home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពិត​អត់ ប្រើទុយោ​បឺត​ភេសជ្ជៈ ប៉ះពាល់​សុខភាព​យើង?

ពិត​អត់ ប្រើទុយោ​បឺត​ភេសជ្ជៈ ប៉ះពាល់​សុខភាព​យើង?

គ្នាយើងភាគច្រើន ប្រហែល​ចូលចិត្ត​ប្រើ​ទុយោ​ប្លាស្ទិក បឺត​ទឹក កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេងៗ សឹងតែ​រាល់​ថ្ងៃ តែ​ក៏ប្រហែល​មិនដឹង​ថា ទុយោ​បា្លស្ទិក ផ្ដល់​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព​របស់​យើងទេ។ ខាងក្រោម​នេះ ជាមូលហេតុ ៥ យ៉ាង យើងមិន​គួរ​ប្រើ​ទុយោ​ប្លាស្ទិក។

១- ប៉ះពាល់​ធ្មេញ

នៅ​ពេល​យើង​ប្រើ​ទុយោបឺត​ភេសជ្ជៈ​ផ្អែម ជាតិ​ស្ករ ​ប៉ះ​ផ្ទាល់ទៅ​នឹង​ផ្នែក​ណាមួយ​របស់​ធ្មេញ អាច​បង្ក​ឲ្យ​សឹក​ធ្មេញ និង​វិវត្ត​ទៅ​រក​ការ​ពុក​ធ្មេញ។

២- ធ្វើឲ្យ​ហឺមពោះ

នៅពេល​យើង​បឺត​ភេសជ្ជៈ​មាន​ជាតិ​ឧស្ម័ន ដោយ​ទុយោ យើង​ក៏​ស្រូប​យក​ឧស្ម័ន និង​ខ្យល់ ចូល​ទៅ​ក្នុង​បំពង់​រំលាយ​អាហារ​ផងដែរ។ ពេល​ឧស្ម័ន និង​ខ្យល់ ចូល​បំពង់​រំលាយ​អាហារ វា​អាច​បណ្ដាល​ឲ្យ​ហឺម​ពោះ។

៣- ធ្វើ​ឲ្យ​មាន​ស្នាម​ជ្រួញ

ប្រើ​ទុយោបឺត​ភេសជ្ជៈ អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ជ្រួញ​នៅ​ជុំវិញ​មាត់។ នៅពេល​ប្រើ​បបូរមាត់បឺត​ទុយោ​ញឹកញាប់ សារធាតុ​ខូលេជេន​នៅ​ជិត​មាត់ អាច​បែក និង​បណ្ដាល​ឲ្យ​ស្បែក​មាន​ស្នាម​ជា​អចិន្ត្រៃយ៍។

៤- ទុយោ​មាន​ជាតិ​គីមី

បំពង់​ទុយោធ្វើឡើង​ពី​សារធាតុ Polypropylene ជា​ប្រភេទ​ប្លាស្ទិក និង​សារធាតុ​គីមី​ជាច្រើន​ផ្សេង​ទៀត អាច​ប៉ះពាល់​ដល់​សុខភាព។ ជាមួយ​គ្នានេះ ផលិតផល​បាស្ទិក ក៏មិនល្អ​សម្រាប់​បរិស្ថាន​ផងដែរ។

៥- ញ៉ាំ​ស្ករ ឬ​អាល់កុល កាន់តែ​ច្រើន

នៅពេល​យើងប្រើ​ទុយោ បឺត​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​អាល់កុល យើង​នឹង​ញ៉ាំ​កាន់​តែលឿន និង​បាន​កាន់តែ​ច្រើនដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 09/05/2019
x