កោសិការបស់យើងត្រូវការអុកស៊ីសែន ដើម្បីទទួលបានថាមពល ហើយការដកដង្ហើមអាចជួយឲ្យយើងស្រូបយកអុកស៊ីសែនពីខ្យល់។ នៅពេលសម្រាក ជាធម្មតា យើងដកដង្ហើមក្នុងអត្រា១២ទៅ២០ដងក្នុងមួយនាទី។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
កោសិការបស់យើងត្រូវការអុកស៊ីសែន ដើម្បីទទួលបានថាមពល ហើយការដកដង្ហើមអាចជួយឲ្យយើងស្រូបយកអុកស៊ីសែនពីខ្យល់។ នៅពេលសម្រាក ជាធម្មតា យើងដកដង្ហើមក្នុងអត្រា១២ទៅ២០ដងក្នុងមួយនាទី។
ជួនកាល យើងក៏អាចដកដង្ហើមវែងៗ ដើម្បីបំពេញអុកស៊ីសែនដែលបាត់បង់ ដែលបណ្ដាលមកពីការធ្វើលំហាត់ប្រាណ ស្ថិតនៅរយៈទទឹងខ្ពស់ ឬដោយសារតែបញ្ហាសុខភាព។ ពេលខ្លះ ការដកដង្ហើមវែង ហើយញាប់ ជាមធ្យោបាយជួយឲ្យការដកដង្ហើមប្រសើរឡើងចំពោះអ្នកដែលមានបញ្ហាសួត ឬដើម្បីឲ្យអារម្មណ៍របស់យើងបានធូរស្បើយ។
ជាក់ស្ដែង ការដកដង្ហើមវែងហើយញាប់ កើតឡើងដោយសារតែប្រតិកម្មនៃរាងកាយទៅលើសកម្មភាព ឬលក្ខខណ្ឌបរិស្ថានណាមួយ ឬដោយសារតែបញ្ហាសុខភាព។ មូលហេតុនៃការដកដង្ហើមវែងហើយញាប់ អាចរួមមាន៖
ជាទូទៅ ការដកដង្ហើមវែងហើយញាប់ គឺជារឿងធម្មតា និងមិនត្រូវការការព្យាបាលណាមួយឡើយ។ ប៉ុន្តែ ប្រសិនបើអាការៈនេះកើតឡើងជាញឹកញាប់ វាអាចបង្ហាញពីសញ្ញានៃបញ្ហាសុខភាពមួយចំនួន។ ហេតុនេះហើយ ការព្យាបាលអាការៈនេះត្រូវធ្វើឡើង ដោយផ្អែកទៅលើការកំណត់រោគសញ្ញាដោយគ្រូពេទ្យជំនាញ។ ក្នុងករណីដែលគ្នាយើងចេះតែដកដង្ហើមវែង ហើយញាប់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