home

ដំបៅកក្រពះ

ដំបៅក​ក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ដំបៅក​​ក្រពះ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ដំបៅកក្រពះ

គ្នា​យើង​ធ្លាប់​តែ​​ឮថា អ្នក​នេះ​ធ្លាយ​ក្រពះ ឬ​អ្នក​នោះ​ធ្លាយ​ក្រពះ តែ​មាន​ដឹង​អត់​ថា ការ​ធ្លាយ​ក្រពះ​នេះ បណ្តាល​មក​ពី​មូលហេតុ​អី​ឲ្យ​ប្រាកដ? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​សាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេស​ជំងឺក្រពះ ថ្លើម ពោះវៀន បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​៩០% នៃ​ការ​ធ្លាយ​ក្រពះ​គឺ​កើត​ឡើង​ដោយសារការ​ញ៉ាំ​ថ្នាំ​ផ្សំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ប្រភេទ​ថ្នាំ​ដែល​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ ភាគ​ច្រើន​គឺថ្នាំ​សរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួក​ថ្នាំ Voltaren Ibuprofen ។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា អ្នក​ដែល​ប្រឈម​នឹង​ការ​ធ្លាយ​ក្រពះ​ភាគ​ច្រើន​គឺ មាន​បញ្ហា​ដំបៅ​ក្រពះ​ស្រាប់​ដោយ​មិន​ដឹង​មុន ហើយ​ទៅ​ផ្សំ​ថ្នាំ​ញ៉ាំ​ផ្តេសផ្តាស​ដើម្បី​បំបាត់​ការ​ឆ្អល់​ពោះ ឬ​បំបាត់​ការ​ឈឺ​ជង្គង់ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ធ្លាយ​ក្រពះ​កើត​ឡើង។ មួយ​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ញ៉ាំ​ស្រា ក៏​អាច​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ​បាន​ដែរ តែ​បើ​ប្រៀប​នឹង​ធ្លាយ​ក្រពះ​ដោយ​សារ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស គឺ​មាន​ភាគ​រយ​ក្នុង​ការ​ធ្លាយ​ក្រពះ​ទាប​ជាង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ថា ទោះ​យ៉ាង​ណាការ​ធ្លាយ​ក្រពះ​នេះ ក៏​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ដោយ៖ ទី១.ចៀសវាង​កុំឲ្យ​មាន​ដំបៅ​ក្រពះ ទី២. ចៀសវាង​ប្រើ​ថ្នាំសរសៃ​ផ្តេស​ផ្តាស ក្នុង​ករណី​ដែលអ្នក​ជំងឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​សរសៃ គឺ​ត្រូវ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ថា អាច​ប្រើ​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់់​អី​ដល់​សុខភាព ឬ​ព្យាបាល​តាម​វេជ្ជបញ្ជាពេទ្យ​ត្រឹម​ត្រូវ​ទៅ​លើ​ជំងឺ​ដែល​មាន​នោះ។ ​​ អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ដំណឹង​ល្អ! វ៉ាក់សាំង​រលាក​ក្រពះ […]

x