើន​ប្រភេទ ដូច្នេះ​យើង​​ត្រូវ​​ប្រយ័ត្ន​​ប្រយែង​ឲ្យ​មែន ពិសេស​​កូន​​តូចៗ។​ ១- ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​កើត​ឡើង​លើ​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់។ ភ្នាក់ងារចម្លងជំងឺនេះ​មូសខ្លា​ញី វាខាំ​នៅ​ពេល​ថ្ងៃ។ រោគសញ្ញា​ជំងឺ​គ្រុន​ឈាម រួមមានក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្នុងភ្នែក ល្ហិតល្ហៃ ចេញ​កន្ទួល​ក្រហម​លើ​ស្បែក ក្អួត រាក ក្អក ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​ឈឺពោះ​ខ្លាំង ចេញ​ជាំ​កន្ទួល​លើ​ស្បែក ក្អួត ឬបត់ជើងធំមាន​ឈាម ឈាម​ច្រមុះ និង​ប្រកាច់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ជំងឺ​គ្រុនចាញ់ គ្រុនចាញ់​បង្ក​ឡើង​ដោយ​មូស​ដែក​គោលញី​ខាំ​ពី​មនុស្ស​ឈឺ រួច​បន្ត​ទៅ​ខាំ​មនុស្ស​ជា។ មូស​ដែក​គោល​ញី​ភាគច្រើន​រស់នៅ​តំបន់​ព្រៃ​ភ្នំ។ រោគ​សញ្ញា​​ជំងឺ​គ្រុនចាញ់​មាន គ្រុន រងារញាក់ បែកញើស ក្អួតចង្អោរ ដំណាក់កាល​ធ្ងន់ធ្ងរ អាចវង្វេងវង្វាន់ ឬសន្លប់។ ៣- ជំងឺ Zika ជំងឺ​នេះ​ឆ្លង​តាម​រយៈ​មូសខ្លា​ញី​ខាំ ហើយ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ទ្វីប​អាហ្រិក ឯ​រោគ​សញ្ញា​មាន​ដូចជា ឈឺចាប់​នៅ​សន្លាក់ និង​សាច់​ដុំ គ្រុន​ក្តៅ ឈឺ​ភ្នែក​ក្រហម ពេល​ខ្លះ​កន្ទួល​រោល​ស្បែក។ បើ​ស្រីៗ​មាន​ផ្ទៃពោះ​កើត​ជំងឺ​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ […]


ព័ត៌មាន

អត់អនាម័យ! មួយឆ្នាំៗ អាអូនតូច​ប្រុសៗនៅ​ប្រេស៊ីលខ្ទង់ពាន់​នាក់ ត្រូវកាត់​ចោល

ប្រយ័ត្នផង​ប្រុសៗគ្នា​យើង “អនាម័យដើម្បីសុខភាព” ពាក្យ​នេះ​មាន​តាំង​ពី​នៅបឋមសិក្សាម្ល៉េះ គ្មាន​អនាម័យ​ គឺមាន​គ្រោះថ្នាក់ ជាក់​ស្តែង​នៅប្រេស៊ីល ប្រុសៗដល់​ទៅ ១.០០០នាក់ ត្រូវកាត់​អាអូនតូច​ចោល រៀងរាល់​ឆ្នាំ ដោយសារ​អត់អនាម័យ។  ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បាន​លើកឡើង​ពី​បញ្ហា​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​រដ្ឋធានី Brasilia ក្រោយ​ទស្សនកិច្ច​នៅ​ក្រសួងអប់រំរួច។ លោក​ថា “នៅ​ប្រេស៊ីល យើងមាន​ករណី​កាត់​ប្រដាប់​ភេទ​ប្រុស ១.០០០នាក់/ឆ្នាំ ដោយសារ​ខ្វះ​ទឹក និង​សាប៊ូ“។ ចំណែក​សមាគម​សិក្សាពី​តម្រង់នោម នៅ​ប្រេស៊ីល ក៏​បញ្ជាក់​ពី​តួលេខដូចគ្នា​នេះ​ដែរ។ ប្រុសៗជាច្រើន ត្រូវបង្ខំកាត់​ប្រដាប់ភេទ​ចោល ដោយសារ​ឆ្លងមេរោគ​មិនអាច​ព្យាបាល​បាន រួមមានទាំង​មហារីក និង​មេរោគ​អេដស៍។ ប្រធានាធិបតី​រូប​នេះ បន្ថែម​ថា រដ្ឋាភិបាល​ នឹង​ចាប់ផ្ដើម​ធ្វើការជាមួយ​ប្រុសៗ​រងគ្រោះ ដើម្បី​ជួយ​ឲ្យ​យល់ដឹង​បន្ថែម​ពី​គ្រោះថ្នាក់ដោយ​សារ​កង្វះ​អនាម័យ។ យោងតាម​សមាគម​មហារីក​អាមេរិក អនាម័យ​ប្រដាប់​ភេទ ជាកត្ដា​សំខាន់​ជួយ​បង្ការ​មហារីក​លិង្គ ក្នុង​ចំណោម​ប្រុសៗ​មិន​កាត់ចុង។ ការសិក្សា​ជាច្រើន រកឃើញ​ថា ប្រុសៗ​កាត់ចុង មាន​ភាព​ប្រឈម​តិច ទៅនឹង​ការ​កើត​ជំងឺ ដោយសារ​វាជួយ​បង្ការ​កើតមាន​សារធាតុ Smegma។ អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគធ្ងន់ធ្ងរ អាថ៌កំបាំង​បែប​កំប្លែងពាក់ព័ន្ធ​នឹងរបស់ប្រុសៗ តែប្រុសៗ​ចង់​ដឹង​បំផុត យោងតាម​វិទ្យាស្ថាន​មហារីក Dana-Farber មហារីក​លិង្គ ជាជំងឺកម្រ និង​កើតលើ​ប្រុសៗ ១/១០​ម៉ឺន​នាក់ នៅ​អាមេរិកខាងត្បូង និង​អឺរ៉ុប។ […]


ព័ត៌មាន

ក្តៅខ្លាំង​ចឹង​ កុំ​គិត​​តែ​ខ្យល់​ខាង​ក្រៅ ​ប្រយ័ត្ន​ខ្យល់​ក្នុង​ផ្ទះ​ផង

ឲ្យ​តែ​ខែ​​ក្តៅ មិនដឹង​ជា​ខ្យល់​បាត់​ទៅ​ណា​អស់​ទេ ហប់​នុះ​ហប់ បើ​ដាច់​ភ្លើង​ទៀត​កាន់​តែ​វីរវរហើយ។ គ្នា​យើង​ភាគ​ច្រើន​ ចុងសប្តាហ៍​ពេល​ថ្ងៃ​មិន​ចង់​ចេញ​ទៅ​ក្រៅ​ទេ តែ​សម្ងំ​ក្នុង​ផ្ទះ និង​ត្រូវ​ការ​ភាព​ស្រស់​ស្រាយ ប៉ុន្តែ​ទោះ​មិន​ដាច់​ភ្លើង ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ អ្នក​ជំនាញណែនាំឲ្យ​យក​ចិត្ត​ទុក​ដាក់គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​លោក​ Stuart Batterman អ្នក​​ជំនាញ​ផ្នែក​បរិស្ថាន​​​​​ដើម្បី​សុខភាព​​ នៃ​សកលវិទ្យាល័យ​​ Michigan សហរដ្ឋអាមេរិក​ លើក​ឡើង​ថា ភាគ​ច្រើន​បរិយាកាស​​ក្នុង​​ផ្ទះ​ច្រើន​មាន​​ធូលី​ ឬ​ភាគ​ល្អិត​​តូច​ៗ​ ជា​បញ្ហា​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​​​​។  គន្លឹះ​សំខាន់​​​ ​គឺរក​​​ប្រភព​​​បង្ក​ឲ្យ​មាន​ធូលី ឬ​ភាគ​ល្អិត​​ទាំង​នោះ ព្រោះធូលី​ ឬភាគ​ល្អិត​​មាន​ទំហំ​ ២,៥​​មិល្លីម៉ែត្រ​ ឬ​តូច​ជាង​នេះ ត្រូវ​​ចាត់​ទុក​ថា​ជា​​ធូលី​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ​អាច​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ ហើយ​ពេល​ខ្លះ​អាច​ឆ្លង​ចូល​​ដល់​​សរសៃ​ឈាម​​​ទៀត​ផង​។ [embed-health-tool-bmr] ជា​មួ​​យ​ស្ថានភាព​​បែប​នេះ ​អាច​បង្ក​ឲ្យ​​​​មាន​​ជំងឺ ​ដូច​ជា​ រលាក​ផ្លូវ​ដង្ហើម​ ជំងឺ​បេះ​ដូង ​​ពិសេស​ មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ ​ចំពោះ​គ្នា​យើង​​មាន​បញ្ហា​សួត​ ឬ​បេះ​ដូង​ ជាមួយ​នឹង​​អាការៈ​​​ដូច​ជា ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​។ ស្រប​​ទៅ​នឹង​​ការ​លើក​ឡើង​ខាង​លើ លោក​ Brian Chirstman អ្នក​ជំនាញ​​​​ផ្នែក​ផ្លូវ​ដង្ហើម​ និង​ជា​អ្នក​នាំ​ពាក្យ​​​សមាគម​សុខភាព​សួត​អាមេរិក​ បាន​ណែ​នាំ​​ សម្រាប់គ្នា​យើងចូល​ចិត្ត​សម្ងំ​ក្នុង​​ផ្ទះ […]


