ជំងឺលើសឈាម ស្តាប់ទៅអាចគិតថាធម្មតា ប៉ុន្តែទាំងអស់គ្នាដឹងអត់ លើសឈាម ជាមូលហេតុចម្បងបង្កឲ្យកើតមានជំងឺកាចសាហាវជាច្រើន រាប់ទាំងទឹកនោមផ្អែម និងជំងឺតម្រងនោម ព្រោះគ្រប់សរីរាង្គទាំងអស់ពឹងផ្អែកលើសរសៃឈាម បើលំហូរឈាមមានបញ្ហា នឹងប៉ះពាល់ដំណើរការសរីរាង្គទាំងអស់។ “Hello គ្រូពេទ្យ” នឹងលើកពីទំនាក់ទំនងរវាង ជំងឺលើសឈាម និងជំងឺតម្រងនោម ឲ្យគ្នាយើងបានយល់ អាចការពារកុំខូចតម្រងនោមបាន។