backup og meta

តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ផ្ដល់ខ្យល់ស្រស់ថ្លា ជំនួយដល់សុខភាពផ្លូវដង្ហើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2021

    តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ផ្ដល់ខ្យល់ស្រស់ថ្លា ជំនួយដល់សុខភាពផ្លូវដង្ហើម

    ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្នា​យើង​រស់​នៅ​ទី​​ប្រជុំ​ជន​ច្រើន ពិសេស​ក្នុង​ទីក្រុង ពេល​ដក​ដង្ហើម​ចេញ​ចូល​ស្រូប​បាន​តែ​ខ្យល់​លាយ​ធូលី លាយ​ផ្សែង​ឡាន ផ្សែង​ម៉ូតូ ដែល​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម​យើង។ លើស​ពី​នេះ បើ​ខ្យល់​ក្នុង​ផ្ទះ​យើង​កខ្វក់​ដែរ​នោះ វា​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក ច្រមុះ ភ្នែក ឬ​កើត​ជំងឺ​បេះដូង ជំងឺ​ផ្លូវ​ដង្ហើម​ទៀត​ផង។ ប៉ុន្តែ​កុំ​បារម្ភ! តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​ខាង​ក្រោម​នេះ ជួយ​ឲ្យ​ខ្យល់​ក្នុង​ផ្ទះ​ស្អាត ដក​ដង្ហើម​ចេញ​ចូល​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ជំនួយ​ដល់​សុខភាព​ផ្លូវ​ដង្ហើម​យើង​ខ្លះ។

    តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ ជួយ​ផ្លូវ​ដង្ហើម​មាន​សុខភាព​ល្អ

    ១. បើក​បង្អួច​ឲ្យ​អស់​ៗ

    នេះ​ជា​តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ ដែល​ងាយ​ស្រួល មិន​ចាំបាច់​ចំណាយ​លុយ ដើម្បី​ធ្វើ​ឲ្យ​គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​យើង​ប្រសើរ​ឡើង។ បើក​បង្អួច​ចោល​ត្រឹម​តែ ៥​នាទី​ប៉ុណ្ណោះ​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ភាព​កក​កុញ​នៃ​ខ្យល់​កខ្វក់​ក្នុង​ផ្ទះ។

    ២. ដាំ​រុក្ខជាតិ​ក្នុង​ផ្ទះ

    រុក្ខជាតិ​លម្អ​មួយ​ចំនួន​យើង​អាច​យក​ទៅ​ដាំ​ក្នុង​ផ្ទះ ព្រោះ​វា​អាច​បង្កើន​គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​បាន​ដល់​ទៅ​៩០%។ នេះ​បើ​តាម​ការ​សិក្សា​របស់​អង្គការ NASA Clean Air។ ចំពោះ​រុក្ខជាតិ​លម្អ​ក្នុង​ផ្ទះ​ដែល​សម្អាត​ហើយ អាច​ជួយ​សម្លាប់​មេរោគ​ក្នុង​ខ្យល់​បាន​មាន​ដូច​ជា ប្រទាល​ពីងពាង (Spider Plant) ប្រទាល​ពស់ (Snake Plant) ឬ​ផ្កា​លីលី (Peace Lily) ជា​ដើម។

    ៣. ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់

    ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ជា​តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​មួយ​ដែល​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​កម្ទេចកំទី​មិន​ល្អ​ក្នុង​ខ្យល់​បាន។ បើ​សិន​គ្នា​យើង​មាន​កូន​តូច ហើយ​អា​អូន​កើត​ហឺត វា​ក៏​ល្អ​ជួយ​ដល់​សុខភាព​កូន និង​ជួយ​ឲ្យ​អា​អូន​ងាយ​ស្រួល​ដក​ដង្ហើម។

    ៤. ចៀសវាង​ផលិត​ផល​ផ្ទុក​ជាតិ​ពុល

    ផលិត​ផល​សម្អាត​ផ្ទះ ឬ​ផលិត​ផល​សម្រាប់​ថែ​ទាំ​សក់ ឬ​ក្រចក​យើង អាច​បង្កើន​កម្រិត VOCs (Volatile organic compounds)។ តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​មួយ​នេះ គឺ​យើង​ត្រូវ​ជ្រើសរើស​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន មាន​សញ្ញា​សម្គាល់​ថា កម្រិត VOCs ទាប (low VOCs) ទើប​ល្អ។

    ៥. ចៀស​វាង​ជក់​បារី​ក្នុង​ផ្ទះ

    ដើម្បី​បាន​បរិយាកាស​ក្នុង​ផ្ទះ​ស្រស់​ថ្លា តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​ដែល​ចាំ​បាច់​ត្រូវ​កម្ចាត់​ចោល​នោះ​គឺ​ការ​ជក់​បារី​ក្នុង​ផ្ទះ ព្រោះ​ផ្សែង​បារី​ក៏​អាច​ធ្វើ​ឲ្យ​ខ្យល់​កខ្វក់ និង​ប៉ះពាល់​ដល់​អ្នក​ដែល​ស្រូប​ផ្សែង​នោះ​ចូល​ដូច​អ្នក​ជក់​ដែរ។ ហេតុ​នេះ​ហើយ ដើម្បី​អាច​ដក​ដង្ហើម​បាន​ស្រួល​ពេល​ដល់​ក្នុង​ផ្ទះ យើង​គួរ​ចៀស​វាង​ការ​ជក់​បារី​បង្ហុយ​ផ្សេង​ក្នុង​បរិវេណ​ផ្ទះ​ទើប​ល្អ។

    តិចនិកសម្អាតខ្យល់ក្នុងផ្ទះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម