home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Bladder Cancer (ជំងឺមហារីកប្លោកនោម)

Bladder Cancer (ជំងឺមហារីកប្លោកនោម)
និយមន័យ|រោគ​សញ្ញា​|មូល​ហេតុ|កត្តា​ប្រឈម|ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង ការ​ព្យា​បាល|ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

និយមន័យ

១- អ្វីជាការជំងឺមហារីកប្លោកនោម?

ជំងឺមហារីក​ប្លោក​នោម​គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​កើត​លើ​សរីរាង្គ​រាង​ពង​ក្រពើ​សំរាប់​ផ្ទុក​ទឹក​នោម​ដែល​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក។ មហារីក​ប្លោក​នោម​ចាប់​ផ្តើម​កើត​នៅ​ក្នុង​កោសិកា​ខាង​ក្នុង​​ប្លោក​នោម ភាគ​ច្រើនបើ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ​គឺ​អាច​ព្យា​បាល​ជា​ក្នុង​​អត្រា​​ខ្ពស់ តែ​ក៏​អាច​កើត​ឡើង​វិញ​ដែរ​។ ដូច​នេះ​ហើយ ជំងឺ​មហារីក​ប្លោក​នោម​ត្រូវ​ធ្វើ​ការ​តាម​ដាន​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ព្យា​បាល ​ដើម្បី​រក​មើល​​ការ​​កើត​ឡើង​វិញ​នៃ​ជំងឺនេះ​។

២- តើជំងឺមហារីក​ប្លោកនោមកើតច្រើនដែរឬទេ?

ជំងឺ​មហារីក​ប្លោក​នោម​ធម្មតា​ប៉ះ​ពាល់​ដល់​មនុស្ស​​វ័យ​ចំណាស់​ ទោះ​ជា​ជំងឺនេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ក៏​ដោយ។ យោង​តាម​វិទ្យាស្ថាន​សុខា​ភិបាល​ជាតិ (National Institutes of Health) របស់អាមេរិក​ បាន​ឱ្យ​ដឹង​ថា​ក្នុង​មួយ​ឆ្នាំ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​នេះ​លើ​បុរស​ប្រមាណ ៤៥ ០០០ នាក់​និង​ស្ត្រី ១៧ ០០០ នាក់​នៅ​ប្រទេស​នេះ​។

ទោះ​ជា​យ៉ាង​ណា​ជំងឺនេះ​យើង​​អាច​​គ្រប់​គ្រង​ និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន។ សូម​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា​

១- រោគសញ្ញាជំងឺមហារីកប្លោកនោម

មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​មហារីក​ប្លោក​នោម​អាច​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ប៉ុន្តែ​មិន​មាន​ការ​ឈឺ​ចាប់​ពេល​កំពុង​បត់​ជើង​នោះ​ទេ។ រោគសញ្ញា​មួយ​ចំនួន​ដែល​អាច​បង្ហាញ​ថា​មាន​ជំងឺ​មហារីក​ប្លោក​នោម​មាន​ដូច​ជា ការ​អស់​កម្លាំង ការ​ស្រកទម្ងន់ និង​ឈឺ​ឆ្អឹង ជាដើម។ យើង​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​ដូច​ខាង​ក្រោម៖

មាន​ឈាម​នៅ​ក្នុង​ទឹក​នោម

នោម​ឈឺ

នោម​ញឹក

នោម​បន្ទាន់

នោម​ទាស់

ឈឺ​នៅ​តំបន់​ពោះ

ឈឺ​នៅ​ខាង​ក្រោយ​ខ្នង

២- ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យ?

ការ​ធ្វើ​រោគវិនិច្ឆ័យ ​និង​ព្យាបាល​នៅ​ដំណាក់​កាល​ដំបូងៗ​​បាន​ទាន់​ពេល​អាច​បញ្ឈប់ និង​បង្ការ​ស្ថាន​ភាព​ជំងឺ​ឲ្យ​កាន់​តែ​អាក្រក់​បាន ដូច្នេះ​សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត​​ឱ្យ​បាន​ឆាប់​ដើម្បី​ការពារ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។

ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​រ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ពី​ស្ថាន​ភាពរបស់​យើង​។

មូល​ហេតុ

១- មូលហេតុជំងឺមហារីកប្លោកនោម

រហូត​មក​ដល់​ពេល​នេះ​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​មហារីក​ផ្លោក​នោម​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ជំងឺ​នេះ​​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​មិន​ធម្មតា​បាន​រីក​ធំ​ធាត់ ហើយ​កើន​ឡើង​ឆាប់​រហ័ស​មិន​អាច​គ្រប់​គ្រង​បាន និង​អាច​រាល​ដាល​ទៅ​ជាលិកា​ដទៃ​ទៀត។

