brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

បច្ចុប្បន្ន គ្នាយើងមួយចំនួនធំ គឺចូលចិត្តជិះកង់ហាត់ប្រាណ ព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យ​កើត​ជំងឺបេះដូងបានច្រើន​ណាស់។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Amar Singal អ្នកជំនាញសរសៃឈាមបេះដូង នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Sri Balaji Action Medical Institute ក្នុងទីក្រុង New Delh ប្រទេសឥណ្ឌា ខណៈការសិក្សាជាច្រើន សុទ្ធតែរកឃើញលទ្ធផលដូចគ្នា។

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Purdue រដ្ឋ Indiana សហរដ្ឋអាមេរិក ក៏​រកឃើញដែរ​ថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃ គឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង បានដល់ទៅ ៥០% ឯណោះ។

ការសិក្សាដូចគ្នាមួយទៀត របស់សាលាសុខភាពបេះដូង ក្នុងទីក្រុង Copenhagen ប្រទេសដាណាម៉ាក ធ្វើឡើងលើអ្នកចូលរួម ៥ ០០០នាក់ ដោយ​តាមដានរយៈពេល ១៤ឆ្នាំ រកឃើញថា ការជិះកង់ហាត់ប្រាណជាប្រចាំ ពិតជាមានទំនាក់ទំនងខ្លាំង អាច​ជួយ​ចៀសផុត​ករណីស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងប្រាកដមែន។

យោងតាម អង្គការសុខភាពពិភពលោក (WHO) ការបញ្ចេញសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ជាកត្តាចម្បងនាំឲ្យមនុស្សជាច្រើនស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំជុំវិញពិភពលោក។

WHO បានណែនាំឲ្យមនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។

ការ​ជិះកង់មិនត្រឹមតែអាចកាត់បន្ថយហានិភ័យជំងឺបេះដូងមួយមុខឡើង ក៏អាចរក្សាសម្ពាធឈាមបានល្អ ពង្រឹងមុខងារសួត កាត់បន្ថយស្ត្រេស ថែមទាំងអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពឧស្សាហ៍កើតមានបំផុតលើកពិភពលោក។ នេះបើតាមការអះអាង វេជ្ជបណ្ឌិត Amar Singal។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សន សុភា · កែ 21/09/2020