home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉េចបានចេះតែមានខ្យល់ក្នុងពោះ? គ្រោះថ្នាក់អត់?

ម៉េចបានចេះតែមានខ្យល់ក្នុងពោះ? គ្រោះថ្នាក់អត់?

គ្នា​យើង​ធ្លាប់​ឮ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ឬ​អត់​?​ កើត​ឡើង​បាន​ដោយ​របៀប​ណា? ពេល​មនុស្ស​យើង​មាន​ខ្យល់​ ឬ​ហ្គាស​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​​ រាង​កាយ​យើង​អាច​បញ្ចេញ​ខ្យល់​ទាំង​នោះ​ចេញ​មក​វិញ​តាម​រយៈ​ភើ ឬ​ផោម ជា​ដើម។​

១. មូល​ហេតុ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ

រោគ​សញ្ញា​ជាទូទៅ​នៃ​ហ្គាស ឬ​ខ្យល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​រួម​មាន​ភើ ផោម ហើម​ពោះ និង​ឈឺ​ក្នុង​ពោះ​ជា​ជា​ដើម​។ ហ្គាស​ជា​ធម្មតា​អាច​ចូល​ក្នុង​ពោះ​យើង​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ និង​ពេល​ដែល​បាក់​តេរី​ក្នុង​ពោះវៀន​ធំ​របស់​យើង​បំបែក​អាហារ​មិន​រំលាយ​មួយ​ចំនួន​។

ហ្គាស​ក្នុង​ពោះ​កើត​ឡើង​ពេល​យើង​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​លឿន​ពេក ពេល​យើង​ទំពា​ស្ករ​កៅស៊ូ ឬ​ជក់បារី ជា​ដើម។ ភើ គឺជា​វិធី​ទូទៅ​មួយ​ដែល​រាង​កាយ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ​មក​ក្រៅ​។ ខ្យល់​ឬ​ហ្គាស​ដែល​នៅ​សល់​មួយ​ចំនួន​ត្រូវ​ស្រូប​ចូល​ក្នុង​ពោះវៀន​តូច និង​ពោះ​វៀន​ធំ ហើយ​ត្រូវ​បញ្ចេញ​មក​ក្រៅ​តាម​គូទ។

ចំពោះ​ការ​ហើម​ពោះ​ដោយ​ការ​​បំបែក​អាហារ​មិន​រំលាយ​វិញ កើត​ឡើង​ពេល​បាក់​តេរី​ក្នុង​ពោះ​វៀន​ធំ​បំបែក​អាហារ​មិន​រំលាយ​ទាំង​នោះ​។

កាបូអ៊ីដ្រាត​មួយ​ចំនួន​ដូច​ជា​ស្ករ និង​ជាតិ​សរសៃ​ មិន​រំលាយ​ ឬ​មិន​ស្រូប​ក្នុង​ពោះ​វៀន​តូច ពីព្រោះ​តែ​ខ្វះ​ខាត ឬ​មិន​មាន​អង់​ហ្ស៊ីម​ជាក់​លាក់​មួយ​ចំនួន​។ អាហារ​មិន​រំលាយ ឬ​មិន​ស្រូប​យក​ទាំង​នេះ​នឹង​ផ្លាស់​ចូល​ទៅ​ក្នុង​ពោះ​វៀន​ធំ កន្លែង​ដែល​បាក់តេរី​មិន​បង្ក​គ្រោះ​ថ្នាក់​មួយ​ចំនួន​នៅ​ទី​នោះ​ធ្វើ​ការ​បំបែក​។ ដំណើរ​ការ​បំបែក​អាហារ​នេះ​នឹង​បង្កើត​ឲ្យ​មាន​អ៊ីដ្រូសែន កាបូឌីអុកស៊ីត និង​មួយ​ភាគ​បី​នៃ​មនុស្ស​យើង​ អាច​មាន​ឧស្ម័ន​មេ​តាន​ផង​ដែរ​ និង​បញ្ចេញ​មក​ក្រៅ​តាម​គូទ​។

ខ្យល់ក្នុងពោះ

២. គ្រោះ​ថ្នាក់​កម្រិត​ណា?

រោគ​សញ្ញា​រ៉ាំរ៉ៃ​បង្ក​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ឬ​ខ្យល់​ក្នុង​ពោះ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​កម្រ​មាន​ណាស់​។ ប៉ុន្តែ​និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​មិន​អាច​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ។

ថ្វី​បើ​ខ្យល់​ក្នុង​ពោះ​ភាគ​ច្រើន​ជា​រឿង​ធម្មតា ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ដែរ។ បើ​សិន​ជា​ខ្យល់​ក្នុង​ពោះ​កើត​មាន​ញឹក​ញាប់​ជាង​ធម្មតា អម​មក​ជាមួយ​នឹង​អាការៈ​ឈឺ​ក្នុង​ពោះ ស្រក​ទម្ងន់ ក្ដៅ​ខ្លួន និង​លាមក​មាន​ឈាម ​ទៀត​នោះ យើង​គួរ​ប្រញាប់​ទៅ​ជួប​ពេទ្យ​។​

គ្រូ​ពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​មូល​ហេតុ​បង្ក ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ និង​ការ​ពិនិត្យ​រាង​កាយ​។ បើ​សិន​ជា​គ្រូពេទ្យ​សង្ស័យ​ថា​​យើង​មាន​បញ្ហា​សុខ​ភាព​ណា​មួយ​ គ្រូពេទ្យ​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​បន្ថែម​ទៀត​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្គាស​ក្នុង​ពោះ​នេះ យើង​គប្បី​ចៀស​វាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​មាន​ហ្គាស​ក្នុង​ពោះ​ និង​អាច​ផ្លាស់​ប្ដូរ​របប​អាហារ​។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​អ្នក​គិត​ថា​បញ្ហា​នេះ​រំខាន​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​របប​អាហារ​គួរ​ចៀស​វាង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.niddk.nih.gov/health-information/digestive-diseases/gas-digestive-tract

https://www.health.harvard.edu/blog/feeling-gassy-is-it-ever-a-cause-for-concern-2019090917599

https://www.hopkinsmedicine.org/health/conditions-and-diseases/gas-in-the-digestive-tract

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 31/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត