៤. អាហារសំបូរប្រូតេអ៊ីនគ្មានខ្លាញ់
ប្រូតេអ៊ីនជួយជួសជុលការបំផ្លាញពីជំងឺរលាកក្រពះ។ ប៉ុន្តែ មិនមែនប្រូតេអ៊ីនទាំងអស់សុទ្ធតែល្អឡើយ ហេតុនេះហើយ យើងគប្បីជ្រើសរើសប្រភេទប្រូតេអ៊ីនដែលគ្មានខ្លាញ់ ប្រសិនបើយើងកំពុងតែប្រឈមនឹងជំងឺរលាកក្រពះ។ ប្រភពនៃប្រូតេអ៊ីនគ្មានខ្លាញ់ដែលល្អមានដូចជាសាច់មាន់ ស៊ុតផ្នែកពណ៌ស ត្រីធូណា និងសណ្ដែក។
៥. អាហារសំបូរសារធាតុប្រឆាំងនឹងបាក់តេរី និងសារជាតិ flavonoid
ទន្ទឹមនឹងនេះដែរ សារជាតិFlavonoids គឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី ព្រមទាំងរារាំងការលូតលាស់នៃបាក់តេរីជាច្រើន រួមទាំងH.pylori។ ខ្ទឹមស និងខ្ទឹមបារាំងគឺសុទ្ធតែជាប្រភពល្អនៃសារធាតុFlavonoids។ ចំណែកឯអាហារប្រឆាំងនឹងបាក់តេរីមួយចំនួនទៀត មានដូចជាទឹកឃ្មុំ ខ្ញី និងរមៀត។
អាហារមិនគួរញ៉ាំ ប្រសិនបើយើងមានជំងឺរលាកក្រពះ
១. អាហារ និងភេសជ្ជៈមានជាតិអាស៊ីដ
យើងរាល់គ្នាបានដឹងហើយថា ភេសជ្ជៈដែលមានជាតិស្ករច្រើនមិនល្អចំពោះសុខភាពឡើយ ហើយពពួកផ្លែក្រូច និងទឹកក្រូច សុទ្ធតែមានជាតិអាស៊ីដ។ បន្ថែមពីនេះ អាហារមួយចំនួនទៀតដូចជាកាហ្វេ និងផ្លែប៉េងប៉ោះ ក៏មានជាតិអាស៊ីដដូចគ្នា ដែលផ្ដល់ផលប៉ះពាល់ដល់អ្នកដែលមានជំងឺរលាកក្រពះយ៉ាងធ្ងន់ធ្ងរ។
២. អាហារចៀន និងខ្លាញ់
អាហារចៀន និងខ្លាញ់មានកម្រិតកូលេស្តេរ៉ូលខ្ពស់ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺរលាកក្រពះ។ ជាទូទៅ ប្រសិនបើយើងមានជំងឺរលាកក្រពះស្រាប់ យើងគប្បីជៀសវាងញ៉ាំពពួកអាហារទាំងនេះ។

៣. អាហារហឹរ និងគ្រឿងទេសមានជាតិហឹរ
ជាក់ស្ដែង អាហារហឹរ និងគ្រឿងទេសដូចជាម្ទេស និងវ៉ាសាប៊ី (អាហារបែបជប៉ុន) នឹងធ្វើឲ្យបញ្ហារលាកក្រពះរបស់យើងកាន់តែធ្ងន់ធ្ងរទ្វេដង។
៤. ភេសជ្ជៈមានជាតិអាកុល
ដោយសារតែជាតិអាកុលគឺជាមូលហេតុមួយដែលធ្វើឲ្យកើតមានជំងឺរលាកក្រពះ ដូច្នេះហើយ សម្រាប់អ្នកដែលមានជំងឺរលាកក្រពះគប្បីមានការប្រុងប្រយ័ត្នខ្ពស់នៅពេលញ៉ាំភេសជ្ជៈដែលមានជាតិអាកុល។ ជាតិអាកុលអាចធ្វើឲ្យរលាក និងបំផ្លាញផ្នែកខ្លះនៃស្រទាប់ក្រពះ ជាហេតុនាំឲ្យជំងឺរលាកក្រពះរបស់យើងមិនងាយជាសះស្បើយឡើយ។