backup og meta

ក្តៅខ្លាំង​ចឹង​ កុំ​គិត​​តែ​ខ្យល់​ខាង​ក្រៅ ​ប្រយ័ត្ន​ខ្យល់​ក្នុង​ផ្ទះ​ផង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 10, 2023

    ក្តៅខ្លាំង​ចឹង​ កុំ​គិត​​តែ​ខ្យល់​ខាង​ក្រៅ ​ប្រយ័ត្ន​ខ្យល់​ក្នុង​ផ្ទះ​ផង

    ឲ្យ​តែ​ខែ​​ក្តៅ មិនដឹង​ជា​ខ្យល់​បាត់​ទៅ​ណា​អស់​ទេ ហប់​នុះ​ហប់ បើ​ដាច់​ភ្លើង​ទៀត​កាន់​តែ​វីរវរហើយ។ គ្នា​យើង​ភាគ​ច្រើន​ ចុងសប្តាហ៍​ពេល​ថ្ងៃ​មិន​ចង់​ចេញ​ទៅ​ក្រៅ​ទេ តែ​សម្ងំ​ក្នុង​ផ្ទះ និង​ត្រូវ​ការ​ភាព​ស្រស់​ស្រាយ ប៉ុន្តែ​ទោះ​មិន​ដាច់​ភ្លើង ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ អ្នក​ជំនាញណែនាំឲ្យ​យក​ចិត្ត​ទុក​ដាក់គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​ផង។

    ​​​លោក​ Stuart Batterman អ្នក​​ជំនាញ​ផ្នែក​បរិស្ថាន​​​​​ដើម្បី​សុខភាព​​ នៃ​សកលវិទ្យាល័យ​​ Michigan សហរដ្ឋអាមេរិក​ លើក​ឡើង​ថា ភាគ​ច្រើន​បរិយាកាស​​ក្នុង​​ផ្ទះ​ច្រើន​មាន​​ធូលី​ ឬ​ភាគ​ល្អិត​​តូច​ៗ​ ជា​បញ្ហា​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​​​​។  គន្លឹះ​សំខាន់​​​ ​គឺរក​​​ប្រភព​​​បង្ក​ឲ្យ​មាន​ធូលី ឬ​ភាគ​ល្អិត​​ទាំង​នោះ ព្រោះធូលី​ ឬភាគ​ល្អិត​​មាន​ទំហំ​ ២,៥​​មិល្លីម៉ែត្រ​ ឬ​តូច​ជាង​នេះ ត្រូវ​​ចាត់​ទុក​ថា​ជា​​ធូលី​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ​អាច​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ ហើយ​ពេល​ខ្លះ​អាច​ឆ្លង​ចូល​​ដល់​​សរសៃ​ឈាម​​​ទៀត​ផង​។

    ជា​មួ​​យ​ស្ថានភាព​​បែប​នេះ ​អាច​បង្ក​ឲ្យ​​​​មាន​​ជំងឺ ​ដូច​ជា​ រលាក​ផ្លូវ​ដង្ហើម​ ជំងឺ​បេះ​ដូង ​​ពិសេស​ មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ ​ចំពោះ​គ្នា​យើង​​មាន​បញ្ហា​សួត​ ឬ​បេះ​ដូង​ ជាមួយ​នឹង​​អាការៈ​​​ដូច​ជា ក្អក​ ឬ​ពិបាក​ដក​ដង្ហើម​។

    ស្រប​​ទៅ​នឹង​​ការ​លើក​ឡើង​ខាង​លើ លោក​ Brian Chirstman អ្នក​ជំនាញ​​​​ផ្នែក​ផ្លូវ​ដង្ហើម​ និង​ជា​អ្នក​នាំ​ពាក្យ​​​សមាគម​សុខភាព​សួត​អាមេរិក​ បាន​ណែ​នាំ​​ សម្រាប់គ្នា​យើងចូល​ចិត្ត​សម្ងំ​ក្នុង​​ផ្ទះ គប្បី​​​យក​ចិត្ត​ទុក​ដាក់​​​​​ប្រភពបង្ក​ឲ្យ​មាន​បញ្ហា​គុណ​​ភាព​ខ្យល់ផង​ រាប់​តាំង​ពី​ (ធូលី) ក្នុង​តម្រង​ម៉ាស៊ីន​ត្រជាក់ ស្រោម​ពូក​ ខ្នើយ​ សុទ្ធ​តែ​គួរ​សម្អាត សត្វ​ចិញ្ចឹម​​ ​ពិសេស​​កន្លែង​មាន​សំណើម​ ជា​ប្រភព​នៃ​​ពពួក​ផ្សិត​ និង​ក្លិន​មិន​ល្អ​។ បន្ថែម​ពីនេះ លោក​ Christman ក៏​បាន​ណែ​នាំ​​ ការ​ជ្រើស​យក​វិធី​សម្អាត​បែប​ធម្មជាតិ​ តាម​រយៈ​ការ​ប្តូរ​​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​សម្អាត​មាន​សារធាតុ​គីមី ជំនួស​វិញ​ដោយ​​​ការ​​ប្រើ​ទឹក​ខ្មេះ ឬ​​ម្សៅ​សូដា​​​វិញ​​។

    អាកាសធាតុក្តៅ

    គួរ​រំឭក​​ថា របាយការណ៍​​ឆ្នាំ​ ២០១២​ របស់​អង្គការ​​សុខភាព​ពិភព​លោក​ បង្ហាញ​ពី​តួលេខមនុស្ស​ប្រមាណ ​៤,៣​លាន​នាក់​ មាន​បញ្ហា​សុខភាព​ ​ដោយ​សារ​តែ​​​គុណភាព​ខ្យល់​ ឬ​ការ​បំពុល​ខ្យល់​​មាន​​នៅ​​ក្នុង​ផ្ទះ​។ ​តែ​​ទោះ​ជា​យ៉ាង​ណា ទី​ភ្នាក់​ងារ​​បរិស្ថាន​​សហភាព​អឺរ៉ុប​​ ក៏​បាន​​ណែ​នាំ​ថា ទម្លាប់​​​បង្កើន​គុណ​ភាព​ខ្យល់​តាម​រយៈ​សកម្មភាព​សាមញ្ញ​​ៗ​​នៅ​ផ្ទះ ​អាច​កាត់​បន្ថយ​​បញ្ហា​នេះ​បានច្រើន។​​​​​​​​​​​​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Apr 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម