អ្នកលើសឈាម ជាទូទៅ ត្រូវលេប
ថ្នាំលើសឈាមជាប្រចាំ ដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្តែបើត្រូវលេបថ្នាំអីផ្សេង ដើម្បីព្យាបាលជំងឺផ្សេងនោះ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមឡើង ឬប្រឆាំងជាមួយថ្នាំលើសឈាមដែលយើងលេប ហើយធ្វើឲ្យថ្នាំលើសឈាមរបស់យើង អត់ប្រសិទ្ធភាពវិញ។
“Hello គ្រូពេទ្យ” នឹងបង្ហាញប្រភេទថ្នាំមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមឡើង៖
២- ថ្នាំផ្ដាសាយ
ថ្នាំផ្ដាសាយមានផ្ទុកសារធាតុប្រឆាំងការតឹងច្រមុះ និងមានសារធាតុដូចថ្នាំបំបាត់ការឈឺចាប់ដែរ វាអាចធ្វើឲ្យសម្ពាធឈាមឡើងខុសធម្មតា ប៉ុន្តែយើងអាចសួរគ្រូពេទ្យថាគួរប្រើថ្នាំអីជំនួសវិញ ពេលផ្ដាសាយ។
ថ្នាំឈឺក្បាលប្រភេទនេះ ធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរួមតូច ដូចនេះវាកាន់តែបង្កឲ្យសម្ពាធឈាមឡើងខ្ពស់។
វាផ្ទុកសារធាតុដែលធ្វើឲ្យយើងធុំអាហារ ហើយប៉ះពាល់ដល់ចង្វាក់បេះដូង និងសម្ពាធឈាមទៀតផង អ៊ីចឹងមិនគួរប្រើ ពេលមានជំងឺលើសឈាមទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។
ចុងក្រោយ គឺស្រីៗពពោះដែលមានសម្ពាធឈាមខ្ពស់ អាចប្រើថ្នាំបញ្ចុះឈាមបាន តែគួរជ្រើសរើសប្រភេទណាដែលមិនធ្វើឲ្យសម្ពាធឈាមចុះខ្លាំងពេក ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ បើធ្លាប់មានប្រតិកម្មថ្នាំ ឬធ្លាប់ប្រើទៅ មានផលប៉ះពាល់មិនល្អ ត្រូវប្រាប់ពេទ្យឲ្យដឹងជាមុន។