ជំងឺរលាកក្រពេញប្រូស្តាត គឺជាការហើមរលាកនៅត្រង់ក្រពេញប្រូស្តាត ដែលអាចនាំឲ្យមានការឈឺចាប់ខ្លាំង និងអាចពិបាកទ្រាំ ប៉ុន្តែអាការៈនេះអាចនឹងល្អប្រសើរឡើងវិញនៅមួយរយៈក្រោយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺរលាកក្រពេញប្រូស្តាត គឺជាការហើមរលាកនៅត្រង់ក្រពេញប្រូស្តាត ដែលអាចនាំឲ្យមានការឈឺចាប់ខ្លាំង និងអាចពិបាកទ្រាំ ប៉ុន្តែអាការៈនេះអាចនឹងល្អប្រសើរឡើងវិញនៅមួយរយៈក្រោយ។
ក្រពេញប្រូស្ដាតជាក្រពេញតូចមួយស្ថិតនៅចន្លោះលិង្គ និងប្លោកនោម។ ក្រពេញមួយនេះផលិតសារធាតុរាវលាយឡំនឹងមេជីវិត ដើម្បីបង្កើតចេញបានជាទឹកកាម។
បញ្ហារលាកក្រពេញប្រូស្ដាតអាចកើតឡើងលើមនុស្សប្រុសគ្រប់វ័យ ប៉ុន្តែភាគច្រើនគេឃើញច្រើនកើនលើបុរសមានអាយុចន្លោះពី៣០ទៅ៥០ឆ្នាំ។
ជំងឺរលាកក្រពេញប្រូស្ដាត ត្រូវគេបែងចែកជាពីរគឺ៖
រលាកក្រពេញប្រូស្ដាតរ៉ាំរ៉ៃ៖ ការរលាកបែបនេះ រោគសញ្ញាអាចលេចឡើង និងបាត់ទៅវិញ វិលទៅវិលមកអស់ជាច្រើនខែ ហើយវាឧស្សាហ៍កើតឡើងណាស់ដែរ។
រលាកក្រពេញប្រូស្ដាតស្រួចស្រាល់៖ ការរលាកបែបនេះ អាចមានចេញរោគសញ្ញាធ្ងន់ធ្ងរ និងលេចឡើងភ្លាមៗ ប៉ុន្តែជាករណីកម្រ ហើយក៏គំរាមកំហែងអាយុជីវិតខ្លាំងណាស់ដែរ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។
មូលហេតុបង្កឲ្យមានជំងឺរលាកក្រពេញប្រូស្ដាតស្រួចស្រាល់ ជាទូទៅបង្កឡើងពេលបាក់តេរីក្នុងប្រព័ន្ធទឹកនោមចូលដល់ក្នុងក្រពេញប្រូស្តាត។ ប្រព័ន្ធទឹកនោមរួមមានប្លោកនោម តម្រងនោម និងបំពង់ដែលភ្ជាប់ពីតម្រងនោមទៅកាន់ប្លោកនោម និងបង្ហួរនោម។
រលាកប្រូសា្តតរ៉ាំរ៉ៃ ជាសញ្ញានៃការឆ្លងរោគនៅក្នុងក្រពេញប្រូស្តាត ដែលជានិច្ចកាលមិនអាចរកឃើញនោះទេ។ ក្នុងករណីនេះ មូលហេតុបង្ករោគសញ្ញាមិនត្រូវបានគេដឹងច្បាស់នោះដែរ។
រោគសញ្ញារលាកក្រពេញប្រូស្ដាតស្រួចស្រាល់៖
មានការឈឺចាប់ អាចដល់ធ្ងន់ធ្ងរនៅបរិវេណជុំវិញលិង្គ ពងស្វាស រន្ធគូទ ពោះផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោម និងអាចឈឺចាប់ពេលបត់ជើងធំ
បើមានចេញរោគសញ្ញាទាំងនេះ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីបានធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។
រោគសញ្ញារលាកក្រពេញប្រូស្ដាតរ៉ាំរ៉ៃ
គ្នាយើងអាចនឹងមានជំងឺរលាកក្រពេញប្រូស្ដាតរ៉ាំរ៉ៃ បើសិនជាមានចេញរោគសញ្ញាទាំងនេះយ៉ាងតិចបីខែ៖
រោគសញ្ញាទាំងនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់យើង ប៉ុន្តែករណីជាច្រើន បញ្ហាទាំងនេះនឹងបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ព្រមជាមួយនឹងមានការព្យាបាលត្រឹមត្រូវ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