brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម

លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​អ្វី​ដែល​យើង​ញ៉ាំ ឬ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ទេ។ ជំងឺ​លើស​សម្ពាធ​ឈាម​ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ ​ការ​ព្យាបាល ដើម្បី​គ្រប់​សម្ពាធ​ឈាម​កុំ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ជញ្ជាំង​សរសៃ​ឈាម នៃ​សរីរាង្គ​ផ្សេង​ប៉ុណ្ណោះ។

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម

មក​ដល់​បច្ចុប្បន្ន​នេះ មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កត្តា​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ បើ​មិន​អ៊ីចឹង​ទេ ជំងឺ​សម្ពាធ​ឈាម​នៅ​ជិត​យើង​បង្កើយ។

កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​មាន៖

– ជក់​បារី

– លើស​ទម្ងន់

– ញ៉ាំ​ប្រៃ

– ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់

– ស្ត្រេស

– មិន​ហាត់​ប្រាណ

– ក្រុម​គ្រួសារ​មាន​ប្រវត្តិ​លើស​សម្ពាធ​ឈាម

– មាន​ជំងឺរ៉ាំរ៉ៃ

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង ខួរក្បាល តម្រង​នោម និង​ជំងឺ​ដទៃ​ទៀត។

លើសឈាម

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 29/04/2021