ព័ត៌មាន

ក្រែង​អត់​ចាប់​អារម្មណ៍! បើ​ស្រីៗ ​ស្រមុក​អាច​​មាន​​​បញ្ហា​ទាំង​នេះ

ឲ្យតែ​និយាយ​ដល់​រឿង​ស្រមុក ម្នាក់ៗ​ច្បាស់​ជាដាក់​សម្ពាធ​លើ​ប្រុសៗ​ខ្លាំង​មិនខាន ប៉ុន្តែស្រីៗ​ក៏​ស្រមុក​ដូច​តែ​គ្នា​ទេ មួយ​ទៀត​ស្រីៗ​ចូល​ចិត្ត​លាក់​បាំង​រឿង​នេះ មិនហ៊ាន​និយាយឲ្យ​គេ​ដឹង​ទេ ខ្មាស់ ប៉ុន្តែ​ត្រូវ​ដឹង​ផង ស្រមុក​ខ្លាំង​ៗ មិនមែន​កើត​ដោយ​ឯកឯង​ទេ វា​បង្ហាញ​ថា គឺ​យើង​មាន​បញ្ហា​សុខភាព​អ្វី​មួយ បាន​ជាអ៊ីចឹង។ ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​​ Ben-Gurion ប្រទេស​អ៊ី​ស្រាអ៊ែល​​ បាន​តាម​ដាន​លើក្រុម​​​អ្នក​​ស្ម័គ្រ​ចិត្ត ២​.០០០​នាក់​ ​មក​គេង​នៅ​បន្ទប់​ពិសោធន៍​ ហើយ​ប្រមាណ​ ៤០​%​​ នៃ​ស្រីៗស្ម័គ្រ​​ចិត្ត ​មាន​បញ្ហា​​ស្រមុក​​។ សាស្រ្តាចារ្យ​ Nimrod Maimon អ្នក​ស្រាវជ្រាវ​​​នៅ​សាកលវិទ្យា​ល័យ​ Ben-Gurion និង​ជា​ប្រធាន​​ផ្នែក​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​​ Soroka នៃ​​ប្រទេស​អ៊ី​ស្រាអែល លើក​ឡើង​ថា ទោះ​បី​វា​មិន​ខុស​ប្លែក​អ្វី​រវាង​ប្រុសៗ ​​ឬស្រីៗ​ជា​អ្នក​ស្រមុក​ ប៉ុន្តែ​​​ភាគ​ច្រើន​ស្រីៗ​ព្យាយាម​លាក់​បាំង​​មិន​ប្រាប់​ពី​បញ្ហា​នេះ​ឡើយ​”។ លោកថា ការ​លាក់​បាំង​នេះ​ ក៏​ឧបសគ្គ​មួយ​នៃ​សិក្សា​លម្អិត​ ពីការគេង​របស់​ស្រីៗ​ដូច​គ្នា។ អត្ថបទ​ពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់? ក្នុង​ចំណោម​​អ្នក​​ស្ម័គ្រ​ចិត្ត​ខាង​ចំនួន​ ២​.០០០​នាក់ មានស្រីៗសរុប ៦៧៥​នាក់​​ ដោយ​ការ​វាយ​តម្លៃរឿង​គេង​របស់​មនុស្ស​ស្រី ​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​​​បំពេញ​ចម្លើយ​ក្នុង​​ក្រដាស​សំណួរ។ ទោះ​​យ៉ាង​ណា ក្រុម​យ​អ្នក​ស្រាវជ្រាវ​នៅ​តែ​អះ​អាង​ថា ​ស្រី​​​​ប្រមាណ​ ៣០​%​​ នៅ​តែ​មាន​បញ្ហា​ស្រមុក​​ពេល​គេង​។ ​​ បើ​តាម​​ក្រុម​គ្រូ​ពេទ្យ​ស្រាវជ្រាវ ចំពោះ​ករណី​​ស្រមុក ​អាច​ជា​​​រោគ​សញ្ញា​​បញ្ហា​ផ្លូវ​ដង្ហើម​នៅ​ពេល​គេង ដែល​ជា​ហានិភ័យ​​​ជំងឺ​មួយ​ចំនួន ​ដូច​ជា លើស​ឈាម […]


