ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ត្រួតពិនិត្យដោយ ដេត ធន្នី
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
មានមនុស្សជាច្រើនតែងតែជួបប្រទះអាការៈស្ងាប បើទោះជាគេងបានច្រើនហើយក៏ដោយ តើនោះមកពីបញ្ហាអ្វីទៅ ទើបចេះតែស្ងាបមិនឈប់ ហើយការផឹកកាហ្វេ ឬភេសជ្ជៈកំប៉ុងផ្អែមៗដែលជួយឲ្យស្វាងជាដំណោះស្រាយល្អ ឬទេ?
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា អាការៈងុយគេងទាំងដែលគេងឆ្អែតហើយនោះមកពីមូលហេតុផ្សេងច្រើន។ លោកបន្តទៀត មានថ្នាំមួយចំនួនធ្វើឲ្យយើងស្ងាបផងដែរដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំព្យាបាលជំងឺផ្ដាសាយ ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត និងថ្នាំសសៃប្រសាទជាដើម។
មួយវិញទៀតសម្រាប់អ្នកដែលមិនបានផឹកទឹកគ្រប់គ្រាន់ ក៏បណ្ដាលឲ្យស្ងាបផងដែរ ព្រោះនៅពេលរាងកាយខ្វះជាតិទឹក បរិមាណឈាមរបស់យើងនឹងធ្លាក់ចុះ។ ជាទូទៅឈាមគឺជាអ្នកបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយរួមមានទាំងខួរក្បាល ដូច្នេះហើយបានជាបរិមាណឈាមចុះទាប មិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ខួរ និងរាងកាយយើងបាននោះទេ ហើយវាក៏ធ្វើឲ្យរាងកាយគ្មានកម្លាំងកំហែង ស្ងាប និងងងុយដេកតែម្ដង។
វេជ្ជបណ្ឌិតឯកទេសទូទៅបកស្រាយបន្តទៀតថា មកពីអាការៈខ្វះឈាម ដែលធ្វើឲ្យរាងកាយយើងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំងនេះហើយជាមូលហេតុនាំឲ្យស្ងាប ហើយបើសង្កេតឃើញថាខ្លួនស្ងាបមិនឈប់ទោះជាគេងស្កប់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់។
ចំពោះដំណោះស្រាយពេលស្ងាបងុយគេង ដោយទៅផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង ដើម្បីឲ្យស្វាងមិនល្អចំពោះសុខភាពឡើយ។ ផឹកភេសជ្ជៈភ្លាមអាចមានសមត្ថភាពធ្វើឲ្យស្វាងចែស ព្រោះភេសជ្ជៈទាំងនោះមានជាតិកាហ្វេអ៊ីនខ្ពស់ដែលចូលទៅទប់សកម្មភាព pineal gland ដែល pineal gland នេះ មានតួនាទីផលិតមេឡាតូនីនធ្វើឲ្យងងុយដេក។ ទម្លាប់ផឹកភេសជ្ជៈអស់ទាំងនោះយូរៗទៅ អាចកើតជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម តម្រងនោម ថ្លើម និងជំងឺបេះដូងច្រើនប្រភេទទៀត។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ដេត ធន្នី