គេ​ចែក​ជំងឺ​មហារីក​ប្លោក​នោម​ជា ប្រភេទ​មាន៖

កោសិកា​មហារីក Transitional cell carcinoma៖ ជា​ប្រភេទ​ជំងឺ​មហារីក​ប្លោក​នោមកើត​​ច្រើន​ជាង​គេ។ មហារីក​នេះ​​ចាប់​ផ្តើម​ពី transitional cells នៅ​​ក្នុង​ស្រទាប់​ខាង​ក្នុង​នៃ​ប្លោក​នោម។ Transitional cells គឺ​ជា​កោសិកា​ដែល​ផ្លាស់​ប្តូរ​រូប​រាង​ដោយ​មិន​​បាន​​ខូច​ខាត​​នៅ​ពេល​​ដែល​​ជាលិកា​​ត្រូវ​បាន​​ទាញ។​

កោសិកា​មហារីក Squamous cell carcinoma៖ នៅ​​សហរដ្ឋ​អាមេរិក​ កោសិកានេះ​​ជា​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ។ កោសិកា​នេះ​ចាប់​ផ្តើម​ស្តើង សំប៉ែត​នៅ​ក្នុង​កោសិកា​ប្លោក​នោម​ក្រោយ​ពី​មាន​ការ​ឆ្លង ឬ​រលាក​នៅ​ក្នុង​ប្លោក​នោម។

កោសិកា​មហារីក Adenocarcinoma៖ នៅ​សហរដ្ឋ​អាមេរិក​វា​ជា​ក៏​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ​ផង​ដែរ។ កោសិកា glandular វា​ចាប់​ផ្តើម​កើត​ឡើង​​​ក្រោយ​ពី​ការ​រលាកនៅ​ពេល​នៅ​ក្នុង​ប្លោក​នោម។ Glandular cells បង្កើត​ឡើង​ដោយ​ក្រពេញ Mucussecreting glands នៅ​ក្នុង​រាង​កាយ។

កត្តា​ប្រឈម

១- កត្តាប្រឈមជំងឺមហារីកប្លោកនោម

យើង​​នឹង​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​ផ្លោក​នោម​ប្រសិន​បើ​មាន​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ការ​ជក់​បារី៖ ការ​ជក់​បារីស៊ី​ហ្គា ឬ​បំពង់​បឺត​អាច​បង្កើន​ការប្រឈមជំងឺ​មហារីក​ប្លោក​នោម​ដោយ​សារ​ធាតុ​គីមី​ក្នុង​បារី​ដែល​បាន​​ប្រមូល​​ផ្តុំ​​នៅ​ក្នុង​​ទឹក​​នោម​។

វ័យកាន់តែ​ចាស់​៖ ហានិភ័យ​​ជំងឺ​មហារីក​ប្លោក​នោម​កើន​ឡើង​ទៅ​តាម​អាយុ​របស់​យើង​។ ជំងឺ​មហារីក​ប្លោក​នោម​​អាច​កើត​មាន​គ្រប់​វ័យ ប៉ុន្តែ​​វា​កម្រ​កើត​លើ​មនុស្ស​ដែល​មាន​អាយុ​តិច​ជាង ៤0 ឆ្នាំ។

សម្បុរស៖ អ្នក​មាន​សម្បុរ​ស្បែក​ស​មាន​ហានិភ័យ​ខ្ពស់​ជាងសម្បុរ​ផ្សេង​ទៀត។

បុរស៖ ប្រុសៗ​​កើត​ច្រើន​ជាង​ស្ត្រី។

ការ​ប៉ះ​ពាល់​ទៅ​នឹង​សារ​ធាតុ​គី​មី៖ តម្រង​នោម​របស់​យើង​​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​សារធាតុ​គីមី​ពី​ឈាម ហើយ​ហូរ​ចូល​ទៅ​ក្នុង​ប្លោក​នោម ដូច​នេះ​ហើយ​សារ​ធាតុ​គីមី​ខ្លះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ប្លោក​​នោម​បាន។

ការ​ប្រើ​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម៖ អ្នក​ដែល​កំពុង​ប្រើ​ថ្នាំ pioglitazone (Actos) សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​​រយៈពេល​​ច្រើន​​ជាង​​មួយ​​ឆ្នាំ នឹង​​មាន​​ហានិភ័យ​​កើត​​ជំងឺ​មហារីក​​ប្លោក​នោម​។

ការ​រលាក​ប្លោក​នោម​រ៉ាំ​រ៉ៃ (Chronic bladder inflammation)៖​ ការ​រលាក​ប្លោក​នោម​រ៉ាំ​រ៉ៃ ឬ​ឡើង​វិញ (cystitis) ដូច​ជា​ការ​ដាក់​បំពង់​បង្ហូរ​ទឹក​នោម​រយៈពេល​យូរ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ប្លោក​នោម​ squamous cell bladder cancer បាន។

មាន​ប្រវត្ដិ ឬ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក៖ បើ​យើង​​ធ្លាប់​កើត​ជំងឺ​មហារីក​ប្លោក​នោម នោះ​យើង​​នឹង​អាច​កើត​វា​ម្តង​ទៀតបាន​។ បើ​យើង​មាន​សាច់​ញាតិ​មួយ ឬ​ច្រើន​នាក់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ ​នោះ​យើង​ក៏​អាច​មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​នេះ​ដែរ​ទោះ​បី​ជាករណី​​កម្រក៏​ដោយ។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង ការ​ព្យា​បាល

ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ អ្នក​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សំរាប់​ពត័​មាន​បន្ថែម​។

– រោគវិនិច្ឆ័យជំងឺមហារីកប្លោកនោម

គ្រូពេទ្យ​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​ប្លោក​នោម​ដោយ​ប្រើ​វិធីសាស្រ្ត​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម​នេះ៖

ការ​ធ្វើ​តេស្ត​ទឹក​នោម​៖ គឺ​ជា​សំណុំ​នៃ​ការ​ធ្វើ​តេស្ត​ដើម្បី​រក​មើលបំណែក​កោសិកា និង​សារធាតុ​ខ្លះ​ដូច​ជា​គ្រី​ស្តាល់ ឬ​ភាគ​ល្អិត​នៅ​ក្នុង​ទឹក​នោម។

ការ​ពិនិត្យ​ក្នុង​ពោះ ដោយ​ប្រើ​ម្រាមដៃ​គ្រូ​ពេទ្យ​ លូក​ចូល​ទៅ​ក្នុង​ទ្វារ​មាស ឬ​រន្ធ​គូថ​ដើម្បី​រក​ដុំ​ពក​ដែល​អាច​លូត​លាស់មក​ពី​ដុំ​មហារីក។

Cystoscopy គឺ​ជា​បំពង់​តូច​មួយ​ដែល​មាន​កាមេរ៉ា​តូច សំរាប់​ដាក់​ចូល​ទៅ​ក្នុង​ប្លោក​នោម​អ្នក​តាមបំពង់​បង្ហូរ​ទឹក​នោម។

ការ​ច្រិប​សាច់​ធ្វើ​កោសល្យ​វិច័្ឆយ៖ គ្រូ​ពេទ្យ​ដាក់​ឧបករណ៍​តូច​មួយ​ចូល​តាម​បំពង់​បង្ហូរ​ទឹក​នោម​រហូត​ដល់​ប្លោក​នោម​​ដើម្បី​​កាត់​​យក​​សាច់​​គំរូ​ធ្វើ​​តេស្ត​​រកមហារីក។

ការ​ស្កេន CT ដើម្បី​ពិនិត្យ​មើល​ប្លោក​នោម

An intravenous pyelogram (IVP)

ការ​ថត​កាំ​រស្មី​អ៊ិច (Xrays)

គ្រូ​ពេទ្យ​អាច​វាស់​កំរិត​មហារីក​ប្លោក​នោម​បាន​តាម​​កំរិត​​​ពី​ ដល់ ដើម្បី​កំណត់​ពី​ការ​រាល​ដាល​នៃ​មហារីក។ កំរិត​ទាំង​នោះ​មាន៖

កំរិត មហារីក​មិន​រីក​រាល​ដាល​ឆ្លង​កាត់​ស្រទាប់​របស់​ប្លោក​នោម​ទេ។

កំរិត​ទី មហារីក​អាច​រាល​ដាល​ឆ្លង​កាត់​ស្រទាប់​ប្លោក​នោម ប៉ុន្តែ​មិន​បាន​រាល​ដាល​ដល់​ស្រទាប់​របស់​សាច់​ដុំ​ទេ។

កំរិត​ទី មហារីក​អាច​រាល​ដាល​ដល់​ស្រទាប់​សាច់​ដុំ​បាន។

កំរិត​ទី មហារីក​បាន​រាល​ដាល​ទៅ​ជាលិការ​ជុំវិញ​ប្លោក​នោម។

កំរិត​ទី មហារីក​រាល​ដាល​ចេញ​ពី​ប្លោក​នោម​ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​នៅ​ជិត​ៗ​ប្លោក​នោម​នៅ​ក្នុង​រាង​កាយ។

– ការព្យាបាលជំងឺមហារីកប្លោកនោម

ការ​ព្យាបាល​គឺ​អាស្រ័យ​លើ​កំរិត​​នៃ​មហារីក​ប្លោក​នោម៖

ការ​ព្យា​បាល​កំរិត​​​ទី និង​ទី ៖ មាន​ការ​វះ​កាត់​យក​ដុំ​សាច់​ចេញ​ពី​ប្លោក​នោម ការ​ព្យា​បាល​ដោយ​ប្រើ​គីមី ឬ​ការ​ព្យា​បាល​ដោយ​វិទ្យុ​សកម្ម រួម​នឹង​ការ​ប្រើ​ថ្នាំ​ដើម្បី​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំទៅ​វាយ​ប្រហារ​លើ​កោសិកា​មហារីក។

ការ​ព្យា​បាល​​កំរិត​​​ទី និងទី ៖ ការ​ព្យា​បាល​ជំងឺ​មហារីក​ប្លោក​នោម​កំរិត​ទី និង​កំរិត​ទី អាច​រួម​មាន៖

កាត់​យក​ចេញ​នៃ​ផ្នែក​របស់​ប្លោក​នោមខ្លះ​ក្រោយ​ពី​ធ្វើ​ការ​ព្យា​បាល​ដោយ​សារ​ធាតុ​គី​មី

កាត់​យក​ប្លោក​នោម​ចេញ​ទាំង​មូល ហើយ​វះ​កាត់​បង្កើត​ផ្លូវ​ទឹក​នោម​ថ្មី​ចេញ​ពី​រាង​កាយ។

ការ​ព្យា​បាល​គីមី ការ​ព្យា​បាល​ដោយ​កាំ​រស្មី ឬ​ការ​ព្យា​បាល​លើ​ប្រព័ន្ធ​ភាព​ស៊ាំ អាច​ជួយ​កាត់​បន្ថយ​ដុំ​សាច់​មហារីក​​មុន​​ពេល​វះ​​កាត់​​បាន ដើម្បី​ព្យា​បាល​មហារីក​​​ដែល​​មិន​អាច​វះ​កាត់ ​សម្លាប់​កោសិកា​មហារីក​ដែល​នៅ​សេស​សល់​បន្ទាប់​ពី​ការ​វះ​កាត់ ឬ​ដើម្បី​ទប់​ស្កាត់​ការ​លាប់​ឡើង​វិញ​នៃ​មហារីក។

ការ​ព្យាបាល​កំរិត​ទី ៖ ការ​ព្យា​បាល​ជំងឺ​មហារីក​ប្លោក​នោម​កំរិត​ទី មាន៖

ការ​ព្យា​បាល​ដោយ​គី​មីដោយ​គ្មាន​ការ​វះ​កាត់​ដើម្បី​បន្ថយ​រោគ​សញ្ញា ​និង​ពន្យារ​ជីវិត

ការ​វះ​កាត់​ប្លោក​នោម​ទាំង​មូល និង​យក​ចេញ​នូវ​កូន​កណ្តុរ​ដែល​នៅ​ជុំវិញ បន្ទាប់​មក​ធ្វើ​ការ​វះ​កាត់​ដើម្បី​បង្កើត​ផ្លូវ​ទឹក​នោម​ថ្មី​ចេញ​ពី​ខ្លួន។

ការ​ព្យា​បាល​ដោយ​គីមី ការ​ព្យា​បាល​ដោយ​វិទ្យុ​សកម្ម និង​ការ​ព្យា​បាល​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្រោយ​វះ​កាត់​​ដើម្បី​​សម្លាប់​កោសិកា​​មហារីក​​ដែល​នៅ​សល់ ឬ​ដើម្បី​បន្ថយ​រោគសញ្ញា​ និង​ពន្យារ​អាយុ​ជីវិត។

ថ្នាំ​សាក​ល្បង​

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ និងការ​ព្យា​បាល​នៅ​ផ្ទះ

១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងជំងឺមហារីកប្លោកនោម?

គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​យើង​​ឱ្យ​ជៀស​វាង​ពី​ជំងឺ​មហារីក​ប្លោក​នោម​បាន៖

ជៀស​វាង​ការ​ជក់​បារី

ជៀស​វាង​ការ​ត្រូវ​ផ្សែង​បារី

ជៀស​វាង​សារ​ធាតុ​គីមី​ដែល​អាច​បង្ក​ឲ្យ​កើត​មហារីក​បាន

ផឹក​ទឹក​ឱ្យ​បាន​ច្រើន

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Bladder cancer. http://www.healthline.com/health/bladder-cancer. Accessed 19 Feb, 2017.

Bladder cancer. https://en.wikipedia.org/wiki/Bladder_cancer. Accessed 19 Feb, 2017.

Bladder cancer. http://www.mayoclinic.org/diseases-conditions/bladder-cancer/basics/definition/con-20027606. Accessed 19 Feb, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ចាន់ សុខឡាង
កែ 26/08/2020
x