ព័ត៌មាន

ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ប្រយ័ត្ន​ប្រយែង​ផង ពិសេសស្រី ព្រោះថ្នាំ​អង់ទីប៊ីយូទិក យើង​ឧស្សាហ៍​ប្រើបំបាត់ការ​ឈឺចាប់ ការឆ្លងមេរោគ និង​កម្ចាស់​មុន​ ក៏​ដូច​ជា​អាការៈ​ផ្សេងៗ​នោះ នៅពេល​ប្រើ​កាន់តែ​យូរ​ នាំឲ្យ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​មួយ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្រ្ត WebMD បានពិនិត្យ​តាមដាន​សុខភាព​ស្រីៗ ៣៦.៥០០​នាក់ ក្នុង​រយៈពេល ៨​ឆ្នាំ ដែល​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​អង់ទីប៊ីយូទិក គឺមានដល់​ទៅ​​ជាង ១​.០០០​នាក់ បាន​វិវត្តឲ្យ​កើត ​​ជំងឺ​បេះដូង។ ហើយ​បើ​តាម​លទ្ធផល​ការសិក្សា បញ្ជាក់​ថា ស្រីៗ​អាយុ​លើស ៦០​ឆ្នាំ ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក រយៈពេល ២ខែ ឬ​យូរជាងនេះ មាន​អត្រា ៣២% កើត​ជំងឺ​បេះដូង ជាង​អ្នកមិនប្រើ​ថ្នាំ អាយុ​ពី ៤០-៥៩ ​ឆ្នាំ មាន​អត្រា ២៨% និង​អាយុ​ពី ២០-៣៩​ ឆ្នាំ ពុំ​ប្រឈម​កើត​ជំងឺ​បេះដូង​ទេ។ លោក Lu Qi ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ធាត់ នៅ​សាកលវិទ្យាល័យ Tulane រដ្ឋ New Orleans សហរដ្ឋអាមេរិក បញ្ជាក់ថា ថ្នាំ​អង់ទីប៊ីយូទិក ជា​កត្ដា​សំខាន់​ធ្វើ​ឲ្យ​ប្រែប្រួល​តុល្យភាពសរីរាង្គ​តូចៗ​នៅ​ក្នុង​ពោះវៀន សម្លាប់​បាក់តេរី​ល្អ […]


