home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ប៉ា​ប្រយ័ត្នឲ្យ​មែនទែន! អូនតូចកើតហឺត អាចគ្រោះថ្នាក់ដល់ជីវិត

ម៉ាក់ប៉ា​ប្រយ័ត្នឲ្យ​មែនទែន! អូនតូចកើតហឺត អាចគ្រោះថ្នាក់ដល់ជីវិត

ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​គួរ​បារម្ភ ក៏​ឧស្សាហ៍​ជួប​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​លើ​អូនតូចៗ។ បើ​ម៉ាក់​ប៉ា​ មិនប្រុង​ប្រយ័ត្ន​ទេ​នោះ ជំងឺ​នេះ​អាច​ឆក់​យក​ជីវិត​អូនៗ​គ្រប់​ពេល​វេលា ព្រោះ​ការ​ពន្យារ​ពេល​ធ្វើ​រោគវិនិច្ឆ័យ​លើ​អូនៗ ជា​ពិសេស​អាយុ​ក្រោម ២ ឆ្នាំ អាច​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​ព្យាបាល ខណៈ​ក្មេង​ជា​ទូទៅ​មាន​អាការៈ​ប្រកាច់ កន្ត្រាក់ ត្រូវ​ដេក​ពេទ្យ ឬ​ដល់​ថ្នាក់​ស្លាប់​ទៀត​ផង។

ដោយ​សារ​អត្រា​កើត​ហឺត​លើ​ក្មេង​តូចៗ ខ្ពស់​ជាង​មនុស្ស​ធំ​ទ្វេ​ដង “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់ព័ន្ធ​ជំងឺ​នេះ​ឲ្យ​ម៉ាក់​ប៉ា បាន​ដឹង​ច្បាស់ យ៉ាង​ណា​ការពារ​ប្រសើរ​ជាង​ព្យាបាល ។

១- អ្វី​ជា​ជំងឺ​ហឺត?

ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​មួយ​ប្រភេទ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងាយ​ទទួល​ឥទ្ធិពល​សារធាតុ​រំញោច​ផ្សេងៗ នាំ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​សភាព​ហើម បញ្ចេញ​សារធាតុ​រម្អិល បង្ក​ឲ្យ​ស្ទះផ្លូវ​ដង្ហើម បង្កើត​ជា​អាការៈ​ក្អកលើ​ក្មេងៗ ថប់​ដង្ហើម ឬ​ដង្ហើម​មិន​ដល់​គ្នា។ ហឺត​ជា​ជំងឺ​ហ្សែន​តំណពូជ ប៉ុន្តែ​មិន​ឆ្លង​ទៅ​អ្នក​ដទៃ​នោះ​ទេ។

២-រោគសញ្ញាហឺត

– ឈឺ​ទ្រូង​ខ្លាំង
– ដង្ហើម​ដង្ហក់ (ឮ​សំឡេង​ត្បៀត​ខ្យល់)
– ហត់ ដក​ដង្ហើម​មិន​ដល់​គ្នា (ដង្ហើម​ញាប់ តឹង​ទ្រូង ផត​ទ្រូង និង​ហើម​ច្រមុះ)។

ពេលខ្លះរោគសញ្ញាក៏ពិបាកពិនិត្យដែរ ប៉ុន្តែ​យើង​អាច​សង្កេត​រោគ​សញ្ញា​ផ្សេង​ទៀត​ពេល​អូនៗ​មាន​អាការៈ​ដូចជា៖

– ក្អក​យូរ​ថ្ងៃ​មិន​បាត់ (ពិសេស​ពេល​យប់)
– ដក​ដង្ហើម​ដង្ហក់ (ឮ​សំឡេង​ត្បៀត​ខ្យល់) និង​ពិបាក​ដក​ដង្ហើម
– មាន​អាលែកហ្ស៊ី​ជាមួយ​អាហារ ឬ​ពេល​អាកាសធាតុ​ប្រែ​ប្រួល។

បើ​អូនៗ​ពិបាក​ដក​ដង្ហើម ឮ​សំឡេង​ត្បៀត គួរ​សង្ស័យ​បំផុត ពិសេស​ក្អក​មិន​បាត់​យូរ​ថ្ងៃ ព្រោះ​ភាគ​ច្រើន​រោគ​សញ្ញា​ចម្បង ក្អក​ច្រើន​ពេល​យប់ (ក្អក​រហូត​មិន​បាន​គេង) ហើយ​អ្វី​ផ្សេង គឺ​ធម្មតា​ទាំង​អស់។ ករណី​នេះ​ហៅថា “Cough-filled asthma” បង្ហាញ​ពី​ស្ថាន​ភាព​ជំងឺ​មួយ ម៉ាក់​ប៉ា​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍។

