៣- អត្ថប្រយោជន៍
ជាទូទៅថ្នាំបង្ការជំងឺត្រូវបានគេទទួលស្គាល់ ថាជាវិធីសាស្ត្របែបវិទ្យាសាស្ត្រមួយ ដែលអាចកាត់បន្ថយអត្រាឆ្លងនៃជំងឺ ឬក៏អាចលុបបំបាត់ជំងឺមួយចំនួន (ទាំងផ្លូវចិត្ត និងផ្លូវកាយ) ទាំងស្រុងតែម្ដង។ បើផ្ដោតលើទស្សនវិស័យសេដ្ឋកិច្ចវិញ ថ្នាំបង្ការប្រភេទនេះ អាចជួយកាត់បន្ថយចំណាយផ្សេងៗ ដូចជាថ្លៃព្យាបាល ក្រោយកើតជំងឺបានច្រើន។ សរុបទៅវ៉ាក់សាំងបង្ការជំងឺអាចជួយការពារមនុស្សគ្រប់វ័យ គ្រប់ភេទ ពីជំងឺផ្សេងៗ។
៤- ចុះសុវត្ថិភាពកម្រិតណាដែរ?
វាមិនបានបង្កហានិភ័យខ្ពស់ជាងការបង្ការទេ ក្រោយពេលចាក់ចូលខ្លួន ទោះបីជាប្រភេទថ្នាំបង្ការជំងឺខ្លះមានសារធាតុអាលុយមីញ៉ូម និង Formaldehyde ក៏ដោយ។ ជាទូទៅមុនពេលវ៉ាក់សាំងទាំងនោះ អនុញ្ញាតឲ្យដាក់លក់នៅលើទីផ្សារបានខាងរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានពិនិត្យ និងធ្វើតេស្តយ៉ាងហ្មត់ចត់បំផុត (ចំពោះផលិតផលស្តង់ដារ) ហើយមុនទទួលបានអាជ្ញាប័ណ្ណ ផ្ដល់សេវាវ៉ាក់សាំងការពារទាំងនោះឲ្យមហាជនគ្រប់ប្រភេទ (វ៉ាក់សាំង) ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងច្រើនឆ្នាំច្រើនលើកច្រើនសារណាស់។
សព្វថ្ងៃ ទោះវ៉ាក់សាំងទាំងនោះកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ពាសពេញពិភពលោកក្ដី ក៏មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) និងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅតែបន្តប្រើប្រាស់ប្រព័ន្ធរាយការណ៍ ដើម្បីតាមដានពីផលវិបាក នៃថ្នាំបង្ការ (VAERS) និងផលប៉ះពាល់ផ្សេងៗ។ ក្នុងករណីរកឃើញផលប៉ះពាល់ណាមួយរដ្ឋាភិបាល និងស៊ើបអង្កេតប្រកាសជាសាធារណៈពីឥទ្ធិពលអាក្រក់ និងឈានដល់ផ្អាក ឬបញ្ឈប់ការប្រើប្រាស់ថ្នាំ (វ៉ាក់សាំង) នោះតាមស្ថានការណ៍ជាក់ស្ដែង។
៥- តើថ្នាំបង្ការប៉ះពាល់អ្វីខ្លះ?
-កម្រិតស្រាល៖ ការឈឺចាប់ឡើងកន្ទួលក្រហម ឬក៏ហើមបន្តិចបន្តួច (ចំពោះក្មេងៗ) ពិតជាអាចកើតឡើង ឬអាចបង្កឲ្យក្ដៅខ្លួនតិចតួចក៏មាន។
-កម្រិតធ្ងន់៖ អាចមានប្រតិកម្មធ្ងន់ធ្ងរ (អាឡែហ្ស៊ី) ប្រកាច់ ឬអាចឈានដល់ថ្លង់ ប៉ុន្តែករណីបែបនេះកម្រកើតមានណាស់។
-ចចាមអារ៉ាម៖ មានរឿងអត់ពិតដែលនិយាយតគ្នាខ្លះថា វ៉ាក់សាំងបង្ការជំងឺអាចបណ្ដាលឲ្យមានជំងឺ អូទីស្សឹម (Autism) ប៉ុន្តែនេះជារឿងមិនពិតទេ។ ករណីចចាមអារ៉ាមនេះកើតឡើង ដោយសារតែការស្រាវជ្រាវវែកញែកមិនដាច់ស្រេចក្នុងឆ្នាំ ១៩៩៨ ដែលកាលណោះមានអ្នក ស្រាវជ្រាវខ្លះបានអះអាងថា វ៉ាក់សាំងអាចបណ្ដាលឲ្យកើតជំងឺ អូទីស្សឹម(Autism) ប៉ុន្តែក៏មាន អ្នកវិទ្យាសាស្ត្រភាគច្រើនស្រាវជ្រាវជាបន្តបន្ទាប់គ្នា ស្វែងរកព័ត៌មាន មកបញ្ជាក់បន្ថែមថា តើពិតជាអាចមានករណីបែបនេះកើតឡើងមែនឬអត់? ទាក់ទងទៅនឹងវ៉ាក់សាំង MMR (Mumps,Measles,Rubella) និង សារធាតុ Thimerosal (ដែលអាចបណ្ដាលឲ្យមានជំងឺ អូទីស្សឹម)។
-លទ្ធផល៖ ដែលទទួលបានទាំងអស់ គឺសុទ្ធតែ “អវិជ្ជមាន” បញ្ជាក់ថា អំណាចរបស់វ៉ាក់សាំង ពិត ជាមិនអាចបង្កឲ្យ អូទីស្សឹម កើតឡើងបានទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