៤. ជួយគ្រប់គ្រងសម្ពាធឈាម
ស្លឺកគ្រៃមានផ្ទុកសារធាតុប៉ូតាស្យូមច្រើន ដែលនេះមានប្រយោជន៍ដល់ការគ្រប់គ្រងសម្ពាធឈាមរបស់យើង។ ជាតិប៉ូតាស្យូមជួយបង្កើនការផលិតទឹកនោម និងជួយធ្វើឲ្យចរន្តឈាមដើរបានល្អ ដែលជួយបញ្ចុះសម្ពាធឈាមរបស់យើង និងជួយសម្អាតថ្លើមផងដែរ។
៥. ជួយស្បែកមានសុខភាពល្អ
ដូចជាភ្ញាក់ផ្អើលបន្តិចដែរ ពេលយើងឮថាស្លឹកគ្រៃមានប្រយោជន៍ដល់ស្បែក និងសក់។ តាមពិតទៅក្រៅពីប្រយោជន៍ផ្សេងៗបានរៀបរាប់ខាងលើ ស្លឹកគ្រៃក៏នៅជួយពង្រឹងដល់ការប្រឆាំងបាក់តេរី ក៏ដូចជាការប្រឆាំងនឹងផ្សិតផងដែរ ដែលនេះជាវិធីល្អ មួយជួយសម្អាតស្បែករបស់យើង។ យើងអាចលាយប្រេងស្លឹកគ្រៃពីរបីដំណក់ ចូលជាមួយប្រេងលាបស្បែករបស់យើងផ្សេងទៀត រួចលាបលើស្បែក ដើម្បីជាប្រយោជន៍ដល់ស្បែករបស់យើង។