home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពេលផ្ដាសាយអាចសាកល្បងប៉ុន្មានវិធីនេះ ជួយសម្រាលអាការៈបាន​

ពេលផ្ដាសាយអាចសាកល្បងប៉ុន្មានវិធីនេះ ជួយសម្រាលអាការៈបាន​

ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ដូចនេះ​ហើយ​ថ្នាំ​អង់ទីប្យូទិច​ (Antibiotics) មិន​អាច​ព្យាបាល ឬ​បង្ការ​ជំងឺ​នេះ​ទេ។ ប៉ុន្តែ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ផឹកទឹក​ច្រើន និង​វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​បន្ធូរ​អាការៈ​បាន​​។

. ទឹក​ឃ្មុំ

ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹងពពួក​អតិសុខុមប្រាណ (មេរោគ)​​ បាន។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​​សម្រាល​​អាការៈ​ក្អក​ដែល​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ គួរ​បញ្ជាក់​ថា​ ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​គួរ​ឲ្យ​ផឹក​ទឹកឃ្មុំ​ទេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​យើង​អាច​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​បន្ថយ​អាការៈ​ឈឺក ឬ​ក្អក។ យើង​ក៏​អាច​​ថែម​ទឹក​ក្រូចឆ្មារ​បាន​ដែរ។

អត្ថបទពាក់ព័ន្ធ៖

. ខ្ទឹមស

ខ្ទឹមស​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ព្រោះ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស។ ខ្ទឹមស​គឺ​ជា​ឱសថធម្មជាតិ​ដែល​គេ​ប្រើ​សម្រាប់​ជំងឺ​ផ្ដាសាយ និង​ផ្ដាសាយ​ធំ​ជា​យូរ​ណាស់​មក​ហើយ។ យើង​អាច​ញ៉ាំ​ខ្ទឹមស​ឆៅ ឬ​ធ្វើ​ម្ហូប​មាន​ដាក់​ខ្ទឹមស។

. ជាតិ​ម៉ង់តុល (Menthol)

ការ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម​គឺជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្ដាសាយ ហើយ​ជាតិ​ម៉ង់តុល​អាច​ជួយ​បន្ធូរ​បន្ថយ​អាការៈ​នេះ​បាន។ ជាតិម៉ង់តុល​​មាន​ក្នុង​ជី​អង្កាម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​បន្ថយ​ការ​ឈឺចាប់។ យើង​អាច​បន្ថែម​ជាតិ​ម៉ង់តុល​ពេល​ឆ្ពុងច្រមុះ។

. មើម​ខ្ញី

មើម​ខ្ញី​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។ យើង​អាច​ដាក់​ខ្ញី​ស្រស់​ទៅ​ក្នុង​ទឹក​ពុះ​អាច​ជួយ​សម្រាល​អាការៈ​ក្អក ឬ​ឈឺក​បាន។ ការសិក្សា​បាន​អះអាង​ថា​ខ្ញី​ក៏​អាច​បំបាត់​អាការៈ​ចង្អោរ​ដែល​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ​ដែរ។

. វីតាមីន C

វីតាមីន C គឺ​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ។ មនុស្ស​ជាច្រើន​ក៏​ជឿ​ថា​វីតាមីន C បង្ការ​មិន​ឲ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​ញឹកញាប់។ ការសិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ទទួល​បាន​វីតាមីន C អាច​មាន​ប្រយោជន៍​ក្នុង​ការ​បង្ការ​ជំងឺ​ផ្ដាសាយ និង​បន្ថយ​អាការៈ​អំឡុង​​ពេល​ផ្ដាសាយ។ ពពួក​ផ្លែ​ក្រូច និង​ផ្លែបឺរ​គឺមានផ្ទុក​វីតាមីន C ច្រើន។​

. ពពួក​ផ្លែបឺរី

ពពួក​ផ្លែ​បឺរី​ផ្ទុក​សារធាតុ polyphenol ដែល​អាច​ប្រឆាំង​នឹង​វីរុស និង​ជួយ​ប្រឆាំង​នឹង​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ។ ពពួក​ផ្លែ​បឺរី​មាន​ដូចជា​​ផ្លែ​ស្ត្របឺរី ប្លូបឺរី និង​ប្លេកបឺរី​ជាដើម​ដែល​សុទ្ធ​តែ​សម្បូរ​វីតាមីន C និង​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ។

. Probiotics

Probiotics គឺជា​បាក់តេរី​ដែល​ទ្រទ្រង់​សុខភាព​ពោះវៀន និង​អាច​បង្ការ​មិន​ឲ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ ឬ​ផ្ដាសាយ​ធំ។ ការស្រាវជ្រាវ​បាន​អះអាង​ថា Probiotics​ អាច​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ពី​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ។ Probiotics មាន​នៅ​ក្នុង​យ៉ាអួ គីមឈី ឈីស និង​ជ្រក់​​ជា​ដើម។

. ទឹក​អំបិល

ការ​ខ្ពុរ​ទឹក​អំបិល​អាច​ជួយ​បង្ការ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាងលើ និង​បន្ថយ​អាការៈ​ជំងឺ​ផ្ដាសាយ។ ទឹកអំបិល​អាច​សម្រាល​អាការៈ​ឈឺក និង​អាការៈ​តឹងច្រមុះ។ យើង​អាច​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​មួយ​កែវ។

គួរ​បញ្ជាក់​ថា ប្រសិនជា​​អាការៈ​មិន​ធូរ​ស្រាល​ក្រោយ​រយៈពេល​១០ថ្ងៃ ឬ​មាន​អាការៈ​មិន​ប្រក្រតី​គ្នាយើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/324607

https://www.healthline.com/health/cold-flu/home-remedies

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 02/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល