១. ជួយប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុល
ការផឹកទឹកភ្លាមៗក្រោយភ្ញាក់ពីគេងមិនបានជួយអ្វីច្រើនដល់ការដុតកាឡូរីនោះទេ តែវាពិតជាបានជួយដល់ដំណើរការមេតាប៉ូលិសក្នុងរាងកាយ ឲ្យដំណើរការបានល្អ។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានលើកឡើងថាក្រៅពីការបំពេញជាតិទឹកឲ្យរាងកាយ ការញ៉ាំទឹកមួយកែវក្រោយភ្ញាក់ពីគេង ក៏ជួយកម្ចាត់បាក់តេរីអាក្រក់ចេញពីប្រព័ន្ធរំលាយអាហារដែរ។ ការណ៍នេះនឹងធ្វើឲ្យបាក់តេរីល្អក្នុងពោះវៀនលូតលាស់បានល្អ។ ក្រៅពីនេះ ការផឹកទឹកក៏ជួយឲ្យយើងបត់ជើងតូចច្រើន និងបទជើងធំបានច្រើនដែរ ដែលអ្វីទាំងនេះជាវិធីបញ្ចេញកាកសំណល់ពីរាងកាយ។ ការបញ្ចេញកាកសំណល់ពីរាងកាយ គឺជាការកម្ចាត់ជាតិពុលពីប្រព័ន្ធរំលាយអាហារ។
២. ជួយពង្រឹងភាពស្វាហាប់
ពេលយើងមានអារម្មណ៍អស់កម្លាំង គ្មានថាមពលក្នុងខ្លួន អាចមកពីយើងខ្វះជាតិទឹក។ ជាតិទឹកជួយគ្រប់គ្រងដំណើរការរាងកាយ និងខួរក្បាល។ ដូចគ្នាដែរ ជាតិទឹកក៏ជួយរក្សាលំនឹងផ្នែកអារម្មណ៍ផងដែរ។