backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 04, 2021

សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី

មនុស្សភាគច្រើនកាលណាកើតជំងឺឫសដូងបាតតែងតែភ័យខ្លាច និងខ្មាសអៀនណាស់ សុខចិត្តលាក់លាំង មិនហ៊ានទៅជួបគ្រូពេទ្យភ្លាមៗនោះទេ។ បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ជំងឺឫសដូងបាត ជាជំងឺដែលឧស្សាហ៏កើតមានលើមនុស្សទាំងប្រុសទាំងស្រី។ ប៉ុន្តែស្ត្រីមានផ្ទៃពោះ និងអ្នកមានបញ្ហាទល់លាមក ឬរាករ៉ាំរ៉ៃ ប្រឈមកើតជំងឺនេះច្រើនជាងធម្មតា។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ មនុស្ស​ជាង ១ នាក់ ក្នុង​ចំណោម ៤ នាក់ រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឫសដូងបាត។ ខាង​ក្រោមនេះ​ជា​រោគ​សញ្ញា​ជំងឺឫសដូងបាត ប្រភេទ​ជំងឺ​ឫសដូងបាត ផលប៉ះពាល់ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៃជំងឺឫសដូងបាត។

១. រោគសញ្ញាជំងឺឫសដូងបាត​

– ហូរឈាមក្រហមស្រស់នៅទ្វារធំ

– ឈឺចាប់ទ្វារធំ

– រមាស់ទ្វារធំ

– រលាក ក្រហាយនៅទ្វារធំ

– មានសើម ឬហូរទឹករងៃនៅទ្វារធំ

– មានលៀនចេញប៉ោងសរសៃឫសដូងបាត។

រោគ​សញ្ញា​ជំងឺ​ឫសដូងបាត​មាន​ច្រើន​ដូចការ​រៀបរាប់​ខាងលើ តែ​ក្នុង​នោះ​ការ​ហូរឈាម​ជា​រោគសញ្ញា​ដែល​កើត​ញឹកញាប់ ដែល​ឈាម​នោះមាន​ពណ៌​ក្រហម​ស្រស់តិចតួច​បន្ទាប់​ពី​បន្ទោបង់​ហើយ។

២. ប្រភេទជំងឺឫសដូងបាត

គេបែងចែកជំងឺឫសដូងបាតជា ៣ ប្រភេទ៖

– ជំងឺឫសដូងបាតនៅខាងក្នុង (Internal hemorrhoids)៖ ជំងឺឫសដូងបាតប្រភេទនេះនៅខាងក្នុងចុងពោះវៀនធំ។ ជំងឺឫសដូងបាតនៅខាងក្នុង ជាទូទៅមិនមានឈឺចាប់ទេ ប៉ុន្តែវាធ្វើឲ្យយើងបត់ជើងធំចេញឈាម។

– ជំងឺឫសដូងបាតខាងក្រៅ (External hemorrhoids)៖ ជំងឺឫសដូងបាតប្រភេទនេះ មាននៅខាងក្រៅ ជុំវិញរន្ធគូទ ហើយអាចធ្វើឲ្យរមាស់ ឬឈឺចាប់ ពេលខ្លះអាចដាច់រហែកទៀតផង។

– ជំងឺកំណកឈាមឫសដូងបាត (Thrombosed hemorrhoids) ៖ កំណកឈាមអាចប្រែក្លាយទៅជាឫសដូងបាតខាងក្រៅដែលមានពណ៌ស្វាយ ឬខៀវ ដែលគេហៅថា ដុំកំណកឈាម ឬកំណកឈាមឫសដូងបាត។

ជំងឺឫសដូងបាត

៣. ផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺឫសដូងបាត

ដ្បិតជំងឺឫសដូងបាតមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតក៏ពិតមែន តែជំងឺនេះរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ថែមទាំងបណ្តាលឲ្យឈឺចាប់ខ្លាំងពេលបន្ទោរបង់ម្តងៗ។ ករណីខ្លះហូរឈាមខ្លាំង ហើយពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដុំនៅរន្ធគូទលៀនចេញមកក្រៅខ្លាំង មិនអាចរុញចូលទៅវិញបាននោះទេ តម្រូវឲ្យចាក់ថ្នាំ ចងសរសៃ ឬវះកាត់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម