backup og meta

វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2020

    វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង

    នៅ​ពេល​និយាយ​ដល់​វ៉ាក់សាំង​រាក ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ថា​មាន​វ៉ាក់សាំង​ប្រភេទ​នេះ​ឡើយ ហើយ​រឹតតែ​មិន​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​ថែម​ទៀត​ផង។

    វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ឲ្យ​ដឹង​ថា មាន​វីរុស​ជាច្រើន​បង្ក​កូន​តូច​ៗ​ដែល​តែងតែ​រាក​ធ្ងន់ធ្ងរ​រហូត​ខ្វះ​ជាតិ​ទឹក។ តែ​ជាង​រឿយៗ​គ្រូពេទ្យ​សង្កេត​ឃើញ​ថា​ទារក​ជាច្រើន​រាក​ដោយសារ​វីរុស rotavirus ដែល​វា​មិន​ត្រឹម​តែ​រាក​មួយ​មុខ​ទេ អាច​បណ្ដាល​ឲ្យ​ទាំង​ក្ដៅ​ខ្លួន ក្អួត ទើប​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន។ ដូចនេះ​ដើម្បី​ការពារ​កុំឲ្យ​កូន​ឧស្សាហ៍​កើត​ជំងឺ​មួយ​រាក​គួរ​បន្តក់​វ៉ាក់សាំង​។

    លោក​ស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បញ្ជាក់​ទៀត ជា​ទូទៅ​ទារក​នឹង​តម្រូវ​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​នេះ ២ ដង៖

    – លើក​ទី​១៖ ពេល​ទារក​អាយុ ២ ខែ

    – លើក​ទី​២៖ ពេល​ទារក​អាយុ ៤ ខែ

    ទារក​នឹង​មិន​មាន​ជំងឺ​រាក​ដោយសារ​វីរុស rotavirus ឡើយ​បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​បង្ការ​នេះ​ ប៉ុន្តែ​វ៉ាក់សាំងនេះ​មិន​អាច​ការពារ​ការ​រាក ឬ​ក្អួត​ដែល​បណ្ដាល​មក​ពី​មេរោគ​ផ្សេង​ទៀត​បាន​ទេ។ វេជ្ជបណ្ឌិត​រូប​នោះ​ថា ផល​រំខាន​ក្រោយ​ទារក​ក្រោយ​ទទួល​វ៉ាក់សាំង ទារក​មួយ​ចំនួន​អាច​លេច​ចេញ​សញ្ញា​រាក ឬ​ក្អួត​តិចតួច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម