home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គ្រោះថ្នាក់ប្រព័ន្ធរំលាយអាហារទាំង៥ ដោយសារផឹកស្រាជោកជាំ

គ្រោះថ្នាក់ប្រព័ន្ធរំលាយអាហារទាំង៥ ដោយសារផឹកស្រាជោកជាំ

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​កំពុង​តែ​ក្លាយ​ជា​បញ្ហា​សកល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​ជួប​បញ្ហា​សុខ​ភាព​ផង និង​បញ្ហា​ហិរញ្ញវត្ថុ​ផង​។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ដែល​អាច​នាំ​ឲ្យ​ខូច​ខាត​ក្រពះ​ពោះ​វៀន និង​សរីរាង្គ​ផ្សេង​ទៀត​។​

ជាតិ​អាល់​កុល​​ និង​សារធាតុ​មួយ​ចំនួន ក្នុង​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​រលាក​ពោះ​វៀន​តូច​តាម​វិធី​ច្រើន​យ៉ាង។ ការ​រលាក​នេះ​ ក៏​អាច​បង្ក​ឲ្យ​ទៅ​ជា​​មាន​បញ្ហា​ដល់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​​ទាំង​​បញ្ហា​ដោយ​កន្លែង និង​ជា​ប្រព័ន្ធ​។ ប្រព័ន្ធ​រំលាយអាហារ មាន​ចាប់​តាំង​ពី​មាត់ បំពង់ក បំពង់អាហារ ថ្លើម លំពែង និង​រន្ធ​គូទ។

ខាង​ក្រោម​នេះ​ផល​ប៉ះ​ពាល់​បង្ក​ឡើង​ដោយ​គ្រឿងស្រវឹង​លើ​ប្រព័ន្ធ​រំលាយ​អាហារ​៖

១. មាត់​ និង​បំពង់ក

ជាតិ​អាល់កុល​អាច​ជ្រាប​ចូល​ក្នុង​ទឹក​មាត់​មនុស្ស​យើង​បាន​យ៉ាង​លឿន និង​បំប្លែក​ទៅ​ជា​ acetaldehyde ដែល​អាច​បំផ្លាញ​ជាលិកា​​នៅ​ក្នុង​មាត់​បាន​។ ការ​សិក្សា​មួយ​នៅ​ចក្រ​ភព​អង់គ្លេស​បាន​រក​ឃើញ មួយ​ភាគ​បី​នៃ​អ្នក​មាន​ជំងឺ​មហារីក​មាត់ និង​បំពង់​ក គឺ​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​។ បន្ថែម​ពី​នេះ អ្នក​ជក់បារី និង​ផឹក​ស្រា កាន់​តែ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ការ​កើត​ជំងឺ​មហារីក​មាត់​។​

២. បំពង់​អាហារ​

ពេល​យើង​លេប​គ្រឿង​ស្រវឹង​ចូល​ក្នុង​ពោះ​តាម​បំពង់​អាហារ ជាតិ​អាល់​កុល​​អាច​បំផ្លាញ​កោសិកា​ក្នុង​បំពង់អាហារ​បាន​ និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់​អាហារ​ដូច​គ្នា​ដែរ​។ បន្ថែម​ពី​នេះ វា​ក៏​អាច​បង្ក​ជា​ការ​ច្រាល​អាស៊ីដ​ក្រពះ ដែល​នាំ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់​។​

ផឹកស្រា

៣. ក្រពះ

ពេល​យើង​ផឹក​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​នឹង​ត្រូវ​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម និង​ពោះវៀន​តូច។ ទោះបីជា​យើង​ផឹក​ម្ដង​ម្កាល ឬ​ជា​ប្រចាំ​ក្ដី ជាតិ​អាល់កុល​អាច​រំខាន​ដល់​ដំណើរការ​ក្រពះ​យើង​បាន​។ ជាតិ​អាល់កុល​អាច​រំខាន​ដល់​ដំណើរ​ការ​ផលិត​អាស៊ីដ បង្ក​ការ​រំខាន​លើ​លទ្ធភាព​កម្ចាត់​បាក់តេរី​អាក្រក់ ដែល​ចូល​ក្នុង​ក្រពះ នាំ​ឲ្យ​បាក់តេរី​ទាំង​នោះ​អាច​បន្ត​ចូល​ដល់​ពោះ​វៀន​តូច​ផ្នែក​ខាង​លើ​បាន​។

៤. ថ្លើម

ថ្លើម​ជា​សរីរាង្គ​សំខាន់​មួយ​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាងកាយ​។ យ៉ាងណា ថ្លើម​បាន​បំបែក​អាល់​កុល​តាម​វិធី​ច្រើន​យ៉ាង ដែល​ការណ៍​នេះ​បែរជា​អាច​ធ្វើ​ឲ្យ​ជាតិ​អាល់កុល​បំប្លែង​ទៅ​ជា acetaldehyde ដែល​ជា​កោសិកា​ពុល និង​បង្ក​ឲ្យ​​មាន​ការ​ប្រែ​ប្រួល​ការ​រលាក​នៅ​ក្នុង​ថ្លើម​។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ដែល​បង្កើន​ការ​ផលិត​ខ្លាញ់​ក្នុង​ថ្លើម​។​ ដូច​គ្នា​ដែរ វា​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​កោសិកា និង​ជាលិកា បង្ក​ពី​សារធាតុ​ពុល​ កើត​ចេញ​ពី​ការ​ធ្វើ​មេតាប៉ូលិស​របស់​ជាតិ អាល់កុល​។

៥. ពោះវៀន

រាល់​អាហារ​ដែល​មិន​រំលាយ​ទាំង​អស់​​បាន​ឆ្លង​កាត់​ពោះវៀន​តូច​ទៅ​កាន់​ពោះ​វៀន​ធំ និង​ត្រូវ​បញ្ចេញ​ពី​រាង​កាយ​​ពេល​បត់ជើង​ធំ​។ ជាតិ​អាល់​កុល​អាច​ទៅ​ដល់​ពោះ​វៀន​ធំ​តាម​រយៈ​ចរន្ត​ឈាម ដែល​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​មនុស្ស​យើង​ដែល​ផឹក​គ្រឿង​ស្រវឹង​​​បួន​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ​២១​ភាគរយ​ខ្ពស់​ជាង​អ្នក​មិន​ផឹក​ ហើយ​បើ​ផឹក​លើស​បួន​កែវ​ក្នុង​មួយ​ថ្ងៃ​នឹង​ប្រឈម​ហានិភ័យ​កើត​​កើង​ជំងឺ​មហារីក​ពោះវៀន​ធំ​ដល់​ទៅ​​៥១​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ផឹក​។​

តាម​ការ​ណែនាំ​​ការ​ផឹក​គ្រឿង​ស្រវឹង​ដែល​អាច​ល្អ​ចំពោះ​សុខភាព មនុស្ស​ស្រី​មិន​គួរ​ផឹក​លើ​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ និង​មនុស្ស​ប្រុស​មិន​គួរ​លើ​ស​ពី​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ។ មួយ​កែវ​សម្រាប់​ស្រាបៀរ​សំដៅ​ដល់​៣៥៥​មិល្លីលីត្រ និង​មួយ​កែវ​សម្រាប់​ស្រា​សំដៅ​ដល់១៤៨​មិល្លីលីត្រ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://pubmed.ncbi.nlm.nih.gov/26695747/

https://www.ncbi.nlm.nih.gov/pmc/articles/PMC5513683/

https://www.okddsi.net/blog/alcohol-affects-digestive-system-unfolding-its-true-side

https://www.austingastro.com/2018/08/17/how-alcohol-affects-your-digestive-system/#:~:text=Whether%20you%20drink%20occasionally%20or,enter%20your%20upper%20small%20intestine.

https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/alcohol/art-20044551#:~:text=Moderate%20alcohol%20use%20for%20healthy,5%20fluid%20ounces%20(148%20milliliters)

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 20/08/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត