home

លេចទឹកនោម

បញ្ហា​លេច​ទឹកនោម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​លេច​ទឹកនោម​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

លេចទឹកនោម

ម៉េច​បាន​ចាស់ៗ​មួយ​ចំនួន​​ចេះតែ​ជុះ​នោម​ដាក់​ខោ ឬ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន?​ ជំងឺ​ចាស់​វង្វេង​ជា​ជំងឺ​មួយ​ទាក់​ទង​នឹង​ខួរ​ក្បាល។ ជំងឺ​ប្រភេទ​នេះ​ជា​ជំងឺ​វិវត្ត​ទៅ​មុខ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ការ​ចង​ចាំ ការ​វិនិច្ឆ័យ និង​ការ​និយាយ​ស្ដី​ជា​ដើម​។ ចន្លោះ​ពី​៦០​ទៅ​៧០​ភាគ​រយ​នៃ​មនុស្ស​ចាស់​មាន​​ជំងឺ​ចាស់​វង្វេង​ នឹង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។ យ៉ាងណា បញ្ហា​នេះ​អាច​ព្យាបាល​បាន ដោយ​គ្រូពេទ្យ​ជំនាញ តាមដាន និង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​កត្តា​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​លេច​នោម​នេះ​។​​ ​​​១. មូល​ហេតុ​បង្ក​ ថ្វី​បើ​បញ្ហា​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន​របស់​មនុស្ស​វ័យ​ចំណាស់​​ច្រើន​កើន​លើ​អ្នក​មាន​ជំងឺ​ចាស់​វង្វេង តែ​បញ្ហា​លេច​នោម​នេះ​យើង​អាច​ព្យាបាល​បាន​ ដោយ​កំណត់​លើ​មូល​ហេតុ​បង្ក​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ អាច​មាន​ដូច​ជា​៖​ រោគឆ្លង​នៅ​ផ្លូវ​ទឹក​នោម​​(UTIs) ទល់លាមក​ដោយ​របប​អាហារ​មិន​ត្រឹម​ត្រូវ ឬ​ខ្វះ​ជាតិទឹក​ បញ្ហា​ក្រពេញ​ប្រូស្តាត​លើ​បុរស​ បញ្ហា​សុខភាព​ផ្សេងៗ​ទៀត អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ ជឿ​ត​គ្នា​យូរ​ហើយ​ ញ៉ាំ​ត្រប់ ឬ​ទំពាំង ​កើត​រោគ​ស្ត្រី អ៊ីចឹង​មែន​អត់? ​ដូច​គ្នា​ដែរ នៅ​ពេល​ការ​បញ្ជូន​សារ​រវាង​ខួរក្បាល និង​ប្លោក​នោម ឬ​ពោះវៀន​មិន​ស៊ី​ចង្វាក់​គ្នា ក្នុង​ករណី​ខ្លះ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​នេះ​ដែរ​។​ កត្តា​ទាំង​នោះ​រួ​ម​មាន​៖​ មិន​អាច​ទទួល​អារម្មណ៍​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​ ចាស់ៗ​ពិបាក​ធ្វើ​ចលនា​ ចាស់ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​​ពិបាក​និយាយ​ នាំ​ឲ្យ​មិន​អាច​​ប្រាប់​ពេល​ចង់​ទៅ​បន្ទប់​ទឹក ជំងឺ​ចាស់​វង្វេង​ អាច​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ខ្លះ​ភ្លេច​ភ្លាំង​ថា​ត្រូវ​ប្រើ​បន្ទប់​ទឹក​បែប​ណា​ ចាស់ៗ​ខ្លះ​ទៀត​អាច​វង្វេង មិន​ដឹង​ថា​បន្ទប់​ទឹក​នៅ​ទី​ណា​​ ២. វិធី​ដោះស្រាយ​បញ្ហា​ចាស់ៗ​លេច​នោម​មិន​ដឹង​ខ្លួន​ វិធានការ​មួយ​ចំនួន​អាច​ដាក់​ចេញ​ដើម្បី​បង្ការ​បញ្ហា​នេះ ឬ​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​លេច​នោម​នេះ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ វិធី​មួយ​ដែល​ល្អ​បំផុត​ គឺ​ការ​​ធ្វើ​ឲ្យ​ទៅ​ជា​ទម្លាប់​សម្រាប់​មនុស្ស​វ័យ​ចំណាស់​​មាន​ជំងឺ​​ចាស់​វង្វេង ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​។ អ្នក​មើល​ថែ មនុស្ស​វ័យ​ចំណាស់​មាន​បញ្ហា​នេះ អាច​ជួយ​បង្កើត​ទម្លាប់​នាំ​គាត់​ទៅ​បន្ទប់​ទឹក​ក្រោយ​ពេល​បាយ​រួច […]

x