រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ នឹងសួរប្រវត្តិជំងឺ និងពិនិត្យរាងកាយ ព្រោះជួយពេទ្យអាចធ្វើរោគវិនិច្ឆ័យបែបសន្និដ្ឋាន ពឹងផ្អែកលើសញ្ញា Murphy ដោយឲ្យយើងដកដង្ហើមចូលវែងមួយ រួចទប់ប៉ុន្មានវិនាទី ទើបយកម្រាមដៃសង្កត់ត្រង់ចំណុចម្ដុំថ្លើមក្រោមឆ្អឹងជំនីរ បើសិនជាឈឺ គឺច្បាស់ ៩៥ភាគរយ ថាមានការរលាកស្រួចស្រាវ។ ពេទ្យនឹងធ្វើតេស្តឈាមដើម្បីវាស់ជាតិ លីប៉ាស និងអាមីឡាស បូករួមទាំងថតកាំរស្មីអ៊ិច ដើម្បីធ្វើការអង្កេតវិភាគបន្ត។ ក្រៅពីវិធីទាំងនេះពេទ្យអាចមើលអេកូ ថតស៊ីធី និងថត អឹមរ៉ាយ ( MRI ) ដើម្បីទទួលរូបភាពកាន់តែច្បាស់ ងាយស្រួលមើលសរីរាង្គជាប់ពាក់ព័ន្ធ និងកំណត់ច្បាស់ពីមូលហេតុ។
៨- ព្យាបាលដោយវិធីណា?
ក្នុងករណីមិនមានការឈឺចាប់ ឬធ្លាប់មានការឈឺចាប់ប្រភេទចុកប្រមាត់ ក្រោម ២ដង និងឈឺតិចៗ មិនតម្រូវឲ្យព្យាបាលនោះទេ ប៉ុន្តែករណីធ្វើទុក្ខម្ដងៗឈឺខ្លាំង ត្រូវព្យាបាលដូចខាងក្រោម៖
– ព្យាបាលដោយទឹកអំបិល មានប្រសិទ្ធភាពតិចជាង ៥០ភាគរយ
– ប្រើសារធាតុ Ursodiol (ថ្នាំព្យាបាលរំលាយក្រួស)
– ព្យាបាលដោយរំលាយក្រួស
– បាញ់កម្ទេចក្រួសពីខាងក្រៅដោយរលកសំឡេងពិសេស ( Shock Waves )
ទោះជាយ៉ាងណា វីធីព្យាបាលឲ្យជាដាច់ មានតែមួយប៉ុណ្ណោះ គឺវះកាត់យកថង់ទឹកប្រមាត់នោះចេញ ដោយសារវិស័យវេជ្ជសាស្ត្រសម័យនេះជឿនលឿន គេមិនចាំបាច់វះពោះទេ គឺគ្រាន់តែចោះពោះ និងស៊កឧបករណ៍ប៉ិនកូនដៃចូល ដើម្បីកាត់ថង់ប្រមាត់ចេញ។ ប៉ុន្តែអាចលាប់វិញបើសិនជាមានការប៉ះពាល់លើសាច់ដុំខ្ជឹបបណាមួយលើផ្លូវទឹកប្រមាត់ក្រោយពេលវះកាត់។ ករណីនេះតម្រូវឲ្យមានការវះកាត់កែលម្អឡើងវិញ។
ចំពោះស្ត្រីមានផ្ទៃពោះវិញ គឺព្យាបាលដូចគ្នា គេសង្កេតឃើញថាការវះកាត់យកទឹកប្រមាត់ចេញ គឺញឹកញាប់ជាងគេ បន្ទាប់ករណីវះកាត់រលាកខ្នែងពោះវៀន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– រក្សាតុល្យភាពទម្ងន់ និងរបបអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជា បន្លែ ផ្លែឈើស្រស់ៗគ្មានជាតិគីមី។ ហាត់ប្រាណបង្ហាញថា អាចជួយបំបាត់ឈឺចាប់ ប៉ុន្តែមានឥរិយាបថខ្លះ យើងមិនត្រូវធ្វើនោះទេ ព្រោះអាចបណ្តាលឲ្យឈឺកាន់តែខ្លាំង។ ក្នុងករណីនេះបើមិនច្បាស់អាចទៅសួរគ្រូពេទ្យបន្ថែម។
– ស្អំទឹកក្ដៅឧណ្ហៗបានពេលធ្វើទុក្ខម្ដងៗ
– ជាតិ ម៉ុងតុល មាននៅក្នុង ជីរអង្កាម បង្ហាញថាមានប្រសិទ្ធភាព ជួយសម្រួលការឈឺចាប់ ឬអាចផឹកតែជីអង្កាមរៀងរាល់ថ្ងៃកាន់តែប្រសើរ។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