ព័ត៌មាន

ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ

ចំណី​ចំណុក​គឺ ជា​រឿង​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំងបែប​នេះ។ ខាងក្រោម​នេះ​ជា​ពពួក​អាហារ​ដែល​យើងមិន​ត្រូវ​ឲ្យ​កូន​តូចៗ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្វះជាតិ​ទឹក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ​ទៅ​ជា​រាក ឬ​ក្អូតចង្អោរ។ ១- អាហារ​ហឹរ កូន​ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ត្រូវការ​អាហារ​មាន​ជីវជាតិ កាលណា​ញ៉ាំ​ពពួក​អាហារ​ហឹរ​វា​មិន​ជួយ​ដល់​ការ​លូតលាស់​ទេ គឺ​ងាយ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ទៅ​វិញ។ ២- អាហារ​ក្តៅ ឬខ្លាញ់ មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង ហើយ​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្តៅៗ​ ថែមមានជាតិខ្លាញ់ទៀត ពិសេស​ពពួក​អាហារ​បំពង កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន។ ៣- អាហារត្រជាក់ខ្លាំង ក្តៅ​ខ្លាំងបែប​នេះ ទាំង​ក្មេងទាំងចាស់ ច្បាស់ជាចង់ញ៉ាំរបស់ត្រជាក់ៗហើយ តែបើមិនចង់មានបញ្ហា​សុខភាព ម៉ាក់ប៉ាមិនត្រូវឲ្យកូនញ៉ាំទឹក អាហារ ឬនំចំណីណាដែលត្រជាក់ខ្លាំង ដូចជាទឹកកក ទឹកកកឈូស ឬការ៉េមនោះទេ។ ៤-អាហារផ្អែមខ្លាំង កូន​ក្មេង​១០​ទាំង​១០ ចូលចិត្ត​ចំណីផ្អែមៗ តែ​យើង​ក៏គួរ​​កំណត់ ឬ​ជ្រើសរើស​ចំណី​អាហារ​ដែល​មាន​ជាតិ​ស្ករ​តិច មិនសូវ​ផ្អែម​ខ្លាំង​ឲ្យ​កូន​ញ៉ាំ ទើប​រាងកាយ​កូន​មិន​បាត់បង់​ជាតិ​ទឹក។ ៥-អាហារកំប៉ុង អាហារ ឬភេសជ្ជៈកំប៉ុង​មិន​សម្បូរ​សារធាតុ​ចញ្ចឹម​នោះ​ទេ ផ្អែម​ក៏​ផ្អែម ឯ​ខ្លះ​ទៀត​មាន​ជាតិ​ហ្គាស ឬ​មាន​ដាក់​សារធាតុ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ វា​មិនល្អ​ចំពោះ​សុខភាព​ក្មេង​ទេ ដូច្នេះ​កុំ​ឲ្យ​កូន​ញ៉ាំ​អី។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?