គួរ​យក​អូនៗ​ទៅ​ពេទ្យ​ផ្នែក​ផ្លូវ​ដង្ហើម ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​នេះ។ អាអូន​អាយុ​ក្រោម ២ ឆ្នាំ សង្ស័យ​មាន​ជំងឺ​ហឺត ពេល​គេ​ដក​ដង្ហើម​ដង្ហក់ (ឮ​សំឡេង​ត្បៀត​ខ្យល់) លើស​ពី ៣ ដង ទោះ​បី​សមាជិក​ក្នុង​ផ្ទះ​មិន​ដែល​មាន​ជំងឺ​ហឺត​ ឬ​អាលែកហ្ស៊ី​ផ្លួវ​ដង្ហើម​ពី​មុន​ក៏​ដោយ។

៣- ធ្វើ​ម៉េច​ បើ​អាអូន​ធ្វើ​ទុក្ខហឺត​ភ្លាមៗ?

សញ្ញា​ធ្ងន់ធ្ងរ​របស់​ជំងឺ​ហឺត មាន ក្អក ដក​ដង្ហើម​ដង្ហក់ តឹង​ទ្រូង ពិបាក​ដក​ដង្ហើម ឬ​ភ្ញាក់​ច្រើន​ដង​ពេល​យប់។ ត្រូវ​ឲ្យ​គេ​ដក​ដង្ហើម​មួយៗ វែងៗ ទោះ​បី​គេ​ធូរ​ក៏​ដោយ ត្រូវ​សម្រាក​ឲ្យ​បាន​មួយ​ម៉ោង​យ៉ាង​តិច។

៤- ទៅ​ពេទ្យ​ជា​បន្ទាន់​

– ក្មេង​និយាយ​មិន​ចេញ ពេល​ច្រមុះ​ក្មេង​ក្រពឹត​ចូល​ក្នុង
– ពេល​ដក​ដង្ហើម​អូនៗ​យក​ដៃ​រឹត​ឆ្អឹង​ជំនីរ ឬ ក
– ស្វាយ​បបូរ​មាត់ ឬ​ចុង​ម្រាម (សញ្ញាធ្ងន់ធ្ងរ)
– ថ្នាំ​មិន​មាន​ប្រសិទ្ធភាព ឬ​ប្រសិទ្ធ​ភាព​ខ្លី និង​នៅ​តែ​ពិបាក​ដក​ដង្ហើម។

៥- វិធី​ការ​ពារហឺត

ទោះ​ជា​ជំងឺ​ហឺត​មិន​អាច​ព្យាបាល​ជា​ដាច់​ក៏​ពិត​មែន តែ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន។ បង្ការ និង​ការពារ​ជំងឺ​ហឺត អាច​ជួយ​ឲ្យ​អូនៗ​មិន​ងាយ​មាន​បញ្ហា​ធ្វើ​ទុក្ខ​ធ្ងន់ធ្ងរ​ភ្លាមៗ និង​អាច​រស់​នៅ រៀន​សូត្រ រត់​លេង​បានធ​ម្មតា។

ដើម្បី​ទប់ស្កាត់​ជំងឺ​ហឺត​ត្រូវ៖

– នៅ​ឲ្យ​ឆ្ងាយ​ពី​វត្ថុ​ធ្វើ​ឲ្យ​ប្រតិកម្ម
– ប្រើ​ថ្នាំ​ការពារ​មាន​ប្រសិទ្ធភាព​យូរ។

ថ្នាំ​ការពារ​មាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ថ្នាំ​បាញ់​ចូល​ក្នុង​មាត់ (ស្ព្រាយ)។ ថ្នាំ​ប្រភេទ​នេះ​មាន​សុវត្ថិភាព​ខ្ពស់ និង​មិន​ញៀន​នោះ​ទេ។ ការ​ប្រើ​អាច​មាន​រយៈពេល​យូរ ដើម្បី​គ្រប់​គ្រាន់​​ព្យាបាល​រលាក​ផ្លូវ​ដង្ហើម​ឲ្យ​ជា​សះ។ ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ និង​ទៅ​ជួបពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ អូនៗ​មាន​ ជំងឺ​មិន​អាច​ឈប់​ប្រើ​ថ្នាំ​ទេ បើ​ទោះ​អាការៈ​បាន​ធូរ​ស្បើយ​ក្តី គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​សិន មុន​នឹង​ចង់​ឈប់​ប្រើ​ថ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

American Academy of Allergy Asthma and Immunology, Childhood Asthma, https://www.aaaai.org/conditions-and-treatments/library/at-a-glance/childhood-asthma. Accessed on April 14, 2017

Mayo Clinic, Childhood Asthma, http://www.mayoclinic.org/diseases-conditions/childhood-asthma/home/ovc-20193095. Accessed on April 14, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 15/11/2019
ត្រួតពិនិត្យដោយ គឹម កាណែល