គ្នាយើងធ្លាប់ឮពីជំងឺលើសឈាមហើយ ប៉ុន្តែធ្លាប់ដឹងជំងឺបម្រុងលើសសម្ពាធឈាមទេ? ជំងឺបម្រុងលើសសម្ពាធឈាម (Prehypertension) បង្កជាឱកាសខ្ពស់ក្នុងការវិវត្តទៅជាជំងឺលើសឈាម។ ជំងឺបម្រុងលើសសម្ពាធឈាមគឺជាស្ថានភាពសម្ពាធឈាមខ្ពស់ជាងកម្រិតធម្មតាដែលស្ថានភាពនេះមានចាប់ពី ១២០/៨០មិល្លីម៉ែត្របារត ទៅ១៣០/៨៩មិល្លីម៉ែត្របារត។ ជំងឺបម្រុងលើសសម្ពាធឈាមជាសញ្ញាព្រមានមួយថាយើងអាចនឹងកើតមានជំងឺលើសឈាមបាន។ ប៉ុន្តែយើងអាចបង្ការមិនឲ្យជំងឺនេះវិវត្តទៅជាជំងឺលើសឈាមបានដោយយកចិត្តទុកដាក់លើកត្តាប៉ុន្មានខាងក្រោមនេះ។
១. របបអាហារ
សម្រាប់របបអាហារគួរញ៉ាំរបបអាហារដែលសម្បូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប។ អាហារទាំងនេះជួយគ្រប់គ្រងជាតិខ្លាញ់ និងកូលេស្តេរ៉ូល។ ម៉្យាងទៀតគួរកំណត់បរិមាណជាតិសូដ្យូមដែលអាចធ្វើឲ្យសម្ពាធឈាមឡើង និងបន្ថែមអាហារមានជាតិកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូមច្រើនព្រោះជាតិរ៉ែទាំងនេះជួយបញ្ចុះសម្ពាធឈាម។