១. ការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ
ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើមានច្រមុះ និងតំបន់ប្រហោងឆ្អឹងច្រមុះ(Sinus)។ ការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើតែងជាមូលហេតុបង្កអាការៈក្អក។ រោគសញ្ញាផ្សេងៗនៃការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមមានអាការៈហៀរសម្បោរ ឈឺក គ្រុនក្ដៅ និងឈឺខ្លួន។ ការឆ្លងមេរោគនេះអាចបង្កដោយវីរុស និងបាក់តេរី។ ភាគច្រើនការឆ្លងមេរោគបង្កដោយវីរុសដូចជាជំងឺផ្ដាសាយអាចនឹងបាត់ទៅដោយខ្លួនឯង ប៉ុន្តែការឆ្លងមេរោគបង្កដោយបាក់តេរីអាចនឹងត្រូវប្រើថ្នាំផ្សះ (Antibiotics)។
២. ការស្រូបនូវសារធាតុបង្កការរលាក
សារធាតុបង្កការរលាកមានដូចជាផ្សែង និងចំហាយផ្សេងៗ។ សារធាតុទាំងនេះបង្កការរលាកនៅបំពង់ក និងផ្លូវដង្ហើមដែលអាចបង្កឲ្យក្អកស្ងួត។ ក្នុងករណីធ្ងន់ធ្ងរ និងក្អកមិនបាត់អាចបង្កឲ្យឈឺទ្រូងដែរ។
៣. ជំងឺហឺត
ជំងឺហឺតគឺជាជំងឺរ៉ាំរ៉ៃមួយដែលប៉ះពាល់ដល់ផ្លូវដង្ហើមនៅក្នុងសួត។ រោគសញ្ញាទូទៅគឺការដកដង្ហើមឮងឺតៗ (wheezing) និងរោគសញ្ញាផ្សេងទៀតរួមមានក្អករ៉ាំរ៉ៃ ឈឺ និងណែនទ្រូង ពិបាកដកដង្ហើម និងពិបាកក្នុងការគេង។ គ្នាយើងដែលមានជំងឺហឺតគឺចៀសវាងការស្រូបផ្សែង និងធូលីព្រោះទាំងនេះអាចធ្វើឲ្យជំងឺហឺតធ្វើទុក្ខបាន។