ការលើសកូលេស្តេរ៉ូលគឺជាបញ្ហាមួយក្នុងចំណោមមូលហេតុបង្កនាំមុខបណ្តាលឲ្យមានជំងឺបេះដូងផ្សេងៗ ដូចជា ជំងឺគាំងបេះដូង ជំងឺលើសសំពាធឈាម ជំងឺតម្រងនោម និងជំងឺមួយចំនួនផ្សេងទៀត។ តើគួរធ្វើបែបណាទើបអាចជៀសផុតពីបញ្ហានេះ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការលើសកូលេស្តេរ៉ូលគឺជាបញ្ហាមួយក្នុងចំណោមមូលហេតុបង្កនាំមុខបណ្តាលឲ្យមានជំងឺបេះដូងផ្សេងៗ ដូចជា ជំងឺគាំងបេះដូង ជំងឺលើសសំពាធឈាម ជំងឺតម្រងនោម និងជំងឺមួយចំនួនផ្សេងទៀត។ តើគួរធ្វើបែបណាទើបអាចជៀសផុតពីបញ្ហានេះ?
កុំទាន់អាលបារម្ភអី! អត្ថបទ Hello គ្រូពេទ្យ ថ្ងៃនេះនឹងពន្យល់គ្នាយើងអំពីវិធីការពារបេះដូង។
ដើម្បីឲ្យកម្រិតកូលេស្តេរ៉ូលក្នុងខ្លួនរបស់យើងស្ថិតនៅបរិមាណមួយសមស្រប គប្បីធ្វើការផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃរបស់យើងដែលនាំឲ្យសុខភាពល្អ ដូចជាវិធីមួយចំនួនខាងក្រោមនេះ៖
ញ៉ាំអាហារដែលនាំឲ្យសុខភាពល្អ៖ គ្នាប្រហែលជាមិនដឹងទេថា តាមពិតកូលេស្តេរ៉ូលត្រូវបានផលិតដោយសរីរាង្គថ្លើមនៅក្នុងខ្លួនរបស់យើងនោះទេ ថ្លើមផលិតកូលេស្តេរ៉ូលប្រមាណជា ១០០០មិល្លីក្រាមជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែ រាល់អាហារដែលយើងញ៉ាំសុទ្ធតែអាចជះឥទ្ធិពលដល់បម្រែបម្រួលកម្រិតរបស់វា។ ហេតុនេះ គប្បីទទួលទានអាហារដែលមានតុល្យភាពដើម្បីជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងខ្លួន៖
សម្រកទម្ងន់៖ ការលើសទម្ងន់ក៏ជាមូលហេតុបង្កចម្បងដែលបណ្តាលឲ្យមានបញ្ហាលើសកូលេស្តេរ៉ូលផងដែរ។ ហេតុនេះ គប្បីទទួលទានអាហារដែលមានតុល្យភាព និងផ្លាស់ប្តូរទំលាប់រស់នៅប្រចាំថ្ងៃ ក៏ដូចជាពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យបន្ថែមទាក់ទងទៅនឹងវិធីសម្រកទម្ងន់សមស្របណាមួយប្រសិនបើយើងលើសទម្ងន់។
ហាត់ប្រាណ៖ គប្បីហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីកាត់បន្ថយបរិមាណកូលេស្តេរ៉ូលក្នុងឈាម។ គួរតែចំណាយពេល ៣០ ទៅ ៦០នាទី ហាត់ប្រាណឲ្យបានរាល់ថ្ងៃ។
ឈប់ជក់បារី៖ ការជក់បារីក៏ជាកត្តាចំបងមួយដែលអាចធ្វើឲ្យយើងកាន់តែប្រឈមទៅនឹងជំងឺបេះដូងផងដែរ។ ហេតុនេះ គប្បីព្យាយាមកាត់បន្ថយ ឬក៏បើអាច គួរតែឈប់ជក់តែម្តង។
យើងអាចបង្ការខ្លួនពីបញ្ហាលើសកូលេស្តេរ៉ូលនេះតាមរយៈការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃទៅជាជីវិតដែលប្រកបទៅដោយផាសុកភាពដែលនាំឲ្យមានសុខភាពល្អ ដូចជា៖
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
High cholesterol and Self-management. http://www.mayoclinic.org/diseases-conditions/high-blood-cholesterol/manage/ptc-20181978. Accessed August 11, 2017
Self-managing cholesterol. https://www.diabetesselfmanagement.com/blog/self-managing-cholesterol/. Accessed August 11, 2017