home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់)

និយមន័យ|រោគ​សញ្ញា|មូលហេតុបង្ក|កត្តា​ប្រឈម|រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល|ផ្លាស់ប្តូរទម្លាប់រស់នៅ
Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់)

និយមន័យ

១- អ្វីជំងឺ​ខាន់​លឿងដោយសារស្ទះ​ទឹក​ប្រមាត់​?

ជំងឺ​ខាន់​លឿង​ដោយសារស្ទះទឹក​ប្រមាត់ ជា​បញ្ហា​​បណ្ដាល​មក​ពី​ការ​ស្ទះ​លំហូរ​ទឹក​ប្រមាត់​ចេញ​ពី​ថ្លើម។ ដោយសារ​តែ​ការ​ចាល់​នេះ​ ​ធ្វើ​ឲ្យ​សារធាតុ​ពុល​ជ្រាប​ចូល​ក្នុង​ឈាម ​ហើយ​ការ​បញ្ចេញ​ទឹក​ប្រមាត់​ពី​រាង​កាយ​មិន​បាន​ល្អ។ ទឹក​ប្រមាត់​ផ្ទុក​ធាតុ​ផ្សំ​ជា​ច្រើន ដោយ​ក្នុង​នោះ​ ក៏​មាន​ជាតិ​ប៊ីលីរូប៊ីន​ផង​ដែរ ​ជា​ជាតិ​ពណ៌​កើត​ឡើង នៅ​ពេល​កោសិកា​គ្រាប់​ឈាម​ក្រហម​ងាប់។ ជាតិ​ប៊ីលីរូប៊ីន​ មាន​ពណ៌​លឿង អាច​ធ្វើ​ឲ្យ​​លេច​ឡើង​ពណ៌​លឿង​នៅ​លើ​ស្បែក ​ភ្នែក ​និង​ស្រទាប់​ភ្នាស បើ​សិន​រាង​ការ​មាន​ផ្ទុក​ជាតិ​ប៊ីលីរូប៊ីនច្រើន​ពេក។

២- ជំងឺខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់​កើត​ញឹកញាប់​ដែរទេ?

ជំងឺ​ខាន់​លឿង​ដោយសារស្ទះទឹក​ប្រមាត់ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ។ បើ​មាន​ចម្ងល់​ណា​មួយ ពាក់​ព័ន្ធ​ជំងឺ​នេះ គួរ​សាក​សួរ​គ្រូពេទ្យជំនាញ។

រោគ​សញ្ញា

៣- ​រោគ​សញ្ញា​ជំងឺ​ខាន់​លឿន​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់​មានអ្វី​ខ្លះ?

រោគ​សញ្ញាជំងឺ​ខាន់​លឿន​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់ ​ឧស្សាហ៍​ជួប​ជាង​ មាន​ដូចជា៖

– ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក
– លាមក​ស ​​ទឹក​នោម​មាន​ពណ៌​ក្រមៅ
– មាន​​រមាស់​លើ​ស្បែក

នៅ​ពេលស្ថានភាព​ជំងឺ​​ធ្ងន់ធ្ងរ រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​ នឹង​លេច​ឡើង​ដូចជា៖

– ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង
– ក្ដៅ​ខ្លួន
– ព្រឺ​រងា
– ក្អួត​ ឬ​ចង្អោរ

រោគ​សញ្ញា​ដទៃ​ទៀត ​អាស្រ័យ​លើ​មូលហេតុ​បង្ក​ឲ្យចាល់​ កក​ស្ទះ​​ទឹក​ប្រមាត់ ​ក៏​អាចបណ្តាល​ឲ្យ​​អស់​កម្លាំង​ផង​ដែរ។ ហេតុ​នេះ ​បើ​​មានរោគ​​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​ប្រយ័ត្ន​​ទៅ​ជួយ​ពេទ្យ​ជា​បន្ទាន់។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ក្នុង​ករណី​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​មិន​ប្រក្រតីណា​មួយ ឬ​សង្ស័យ​ថា​មាន​ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។

មូលហេតុបង្ក

៥- ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់បង្កឡើង​ដោយ​​មូលហេតុ​​អ្វីខ្លះ?

មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​ខាន់​លឿង​ដោយ​សារ​ការ​ស្ទះទឹក​ប្រមាត់ មក​​ពី​លំហូរ​​ទឹក​ប្រមាត់​ទៅ​ពោះ​វៀន ​ត្រូវ​បាន​រារាំង​ ហើយ​ជ្រៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​។ ​នេះ​អាច​មក​ពី​មូលហេតុ​ការ​ស្ទះ​បំពង់​ទឹក​ប្រមាត់ ​មក​ពីមាន​​ក្រួស​ក្នុង​ប្រមាត់ ដុំ​មហារីក​ថង់​ទឹក​ប្រមាត់​ សុទ្ធ​សឹង​បង្ក​ជា​ការ​កក​ស្ទះ​នៅ​តំបន់​បំពង់​នេះ ​ជួប​ជាមួយនឹង​ដើម​ពោះ​វៀន​តូច​ ហើយ​អាច​ជា​មហារីក​ទៀត​ផង។

មហារីក​លំពែង​ ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ស្ទះ​ដែរ​ ព្រោះ​ថា​វា​នៅ​ជិត​ Ampulla of Vater ​ជា​បំពង់​ភ្ជាប់​លំហូរ​ទឹក​ចេញ​ពី​លំពែង​ទៅ​ពោះវៀន​តូច។

មាន​ជំងឺ​ដទៃ​ទៀត អាច​បង្ក​ឲ្យ​ទៅ​ជា​ខាន់​លឿង​នេះ​ ដូចជា ​ជំងឺ​សង្កត់ទៅ​លើ​បំពង់​ទឹក​ប្រមាត់​ រាប់​បញ្ចូល​ទាំង​អា​ការៈ​ហើម​កូន​កណ្ដុរ​ ឬ​ក៏​ស្នាម​ក្រិន​ដោយ​សារ​​បង្ក​រោគ​ពី​មុន ​ឬ​ការ​វះកាត់​ដុំ​គីស​ ដែល​កើត​មាន​លើ​លំពែង​ជាដើម។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់​មាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ខាន់​លឿន​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់ អាច​មាន​ច្រើន ហេតុនេះ​បើ​មាន​ចម្ងល់ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់ព័ន្ធ៖

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់ ​ជា​ជំងឺ​ធ្ងន់ធ្ងរ ​មាន​អត្រាខ្ពស់​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​មិន​រក​ឃើញ​ឲ្យ​បាន​លឿន​ទេ​នោះ។ ជាទូទៅ​ ​បើ​រក​ឃើញ​លឿន​ ការ​វះកាត់​សម្រួល​បញ្ហា​​ស្ទះ ​អាច​ទៅ​រួច​ហើយ ​ទន្ទឹម​នឹង​នេះ​ការ​ព្យាបាល​រួម​ផ្សំ​ផ្សេង​ទៀត​ ក៏​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ពន្យារ​អាយុ​ជីវិត។

ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះទឹក​ប្រមាត់ អាច​ធ្វើ​ការ​កំណត់​បាន តាមរយៈ​​តេស្ត​ជា​ច្រើន​ប្រភេទ​រួម​ផ្សំ​គ្នា ​ដូច​ជា​តេស្ត​ឈាម ​ដើម្បី​រក​មើល​កម្រិត​ប៊ីលីរូប៊ីន ការ​ថត​ឆ្លុះ​អេកូ​ថ្លើម​ និង​បំពង់​ទឹក​ប្រមាត់​ដើម្បី​ស្វែង​រក​ការ​ស្ទះ។ ​CT Scan ក៏​អាច​ជួយ​សម្រួល​ដល់​ការ​ពិនិត្យ​រក​មើល​មូលហេតុ​ជំងឺ​នេះ​ផង​ដែរ។

៨- គួរ​ព្យាបាល​ដោយ​វិធីណា?

វិធី​ព្យាបាល​ជំងឺ​នេះ អាស្រ័យ​លើ​មូលហេតុ​ជំងឺ ដោយ​គ្រូពេទ្យ​ អាច​ផ្ដល់​ថ្នាំ​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ និង​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ការ​ក​រោគ​ទាក់ទង​នឹង​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់។

គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ថត​បំពង់​ទឹក​ប្រមាត់​តាម​ស្បែក ​(PTC) ជាមួយ​ការ​ការ​បញ្ចេញ​ទឹក​ប្រមាត់​ចោល​តាម​ស្បែក​ផង​ដែរ ដែល​​ជា​វិធី​ព្យាបាល​​ល្អមួយ ជួយ​បញ្ចេញ​ទឹក​ប្រមាត់​ចាល់​ក្នុង​ថ្លើម​ចេញមក​ក្រៅ​បាន។

​បើ​មាន​គ្រោះ​ក្នុង​ថង់​ទឹក​ប្រមាត់ ​ការ​ដាក់​សុង​ ដើម្បី​យក​គ្រោះ​ដែល​បង្ក​ការ​ស្ទះ​នោះ​ចេញ​ ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ ដោយ​ការ​ថត​សុង​ ​ពេល​ខ្លះ​គេ​យក​មក​អនុវត្ត​បណ្ដោះ​អាសន្ន​ ដើម្បី​សម្រួល​លំហូរ​ទឹក​ប្រមាត់​ចាល់​ស្ទះ​ ​ការពារ​ករណីបង្ក​រោគ​ដោយ​បាក់តេរី​ មុន​ពេល​ធ្វើ​ការ​វះកាត់។ បន្ទាប់​មក អាច​មាន​ការ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​តូច​ៗ​ ចោះ​ស្បែក​ពោះ​ដើម្បី​យក​ថង់​ទឹក​ប្រមាត់​ចេញ​។

បើ​មូលហេតុស្ទះ ​មក​ពី​មហារីក​វិញ​ វិធី​ព្យាបាល​ដើម្បី​មាន​ជីវិត​រស់​បាន​យូរ​នោះ ​វះកាត់​យក​ដុំ​មហារីក​នោះ​ចេញ​ ឲ្យ​បាន​លឿន​បំផុត។

ជា​អកុសល​គ្នា​យើង​មាន​ជំងឺ​មហារីក​ទាំង​អស់​ សុទ្ធ​តែ​មិន​អំណោយដើម្បី​ធ្វើ​ការ​វះកាត់​នោះ​ទេ​ ហើយ​មាន​តែ​ការ​ព្យាបាល​ដោយ​គីមី​ និង​កាំរស្មី​ប៉ុណ្ណោះ​ ​អាចធ្វើ​ទៅ​បាន។ ចំពោះ​គ្នា​យើង​​មាន​ជំងឺ​នេះ​ នៅ​ពេល​​ដឹង​ថា​មាន​មហារីក​ហើយ​ខាន់​លឿង​ ដោយសារ​ការ​ចាល់​នេះ​ អាច​បន្ធូរ​បាន​ដោយ​ដាក់​ស្តេន​ចូល​តាម​សុង ​ដោយ​ប្រើ​ការ​ថត​កាំរស្មី​ដើម្បី​ជំនួយ​រូបភាព។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- វិធី​ថែទាំ​ពេល​មាន​ជំងឺ​ខាន់​លឿង​ដោ​យ​សារ​ស្ទះ​ទឹក​ប្រមាត់

ដើម្បី​កាត់​បន្ថយ​ការ​ចាល់ទឹក​ប្រមាត់ ​ដោយ​សារ​ក្រួសក្នុង​ថង់​ទឹក​ប្រមាត់ ត្រូវញ៉ាំ​​អាហារ ​មាន​ជីវជាតិ​ល្អ ​និង​មាន​តុល្យភាព ​ព្រម​ទាំង​កាត់​បន្ថយ​ការផឹកស្រា ​និងញ៉ាំ​ជាតិ​​ខ្លាញ់ច្រើន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

The Management of Obstructive Jaundice http://www.liverandpancreas.co.uk/the-management-of-obstructive-jaundice.php Accessed March 31, 2018

Obstructive Jaundice: Symptoms and Treatment Options https://www.healthxchange.sg/digestive-system/liver/obstructive-jaundice-symptoms-treatment-options  Accessed March 31, 2018

Obstructive Jaundice https://www.healthgrades.com/conditions/obstructive-jaundice Accessed March 31, 2018

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ យ៉ានណែត ដាញែល នៅ 22/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x