អ្នកជំងឺទល់លាមកតែងគិតថាវារឿងធម្មតាប៉ុណ្ណោះ តែនៅពីខាងក្រោយបញ្ហាមួយនេះ មានកត្តា និងមូលហេតុច្រើនទៀតដែលមានខ្លះទាមទារការពិគ្រោះ និងពិនិត្យរកមូលហេតុច្បាស់លាស់។ បញ្ហាទល់លាមកអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ផលវិបាកនៃបញ្ហាទល់លាមក៖
– អាចកើតជំងឺឫសដូងបាត
– អាចដាច់រហែកភ្នាសបាត និងបង្កជាការធ្លាក់ឈាម ឬឈឺចាប់ពេលបត់ជើងធំ
– បើមានបញ្ហាទល់លាមកយូររ៉ាំរ៉ៃ អាចបណ្ដាលឲ្យកើតបញ្ហាខ្សោយពោះវៀនធំ និងប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំ។ល។
គ្នាយើងគួរយកចិត្តទុកដាក់ និងប្រយ័ត្នចំពោះបញ្ហាទល់លាមកនេះ និងត្រូវដឹងពីរោគសញ្ញាមួយចំនួនបញ្ជាក់ថាបញ្ហាទល់លាមកមានសភាពធ្ងន់ធ្ងរ ហើយរោគសញ្ញារួមមាន ទល់លាមកលើសពី ២ថ្ងៃឡើង ទម្ងន់ស្រកលឿនខុសធម្មតា ស្លេកស្លាំង បត់ជើងធំមានឈាម ឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ។ល។
ដូចនេះហើយ យើងគ្រប់គ្នាគួរថែទាំប្រព័ន្ធរំលាយអាហារឲ្យបានដិត ដើម្បីបង្ការបញ្ហាទល់លាមក ក៏ដូចជាបញ្ហាធ្ងន់ធ្ងរដទៃ ហើយតិចនិកខាងក្រោមប៉ុន្មាននេះអាចជួយបានការពារយើងពីការទល់លាមកបាន៖