យើងមាន​បញ្ហា​ផ្លូវ​ចិត្ត មាន​ពេទ្យ​ជួយ ចុះបើ​ពេទ្យមាន​បញ្ហា​ផ្លូវចិត្ត​បាន​អ្នក​ណាជួយពេទ្យ? មនុស្ស​ជាច្រើន អាច​គិតថា គ្រូពេទ្យ​រកលុយ​បាន​ច្រើន ​ជីវភាព​សមរម្យ មុខមាត់​​ក្នុង​សង្គម ច្បាស់​ជា​គ្មាន​រឿង​អ្វី​ស្មុគស្មាញ​ទេ។ តែ​តាមពិត ពេទ្យ​ស្មុគ​ស្មាញ​ជាងយើង​ឆ្ងាយ​ណាស់ ព្រោះ​ការសិក្សា​ថ្មី រកឃើញ​ថា ពេទ្យម្នាក់ ក្នុងចំណោម ៤នាក់ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដោយសារ​រង​សម្ពាធ​ពីការងារ។ ការសិក្សា ធ្វើឡើងដោយ​សមាគម​គ្រូពេទ្យ​អង់គ្លេស ចេញផ្សាយលើ​គេហទំព័រ Dailymail ​ដើម​សប្ដាហ៍​នេះ ផ្តោត​​លើ​គ្រូពេទ្យសរុប ៤.៣០០​នាក់ ហើយ​ជា​លទ្ធផល គ្រូពេទ្យ ២៧% មាន​បញ្ហា​​ផ្លូវចិត្ត។ គ្រូពេទ្យ ២/៥ នាក់ មាន​បញ្ហា​អារម្មណ៍ ដូចជា ស្មុគស្មាញ បាក់ទឹកចិត្ត តានតឹង​អារម្មណ៍ និង​ទុក្ខព្រួយ ខណៈ ១/៣ នាក់ សារភាព​ថា បាន​​ផឹកស្រា និង​ប្រើប្រាស់​ថ្នាំ ដើម្បី​ជួយផ្លូវ​អារម្មណ៍ និង​សុខភាព។ ស្មុគស្មាញដោយ​សារ​សម្ពាធ​​ការងារ ជំរុញ​ឲ្យ​គ្រូពេទ្យ​ជាច្រើន តានតឹង​អារម្មណ៍ បាក់ទឹកចិត្ត និង​ផឹកស្រា ក្នុង​នោះ ពេទ្យ​ស្រី ជួប​បញ្ហា​ច្រើន​ជាង​ពេទ្យ​ប្រុស។ ជាមួយ​គ្នានេះ គ្រូពេទ្យ ធ្វើការ​ច្រើនជាង ៥១​ […]


ព័ត៌មាន

វៀតណាម វ៉ាដាច់ ថៃ និងកម្ពុជា ឈរជាប្រទេសក្តៅបំផុត​ក្នុង​តំបន់

នៅ​ខ្មែរក្បែរ ៤០អង្សារសេ ទ្រាំសឹង​មិនបាន ស្រាប់​តែ ថៃ ចង់​ប្រជែង ប្រកាស​អាសន្ន​កម្តៅនឹង​ឡើងដល់ ៤៣ អង្សារសេក្នុងសប្តាហ៍​នេះ ប៉ុន្តែ​ស្ងាត់ៗវៀតណាម ដណ្តើម​កំពូលតារាង ចេញ​មុខប្រកាស តំបន់មួយចំនួន​កំពុង​ប្រឈម​បញ្ហា​រលកកម្តៅខ្លាំង ដោយ​កន្លែង​ខ្លះ​កើនសីតុណ្ហភាពដល់​ទៅ ៤៣,៤ អង្សារសេ។ សីតុណ្ហភាព​ក្តៅខ្លាំង កើតឡើង​នៅ​តាម​តំបន់​ជាច្រើន ក្នុង​ប្រទេស​វៀតណាម ដោយ​ត្រូវ​ចាត់ទុក​ជាអាកាស​ធាតុ​ក្តៅ​អាក្រក់​បំផុត​មិនធ្លាប់ជួប សម្រាប់​ប្រទេស​ស្ថិត​នៅ​ខាង​កើត​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​មួយ​នេះ ខណៈស្រុក Huong Khe ខេត្ត Ha Tinh ដែលពីមុន មាន​សីតុណ្ហភាព ជា​មធ្យម ត្រឹម ៣២​អង្សារសេ បានឡើង​កម្តៅ​ដល់​ទៅ ៤៣,៤ អង្សារសេ កាលពីចុងសប្តាហ៍មុន។ សេចក្តីរាយការណ៍ ពី​​ទីភ្នាក់ងារ​ឧតុនិយម​បារាំង Meteo France។ ក្រៅពី​ខេត្ត Ha Tinh រលកកម្ដៅ កើនឡើងដល់ ៣៧,៧​អង្សារសេ នៅ​ក្រុង Da Nang និង ៤០,៥​អង្សារសេ នៅ​ក្រុង Hue ចំណែកទី​ក្រុង ហូជីមីញ មាន​សីតុណ្ហភាព ៣៥​អង្សារសេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