backup og meta

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

បញ្ហា​ខូច​តម្រង​នោម​មិន​សូវ​ខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ពេល​នៅ​ដំណាក់កាល​ដំបូង​ៗ ហើយ​ថែម​ទាំង​មិន​ដឹង​សកម្មភាព​ប្រចាំថ្ងៃ និង​ចំណី​អាហារ​ណា​ដែល​បាន​ចូល​​ទៅ​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង​ដ៏​សំខាន់​នេះ​ទៀត​ផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ​យើង​ត្រូវ​អនុវត្តន៍​ដូច​ខាងក្រោម៖

– ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់

– ឆែក​ជាតិ​ស្ករ​យ៉ាងហោចណាស់ ៣ ទៅ ៦ ខែ​ម្ដង សម្រាប់​អ្នក​មាន​សុខភាព​ធម្មតា

– ឧស្សាហ៍​វាស់​សំពាធឈាម

– ចៀសវាង​បរិភោគ​អាហារ​ខ្លោច អាហារ​អាំង​ញឹកញាប់

– ចៀសវាង​ភេសជ្ជៈ​ផ្អែម​ៗ​ច្រើន

– កុំ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ញឹកញាប់

– កុំ​ជក់​បារី ផឹក​ស្រា ច្រើន

– បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​សម្បូរ​បែប

– បន្ថយ​ញ៉ាំ​ប្រៃ

– ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ​ល្អ។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា តម្រង​នោម ដែល​ខ្មែរ​យើង​ភាគច្រើន​ហៅ​ថា ក្រលៀន​នោះ​មាន​តួនាទី​ចម្រោះ​សារជាតិ​ក្នុង​ឈាម កម្ចាត់​កាក​សំណល់​គ្រោះថ្នាក់ និង​សារធាតុ​រាវ​លើស​ពី​តម្រូវ​ការ​នៅ​ក្នុង​ប្លោក​នោម និង​ផលិត​អ័រម៉ូន​ដែល​ជួយ​បែងចែក​ឲ្យ​ចរន្ត​ឈាម​រត់​សព្វ​ពេញ​រាងកាយ។

សំណួរ​សួរ​ថា តើ​នៅ​ពេល​ខូច​តម្រង​នោម រាងកាយ​មាន​អ្វី​កើត​ឡើង? នៅ​ពេល​ខូច​តម្រង​នោម​ឈប់​ដំណើរការ​សម្អាត និង​ចម្រោះ​ឈាម កាក​សំណល់​នឹង​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន ជាតិ​ពុល​កើន​ឡើង ហើយ​ចុងក្រោយ​ខូច​ដល់​កោសិកា ជាលិកា និង​សរីរៈ​នៃ​រាងកាយ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិកទាំងនេះ ដើម្បីចៀសផុតបញ្ហាក្រួសក្នុងតម្រងនោម

ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម